Social Icons

01 November 2010

តូរ្យតន្រ្ទីយ៍ខ្មែរ

ជាតិខ្មែរពេញចិត្តនិងតូរ្យតន្រ្ទីណាស់! ឯឧបករណ៍គឿងភ្លេងខ្មែរមានច្រើនប្រភេទគឺពិណពាទ្យឆៃយុំា,ស្គរជ្វា,សាដៀវ,ប៉ីអរ,ខ្លុយ,ស្រឡៃ,ចាប៉ីដងវែង,សងេ្ខ,និងភេ្លងរាំ។អ្នកភេ្លងហាត់ហ្វឹកស្ទាត់ជំនាញប៉ិនប្រសប់បញ្ចេញកាយវិការល្អមើលគួរឲ្យទស្សនាមិនចង់ដាក់ភ្នែកមុននិងប្រគំដេញដំផ្លុំកូតទំនៀមខ្មែរត្រូវតែសែនព្រេនគ្រូខ្មៅសេ្តចភ្លេងសិន។ប៉ុនែ្ត អ្នកភ្លេងច្រើនហៅថាសែនព្រះពិស្ណុការវិញ,យើងគេទាំងអស់គ្នាស្តាប់ឮសព្ទសំឡេងលាន់គ្រលួចលន្លង់លន្លោចព្រឺរោមស្បែក នឹកដល់ខ្មោចដូនតាយើងសម័យអង្គរ។
ឯឈោ្មះភ្លេងខ្មែរមានច្រើនណាស់! ឧទាហរណ៍ អង្គររាជ,សេ្តចផ្ទំ,កន្សែងក្រហម,កាត់ត្រើយដំរីយោលដៃ,ខ្នើយទឹមចងដៃ,សាកនេ្ទល។ល។ ហេតុនេះ,យុវ័ននារីមាមីងយាយតានិងព្រះសង្ឃមិនត្រូវពេបជ្រាយរិះគន់ ភ្លេងបុរាណព្រេងនាយខ្មែរទេ,ភ្លេងនេះគេកសាងឡើងយូរឆ្នាំហើយ,តាំងពីនគរភ្នំចេនឡា មហានគរ ឧដុង្គមានជ័យ បន្ទាយលងែ្វក រហូតមកដល់ក្រុងភ្នំពេញសព្វថៃ្ងនេះ៕


និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ថៃ្ងច័ន្ទ១កើត ខែបុស្ស ព.ស.២៥៣៤,ត្រូវនឹងថៃ្ងទី១៧/១២/១៩៩០៕

ប្រទេសកម្ពុជា

រាជាណាចក្រខែ្មរមានសីលាប្រាសាទដ៏អស្ចារ្យច្រើនណាស់,ពិសេសទៀតនោះគឺនគរវត្តដែលឋិតនៅក្នុងខេត្តសៀមរាប។នគរវត្តឬអង្គរវត្តន័យពាក្យតែមួយ,ប្រាសាទនោះអាច
បញ្ចាំងឲ្យសាកលលោកឃើញស្នាដៃដ៏ប៉ិនប្រសប់វាងវៃជាស្ថាបត្យករដ៏ឆ្នើមឯកក្នុងសម័យព្រេងនាយរបស់ប្រជាជាតិខ្មែរ។
ប្រាសាទនគរវត្ត,សាកលលោកដាក់ឲ្យលេខ៥បន្ទាប់ពីប្រាសាទនានាលើទ្វីបលោកទាំងមូល,គេកសាងក្នុងរាជ្យព្រះបាទសូរិយវរ្ម័នទី២នាសតវត្សរ៍ទី១២យើងទៅអង្គរវត្តត្រូវប្រើពេល៩ឬ១០ម៉ោងពីរាជធានីភ្នំពេញ។ប៉ុនែ្តសម័យវិទ្យាសាស្រ្តនេះគេទៅត្រឹមតែ៤ម៉ោងដោយកប៉ាលទឹកដាក់មាស៊ីនយន្តហោះបានឆាប់រហ័ស។ការធើ្វដំណើរទៅដោយបីរបៀបគឺឡាន,កប៉ាលនិងយន្តហោះស្រេចតែទុនធាននិងការពេញចិត្ត។
យើងនិងពិនិត្យមើលអង្គរវត្តពីកំពូលត្រីសូល៍ដល់បាតធារឃើញក្បូរក្បាច់រចនាស្រស់បំព្រងគេអាចប្រើដែកធ្លាក់ឲ្យរត់លើផ្ទាំងសិលាដាច់ថ្មកា្លយជាក្បាច់ច្រើនយ៉ាង,បើគិតជាតមៃ្លថៃ្លអនេកអនគ្ឃឥតប្រៀបបានមនុស្សលោកគ្រប់ជាតិសាសន៍អួតសរសើរថាអង្គរវត្តអស្ចារ្យមែន!អង្គរវត្តអស្ចារ្យមែន! ៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រា,ថ្ងៃអង្គារ៍១២រោច ខែមិគ្គសិរឆ្នាំកុរ សប្តស័ក ព.ស.២៥៣៩៕

រឿងរាមកេរ្តិ៍សិល្បះបូរាណសម័យនគរភ្នំ

បើយើងនិយាយរឿងរាមកេរ្តិ៍ យើងនិយាយមិនចប់ទេ,គិតជាសៀវភៅ១៤០។យើងស្រាវរាវរកគ្រូណាបងើ្កតមុនក៏មិនឃើញប្រាប់ឈោ្មះ។រឿងនេះបែកមែកធាងផ្ការាប់រយពាន់ច្រើនអនេកឥតគណនា។ខ្លួនខ្ញុំយល់ឃើញថា ប្រហែលសម័យនគរភ្នំសតវត្សរ៍ទី១ម៉េ្លះ។
អ្នកនាង,មាមីង,ព្រះសង្ឃគយគន់មើលរាំពេលណា,តែងចាប់អារម្មណ៍កាយវិការក្និកក្នក់ស្លៀកពាក់ខោអាវសុរងកងកយ៉ាងសង្ហាមកុដខ្លីវែងក្បូរក្បាច់រេរាំលំនាំទន់ភ្លន់ល្វតល្វន់អែនអនឈានថយព័ទ្ធពេនសក្តិសមឥតខ្ទោះគងស្គរស្រឡៃបន្ទរបំពងសំឡេងតាមឧគ្ឃោសនស័ព្ទឮគ្រលួចអណែ្តតទៅលើនភាល័យថ្លែងពីមេនំមេនាង មុខមាត់ប្រិមប្រិយស្រស់បំព្រងសម្រស់គួរស្រឡាញ់។មើលទៅក្រុងរាពណ៍ វៃយរាពណ៍ ឥន្ទជិត,ពិភេក,សុគ្រីព,ហនុមាន,ព្រះរាម,ព្រះលក្ខណ៍, ។ល។ក្បាលមានវែងខ្លីដំបងកាំបិតច្រូងច្រាងពេលប្រយុទ្ធម្តងៗ។
នេះហើយជាប្រពៃណីរបស់ជាតិខែ្មរ ពីសម័យព្រេងនាយដូនតាយើង,ត្រូវនឹកដល់សម័យអង្គរដ៏បវរអស្ចារ្យសតវត្សរ៍ទី៩៕


និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រា,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងសៅរ៍១កើត ខែមិគ្គសិរ ព.ស.២៥៣៥៕

ព្រះវិហារវត្តខែ្មរ

វត្តខែ្មរមានព្រះវិហារគ្រប់វត្តសំរាប់ព្រះសង្ឃធើ្វសង្ឃកម្មគ្រប់យ៉ាងតាមវិន័យបញ្ញត្តិនៃព្រះជិនស្រី។យើងទាំងឡាយក្រឡេកមើលពីចម្ងាយឃើញកំពូលត្រីសូល៍ព្រះវិហារខ្ពស់ត្រដឹមលើដំបូលគ្រឹះទាំងបីប្រក់ក្បឿងក្រហមឆ្អៅបិទតភ្ជាប់ដាក់នាគ,ជហ្វា,ដងក្តា,សន្ទះទឹក,ក្រវេចក្រវៀនព័ទ្ធពេនសក្តិសមតាមបចេ្ចកទេសសម័យដើមអង្គរដ៏បវរអសា្ចរ្យ សតវត្សរ៍ទី៩,ទី១២។
ឯលើដំបូលគ្រឹះទាំងបី យើងមើលឃើញនាគអើតករហង់ គ្រឹះសំយាបសសរទាំងអស់កិន្នរឈរយ៉ាងសង្ហាពើតទ្រូងទៅមុខដោះក្បំណែនគូថទែនទយលយមកក្រោយមុខមាត់ផាត់ម្សៅញញឹមប្រិមប្រិយ។សសរកាច់ជ្រុងទាំងបួនទិសគ្រុឌឈរជាន់លើស្មាយក្សទាំងសាងខាងលៀនអណ្តាតឃើញធេ្មញសស្គុសធ្វើភែ្នកភ្លឺះៗគួរឲ្យអាណោចអាធ័មពេក។
លុះយើងដើរចូលទៅក្នុងព្រះវិហារ ឃើញព្រះពុទ្ធរូបច្រើនព្រះអង្គគង់ជាជួរលើបល្ល័ង្កបែរព្រះភ័ក្រ្គទៅទិសបូព៌ាមានមួយព្រះអង្គរាងធំវាយព្រះភ្នែនពែនព្រះបាទចំកណ្តាល ព្រះភ័ក្រ្គញញឹមប៉ប្រិមអង្គហ្នឹងហើយថាព្រះជីវ៍។គេពិនិត្យមើលឃើញថ្មខណ្ឌសីមាគ្រប់ប្រាំបីទិសនឹកថាឱ! ព្រះវិហារនេះសង្ឃបានបញ្ចុះសីមាហើយតើ! សាធុ! សាធុ!

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១៕

រឿងព្រះពុទ្ធនិងព្រះរាជាក្រុងសាវត្ថី

ថៃ្ងមួយព្រះពុទ្ធនិងសេ្តចបសេនទិកោសលជាព្រះចៅក្រុងសាវត្ថី,បានជួបសំណេះសំណាលរឿងប្រទេសជាតិអំពីជីវភាពរស់នៅរបស់ប្រជាជន។ព្រះអង្គទ្រង់ត្រាស់ពន្យល់ព្រះរាជាឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌និងសេដ្ឋកិច្ចប្រទេស។
ព្រះសាស្តាទ្រង់ក្រើនរំលឹកព្រះរាជាសាជាថ្មីម្តងទៀតថា បពិត្រមហារាជ! ការធើ្វទុក្ខបុកមេ្នញដល់រូបកាយការធើ្វទារុណកម្មការចាប់ដាក់គុកច្រវាក់ ខោ្នះឃ្នាងនិងការប្រហារជីវិតពុំមែនជាដំណោះស្រាយសំរាប់បញ្ចប់អំពើឱក្រិដ្ឋកម្មបានទេអំពើឱក្រិដ្ឋកម្មនិងអំពើឃោរឃៅចេញមកពីសេចក្តីសេ្រកឃ្លាននិងភាពទីទ័លក្រ។មធ្យោបាយសំខាន់បំផុតសំរាប់ជួយឧបត្ថម្ភនឹងជួយការពារសន្តិភាពដល់ប្រជាពលរដ្ឋនោះមានតែខំកសាងសេដ្ឋកិច្ចជាតិឲ្យបានចំរើនរ៉ឹងមាំប៉ុណោះ។
បពិត្រមហារាជ!ការចាំបាច់ណាស់ដែលផ្តល់ ម្ហូប,អាហារ,ថ្នាំ សង្កូវ គ្រាប់ពូជនិងជីរឲ្យដល់កសិករក្រីក្រល្មមរស់នៅទីពឹងខ្លួនឯងកើត។ផ្តល់ការបុលខ្ចីប្រាក់ទុនអំពីរដ្ឋតាមការកំណត់ផ្តល់ប្រាក់ជំនួយដល់អ្នកធើ្វការមិនកើតដូចជាជនពិការនិងចាស់ជរានឹងជួយឲ្យរួចខ្លួនការបង់ពន្ធដារចំពោះអ្នកក្រតោកយ៉ាករខេករខាកយ៉ាប់យ៉ឺនឯការបង្ខិតបង្ខំនិងជិះជាន់សង្កត់សង្កិនដល់កម្មករនិងកសិករត្រូវបញ្ចប់ជាកំហិត។យើងត្រូវបើកសិទ្ធិឲ្យប្រជាពលរដ្ឋជ្រើសរើសការងារទាំងឡាយដោយសេរី។ផ្តល់ឱកាសគ្រប់គ្រាន់សំរាប់អប់រំវិជ្ជាជីវះប្រជាពលរដ្ឋដើម្បីប្រកបមុខរបរនឹងធើ្វនូវជំនួញណាដែលគេឡាញ់ចូលចិត្ត។
ម្យ៉ាងទៀតត្រូវដឹងថានយោបាយសេដ្ឋកិច្ចត្រឹមត្រូវ,ត្រូវតែពឹងទាំងស្រុងទៅលើសមត្ថភាពនឹងការចូលរួមអំពីសំណាក់អ្នកស្ម័គ្រចិត្តផង។
ព្រះអានន្ទដែលគង់ស្តាប់ការពិភាក្សារវាងព្រះរាជានិងព្រះសាស្តាក្នុងពេលនោះកំពុងកត់ត្រាទុករឿងនយោបាយនិងសេដ្ឋកិច្ចក្នុងសូត្រមួយឈ្មោះគុតទណ្ឌសូត្រ៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ១០រោច ខែបុស្សឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦, ត្រូវនិងថ្ងៃទី២៧/០១/២០០៣ ៕

គណះប្រតិភូសង្ឃខេត្តត្រាវិញ

ព្រះសង្ឃខែ្មរ៦អង្គបាននិមន្តទៅធើ្វទស្សនកិច្ចអង្គរវត្ត ដោយបានទទួលទិដ្ឋាការ(លិខិតឆ្លងដែន)ពីរដ្ឋទាំងពីរ(វៀតណាមនិងខែ្មរ)។យើងចេញតំណើរពីខេត្តត្រាវិញថៃ្ងទី២៣/០៤/៩៨ ឆ្ពោះទៅកាន់រាជាណាចក្រកម្ពុជាសម្រាកក្រុងភ្នំពេញមួយយប់ព្រឹកឡើងធើ្វតំណើរទៅនគរវត្ត ចម្ងាយផ្លូវពីភ្នំពេញទៅនគរវត្ត៣៣០គីឡូម៉្រែត។
ព្រះសង្ឃយើងចូលមើលអង្គរខំគយគន់អស់ពីកម្លាំងកាយកម្លាំងចិត្តមិនប៉ប្រិចភែ្នក ឃើញក្បូរក្បាច់រចនាស្រស់បំព្រងឥតខ្ទោះ តាំងពីបាតធារដល់ត្រីសូល៍ វិស្វករជំនាន់នោះប៉ិនប្រសប់វៀងវៃអាចបង្អូសដែកឲ្យរត់លើផ្ទាំងថ្មដាច់ទៅជាចម្លាក់ផេ្សងៗបាន។
បូរាណប្រាប់យើងថាឲ្យញញឹមបែបអង្គរយើងខំពិនិត្យគយគន់មើលឃើញអញ្ជឹងមែន មានព្រះពុទ្ឋរូបមួយអង្គទ្រង់ឈរក្នុងអាគារអង្គរតូចកំពស់ប្រហែល៣ម៉្រែតបែរព្រះភ័ក្រ្តមកទិសឧត្តរទ្រង់ញញឹមប៉បិ្រមបិទព្រះឱស្ឋ ព្រះនេត្រសំឡឹងមួយជួរនឹម នោះហើយហៅថាញញឹមបែបអង្គរ។
ចំណងជើងបានប្រាប់យើងថាអង្គរធំបានកសាងក្នុងសតវត្សរ៍ទី៩ ឯអង្គរតូចបានកសាងក្នុងសតវត្សរ៍ទី១២៕

និពន្ធដោយព្រះកេសរវិរយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ
ថៃ្ង អង្គារ៍១១រោចខែ បុស្ស ព.ស.២៥៤២,ត្រូវនឹងថៃ្ង ទី១២/០១/១៩៩៩៕

វត្តខែ្មរនៅខេត្តត្រាវិញ

ខេត្តត្រាវិញមានវត្តខែ្មរចំនួន១៤១វត្តុ។ភិក្ខុសាមណេរតែងបួសរៀនពុទ្ធបរិស័ទខែ្មរធើ្វបុណ្យឲ្យទានជាប់សែស្រឡាយពូជអម្បូរពីដូនតាមក។គោលបំណងខែ្មរមានពីរយ៉ាងគឺះ១បួសរៀន ២ធើ្វបុណ្យឲ្យទាន។ទស្សនះព្រះសង្ឃខែ្មរនិងគ្រហស្ថមានភាពស្លូតបូតសិក្សាសូត្ររៀនតាមពុទ្ធវចននៃព្រះជិនស្រី ប្រតិបត្តិធ៌មវិន័យតាមម៌ាគាដ៏សុចរិត្តដ៏យុត្តិធម៌ជានិច្ចនិរន្តរ៍។ជាតិខែ្មរយើងបើមានទាស់ទែងខែ្វងគំនិតប៉ះទង្គិចប្រេះឆាតិចច្រើនតែបបួលគ្នាចូលវត្តរកព្រះសង្ឃជួយជំនុំជំរះឲ្យមានសាមគ្គីធម៌ឡើងវិញ បើមិនទាន់អស់ពីចិត្តគេបបួលគ្នាឡើងទៅព្រះវិហារអុចទៀនធូបស្បថមុខព្រះជីវ៍ទៀត។ខែ្មរចាស់កេ្មងតូចធំមិនចូលចិត្តទៅរកតុលាការទេ ព្រោះខែ្មរមិនស្ទាត់ជំនាញច្បាប់ព្រហ្មទណ្ឌទាំងមិនចេះច្បាប់រដ្ឋធម្មនុញទៀត។ខែ្មរសម្បុរខៅ្មពេញធើ្វស្រែចំការ ចបជំនីកជីកគាស់កាយទប់ទំនប់ដីរែកលីខ្លួនខៅ្មរលីងរលើបរលង់។ត្រូវកំដៅថៃ្ងញើស ហូរសស្រាក់ចេញពីអាត្ម័ន ខោខ្លីដួនកណ្តាច់ ដងចបធើ្វពីកូនប្ញស្សីថាំ្នងញឹក ក្រហមរលោងដេញស្រមោល ដោយការស្ទាបអងែ្អលរាល់ថៃ្ង យូរៗអ្នកកសិករសោ្តះទឹកមាត់ដាក់លើបាតដៃម្តងផ្សើមដងចបកុំឲ្យ ស្ងួតពេកពងក្រយៅដៃ។អ្នកកសិករខែ្មរជក់បារីកណ្តាលវាលស្រែមួរបារីនិងស្លឹកចេក ស្លឹកសងែ្ក ស្លឹកជ្រនៀងនិងដាស់ចិនចរ ពេលស្រេកទឹកកសិករខែ្មរផឹកទឹកស្រែតែម្តង។
ខ្ញុំនឹកអាណិតជាតិខែ្មរណាស់!មិនចេះរករឿងរ៉ាវក្តីក្តាំនឹងជាតិណាទេ ប្រាថ្នាតែសុខក្នុងជីវភាពរស់នៅសព្វថ្ងៃ។បើបានក្តីក្តាំវិញខែ្មរខ្ញុំច្រើនតែចាញ់ដោយ ស្មារតីខែ្មរគិតនឹកថា (ចាញ់បានជាព្រះ ឈ្នះបានជាមារ)

និពន្ធដោយព្រះ កេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្ត ដីក្រហម ថ្ងៃច័ន្ទ ១កើតខែបុស្ស ព.ស.២៥៣៤ ត្រូវនឹងថ្ងៃទី១៩/១១/៩០៕

សង្គាយនាលើកទី៣

ព្រះរាជាព្រះនាមអសោក និងព្រះមោគ្គលិបុត្តតិស្សត្ថេរ បានចាប់ផ្តើមធ្វើសង្គាយនាលើកទី៣ ក្នុងវត្តអសោការាម ក្រុងបាតលិបុត្តប្រទេសឥណ្ឌា។
ក្រោមការឧបត្ថម្ភរបស់ព្រះបាទធម្មាសោកមានចំនួនព្រះភិក្ខុសង្ឃចូលរួមសន្និបាត១.០០០អង្គ ក្នុង ព.ស.២១៨,ធ្វើអស់រយះកាល៩ខែទើបសំរេច។
សង្គាយនារួចហើយ បានឯកភាពបញ្ជូនសមណទូតទៅផ្សាយធម្មវិន័យលើពិភពលោក៩ប្រទេសគិតជា១០ព្រះអង្គជាមេគណៈមិនបានគិតកូនសិស្សទៅតាមផងទេ។ ឯពីរព្រះអង្គត្រូវចុះមកជ្រោយសុវណ្ណភូមិឬអាស៊ីភាគអគ្នេយ៍យើងនេះ១ព្រះសោណថេរ,២ព្រះឧត្តរថេរ។ ពីរព្រះអង្គនោះវិះតែក្សិណក្ស័យប្រល័យជីពជន្មដោយអ្នកភូមិស្រុកមិនធ្លាប់ឃើញមនុស្សប្រភេទនេះសោះ,គេទាំងឡាយចាប់កាន់ព្រនង់,កាំបិត,ពូថៅ,ស្ន,ប្រុងនឹងសម្លាប់ពីរព្រះអង្គនោះចោលដោយគិតថាអារក្សទឹកខ្មោចបិសាចមកចាប់កូនក្មេងយកទៅស៊ី។ លោកពីរអង្គភ័យតក្កមាស្លើតស្លាំងភាន់គំនិតស្រែកថាអាត្មាអ្នកស្រមណ៍កំណោរស្លៀកស្បង់គ្រងចីពរដោយទឹកអម្ចត់ពណ៌លឿងទុំ អ្នកបួសតាមផ្លូវព្រះពុទ្ធសាសនា។
បើអញ្ចឹងមែន! តើលោកចេះមន្តអាគម ដើម្បីសូធ្យបញ្ចៀសចង្រៃចៃដន្យឧត្បាតបានឬទេ? ចំរើនពរចេះ! អាត្មាភាពនិងជួយការពារភូមិស្រុកឲ្យបានក្សេមក្សាន្តដូចវត្ថុបំណង៕

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦,១៩/០១/២០០៣៕

សមរភូមិវត្តក្រពុំឈូកច្រាលចារុ៍

ព្រះភិក្ខុយឿង សុខ បួសរៀននៅវត្តចារុ៍ ព្រះជន្ម២៥ (កើតឆ្នាំ១៩៥០) ឯព្រះភិក្ខុគឹម សុមន៍ បួសរៀននៅវត្តកោះស្លា ព្រះជន្ម២២(កើតឆ្នាំ១៩៥៣)ព្រះភិក្ខុទាំងពីរអង្គនេះហ៊ានក្លាហានអង់អាចពុះពារមោះមុតចំពោះឧបស័គ្គកាំភ្លើងខ្លីវែងគ្រាប់បែកភ្លើងនិងគ្រាប់បែកផ្សែងចំពុះទុងនិងកាំបិតស្នៀតរបស់ខ្មាំងទ្រឹស្តិស្មូរទុជ៌នឃោរឃៅហ៊ុមព័ទ្ធវត្តចារុ៍ដើម្បីចាប់លោកសង្ឃខ្មែរទៅធ្វើទាហាន។ ព្រះសង្ឃយើងចំនួន១.២០០អង្គ,រួមជាមួយនឹងវត្តនានាមូលមតិគ្នាជាឯកច្ឆ័ន្ទ,កាត់ពុះទំលុះចូលសមរភូមិប្រយុទ្ធយ៉ាងសកម្មក្តៅគគុកគ្មានគ្រឿងយុទ្ធោបករណ៍អ្វីសោះ,សូម្បីតែដែកមួយតឹកក្នុងដៃក៏គ្មានផង,ពោះទទេស្អាតគ្មានបាយមួយគ្រាប់,ដោយឆន្ទះស្នែហាជាតិ-សាសនាហ៊ានពលីសាច់ស្រស់ឈាមស្រស់ក្រហមឆ្អៅ លើថ្លុកឈាមទិសឧត្តរអែបព្រះវិហារវត្តចារុ៍។
ឯសត្រូវជិះជាប់ជាន់លើខ្លួនព្រះភិក្ខុនឹងទ្រនាប់ជើងដែកជាច្រើនគ្នា,វាយកាត់ទម្លុះពុះពារមិនល្បើកសោះរហូតដល់ដំណក់ឈាមចុងក្រោយបំផុត។យើងសំឡឹងមើលគ្រឿងបរិក្ខារទាំងពីរអង្គប្រឡាកប្រឡូសស្រមូញស្រមកពាសពេញគួរឲ្យអាណោចអាធ័មនឹកដល់វិរបុរសដទៃទៀតគ្រប់ជំនាន់។ ឯព្រះសង្ឃយើងត្រូវរបួស១១អង្គគឺធ្ងន់៣,ស្រាល៨,និងពលីជីវិតពីរអង្គទៀត។ ខ្មាំងឈ្លានពានស្លាប់ស័ក្តិពីរកន្លះម្នាក់របួសពីរនាក់។
ហេតុនេះ កុលបុត្តកុលធីតា និងព្រះសង្ឃខ្មែរត្រូវចាប់អារម្មណ៍ថ្ងៃអនុស្សាវរីយ៍ដ៏អស្ចារ្យ គឹថ្ងៃទី២០-២១/០២/៧៥ កុំភ្លេចឱយសោះ៕

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦,១៩/០១/២០០៣៕

រឿងនន្ទកយក្ស

យក្សនោះទទួលភារះយាមមាត់ជណ្តើរវិមានព្រះឥសូរនាភ្នំមួយជិតព្រៃហេមពាន្តដើម្បីលាងជើងទេវបុត្រ,ទេវតា,ឥន្ទព្រហ្មដែលឡើងទៅគាល់ព្រះឥសូររាល់ៗថ្ងៃ។ ទេវតាទាំងឡាយរពឹសដកសក់រលីងដល់គុម្ពត្រចៀកនិងត្បកក្បាលទំពែកឆែកឆក គួរឲ្យអាណិតពេក។ នន្ទកៈអង្គុយយំជានិច្ចកាលគិតថា ឱពុទ្ធោអើយ! អញឡើងទៅគាល់ព្រះឥសូរ សូមឲ្យព្រះអង្គប្រសិទ្ធី ចង្អុលម្រាមដៃឲ្យខ្លាំងពូកែដោយមន្តអាគម។ នន្ទកៈឡើងទៅថ្វាយបង្គំព្រះឥសូររួចរាយការណ៍សព្វគ្រប់ជូនព្រះអង្គៗក៏អាណិតនន្ទកយក្សព្រមប្រសទ្ធីមន្តអាគមឲ្យបានស័ក្តិសិទ្ធិដូចបំណង។ គេថ្វាយបង្គំលាព្រះឥសូរចុះមកយាមមាត់ជណ្តើរដូចមុនទៀត ម្តងនេះគាត់ធ្វើមុខមាត់ញញឹមញញែមរង់ចាំទេវតាឡើងទៅគាល់ព្រះឥសូរដូចមុនទៀតឯទេវលោកត្បកក្បាលនឹងអង្អែលលេងដូចធម្មតានន្ទកះក៏ស្រែកជេរថាយ៉ើកនឯងទាំងអស់មុខជាស្លាប់នឹងដៃអញមិនខានរួចវាចង្អុលម្រាមដៃចំពោះទេវលោកមួយរំពេច ស្លាប់អន្តរាយវិនាសទាំងអស់ឥតសល់មួយ, ថ្លែងពីព្រះឥសូរបានជ្រាបពត៌មានអំពីរឿងនន្ទកយក្សដែលប្រើមន្តអាគមធ្វើឲ្យទេវតាវិនាសទាំងអស់នោះ ព្រះឥសូរក៏ព្រួយបារម្ភ នឹកឃើញថា អញខុសហើយម្លោះហើយព្រះឥសូរក៏រត់ភៀសខ្លួនទៅនៅនគរបាតាលពិភពនាគ៕

ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំមមែបញ្ចស័ក ព.ស.២៥៤៧,ទី១៩/០១/២០០៤៕

រឿងហង្សនិងអណ្តើក

ហង្សពីរនិងអណ្តើកមួយជាមិត្តភ័ក្តិចិត្តមួយថ្លើមមួយឯកភាពគ្នាល្អណាស់។ថ្ងៃមួយហង្សទាំងពីរបានទៅស្នើជាមួយអណ្តើកថាក្លើអើយ! យើងទាំងពីរគិតពាំនាំឯងទៅដាក់ក្នុងត្រពាំងមួយមានទឹកច្រើនត្រីទៀតសោតក៏ល្មមរស់បាន អណ្តើកឆ្លើយថា យើងទៅណាបាន មាឌតូចជើងខ្លីលូនវាកខ្វេសកខ្វាសយឹតៗទ្រើកៗបែបហ្នឹង។ ហង្សពន្យល់អណ្តើកថាយើងយកកំណាត់ឈើរឹងប៉ឹងមាំមួនមួយកំណាត់យើងទាំងពីរនាក់ខាំកំណាត់ឈើទាំងសង្ខាងអណ្តើកឯងវិញខាំកំណាត់ឈើត្រង់កណ្តាលឲ្យជាប់តមមាត់កំនិយាយអ្វីឲ្យសោះ។ អណ្តើកក៏ព្រមតាមយោលបល់ហង្ស, ហង្សចាប់អនុវត្តន៍ករណីយកិច្ចរបស់ខ្លួនពាំនាំអណ្តើកទៅដល់មុខព្រលានព្រះបរមរាជវាំងស្តេច ក្មេងក្មាងតូចតាចក្រឡេកមើលទៅលើ ឃើញហង្សពីរពាំអណ្តើកមួយក៏ស្រែកហ៊ោរកញ្ជ្រៀវថា ហង្សពាំអណ្តើកៗល្អមើលមែន។ ឯអណ្តើកវិញទប់មាត់មិនជាប់ក៏ស្រែកជេរថា ទើសក្បាលម៉ែឪឯងពីកាលណាអាចំកួត! ស្រាប់តែរបូតមាត់ធ្លាក់មកក្រោមប៉ះទង្គិចនឹងថ្មបែកស្នូកខ្ទេចម៉ត់ដូចជាកន្ទក់ នេះជារឿងមិនតមមាត់ មិនអត់ធ្មត់៕

ថ្ងៃសុក្រ១០រោចខែបុស្ស ឆ្នាំមមែបញ្ចស័ក ព.ស.២៥៤៧ ត្រូវនឹងថ្ងៃទី១៦មករា គ.ស.២០០៤៕

រឿងឃាតកម្មរបស់ភិក្ខុទេវទត្ត

នារសៀលថ្ងៃមួយ ពេលព្រះដ៏មានព្រះភាគកំពុងយាងចង្ក្រមតាមផ្លូវលំមួយលើភ្នំគិជ្ឈកូដ​ស្រាប់តែ​ព្រះអង្គ​ឮសម្រែកខាងក្រោយខ្នងថា គេច!ព្រះអង្គគេច! ដុំថ្មបុកព្រះអង្គឥឡូវនេះហើយ ពេលព្រះអង្គ​ងាកព្រះភ័ក្រ្តទៅក្រោយ,ព្រះពុទ្ធទតឃើញថ្មមួយដុំទំហំប៉ុនរទេះ កំពុងរមៀលមករកព្រះអង្គ។ ព្រះពុទ្ធ​ពិបាកគេចចេញអំពីផ្លូវលំនោះសម្បូរទៅដោយដុំថ្មស្រួចៗរដិបរដុប។តែជាសំណាង​ល្អដុំថ្មធំនោះត្រូវ​បានឃាំងជាប់នឹងផ្ទាំងថ្មពីរដុំទៀតពីខាងក្រោយព្រះអង្គ។កម្លាំងដុំថ្មដែល​ទង្គិចគ្នាឃ្លាំងនោះ​ធ្វើឲ្យ​ខ្ទាតបំណែកតូចៗទៅប៉ះនឹងព្រះបាទព្រះអង្គ។ ព្រះលោហិតបាញ់ចេញអំពីមុខរបួសយ៉ាងខ្លាំង​ធ្វើឲ្យប្រឡាក់ស្បង់ចីពរអស់។ ពេលទតព្រះនេត្រទៅខាងលើកំពូលភ្នំ ស្រាប់តែព្រះពុទ្ធ​ឃើញមនុស្ស​ម្នាក់កំពុងរត់គេចខ្លួនយ៉ាងរហ័ស។ របួសព្រះបាទបានធ្វើឲ្យព្រះសាស្តាឈឺចុកចាប់យ៉ាងខ្លាំង។ ព្រះពុទ្ធត្រាស់ហៅអានន្ទមក “ម្នាលអានន្ទចូរអ្នកប្រើសាមណេរចុន្ទ ទៅអញ្ជើញគ្រូ​ពេទ្យឈ្មោះជីវកះ​ឲ្យមកថែទាំរបួសតថាគតបន្តិចសិន”៕
ថ្ងៃ ចន្ទ ៣រោចខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦ ត្រូវនិងថ្ងៃទី២០មករា គ.ស.២០០៣៕

រឿងសុភាទន្សាយអានអាជ្ញាច្បាប់ព្រះឥន្ទ

សត្វទាំងឡាយទ្វេបាទចតុបាទបានព្រមព្រៀងគ្នាបាចស្ទឹងមួយដើម្បីយកត្រីធ្វើជាអាហារ, ត្រីទាំងឡាយខ្លាចញាប់ញ័ររៀងៗខ្លួន, ទៅរកអ្នកប្រាជ្ញម្នាក់មកជួយដោះស្រាយបញ្ហាជីវិត។ គេជំនុំគ្នាជ្រើសរើសបានមួយចំនួនត្រីទៅជួបសុភាទន្សាយរាយការណ៍ជូនអំពីហេតុដែលកើតដល់ត្រីក្នុងស្ទឹងមួយជិតរីងហើយ, ទន្សាយកំពុងអង្គុយអេះក្បាលជ្រងសិតសក់, ស្រាប់តែឃើញត្រីលូនរៀលចូលទៅរកភ្ញាក់ខ្លួនសួរថាកនឯងទៅណាមកណាហ្នឹង?
ខ្ញុំមកជួបលោកធំដើម្បីឲ្យជួយដោះស្រាយជីវិតដែលស្លាប់។ អ៊ុញហ្ន៎!មិន
អីទេរឿងកំប៉ិកកំប៉ុកប៉ណ្ណេះ, កុំបារម្ភអីឯងទៅរកចេកទុំមួយស្និតមកឲ្យអញស៊ីទ្រាប់បាតពោះសិន កុំឲ្យវារុករើពេកទន្សាយនិងត្រីស្របគ្នាជាឯកច្ឆ័ន្ទ ទៅដល់ស្ទឹងដែលកំពុងកើតចលាចល។
សុភាទន្សាយលោតផ្លោះទៅទីស្ងាត់, ឡើងដើមអំពូមួយបេះស្លឹកអំពូដង្កូវស៊ីធ្លុះធ្លាយមួយក្តាបធំ, រួចឡើងទៅឈរលើឈើខ្ពស់ត្រង់ស្ទឹងកើតហេតុ, ប្រកាសប្រាប់ថាត្រូវស្ងាត់មាត់ចាំស្តាប់សំបុត្រព្រះឥន្ទដាក់អាជ្ញាច្បាប់ឲ្យសត្វគ្រប់គ្នាដូចតទៅ; កាច់ជើងត្រុំ,ផ្សំនិងជើងអក កាប់ក្បាលចចក ដកភ្លុកដំរីសារ។
សត្វទាំងឡាយឮអាជ្ញាច្បាប់ព្រះឥន្ទក៏នាំគ្នាបោលជាន់លើត្រីតូចធំងាប់ពាសពេញលើភ្លឺស្ទឹង។ អ្នកស្រុកនាំគ្នាដើររើសយកត្រីទៅវះងៀតរៀងៗខ្លួន បូរាណប្រាប់យើងថា ងៀតងោងកើតពីត្រឹមនោះមកដល់សព្វថ្ងៃនេះឯង៕

ថ្ងៃអង្គា១១រោចខែបុស្ស ព.ស.២៥៤៥,ត្រូវនិងថ្ងៃទី៨ខែវិច្ឆិកាគ.ស.២០០០៕

រឿងខ្លាចាស់ចាំសីល

ខ្លាមួយចាស់ស្គាំងស្គមទ្រេតទ្រោតធ្មេញនិងត្រចករេចរិលណាស់ទៅហើយ, ពួនសម្ងំដេកជិតមាត់ស្រះធំមួយថ្ងូរថាឱ! ខ្លួនអញអើយឃ្លានស្រេកអីម្ល៉េះទេ, បើយ៉ាងនេះមុខជាក្សិណក្ស័យជីពជន្មមិនខានឡើយ បន្តិចមកស្រាប់តែឃើញមនុស្សម្នាក់ដើរទ្រេតៗមកចំផ្លូវដែលខ្លាពួននោះគេប្រើកលល្បិចសួរថាទៅណាមកណាម្នាក់ឯង, មកយកកងមាសល្អឱភាសស័ក្តិសមពីយើងមួយចុះ។ ឯបុរសល្មោភពុំប្រមាណចិត្តសែនសប្បាយនឹកគិតម្តងបារម្ភព្រោះខ្លាចមានពុតត្បុតខាំមនុស្សស៊ីជាចំណី, គ្មានមេត្តាធម៌ដល់មនុស្សលោកឡើយ។ ខ្លាដឹងថាមនុស្សនេះនៅខ្លាចអញតើ! កុំខ្លាចអី! យើងពីកម្លោះលោតផ្លោះស្វះស្វែងរកស៊ីមនុស្សឥតស្ញែង ហេតុនោះហើយផលអាក្រក់លាមកអប្រិយ, ប្រពន្ធកូនស្លាប់ចោលអស់រលីងកំព្រាត្រមង់ត្រមោចតែម្នាក់ឯង។ឥឡូវវ័យចាស់ជរាខាំចេករបូត, ខាំពូតរលីងនឹកដល់ធម៌អាថ៌ដែលតាបសឥសីប្រៀនប្រដៅឲ្យប្រព្រឹត្តល្អ។ព្រឹកមិញនេះខ្ញុំចុះងូតទឹកលាងបាបរួចហើយ, ខំប្រព្រឹត្តធម្មាជាដរាប។ ឯងកុំភ័យអ្វីត្រូវចុះងូតទឹកស្រះជម្រះអង្គប្រាណឲ្យស្អាតសិនតាមក្បួនច្បាប់ព្រាហ្មណ៍បុរសនោះចុះជម្រះខ្លួនក្នុងស្រះឈរលើថ្មផុងកប់ភក់ដល់ភ្លៅដូចគេដោតជាប់ប្រឹងរើពុំរួចសោះ។
ខ្លាលបមើលឃើញដូច្នេះគិតថា យ៉ាលាភអញសម្បើមណាស់លោតចុះចាប់ឱបខ្ទប់ថ្មដាក្សិណក្ស័យជីវ៉ាបរិភោក្តាទៅហោង៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១

រឿងកុកចាស់ចាំសីល

កុកចាស់មួយប្រើកលល្បិចឈរសំកុកប៉ប្រិចភ្នែកភ្លឹះៗជិតត្រពាំងទឹកមួយ។ មានត្រីមួយប៉ិនប្រសបហែលទៅជិតកុកនោះសួរថា កុកអើយយើងឃើញតែឈរមិនឈើញចឹកត្រីស៊ីសោះ ? យើងស៊ីដែរតែត្រីងាប់ស្រាប់ព្រោះយើងកាន់សីល។ ឯត្រីនោះថយបកក្លែងខ្លួនជាត្រីងាប់បណ្តែតទៅជិតកុកម្តងទៀតកុកឈើញភ្លាមចឹកព្រឹបត្រីរលាស់កន្ទុយវិចៗកុកទម្លាក់ត្រីពីមាត់ដាក់ចុះត្រពាំងទឹកវិញ ។ កុកប្រាប់ត្រីទាំងឡាយថាត្រពាំងនេះជិតរីងទឹកហើយ ពួកឯងទាំងអស់ត្រូវងាប់ពុំខាន អញចង់នាំពួកឯងទៅដាក់ត្រពាំងទឹកឯណោះ មានអាហារបរិបូណ៌រស់បានយូរ។ ពួកឯងយល់ព្រមឬទេ ? ត្រីខ្លះជឿខ្លះមិនទាន់ជឿទេ។ កុកចាប់អនុវត្តន៍ចំពោះត្រីណាជឿទៅមុនដាក់ក្នុងត្រពាំងទឹកច្រើនរួចពាំត្រីត្រពាំងទឹកច្រើនមកដាក់ត្រពាំងទឹកតិចវិញ ដើម្បីឃោសនាកលល្បិច ឯត្រីដែលកុកពាំមកដាក់ត្រពាំងទឹកតិចនោះ ចាប់ផ្តើមឃោសនាអួតថា ស្រួលមែនចំណីគ្រប់យ៉ាង។ឯកុកចាប់អនុវត្តន៍ត្រីណាដែលជឿពាំនាំទៅមុនឈរលើដើមរកាមួយដើមជិតត្រពាំងទឹកផ្តើមចឹកត្រីស៊ីលើដើមរកាចេញអាចម៍សស្គុះក្រោមដើមរកាចឹកត្រីអស់មួយត្រពាំងនៅសល់តែក្តាម។ កុកនិយាយនិងក្តាមថាក្លើអើយ!ឯងត្រូវតែងាប់ដូចត្រីដែរ។ បើឯង ចង់រស់នៅតាមអញ។ក្តាមឆ្លើយថាទៅម៉េចកើតម្រាមប្រាំបីនឹង
ដង្កៀបពីរទៀតពាំអញម៉េចកើត? កុកឆ្លើយថា ដង្កៀបឯងពីរត្រកៀវកអញម្រាមឯងប្រាំបីតោងឲ្យជាប់លើស្មាអញកុំខ្លាចអី? ក្តាមស្របតាមយោបល់កំហិលរបស់កុក ។ កុកពាំក្តាម ទៅឈរលើដើមរកា ក្តាមក្រឡេកឃើញជុំវិញដើមរកាឃើញស្រកាត្រីពាសពេញលើធរណី។ ក្តាមឃើញហេតុយ៉ាងនេះ នឹកថាការណ៍នេះមិនស្អាតទេ ថ្ងៃអន្សាអញដល់ហើយតើ! ក្តាមប្រើដង្កៀបគៀបកកុកយ៉ាងតឹងណែន។ កុកអង្វរក្តាមថា បន្ថូរអញបន្តិចសិន សឹមចុះទៅត្រពាំងទឹក ក្តាមឆ្លើយយ៉ាងតឹងថា បន្ថួរមិនបានទេ កុកស៊ូទ្រាំនឹងក្តាមមិនបានសោះ។ ស្របតាមក្តាមចុះដល់ទឹកជ្រៅស្លាប់តាយហោងក្នុងត្រពាំងធំនោះឯងហោង។
កលល្បិចបោកប្រាស់ទាំងអស់ប្រយោលក្តី ផ្ទាល់ក្តីមិនមែនសុទ្ធតែឈ្នេះទាំងអស់ទេ ពេលខ្លះត្រូវបរាជ័យដូចរឿងកុកនោះឯង ៕
និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១

19 October 2010

និគមថ្កូវមានវត្តខ្មែរ៤៤

វត្តដែលកើតមានអធិករណ៍ ៣វត្តក្នុងឆ្នាំ៩២នេះ,ដោយឡែកវត្តទក្ខិណានិគ្រោធ(ចុងព្រៃ) ឃុំភឿកហឹងលេចឡើងរឿងរ៉ាវធំដុំបំផុត។ ហេតុដើមព្រះសង្ឃនិងញាតិញោមជើងវត្តបានឯកភាពលក់បាង១, ជើងតាំង៤, និងជើងតាំងខ្ពស់២ទៀត,របស់ទាំងអស់នោះដាំខ្យងមានតម្លៃ។លក់បាន៣០.០០០.០០០ដ (សាមសិបលានដុង)នោះជារបស់វត្តតាំងពីឆ្នាំ១៩៤៧ដល់ឆ្នាំ១៩៩២,គិតជា៤៥ឆ្នាំហើយ។
ប្រាក់៣០០.០០០.០០០ដ,គេដកយក២.០០០.០០០ដុង,ទិញស្រែបាន៥កុងកន្លះ,រួចយកទៅផ្ញើនិងរដ្ឋ២៨.០០០.០០០ដុង,ខេត្តត្រាវិញ,ត្រូវនិងថ្ងៃទី២០/១០/៩០,ប្រាក់នោះបំរុងកសាងព្រះវិហារដែលចាស់ទ្រុឌទ្រោមណាស់ទៅហើយ។រយះដ៏ខ្លីមានមនុស្ស២នាក់ប្តីនិងប្រពន្ធបានធ្វើសំបុត្រប្តឹងចោទប្រកាន់ទារយកប្រាក់វត្តពាក់កណ្តាល,ដោយសំអាងថារបស់នោះជាសម្បត្តិឪពុកម្តាយគេផ្ញើក្នុងវត្ត។ពីរនាក់នោះគឺប្តីឈ្មោះចូវឋាន់ង្វៀង,ប្រពន្ធឈ្មោះឡឹមធីណាំ,ពាក្យក្តីក្តាំចោទប្រកាន់លោកច្រើនយ៉ាង ។ល។
រឿងរ៉ាវនេះវែងអន្លាយពីគីវឡុងមកដល់ខេត្តត្រាវិញ។
លុះថ្ងៃ២៣/៦/៩២ សាលាដំបូងខេត្តត្រាវិញបាននិមន្តនិងអញ្ជើញទៅរួមស្តាប់រឿងរ៉ាវប្រាក់,អស់លោកធំតុលាការចេញអាជ្ញាក្រិត្យក្រមអារកាត់ពុះចែកប្រាក់វត្តឲ្យទៅគេក្រអេះរំលោភភ្នែកស្រស់របៀបកោរមិនដាក់ទឹក។នេះសុចរិត,យុត្តិធម៌ឋិតនៅត្រង់ណា?ព្រះសង្ឃយើងស្តាប់ហើយវាឈឺក្បាល,តឹងទ្រូងលើសជម្ងឺដទៃទៀតមួយរយដង៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម
ថ្ងៃព្រហស្បតិ៍ ១ កើតខែបុស្ស ឆ្នាំវកចត្វាស័ក​ ព.ស.២៥៣៦ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ១៩៩២៕

រឿងមនុស្សខ្វាក់ប្រាំមួយនាក់

សម័យថ្ងៃមួយមានព្រះមហាក្សត្រ១អង្គមានប្រាជ្ញាឈ្លាសវៃកើត
អផ្សុកអប្បសាន្តក្នុងព្រះទ័យទ្រង់បានប្រើអាមាត្យឲ្យដើរទៅរកមនុស្សខ្វាក់អំពីកំណើតឲ្យបានប្រាំមួយនាក់ដើម្បីចរចារឿងកំប៉ិកកំប៉ុកលេងក្នុងព្រះបរមរាជវាំង។ ព្រះរាជាបានឲ្យគេយកដំរីស្តមួយមកឈរនៅពីមុខមនុស្សខ្វាក់ទាំងប្រាំមួយនាក់នោះរួចហើយក៏ទ្រង់បង្គាប់ឲ្យស្ទាបដំរីនោះម្នាក់ម្តងៗ ។មនុស្សខ្វាក់ទីមួយស្ទាបចំជើង ក៏និយាយថាដំរីមានរាងដូចសសរផ្ទះ
។ មនុស្សទីពីរស្ទាបចំកន្ទុយក៏និយាយថាដំរីមានរាងដូចអំបោស“បោសផ្ទះ”។ មនុស្សខ្វាក់ទីបីស្ទាបចំស្លឹកត្រចៀកក៏និយាយថាមានរាងដូចចង្អេរអុំ។មនុស្សខ្វាក់ទីបួនស្ទាបចំត្រង់ពោះក៏និយាយថាមានរាងដូចធុងកាវស៊ូ។ មនុស្សខ្វាក់ទីប្រាំស្ទាបចំត្រង់ក្បាលក៏និយាយថាមានរាងដូចពាងដាក់ទឹក។ មនុស្សខ្វាក់ទីប្រាំមូយស្ទាបត្រង់ភ្លុកក៏និយាយថាមានរាងដួចទំពក់រនាស់។ មនុស្សខ្វាក់ទាំងប្រាំមូយនាក់នោះមកអង្គុយពិភាក្សាគ្នាថាតើដំរីមានរូបរាងដូចអ្វីនោះគ្មានអ្នកណាម្នាក់យល់ស្របតាមគំនិតអ្នកណាម្នាក់បានឡើយរហូតដល់កើតជម្លោះទាស់ទែងគ្នាយ៉ាងខ្លាំង៕

ថ្ងៃព្រហស្បតិ៍ ១កើតខែបុស្ស ឆ្នាំវកចត្វាស័ក ព.ស.២៥៣៦
​​ ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ​ ១៩៩២៕

រឿងទេវទត្តបំបែកសង្ឃ

ព្រះសាស្ដាទ្រង់ត្រាស់សួរថា “ម្នាលទេវទត្ត!តថាគតបានឮថាអ្នកខំប្រឹងបំបែកសង្ឃ​ឬ?” ភិក្ខុទេវទត្តបង្គំទូលថា “បពិត្រព្រះអង្គដ៏ចម្រើនរឿងនេះពិតប្រាកដមែន”​ ។​ ព្រះដ៏មាន​ព្រះភាគទ្រង់ត្រាស់ថា “ម្នាលទេវទត្ត!ចូរអ្នកកុំបំបែកសង្ឃយ៉ាងដូច្នេះឡើយត្បិតអីការបំបែក​សង្ឃនេះមានទោសធ្ងន់ណាស់ ។ បើបុគ្គលណាធ្វើការបំបែកសង្ឃដែលកំពុងតែព្រមព្រៀង​គ្នា បុគ្គលនោះរមែងទទួលនូវទុក្ខទោសពៃរ៍ ដ៏អាក្រក់លាមកតាំងនៅអស់កាលមួយកប្បនិង​ឆេះរងកម្មនៅក្នុងឋាននរកមួយកប្បទៀត។
បើបុគ្គលណាធ្វើសង្ឃដែលកំពុងបែកបាក់គ្នាឲ្យព្រមព្រៀងជានានឹងគ្នាវិញ បុគ្គល​នោះរមែងបានសោយនូវបុណ្យក្នុងស្ថានសួគ៌អស់កាលមួយកប្ប ។ ណ្ហើយទេវទត្ត! ចូរអ្នក​កុំ​ចូលចិត្តបំបែកសង្ឃឡើយ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃព្រហស្បតិ៍ ៧ កើតខែបុស្ស ឆ្នាំមមែចត្វាស័ក ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៩ មករា គ.ស.២០០២

រឿងអវយវក្នុងប្រាណខ្វែងគំនិតគ្នា

ថ្ងៃមួយអវយវក្នុងប្រាណប្រជុំដេញដោលអំពីពលកម្មរៀងរាល់ថ្ងៃរិះគន់គ្នាទៅវិញ​ទៅមក ។ ជើងនិយាយអំពីភារៈខ្លួនថា ព្រឹកឡើងអញរវល់តែដើរចុះឡើងៗ ចុករោយសង្កៀរ​កែងជើងស្ទើតែដាច់។ ដៃនិយាយថា ព្រឹកឡើងអញរវល់តែចាប់កាន់នេះកាន់នោះលើដាក់​ចិតចិញ្ច្រាំឆ្អឹងឆ្អែងស្លខខួឲ្យគេស៊ីមិនដាក់ដៃសោះ ។ មាត់និយាយថា ព្រឹកឡើងអញនិយាយ​មិនឈប់ជេរគេផង,ស៊ីផង,ផឹកផង,ជក់បារីផង នឿយហត់ណាស់, ម្យ៉ាងទៀតនឹកអាណិត​ដល់ធ្មេញវាខំទំពារឆ្អឹងឆ្អែងអង្គឺក្បាលស្រៀវដល់ខ្លួន ដើម្បីឲ្យអាហារហ្មត់ហ្មង កុំឲ្យមាន​ឧបសគ្គដល់ករពះតាមក្បួនិជ្ជាពេទ្យ ។ អ្នកទាំងបីរិះគន់ចំពោះក្រពះថា គ្មានធ្វើអ្វីសោះចាំតែ​ទទួលផល ឆ្អែតស្កប់ស្កល់ជានិច្ចកាល ។ ឯក្រពះវិញឆ្លើយផ្ដោះផ្ដងដោយសំដីអប្រិយថា ស្បោងអញតឹងស្ទៀរស្ដើងហៀរកំពុងតែភ័យក្រែងផ្ទុះផោងដូចជូជកទេដឹង?។
គេទាំងបីឈប់សកម្មភាពដើម្បីបង្អត់ក្រពះ។ រយះកាលមិនយូរប៉ុន្មានជើង ដៃ មាត់​ស្វិតស្រពោនក្រៀមក្រោះហេវហត់ពោះស្ពៀតអស់កម្លាំងល្ហិតល្ហៃក្នុអាត្ម័នប្រឹងទប់ទល់មិនបានចាប់ធ្វើការងារដូចប្រក្រតីដើមវិញ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃចន្ទ ៩ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៧ មករា គ.ស.២០០២

រឿងទន្សាយនិងផ្លែព្នៅ

ទន្សាយមួយដេកក្រោមដើមព្នៅកំពុងតែលក់ស្កប់ស្កល់ស្រាប់តែផ្លែពនៅមួយធំទុំជ្រុះចាកទង​ឮសូរប្រាវប្រោខ្ទព្រៃ ។ ឯទន្សាយភ្ញាក់ឡើងមមើមមៃស្ទុះរត់ផ្នែកសល្អក់លឿនទៅមុខ សត្វទាំងឡាយ​ឃើញដូច្នេះស្រែកសួរថា ការណ៍អីលៀនម្ល៉េះ? ទន្សាយឆ្លើយប្រាប់ថា ផែនដីទ្រុឌហើយ!​ថ្ងៃអន្សា​យើងទាំងឡាយដល់ហើយតើ! កនឯងច្រិបច្រុបដល់ណាទៀត ឯគោ,ក្របី,ប្រើស,រមាំង,ដំរី ។ល។ ខំ​ស្ទុះស្ទាបោលរត់សស្រើតសស្រាមរៀង ៗ ខ្លួនបានទៅជួបរាជសិហ៍ពោធិសត្វមួយសួរថា ថ្ងៃនេះប្ល៉ែក​ម្ល៉េះមានហេតុអី ? ។ទន្សាយមេក្លោងឆ្លើយថា ជម្រាបលោកធំផែនដីទ្រុឌហើយ ខ្ញុំកំបុងដេកលក់​ក្រោមដើមព្នៅស្រាបតែឮសូរប្រាវខ្ពោកខ្ទប់ត្រចៀកខ្ញុំខ្លាចតក្កមាញាប់ញ័ររន្ធត់។ រាជសីហ៍ឮទន្សាយ​រាយការណ៍ជួនមកប៉ុណ្ណោះយល់ហេតុភ្លាម គិតឃើញថា សត្វទាំងឡាយខ្វះសតិបញ្ញាច្រើនណាស់​រកដើមចុងមិនឃើញបានបណ្ដាលនាំឲ្យវិលក្បុងអស់មួយព្រៃ។ ពោធិសត្វឲ្យទន្សាយចូលទៅមើល​ផែនដីទ្រុឌ ទៅដល់ក្រេកមើលទៅលើឃើញផ្លែព្នៅផ្លែច្រើន ក្រឡេកមើលមកក្រោមដើមឃើញផ្លែ​ព្នៅមួយធំជ្រុះធ្លាក់លើដីថ្មី ៗ ។ ពោធិសត្វសួរទន្សាយថា ហ្នឹងហើយផែនដីទ្រុឌឬ ? ទន្សាយប៉ប្រិច​ភ្នែកភ្លឹះ ៗ សម្ងំមាត់ឈឹង ពោធិសត្វផ្ដាសាថា អាខិលខូចរបិលរប៉ូចអន្ទះសានាំគេឯងផ្អើលអស់មួយ​ព្រៃធំ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃសៅរ៍ ៧ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៥មករា គ.ស.២០០២

រឿងក្អែកមួយជាក្អែកដប់

បុសរកំសត់ម្នាក់បានចូលទៅក្នុងព្រៃ ជួបប្រទះទ្រព្យសម្បត្តិមួយរទេះនិងក្របីមួយទៀត​នឹកម្ដងអរម្ដងភ័យ ចង់លៃលកយកជារបស់ខ្លួនក្រែងជួនមិនសុខសប្បាយអន្តរាយដល់ជីពជន្ម​ព្រោះប្រពន្ធបិទមាត់មិនជិត ។ ឱពុទ្ធោអើយ!អញវិលទៅផ្ទះសិនដកពិសោធន៍មារយាទប្រពន្ធ លុះ​ដល់ផ្ទះភ្លាមហៅប្រពន្ធមកខ្សឹបតិចៗ ថា គេហ៍អើយ!អស្ចារ្យណាស់វ៉ើយ! ពីម្សិលមិញអញជុះអាចម៍​មានក្អែកមួយស្ទុះចេញពីក្តិតប្រិល ឯងបិទមាត់ឲ្យឈឹងកុំឲ្យនរណាដឹងមួយជាពីរបែកការណ៍​សម្ងាត់។
ឯប្រពន្ធនេះវិញដើរទៅប្រាប់គេឯងថា​ប្តីអញទៅជុះអាចម៍ពីថ្ងៃមុនមានក្អែកពីរហើរចេញពី​ក្តិត ម្នាក់ទៀតប្រាប់គេឯងថាក្អែកបី ចេះតែនាំគ្នាប្រាប់បន្តរហូតដល់ក្អែកដប់ ។ សម្ដីនេះឮដល់ស្ដេច​ផែន​ដី ព្រះរាជាទ្រង់នឹកមមៃក្នុងព្រះទ័យសង្ស័យរឿងនោះមិនដាច់ស្រេច ។ ទ្រង់ប្រើឲ្យអាមាត្យ​ទៅអញ្ជើញបុរសក្អែកដប់មកជួប ។ បុរសនោះចូលទៅក្រាបថ្វាយបង្គំស្តេច ព្រះរាជាទ្រង់ត្រាស់សួរ​ថា មែនឬមិនមែនរឿងរ៉ាវនោះ? ទូលបង្គំកុហកប្រពន្ធព្រោះមាត់វានិយាយប៉ប៉ាចប៉បោចពេក។
ឯការពិតវិញគឺឃើញទ្រព្យសម្បត្តិពេញមួយរទេះនិងក្របីមួយផង រួចហើយបុរសទៅទឹម​រទេះមកថ្វាយព្រះរាជា ។ ឯព្រះរាជាទ្រង់បែងចែកទ្រព្យសម្បត្តិពាក់កណ្ដាលជូនទៅបុរសក្អែកដប់​នោះវិញហោង ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃអាទិត្យ ១១ រោចខែបុស្ស ព.ស.២៥៤៤ ត្រូវនឹងថ្ងៃទី ៧ មករា គ.ស.២០០១

អន្ទង់វែងកុំរកឆ្នាំងវែង

កាលកន្លងទៅយូរហើយមានមនុស្សពីរនាក់ប្ដីប្រពន្ធ ។ ឯប្រពន្ធជាមនុស្សសុកមម៉ុកសោះ​កក្រោះល្ងង់ចំជាល្ងង់មិនគ្រប់ដប់ ។​ថ្ងៃមួយប្តីចេញទៅវាលស្រែរកបានអន្ទង់មួយយ៉ាងស្អាតយកវិល​មកផ្ទះវិញក៏ហុចអន្ទង់ទៅឲ្យប្រពន្ធហើយនិយាយប្រាប់ថាៈ ឯងយកទៅស្លស៊ី ។ ប្រពន្ធឆ្លើយថាៈ អន្ទង់នេះវែងណាស់បានឆ្នាំងឯណាមកស្លអន្ទង់នេះហ្ន៎ ! ប្តីសើចញឹមៗរួចប្រាប់ថាៈ បើរកឆ្នាំងវែង​មិន​បានទេឯងយកទៅព្យួរទុកសិនចុះ ។ ឯប្រពន្ធក៏យកទៅព្យួរដូចប្តីប្រាប់ហើយគេចទៅដេកបំពេ​កូនក្នុងមុងក្រអើត ។
ប្ដីយកអន្ទង់មកចិញ្ច្រាំលាយជាមួយគ្រឿធ្វើសម្លកកូរឆ្អិនដោះដួសដាក់ចានហៅប្រពន្ធចេញពី​មុង​មកស៊ីជាមួយគ្នា ។ ប្រពន្ធប្រាប់ប្ដីថាឆ្ងាញ់មែន ៗ សម្លកកូរសល់នៅបាតឆ្នាំងខ្លះ ។ ស៊ីរួចប្តី​ចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធនឹកស្រណោះដល់សម្លកកូរបាតឆ្នាំងស៊ីម្លាន់ប្រហើររសជាតិ​ឆ្ងាញ់ពេក ប្រពន្ធស្ទុះភ្លែតទៅយកឆ្នាំងលិទ្ធខំលិទ្ធទៅ កខ្លួនទៅជាប់នឹងកឆ្នាំងដកចេញមិនរួច (គឺក្នាលនៅក្នុងឆ្នាំង)គេចទៅពួនក្នុងមុង ។
លុះប្ដីមកពីស្រែវិញរកប្រពន្ធមិនឃើញសោះក៏ស្រែកហៅថា គេហ៍អើយទៅណា ? សូរ​ឆ្លើយ​សម្លេងក្រងួរចម្លែកណាស់ ! ចូលទៅលើកមុងមើលឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំង ទើបយក​ឈើទៅគោះឆ្នាំងឲ្យបែកយកក្បាលចេញបាន ។ ប្រពន្ធលាន់មាត់ស្រែកថា (យ៉ាអញពួននឹងគាត់​ឯងសោះ) ប្តីសើចរួចគិតថា វាល្ងង់ណាស់តើប្រពន្ធអញ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃពុធ ៤ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ២មករា គ.ស.២០០២

រឿងវក្កលិថេរ

ព្រះថេរៈអង្គនេះកើតក្នុងត្រកូលព្រាហ្មណ៍នាក្រុងសាវត្ថីមានឈ្មោះថាវក្កលិមាណព បាន​រៀន​ចេះ​ចប់គម្ពីរត្រៃវេទតាមលទ្ធិព្រាហ្មណ៍ ។ មាណពនេះមានសេចក្ដីជ្រះថ្លា​បានលះ​បង់​គេហស្ថាន​ចូលទៅ​សូមឧបសម្បទាក្នុងព្រះពុទ្ធសាសន៍ផ្ទាល់ព្រះជិនស្រីសមណគោតម, ពេលដែលព្រះអង្គយាងចូល​ទៅកាន់ក្រុងសាវត្ថី ។ ភិក្ខុរូបនេះបួសហើយមិនខំចម្រើនសមណធម៌ គិត​តែដើរតាមប្រកិតដិតជាប់​គយគន់មើលរូបព្រះអង្គជានិច្ច ។ ព្រះអង្គទ្រង់បណ្ដេញ​ចេញឲ្យ​ទៅ​រៀន​ធម៌អាថ៌ ។ ភិក្ខុរូបនេះកើត​ទោមនស្សទាស់អធ្យាស្រ័យនឹងព្រះសាស្ដា បានឡើងទៅកំពូលភ្នំ​គិជ្ឈកូដ​​បំណងនឹងទម្លាក់សម្លាប់​ខ្លួន ។
ព្រះបរមគ្រូទ្រង់ជ្រាបបានល្បងលួងលោមដឹកនាំឲ្យកើតធម្មសង្វេគតក់ស្លត់រន្ធត់ចិត្តខំចម្រើន​វិបស្សនាដរាបដល់បានសម្រេចអរហត្តផលប្រកបដោយបដិសម្ភិទាញាណ ។ ហេតុនោះ ភិក្ខុ​សាមណេរ ឧបាសក ឧបាសិកាគួរជ្រះថ្លាខំសិក្សាផ្លូវលោកផ្លូវធម៌ឲ្យបានចេះដឹងគ្រាន់នឹងបានជាទី​ពឹងក្នុងបច្ចុប្បន្ននិងអនាគតកុំឲ្យខ្លួនប្រាណទទេខុងរលុងដូចស្គរធំ, កុំពញរោកនិយាយឥតខ្លឹមសារ​ពីព្រលប់ដល់ភ្លឺនាំខាតទឹកតែនិងបារីគ្មានលទ្ធផលអ្វីឡើយ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃពុធ ១៣ រោចខែមិគសិរឆ្នាំកុរសប្ដស័ក ព.ស.២៥៣៩​ត្រូវនឹងថ្ងៃទី ២០ ធ្នូ គ.ស.១៩៩៥.

រឿងបុណ្យកឋិនទាន

កឋិនចីវរ,កើតឡើងក្នុងរវាងមជ្ឈិមពោធិកាល,រយះកាលជាង ១៥ ឆ្នាំ ក្រោយពី​ព្រះអង្គ​បាន​ត្រាស់​​ដឹង​។ កឋិនចីវរជាទានប្រសើរបំផុត, គិតពីថ្ងៃំ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក​ (២៩ថ្ងៃគត់​) ។​ រយះ​កាល​ក្រោយនិងមុនធ្វើមិនបានអានិសង្ស ៥ ប្រការដល់ភិក្ខុអ្នកក្រាល​គ្រង​ឡើយ,​ចុង​រដូវមួយហៅថា វស្សន្តរដូវទៀតផង ។
កឋិនចីវរសង្ឃ, គណៈក្រាលគ្រងមិនបានទេ មានតែបុគ្គលគឺភិក្ខុមួយអង្គទើបគ្រងបាន ឯកឋិនចីវរមានកម្រិតភិក្ខុតាំងពី ៥ អង្គឡើងទៅ, ខ្វះពី៥អង្គធ្វើជាកឋិនមិនឡើងទេ ។ ប៉ុន្តែបើពី៥អង្គឡើទៅដល់រយអង្គល្អណាស់ ។ ឯកឋិនទានផ្សេង​ជាងទានទាំងឡាយ​ក្នុងព្រះ​ពុទ្ធសាសនា​,ផ្សេង ៣ យ៉ាងគឺ ៖
១. ដោយកាល
២. ដោយរដូវ
៣. ដោយអានិសង្ស​ ៥
ពុទ្ធបរិស័ទហែកឋិនបានទាំងអស់គ្នា ទោះបីខ្មែរ ចិន យួន ។ល។ គម្ពីរក្បួនខ្នាតប្រាប់យើង​ឲ្យដឹង​ថា កឋិនចីវរម្នាក់ក៏ហែបានច្រើនគ្នាក៏ហែបាន គ្មានទាស់ខុសធម្មវិន័យទេ នេះជាទស្សនៈព្រះសម្ពុទ្ធ ។ ប៉ុន្តែយើងជាសិស្សព្រះអង្គយល់ច្រឡំបង្ខំចិត្តអូស​ទាញគំនិត​ប្រ​កាន់មាំ​ប្រកែកប្រណាំងនឹងពុទ្ធវិស័យ​ គឺ ហ៊ានបំពានលើពុទ្ធដីកាស្រែកថាអញហែម្នាក់ឯទេឆ្នាំនេះ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម
ថ្ងៃសៅរ៍ ១ កើតខែមិគសិរ ព.ស.២៥៣៥

រឿងសាមគ្គីធម៌ ប្រែថាដំណើរស្រុះគ្នា

សាមគ្គីធម៌ដែលព្រះមុនីទ្រង់សរសើរ ក្បួនគម្ពីរព្រះពុទ្ធសាសនានិយាយពីការសាមគ្គីធម៌ ៣ យ៉ាងគឺ៖
១. កាយសាមគ្គី ការព្រមព្រៀងដោយកាយ
២. វចីសាមគ្គី ការព្រមព្រៀងដោយសម្ដី
៣. មនោសាមគ្គី ការព្រមព្រៀងដោយចិត្ត
បើភិក្ខុសាមណេរ ពហុស្សូត​ ចៅអាវាសវត្តណាបានរៀនសូត្រយល់ច្បាស់ប្រាកដហើយ ទាំង​បានអនុវត្តន៍តាមមាគ៌ា ដ៏ត្រឹមត្រូវទៀតនោះ អានិសង្សធម៌សាមគ្គីក៏កើតឡើងល្អណាស់ ធ្វើអ្វី ៗ ក៏​កើតតាំងពីការតូចរហូតដល់ការធំ ។ប្រសិនណាបើបែកបាក់សាមគ្គីធម៌ហើយ វត្តនោះអន្តរាយច្រើន​ប្រភេទណាស់ គឺទាស់ទែងខ្វែងគំនិតគ្នារវាងគ្រូតូចនិងគ្រូធំ រវាងសាមណេរនិងភិក្ខុ ។ល។ ផ្ទៃក្នុង​ពពុះផែះប្រេះឆាម្ល៉ឹង ៗ តើយើងជាកូនច្បងព្រះសាក្យបុត្រគិតយ៉ាងណាទៅទៀត ? ព្រះបរមគ្រូបាន​ប្រដៅពុទ្ធបរិស័ទ ៤ ពួកថា៖ ចូរកុំប្រមាទធ្វេសខ្លួនប្រាណអាត្ម័នឲ្យសោះ ខ្មាំងសត្រូវឈរជិតយើង​មិនភ្លេចទេ ។ ពេលណាយើងធ្លោយអារមណ៍ផ្ដេសផ្ដាស វាឆ្លៀតយកពេលនោះភ្លាម គឺវាចំណេញ​លើយើងទាំងស្រុង អូសទាញយើងឲ្យធ្លាក់ទៅនរកភ្នែកស្រស់ច្បាស់ទែងគួរស្ញើបស្ញែងក្រៃលែង ។
យើងទាំងអស់គ្នាត្រូវសាមគ្គីឲ្យត្រូវចំណុចទាំង ៣ យ៉ាងខាងលើនោះ ល្អណាស់! មិនត្រូវ​សាមគ្គី​ត្រឹមតែបបូរមាត់ ឮហើយទះដៃ ឬក៏សាធុឲ្យស្រួសប៉ុណ្ណោះទេ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃសៅរ៍ ១ កើតខែមិគសិរ ព.ស.២៥៣៥

អាលប៊ើត​ អញ់ស្ទញ់

“The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based o­n a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism”. (Albert Einstein)
[1954, from Albert Einstein:The Human Side, edited by Helen Dukas and Banesh Hoffman, Princeton University Press]

បុណ្យធ្វើយ៉ាងណានឹងបានផល ?

តាំងពីបូរាណកាលមក ពុទ្ធបរិស័ទខ្មែរយើងចូលចិត្តបបូលគ្នាធ្វើបុណ្យខ្លាំងណាស់ ទោះជាត្រូវចំណាយទ្រព្យសម្បត្តិអស់ចំនួនច្រើនក៏ឥតស្ដាយឡើយ​ ប្រាថ្នា​ឲ្យតែបានធ្វើបុណ្យ ។
ចុះការធ្វើបុណ្យនោះ​ត្រូវធ្វើយ៉ាងណានិងបានទទួលផលបុណ្យបើ​តាមខ្ញុំ​​​ព្រះ​​​​​ ​​​​ក៏ដូច​​ជាអស់​លោកទាំងឡាយដែលធ្លាប់សិក្សាអំពីប្រវត្តិនៃការធ្វើបុណ្យបាន​​​​​​​យល់​​​​ដឹងច្បាស់លាស់​ស្ទើរគ្រប់គ្នាទៅ​ហើយ តាមគម្ពីរក្នុងព្រះពុទ្ធសាសនាបានចារឹក​​ទុកមកច្បាស់ថា ការធ្វើបុណ្យមាន៣យ៉ាង៖
១.ទានមយៈ បានដល់ការឲ្យទាន
២.សីលមយៈ បានដល់ការរក្សាសីល
៣.ភាវនាមយៈ បានដល់ការចំរើនភាវនា
អ្នកដែលបានធ្វើបុណ្យ ត្រូវធ្វើដោយស្មោះស ព្រោះបុណ្យនោះបានដល់គ្រឿងជម្រះចិត្តឲ្យស្អាត់បរិសុទ្ធិប្រាសចាកនូវមន្ទិលស្មៅហ្មង ។ រីឯការឲ្យទានក៏ឈ្មោះថាការធ្វើបុណ្យម្យ៉ាងដែរ តែមិនសូវបានបុណ្យស្មើនិងការរក្សាសីលទេ ការរក្សាសីលទោះជាបានបុណ្យច្រើនមែនក៏នូវទាបជាងការចំរើនចិត្តភាវនាដែរ ការចំរើនចិត្តភាវនាពិតជាការសាងបុណ្យបារមីប្រសើរបំផុតក្នុងព្រះពុទ្ធសាសនា ។ តែទោះជាការធ្វើបុណ្យយ៉ាងណាក៍ត្រូវប្រកបព្រមដោយទានទាំង៣ប្រការនេះ ។ ការធ្វើបុណ្យនិងការឲ្យទាននោះ អ្នកធើ្វបានទទួលបុណ្យច្រើនឬតិចត្រូវអាស្រ័យដោយអង្គប្រកប៣ប្រការដូចតទៅ ៖
១.​​ អ្នកធ្វើត្រូវធ្វើដោយចេតនា ធ្វើដោយបរិសុទ្ធ ធ្វើដោយសទ្ធា ធ្វើដោយចិត្តសប្បាយរីករាយនិងសទ្ធាញាណសម្បយុត្ត ។
២. អ្នកធ្វើត្រូវធ្វើដោយវត្ថុបរិសុទ្ធ ដូចជាបច្ច័យ៤មានចីវរប្បច្ច័យជាដើម បច្ច័យទាំងនោះត្រូវបានមកដោយធម៌ បានមកដោយសេចក្តីបរិសុទ្ធ មិនមែនបានមកដោយការកេងប្រវ័ញ្ចន៍ បៀតបៀនរបស់អ្នកដទៃ ឬបៀតបៀនខ្លួន ។
៣. អ្នកធ្វើត្រូវប្រកបដោយសោមនស្សបរិសុទ្ធ បានដល់សេចក្តីរីករាយក្នុងទានដែលខ្លួនបានធ្វើហើយ មិនមែនមានសេចក្តីសោក​ស្តាយទ្រព្យ​សម្បត្តិនោះឡើយ​ ។ ធ្វើ បុណ្យឲ្យធ្វើទៅតាម​កម្លាំង​ទ្រព្យ​ កម្លាំង​សទ្ធា​​ដែល​ខ្លួនមាន កុំបង្ខំចិត្ត​ ព្រោះថា ពេលចិត្តសៅហ្មងធ្វើឲ្យចេតនា​ក្នុង​បុណ្យ​​មិន​បរិសុទ្ធ​ ប្រែជា​ធ្វើ បុណ្យត្រឡប់បាន​បាបវិញ​ ព្រោះបៀតបៀនខ្លួនឯង ។ ​ការធ្វើបុណ្យ​ឲ្យនិងទាននោះ កុំធ្វើដើម្បីអួតអ្នកដទៃឲ្យគេលើកសរសើរ​កុំធ្វើព្រោះគេបញ្ជោរ កុំធ្វើដោយចិត្ត​​ស្ដាយ​ស្រណោះ ជាងនេះ​ទៀត​ កុំធ្វើដោយសេចក្តីលោភលន់ហួសប្រមាណ គឺធ្វើបុណ្យហើយប្រាថ្នាសូមឲ្យបានសេចក្តីសុខសប្បាយ សេចក្តីសុខចំរើនជាមួយនឹង​ការដែលខ្លួនបានធ្វើបុណ្យនោះក៏គួរសមហើយ ។
ក្នុងមង្គលសូត្រលោកបានសមែ្តងថា បុពេ្វ កត បុញ្ញតា “ភាវនៃបុគ្គល អ្នកមានបុណ្យ​បា​ន​ធ្វើទុក​ហើយ​ពីជាតិមុន” ជាមង្គលដ៏ឧត្តម​ ព្រោះ​ហេតុ​នោះ​បុណ្យទាំងឡាយដែលយើងបាន​ទទួល​ក្នុង​ជាតិ​នេះ ដោយសារ​យើងបានក​សាង​សន្សំ​ទុក​ពីអតីតជាតិ​មក​ ។
ការធ្វើបុណ្យត្រូវធ្វើដោយសទ្ធា ទើបបានបុណ្យបរិបូណ៌តាមកម្លាំងបុណ្យ ពេលមានចិត្តចេតនាក្នុងការធ្វើបុណ្យឬឲ្យទាន ត្រូវធ្វើដោយសេចក្តីបរិសុទ្ធស្អាតផូរផង ល្អព្រមតាមលក្ខណៈ ៣ ​ប្រការ ​ដូចបានពោលមកហើយខាងលើ ប្រសិន​ជា​ធ្វើ​បុណ្យទាំងប្រកបដោយចិត្តវិបស្សនាកម្មដ្ឋានផង ម្ចាស់ទានច្បាស់ជាបានទទួលផលបុណ្យបរិសុទ្ធដ៏អស្ចារ្យ ​ បើយើងធ្វើបុណ្យដោយបរិសុទ្ធស្អាតព្រមដោយសទ្ធាស្មោះ គ្រាន់តែ១០រៀលខ្មែរសោះក៏បានអានិសង្សច្រើនក្រាស់ក្រៃ ព្រោះបុណ្យមិនមែននូវត្រង់ចំនួនទ្រព្យនោះទេ តែត្រង់ព្រមដោយសទ្ធា បុណ្យជាវត្ថុមានគុណតម្លៃដ៏ល្អិត អំណាច​បុណ្យជាតម្លៃនៃគុណធម៌ដ៏ជ្រៅ មានកម្លាំងខ្លាំង អាចបណ្ដាឲ្យនាក់រាល់គ្នាបានសម្រេចផលល្អ សេចក្តីសុខចំរើនគ្រប់វេលាជាប្រាកដក្នុងជាតិនេះនិងជាតិខាងមុខមិនខានឡើយ ។បុណ្យធ្វើហើយដែល​អាច​ទទួលបាននផល​ល្អលុះ​ត្រាតែបដិគ្គាហកៈ​មាន​សីល​បរិសុទ្ធឥត​សៅហ្មង​ ប៉ុន្តេ​​បើបដិគ្គាហកៈ​មាន​សីល​​មិនបរិសុទ្ធ​ ទាន​នោះ​ក៏រមែងមាន​មន្ទិលផង​ដែរ ​ ប្រៀបដូចជាព្រោះស្រូវលើដីល្អមានជីរជាតិទឹកត្រជាក់ឧត្តមសម្បូរណ៌គ្រប់យ៉ាង គ្រាប់ស្រូវនិងមានវាសនាដុះលុតលាស់ស្រស់ខៀវខ្ចីល្អឡើងបាន ចំណែកគ្រាប់ត្រូវធ្លាក់ទៅលើទីទួលដីស្ងួតហួតហែងខ្វះទឹក ដីមានតែជាតិបង្រៃគ្រាប់ស្រូវនោះប្រាកដជាស្វិតស្ងួតខូចមិនអាចណាដុះឡើងបានឡើយ ។
បុគ្គលមួយចំនួនមាននិស្ស័យខ្ពស់បានតាំងចិត្តស្ម័គ្រកាយថ្វាយខ្លួនចូលផ្ញើបំរើក្នុងព្រះពុទ្ធសាសនា​ប្រាថ្នាឲ្យរួចផុតសង្សារវដ្តនិងព្យាយាមបដិបត្តិធម៌ដើម្បីមគ្គផលព្រះនិព្វាន ព្រះគុណទាំងឡាយ​នោះជាស្រែបុណ្យដ៏ប្រសើរ បើយើងមានបុណ្យកុសលបារមីដ៏ល្អតភ្ជាប់មកពីអតីតជាតិ បុណ្យបារមីនោះជាកម្លាំងវេសនានាំមកឲ្យជួបនឹងព្រះគុណជាស្រែបុណ្យល្អបដិបត្តិដ៏ល្អ បើបុណ្យវាសនាតិចមិនចំរើនត្រឹមតែបានជួបព្រះគុណជាស្រែបុណ្យមិនល្អហើយបដិបត្តិមិន​បានល្អ ធ្វើឲ្យផលបុណ្យដែលបានមកតាមនិស្ស័យរបស់បុណ្យ ។
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា វត្ថុទានក៏ជារបស់បរិសុទ្ធល្អ ចេតនានៃការធ្វើទានក៏បរិសុទ្ធល្អ ហើយតែងធ្វើឲ្យទាននោះមានផលច្រើនឬតិចអាស្រ័យលើស្រែបុណ្យផងដែរ ព្រះគុណដូចគ្នាតែមានគុណធម៌ខុសគ្នាផ្ទៃស្រែបុណ្យក៏ខុសគ្នា បុគ្គល​ចូលមកបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនា​ ព្រះ អង្គបានកំណត់ឲ្យត្រឹមតែសម្មតិសង្ឃ​ប៉ុណោះ ព្រះសង្ឃដោយពិតប្រកដបានដល់បុគ្គល​ដែលបានបួសហើយបដិបត្តិបានបន្លុះព្រះធម៌ជាន់ខ្ពស់ជាព្រះអរហត្ត​ អរហន្ត បើទាបបំផុតក៏បានសម្រេចត្រឹមសោតាបន្នដែរ ព្រះសង្ឃទុកដូចជាសំពៅមាសនាំសម្បតិ្តបុណ្យរបស់អ្នកស្រុកផើ្ញពីត្រើយនេះទៅកាន់ត្រើយនាយឬជាបុរសប្រៃ​សណីយ៍​​មានតួនាទីទទួលផលបុណ្យរបស់យើងធ្វើរួចហើយ​ជួយជូនដល់ដៃអ្ននចាំទទួលយ៉ាងហ្នឹងឯង ។ល។
អ្នកស្រុកធ្វើបុណ្យឧទ្ទិសភាគផលកុសលត្រូវនិមន្តព្រះសង្ឃចម្លង​នូវសទ្ធា​ ពិព្រោះព្រះសង្ឃទុកដូចជាស្រែបុណ្យ ​​​​​​​ តួយ៉ាងយើងចង់ផ្ញើវត្ថុឬជូនដំណឹងតាមសំបុត្រទៅកន្លែងណាមួយត្រូវពឹងលើអ្នកនាំសារឬឆ្លងកាត់ពួកសេវ៉ាប្រៃសណីយ៍​ បើយើង​មិនបង់ពន្ធបិទតែមទេ អ្នកនាំសារក៏មិនអាចណាបញ្ជូនវត្ថុឬដំណឹងរបស់យើងទៅបានដែរ​ ម្ចាស់ទានត្រូវបំរុង(បុណ្យ)ចាយសេវ៉ាបានសេចក្តី​ថា គឺយើងត្រូវមានសេចក្តីល្អរបស់ខ្លួន បុណ្យកុសលត្រូវភ្ជាប់ជាមួយនឹងព្រះសង្ឃដែលមានកម្លាំងបុណ្យខ្ពស់អាចជួយទានរបស់អ្នកផ្ញើឲ្យទៅដល់ត្រើយបានដោយសុខស្រួល ព្រោះព្រះសង្ឃមានសេចក្តីមេត្តាជាកណ្តាលភ្ជាប់បុណ្យ​បញ្ជូនបុណ្យ​ទៅឲ្យអ្នកទទួលបានដោយអនុមោទនា ។
ព្រះសម្មសម្ពុទ្ធទ្រង់សំដែងថា សុខោ​បុញ្ញស្ស​​ ឧច្ចយោ ​ “ការសន្សំបុណ្យ​រមែងនាំមក​នូវសេចក្តី​សុខ” ​ការសន្សំបុណ្យឬការឲ្យទានក៏ដូចគ្នា ការកសាងផ្លូវទៅអនាគតដែលរោយដោយលំអងកុលាបក្រអូប គឺបុណ្យធ្វើឲ្យផ្លូវដើរនោះរាបស្មើរល្អ មិនមានសេច​​ក្តីអន្តរាយរដិបរដុបជំពប់ដុំក្រួសដួលដោយប្រការណាឡើយ បើយើងជាអ្នកមានបុណ្យកុសលជាមូលដ្ឋានរបស់ផ្លូវហើយ ក៏ដូចជាយើងបានធ្វើដំណើរដើរតាមថ្នល់មាសនៅនាយស្ថាសួគ៌អញ្ជឹងឯង​ ច្បាស់​លាស់​​ណាស់ចំពោះ​អ្នកមានសីលមានគុណធម៌ខ្ពស់ មានសមាធិ​ល្អ មានចិត្តបរិសុទ្ធស្អាតផូរផងជាបុណ្យកុសលដោយពិត​ៗ ទើបអាចឧទ្ទិសផលបុណ្យទៅឲ្យខ្លួនបាន ៕

ធ្វើបុណ្យឲ្យតាមកម្លាំងទ្រព្យ លើសខ្វះមិនគាប់ដែលខ្លួនមាន
នាំឲ្យស្ដាយក្រោយនាំខូចទាន ចំណាយធនធានឥតបានផល ។
សាងល្អក្រណាស់ដូចស្រះទឹក ប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយ ចុងក្រោយផលបានក្សាន្តសុខា ។

ដោយៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភិក្ខុ អគ្គមុនី តាំង​ ណា​​ រិន្ទ

វិធីការសិក្សានិងអនុវត្តន៍បែប ៣ ប

ការសិក្សាស្រាវជ្រាវឲ្យបានល្អនិងសម្បូណ៌បែបនិងមានគុណធម៌នោះត្រូវចាប់ផ្តើមពីការបង្កើតកល្យាណ​មិត្ររវាងគ្នាទៅវិញទៅមកសិន ព្រោះជាបច្ច័យ​មូលដ្ឋាន​សំខាន់បំផុត រួចរៀប​គម្រោង​លក្ខន្តិកៈឲ្យកើតជាប្រពន្ធមួយហើយមាន​អ្នកទទួលខុសត្រូវ​រឿងដែលយើង​ត្រូវ​សិក្សាស្រាវ​ជ្រាវ​ នោះយ៉ាងតិចបំផុតតាំងពី ៨-១០ នាក់និងទី​ប្រឹក្សា​​ច្រើន​បំផុតចំនួន៣​នាក់​ដោយមាន​រចនា​សម្ពន្ធ​នៅ​ក្នុងក្រុម​ ដើម្បីអូសទាញសមត្ថភាព​របស់​បុគ្គលិកម្នាក់ៗឲ្យ ចេញអស់ពីទំហឹង ជាហេតុមួយធ្វើឲ្យ​កើត​គំនិត​ល្អ ទង្វើល្អតាម​សកាយ​ភាព​ម្នាក់ៗ កើត​សេចក្តី​យល់ត្រូវព្រម​ព្រៀង​គ្នា ក្នុងការសិក្សាស្រាវ​ជ្រាវ​ ឬ​ការដោះ​ស្រាយ​​បញ្ហា​ដែលកើតឡើងរវាងផ្ទៃក្នុង តាំងអំពី​ខ្វែង​គំនិតគ្នា ការមិនយល់​គ្នានាំឲ្យ​កើតបញ្ហា​ត្រូវ​មាន​បញ្ញាដឹងទាន់ស្ថានករណ៍បច្ចុប្បន្ន​គឺជា​ហេតុផល​ដែលនាំឲ្យកើតការស្រាវ​ជ្រាវ​ចំណេះ​ដឹង​ស្ថាប័នវិទ្យាសាស្រ្តផ្សេងៗ បន្ថែមទៀត ។
ការប្រមូលចំណេះ ដឹងមកគិតវិគ្រោះនិងសង្គ្រោះការកែតម្រូវការធ្វើទុកក្នុងចិត្តឲ្យច្បាស់លាស់មានរបៀបការគម្រោងផែនការណ៍និងការអនុ​វត្តន៍​នាមធម៌ឲ្យទៅជារូបធម៌​ការដោះស្រ័យបញ្ហា​ចំពោះមុខការស្ទង់ស្ទាបរកហេតុ​ផល​ និងការ​បញ្ចេញមតិទាំងមានសតិសម្បជ្ជញ្ញៈ ​រលឹកត្រូវ​តាមលោកធម៌ទាំង៨​ ដែលហូរ​ចូលមកពាល់ត្រូវ​ចិត្តគំនិត​របស់ខ្លួនឲ្យក្លាយទៅជាកុសលបាន ។
វិធីការសិក្សាស្រាវជ្រាវដែលនាំឲ្យកើតបញ្ញានោះ ជាការអភិវឌ្ឍន៍​តាមវិធី​សាស្រ្ត​របស់​ព្រះពុទ្ធសាសនាតាមគោលធម៌ដែលជាប់ទាក់ទងគ្នាទៅវិញទៅមក ដូច្នេះគឺ ៖
ទី ១ កល្យាណមិត្ត
ទី ២ បរតោឃោសៈនិងយោនីសោមនស្សិការៈ
ទី ៣ ការសិក្សាតាមគោលនៃត្រៃសិក្ខា
ទី ៤ ភាវនា៤
(១) កល្យាណមិត្ត
កល្យាណមិត្តជាមូលដ្ឋានសំខាន់បំផុត រាប់​តាំងអំពីញាតិមិត្តនៅជិតខាង គ្រូបាអាចារ្យ ព្រះ​សង្ឃ ម្តាយឪពុក រហូតដល់អង្ការ​ដែល​ឧបត្ថម្ភ​នានា ដោយអូសទាញប្រមូលផ្ដុំ ចំណុច​ពិសេស​នៃបុគ្គល​ម្នាក់ៗគ្រប់ចំពូក មករកគ្នាឲ្យបានច្រើន​បំផុត​ ធ្វើឲ្យម្នាក់​ៗបែរមុខ​មក​រកគ្នា ។ កល្យាណ​មិត្ត​នេះ​ហើយ​ដែល​ជួយជំរុញដាស់តឿន ជួយជា​កម្លាំង​ចិត្ត ជួយ​បំផុស​សទ្ធាក្នុងការ​ធ្វើអំពើល្អ​ ជួយទំនុក​បម្រុង​គម្រោង​ការណ៍ឲ្យ​ដំណើរ​​ទៅ​បាន​ដោយល្អ ។ ត្រង់ចំណុចនេះ កល្យាណមិត្ត​នឹងធ្វើជាតួនាទីសំខាន់​ជាអ្នក​អូស​ទាញបច្ច័យ​ខាងក្រៅមក​ជំរុញ​បច្ច័យខាងក្នុង ។
(២) បរតោឃោសៈនិងយោនិ​សោម​ស្ស​សិការៈ
ការបើកផ្លូវសិក្សាខាងក្នុង ជាចំណុច​សំខាន់​មួយទៀតដែរ ប្រៀបដូចជាការផ្តើម​បញ្ឆេះ​គ្រឿងយន្តនៃការសិក្សាខាងក្នុងរបស់ខ្លួនមនុស្ស ដែលមានអង្គធម៌ជាបឋមនៃ​ការសិក្សាស្រាវជ្រាវ សំខាន់ ២ប្រការដែរគឺ៖ “សទ្ធា” (ការយកចិត្ត​ទុក​ដាក់​ខាងផ្នែក​សិក្សា​រៀន​សូត្រ, សេចក្តីជំនឿ សេចក្តី​គោរព សេចក្តីជ្រះថ្លា) និង “យោនិសោ​មនស្សិការ”​​(ពិចារណាដោយឧបាយ-គំនិតដ៏ប៉ិន​ប្រសប់បង្អោនចូលមកកាន់ចិត្តជាកុសលបាន)
ការបើកទូលាយការសិក្សាស្រាវជ្រាវខាងក្រៅនឹងកើតឡើងបានក៏ត្រូវអាស្រ័យកល្យាណមិត្តត្រៀមការនិងជ្រើសរើសប្រើបច្ច័យខាងក្រៅយ៉ាងល្មមសមគួរដល់អ្នកសិក្សានិង​ស្ថានការណ៍​ជុំវិញ បច្ច័យខាងក្រៅដូចពោមកហើយនោះហៅថា “បរតោឃោសៈ” ដែល​មានច្រើនលក្ខណៈ​តាំងតែពាក្យប្រៀនប្រដៅ ពាក្យបង្គាប់ សៀវភៅ​តម្រា ព័ត៌មាន​ផ្សេងៗ​និងទីបំផុតគឺ “សម្តី​របស់គ្រូ”​ ព្រោះជាសម្តីញ៉ាំងសេចក្ដីជ្រះថ្លាឲ្យកើតឡើងក្នុងចិត្ត ជាសម្តី​ដែលជួយដាស់តឿន​ជំរុញចិត្ត​គំនិត​ឲ្យ​មានសតិសមប្បជ្ជញ្ញៈ ​ជាសម្តីផ្ដល់កម្លាំងចិត្ត​ឲ្យ​កើត​ការ​សិក្សាស្រាវជ្រាវក្នុងខ្លួនឯង​ឡើងរហូត​ដល់តម្លៃផល​ប្រយោជន៍​នៃទង្វើ​ល្អ សាង​កុសល​ធម៌​​​ចរិយាធម៌ឡើងក្នុងខ្លួន ។ កាលបើយល់ច្បាស់​នូវអត្ថ​ប្រយោជន៍​នៃសុឆន្ទៈរបស់​កល្យាណមិត្ត​នោះ​ៗ​ ក៏​កើតឆន្ទៈ​សេចក្តី​ពេញចិត្ត​ប្រាថ្នា​នឹង​ប្រព្រឹត្ត​​ដោយ​ខ្លួនឯង​ ហៅថា​ “បរតោឃោស” ។
ពេលសទ្ធាចំពោះបរតោឃោសៈកើត យោនិសោមស្សិការៈ ចលនានៃផ្នតគំនិត​ពិចារណា​​​យ៉ាងលំអិតក៏កើត ដំណើរការ​សិក្សា​ដែល​ប្រកបដោយជំនឿទុកចិត្តក៏កើត ការវិគ្រោះ​បញ្ហា​និងរក​វិធីសាស្ត្រ​ដំណោះ​ស្រាយ​បញ្ហាក៏​លេច​ធ្លោ​ឡើងតាមលំដាប់​ ។ល។ ទាំងអស់​នេះគួរ​តែចាប់ផ្តើម​តាំង​តែពី​យុវជន​​ដើម្បីជួយបណ្ដុះ​បណ្ដាល​ដុសខាត់​ផ្នតគំនិតឲ្យពេញ​ចិត្តក្នុងការ​សិក្សា​រៀន​សូត្រ​ត្រិះរិះពិចារណា​នូវរាល់ទង្វើឲ្យ​ប្រព្រឹត្តទៅក្នុង​កុសលនិងត្រូវតាមគន្លងធម៌ដើម្បី​ផល​ប្រយោជន៍​ន្លួនឯង​ និង​សង្គម​ ។ ស្របនឹង​នោះអាចជួយដំណោះស្រាយ​បញ្ហានានាដែល​រាល់គ្នាកំពុង​ជួបប្រទៈ​ ក្នុងសង្គមបច្ចុប្បន្នដោយ​ការជួយគ្នាលើកយកបញ្ហាមកពិចារណាឲ្យច្បាស់លាស់ ស្វែងរកហេតុ​ដែលនាំឲ្យកើត​បញ្ហាសម្រប​ជាមួយកាលទេសៈ ហើយវិគ្រោះកំណត់ទិសដៅដើម្បីដោះស្រាយ ដូច្នេះ​បញ្ហានានានឹងត្រូវ​បានដំណោះស្រាយ​យ៉ាងត្រង់ចំណុចដ៏ពិត​ប្រាកដ​ ។ ទាំងអស់នេះ​ជាវិធី​​ពិចារណា​ដំណោះ​ស្រាយ​បញ្ហា​បែប​អរិយសច្ច​៤នោះឯង ។
(៣)ការសិក្សាតាមគោលនៃត្រៃសិក្ខា
ការសិក្សាតាមត្រៃសិក្ខាជាវិធីការសិក្សាស្រាវជ្រាវ ផ្នែកព្រឹត្តិកម្ម​ខាងកាយ(សីល) ​ផ្នែក​ខាង​​ចិត្ត​គំនិត (សមាធិ) ផ្នែកខាងចំណេះដឹង (បញ្ញា) ។ ត្រៃសិក្ខាអាចកើតឡើងបាន ត្រូវ​មានការ​ត្រៀម​​ហេតុបច្ច័យឲ្យសមនិងការធើ្វឬបដិបត្តិដោយពិត ។ គម្រោងការ​នេះសង្កត់​ធ្ងន់​​ឲ្យ​មាន​​ពេលវេលា​មួយ​រយៈក្នុងការ​ដំណើរការដើម្បីរងចាំ​ស្ថាន​ការណ៍​សិក្សាស្រាវជ្រាវ ពីបទ​ពិសោធន៍​ដែលបាន​មកពីការអនុវត្តន៍នានាឲ្យមកប្រជួបគ្នា។
សីល ការសិក្សាផ្នែកព្រឹត្តិកម្មឬសិក្សា​ទស្សនៈ​ខាងសង្គមដែលធ្វើការងាររួម​គ្នាជា​ក្រុម​ជា​មួយ​អ្នកដទៃយ៉ាងជ្រោមជ្រែង ព្រមទាំងផ្ដល់​កម្លាំងចិត្ត និងការអភ័យដល់គ្នានិងគ្នា ។ ការប្រុង​ប្រយ័ត្នពាក្យសំដី ទង្វើរដែលមិនបៀតបៀនគ្នា ប្រសិន​បើមាន​ការ​ប៉ះទង្គិចគ្នា​ខ្លះ​ក៏​មាន​​សីលមក​ឃុំគ្រង​ មិនឲ្យមានការឈ្លោះ​ប្រកែកគ្នានាំឲ្យ​បែកសម្ពន្ធភាព​រវាងគ្នា​។ ការ​សង្រួម​នូវពាក្យ​សំដី​និងទង្វើ ការទទួលសារភាពនូវកំហុស ការឲ្យ​អភ័យ​ដល់​គ្នា នាំឲ្យកើត​វិវឌ្ឍនាការ​ ខាងព្រឹត្តិកម្ម​មិន​ឲ្យមាន​មលភាព បៀតបៀននិងអ្នក​ដទៃ ក៏​ធ្វើឲ្យការងារ​ក្រុម​បាន​​ប្រព្រឹត្តិ​ទៅដោយស្រួល ។
សមាធិ ជាការសិក្សាផ្នែកខាងចិត្តគំនិត ដែលត្រូវប្រឈមមុខនូវ​ស្ថានការណ៍​អំពី​ការងារ​ ធ្វើឲ្យត្រូវ សេចក្តីរឹងមាំចិត្ត សេចក្តីព្យាយាម ធ្វើឲ្យតភ្ជាប់មិនរុញរា មានសេចក្តី​អត់​ធន់ ទាំង​ចំពោះ ការងារ ទាំងមនុស្សនិងទាំងស្ថានការណ៍ ដែលហូរចូលមក ក្រៅពីនោះ នៅ​មាន​ន័យថា រីកចំរើន នូវក្នុងគុណធម៌ដ៏ល្អឬគុណធម៌ក្នុង​ចិត្តគំនិត ដែលនាំទៅ​កាន់​ភាព​ស្រស់ថ្លា ចិត្ត​ផូរ​ផង តាំងមាំក្នុង សមាធិ ។
បញ្ញា ជាការសិក្សាមកអំពីការសើបអង្កេត ត្រួតពិនិត្យពិចារណាការសម្រេច​ចិត្តប្រកបដោយ​ហេតុផល មានរបៀបបែបផែន ដែលនាំទៅកាន់​ភាវៈ រួចចាកបញ្ហា រួចផុតអំពីសេចក្ដីទុក្ខ ឈានទៅ​កាន់​សភាវៈជាកុសល ។ ការសិក្សាផ្លូវ​បញ្ញា​​ចាប់​ផ្តើម​សិក្សាអំពីសេចក្តីដឹងស្គាល់​គោលធម៌​ ពាក្យ​ប្រៀន​ប្រដៅ ព័ត៌មាន ឯកសារ ការចងចាំ ការ​ចាប់យកនូវគោលចំណុចមកវិភាគ រួបរួម​បញ្ចូល​ជា​ពួកជាក្រុម ដែលជា​បញ្ញាថ្នាក់​ដឹងថ្នាក់​ចងចាំ និងវិវឌ្ឍនាការឡើងទៅកាន់​បញ្ញា​ថ្នាក់​គំនិត​ ដែលកើត​មក​អំពីការហ្វឹកហាត់ ទស្សនៈ​ ការគិតវិគ្រោះ ការគិតសង្រោះ និង​ការ​គិត​យឹត​យោង​នូវ​​ហេតុ​បច្ច័យ ការគិ​ត​ពិចារណា​នូវ​សភាវៈពិត និងសភាវៈបន្លំជាដើម និង​វិវឌ្ឍន៍​ទៅ​កាន់សេចក្តីដឹង​ច្បាស់​ ដែលធ្វើឲ្យ​ស្វែង​រកផ្លូវចេញ​អំពី​បញ្ហាបាន រហូតដល់ការ​បដិបត្តិ​ដើម្បី​បន្លុះផលនៃការដោះ​ស្រាយបញ្ហា​គ្រប់​ជាន់​ថ្នាក់បាន និងបញ្ញាគិតអនុវត្តិមានហេតុ​ផល​យ៉ាង​មានរបប ដើម្បីកែ​តម្រូវ​ឲ្យល្អឡើងនិង​ជំនាញ​​ក្នុងរឿងនោះ ៗ ។
(៤) ភាវនា ៤
ពេលដែលអ្នកសិក្សាស្រាវជ្រាវឆ្លងអំពីក្បួនការសិក្សាក្នុងបីដំណាក់កាលខាងដើមមកត្រូវគ្នាជា ជាន់ដែល​ ៗ ដែលជាវេលាតភ្ជាប់មិនដាច់ក្នុង​រយៈពេលដ៏សមគួរ អ្នកសិក្សានឹង​កើត​ការ​វិវឌ្ឍន៍ ចំពោះ​ខ្លួនឯង ជាអង្គរួមគ្រប់ជ្រុងជ្រោយ ទាំង​វិវឌ្ឍនាការ​ខាងព្រឹត្តិកម្ម​ដែល​ទាក់​ទង​និងរាង​កាយ​ និងកាយភាពបរិឋានជុំវិញ (កាយភាវនា)​ វិវឌ្ឍនាការខាងសង្គម (សីល​ភាវនា) វិវឌ្ឍនាការ​ខាង​ចិត្ត គំនិត (ចិត្តភាវនា) និងវិវឌ្ឍនាការ​ខាង​បញ្ញា (បញ្ញាភាវនា) ។
សារុបវិធីសាស្រ្តនៃការសិក្សា មានច្រើន​បែប​ច្រើនយ៉ាងនិង​ផ្សព្វផ្សាយ​រហូតដល់​បច្ឆិម​ប្រទេស​​​យ៉ាងទូលំទូលាយ ដែលយើងធ្លាប់​បាន​ឃើញ​​គេយកមកអនុវត្តន៍​ដូចមាននៅក្នុង​និក្ខេប​បទរបស់ភិក្ខុព្រះមហាពង្សនរិន្ទសរសេរថា៖​
1 Learning to know (Theoretical Education)
2 Learning to do (Practical Education)
3 Learning to be (Accomplished Education)
And Learning to live together (Continuous Education for all).
ដូច្នេះ សមស្រប​ទៅនឹងសេចក្ដីដែលបាន​ពណ៌​នាមកហើយ គឺការសិក្សា អំពី​កល្យាណ​មិត្តក្តី អំពី​បរតោឃោសៈ​​និង​យោនី​សោមន​ស្សិការៈ​ក្តី ការសិក្សាតាមគោលនៃត្រៃសិក្ខាក្តី​ ឬថាភាវនា៤ក៏​ដោយ​ និយាយឲ្យខ្លីគឺ រៀនដើម្បី​ចេះ​ (បរិយត្តិ) រៀនដើម្បីធ្វើ (បដិបត្តិ) រៀនដើម្បី​ធ្វើគ្រូ (បដិវេទ) ពិសេសជាងទៀត​ គឺរៀនដើម្បី​រំលត់​ទុក្ខ ។ សរុបឲ្យខ្លី ការសិក្សាតាមវិធីសាស្ត្រ​ដែល​ព្រះពុទ្ធជាម្ចាស់​នៃយើង​ទ្រង់​​សម្ដែង​មាន ​៣ ប្រការគឺ ​បរិយត្តិ បដិបត្តិ និងបដិវេទ ទាំងអស់នេះ​បើសិក្សាឲ្យមាន​គុណ​ភាព​​ល្អ ត្រូវចេះព្យាយាម​និង​ជាពិសេសក្នុងបច្ឆិមពុទ្ធវចនៈទ្រង់ត្រាសថា៖ ខយវយ ធម្មា សង្ខារា អប្បមាទេន សម្បាទេថ​ មានសេចក្តីខ្មែរថា៖ “សង្ខារធម៌ទាំងឡាយមាន​កិរិយា​អស់​ទៅនិសូន្យ​ទៅ​ជាធម្មតា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយចូរ​ញ៉ាំងប្រយោជន៍​ខ្លួន​និង​ប្រយោជន៍​អ្នកដទៃឲ្យដល់​ព្រម​ដោយកិរិយាមិន​ប្រមាទចុះ” គឺនិយាយរួម​កុំបីធ្វេ​ស​ប្រហែស ទើប​វិធី​សាស្រ្តនៃការសិក្សា​យើង​បានសម្រេចដូច​បំណង​ប្រាថ្នា។

សរសេរដោយ ភិ. ធម្មវិសុទ្ធត្ថេរ ថាច់សំណាង

APPLIED ANICCA TO EDUCATION

Definition:
There are varying translations of the term of Anicca as such “Impermanence, temporary, change and transience or transiency”. It is basic feature of all conditional phenomena involving material and mental things which existing on the worldwide.[1]
Anicca its self is one of Dhamma category consisted in the Three Essential Characteristic things, impermanence, suffering and egolessness (Anicca, Dukkha, Anatta) which taught by the Buddha over 2552 years ago. If one who knows Anicca correctly, he or she will know suffering as its corollary and egolessness as ultimate truth. He will knows and understands the truth of the World as it is.[2]
Anicca is a situation or process in which something becomes different or is replaced, or the result of this process.[3]
Based on three sources of the definition which combined the two aspects, Buddhism and Worldliness backgrounds, It makes me be confident enough to draft my writing according to my own understanding and practicing. I am willing to focus on five aspects in education field, namely (1) Foundation of Studies, (2) Human Resource Management, (3) Human Resource, (4) Knowledge and (5) the Impact of the Processing of Appling Anicca to Education, to the whole topic of “Applied Anicca to Education”. I also have got the intention to bring audience about the impermanent processing on five aspects from the pass up to now. Anicca we can believe in. It must be changed if it is necessary for proper reasons of all things regarding with Modern lifestyle. We change for better. It involves the evolution and revolution of other fields that existing in this world. I have the message to contribute to the Educational field in detail for whom would may concerned.
Foundation of Studies:
Foundation of Studies hereby means that the proper places which enable to do educated activities as such Royal Palace, Buddhist Temple, School, University, Centre involving NGOs. It must be concerned with good transportation, quiet ground, enough equipment and entertainment garden. It always motivates accordance with its reasons and conditions from time to time. We look back to the history of education in Thailand. It was separated into three periods. They never stop their processing in order to change;
Firstly, they set up Royal Palace as the main Centre for educating literature to people and training army. There was only one Center located in the Capital for Country. We went to study on foot. Environment kept quiet all semesters. We studied under big tree and went around slow down while doing a hard learning. For equipment was very simple with text book, ancient pen. We used brain as computer remember. We could take environment for our sensation relaxation. The technique of cultivation of modern garden not yet arises in the system of people thinking. Everything seems very natural. And it ready to change for the second period.
Secondly, educational place had been removed from Royal Palace to Buddhist Temple. The transportation condition is more easier than the Rogal Palace because of the increasing of numerous Buddhist Temples in every region and Province. Keeping in quiet is the characteristic of Buddhist Temples. Chairs, tables and other furniture were more completed. Surface ground applied to our need based on the good standard of each Temple.
The last period called modern one, school was spread to outside of the Buddhist Temple. The system of education was controlled by the Ministry of Education. Schools lied down nearby the communication. Environment was a little bit noisy. Educational things have been improved. Students could used the ground in front of school building as their own relax place although it was so narrow.
Until now the foundation of studies still removes from place to place because of students’ increasing. And some places need to be separated. Suppose MCU has been replacing to Wangnoi Compus, Ayyutaya Provice effectively.
Human Resource Management and Human Resource:
Regarding to the management of human in University, people will think of duties that provide the processing of one’s University going on smoothly. In this we will discuss in brief on the facts and roles of changes of ones who function as rectors and teachers of a specific University.
In one University, a rector plays a main role as Human Resource Management Staff, He/ she must graduated in the higher education at least he has graduated one majority in Doctor Degree and good in human morality. But nowadays it seems no any human morality in rector’s reactions. He needs only Doctor Degree. He is chosen by the system of policy. He comes to work with his feeling not with his consciousness and mind. His adjudgement is not justice. He allows his employees to collect money from student examinations for his sensation desire. The dignity of rector has been changed based on this bad form. The system of education will flow up this damage destiny.
Based on VOA, Cambodia has no justice for poor students. If students have no money for rector’s requirement, students will not pass exam with their own abilities directly. A rector tried to gain profits from students and put it into his own pocket. This point rector was changing from good situation of education to the bad.
Human Resource covers the term of teachers or lecturers in one University. They must fulfill at least three skillful basic needs; (1) Standard Knowledge, (2) Willing to transfer their background to students and (3) Playing the rules as students’ parents.
I am very sorry to say what concerns with standard knowledge of a lecturer. And let me not to mention his name. My lecturer was not skillful in English at all, but he entered my class as International Program. He could not do any explanation to students. So that the ability of transferring his background to students including the different techniques of the soluble problems for students break down and go ahead to the end of learning nothing. He changed me to be a boring and non-motivation Buddhist student in his class.
So doing that, It was not a right direction of education. I was an uneducated person. I spent my own time coming to class for training myself as a noble person. But I didn’t gain any method of the academic objectives. I knew myself changing for bad thing at that time. There is the positive meaning of Anicca herein saying by the Most Venerable P.A. Payutto in his sermon in Thai language:
Anicca must applies to all physical and mental things at the present movement. It has to changes for better, If is necessary. It must not change for the bad. If it is , it is not its real meaning of Anicca. It will be other phenomena like death of Anicca state (Marana), the death of the original Dhamma. The human beings, animals, plants could not be saved with the wrong change.
At that time I applied the term of Anicca to my freed-mind. I don’t be attachment to him, just observe him as his real behavior. I really understood and saw him. I tried to motivate myself from the bad situation by the reading more text books and find out the resolution in different ways to fix my problems according to the majority responsibility at private activity. At the end, my course has passed and the new semester replaced it.
Knowledge:
Buddhadada Bhikkhu said;
Education in the world can be likened to a dog without a tail,
because only academic and vocational subjects are taught but how to be a righteous human being is not.The world wastes so much time studying things such as art, archaeology, history, geography, science, and other forms for material civilization, which have little to do with the quenching of humanity’s dukkha. And we tend to get lost in them. We ought to research and study correctly only those Subjects concerned with dukkha’s quenching.[4]
I absolutely agree with his idea. Education system has become a moving target. While the science has grew up and became popular in the Public Relation. People run up to the theory and physical thing, then throw away the human morality. They got the high education but could not succeed in the way of life. It called knowledge being lack of human morality is a useless subject in society and it will destroys the world immediately. Vietnamese Proverb saying:
Tiên học lệ hậu học văn:
Studying morality first and then literature comes along.
I have finished High School in Pali, Khmer, Vietnamese involving English, but I cannot solve my physical and mental problems indirectly. University never taught me how to solve the problems perfectly. It just response on the theory only. My Aunt said:
Knowledge providing from the real life, It was completely different things from what we have learnt in class. There are many kinds of competition to another for all time work. There are many rude persons existing in one’s company. It caused by their own evil mind and school never concerns with this point at all.
We have to change the system of education. We try to took back the Buddhist Studies expectation. Buddhism has taught people the knowledge of the truth. Teaching people know how to realize the suffering. Then Buddhism makes the cultivation at the right point of suffering directly. No need to waste much time for the useless method as archaeology, history, geography, science, and other forms have done as nowadays. In this main point I would encourage Buddhist and Non-Buddhist come and see how Buddhism maintains his ways of education by the method of the Buddha’s Teachings.
Anicca can applies to the daily life. It has its own dynamic power to overcome all kinds of bad situation. Anicca helps us to cultivate the calm and peace in mind and fulfill our duties with motivation, concentration and enjoyment. I would tell a short story about my aunt:
My aunt is a Khmer girl. She was born in Southern of Vietnam. She has been staying in US for 18 years. The fire years at the starting of her new style life in US, she worked with a low works. Her Aunt’s family did look down her. She had cried for 5 years full. She tried to motivate her hard life in the different ways. She absolutely applied Anicca to her own bad situation. She has believed that her life would be changed once day. She realized Anicca will provide her the power of mind to overcome her obstacle and the deeplyhole of Suffering. After 5 years of training herself under her Anicca applied to the real hard life, she had got a proper work as a layout design engineering. She has worked for four companies at the same days. She almost works 14 to 16 hours per day. Now her life is more balance with her experience in understanding Anicca. She deeply believes in Anicca and continuously to apply Anicca to her close friends.
The Impact of the Processing of Applying Anicca to Education:
Actually Education nowadays is changing to reach the right direction of its meaning. I have watched Thai TV they said that:
Thailand education has been starting to change at least 7 years up to now, but the good conducts of educational project not outcomes yet. However, the current president of the Ministry of Education tries to keep it changing until succeed.
When I was a student at High School in Vietnam, I tried all my best to change myself. I took a mental noted that learning has to progress and improve the knowledge day by day according to its levels. I never allowed my brain stop to motivate at any point. Once day my Vietnamese lady teacher said that:
Knowledge that we are learning has been developing from the basic to the higher as A, A+ up to Z. So It makes us to sense that we skill nothing sometimes. Students don’t worry about that. Just try to study hard. Once day our knowledge is perfect, we are reaching the revolution from our ignorance instincts of literature and wisdom.
To conclusion, based on the message mentioned above through the five aspects of Anicca applied to Education, It makes us clear and knows that Anicca enables to apply to Education and others effectively. We have to spend a very long time to apply Anicca in the right direction. I strongly think there are not any doubt about how Anicca can applies to Education because the Buddha himself used to emphasize that:
“Sabbe san.khaaraa aniccaa ; All conditioned things are impermanent.[5]

Writen by Ven. Munijoto Keo Viasana Thach
[1]http://www.accesstoinsight.org/lib/​authors/khema/allofus.html
[2]http://www.accesstoinsight.org/lib​/authors/khin/wheel231.html
[3] Macmillan, 2003, Essential Dictionary, Printed and bound in China.
[4] Koffman J. P. and Liamsiriwattana T. , Practical Buddism, 2006, Amarin Publishing, Thailand, P. 82.
[5] Payutto P.A., 1995, Dictionary of Buddhism, MCU Pubisher, Bangkok, Thailand.

អាល្ងីល្ងើបួននាក់

កាលពីព្រេងនាយមានបុរសបួននាក់ត្រួវគេដាក់ឈ្មោះឲ្យថាអាល្ងីល្ងើបួននាក់ពីព្រោះតែពួក វាល្ងង់រកលេខដាក់គ្មាន។ ថ្ងៃមួយវាបាននាំគ្នាទៅរកអណ្តើកនៅក្នុងព្រៃ។ បន្ទាប់ពីរកមួយកំ​ណាត់​ ថ្ងៃមកពួកវារកបានអណ្តើកប្រាំក្បាល ។ ពេលវានាំគ្នាចែកអណ្តើកគ្នាវាចែកមិនដាច់សោះ យកម្នាក់មួយសល់មួយ យកម្នាក់២ខ្វះបី។មិនដឹងធ្វើម៉េចទេ ចែកអស់ពេលមួយល្ងាចទៀត។ គាប់ជួនចៃដន្យអីមានតាចាស់ម្នាក់បានដើរកាត់ ពួកគេក៏បានអង្វរតានោះជួយកាត់អារឲ្យ​។ ក្រោយពីគាត់បានដឹងរឿងគាត់ក៏បានជួយចែកឲ្យ​ដោយខ្លួនគាត់យកបានអណ្តើកមួយនឹងគេដែរ(យកបានអាធំជាងគេទៀត) ។ អាល្ងីល្ងើបួននាក់សប្បាយចិត្តជាខ្លាំងហើយដោយសារឃើញតាចំនាស់នោះជាមនុស្សឆ្លាត ពួកវាក៏បានសុំទៅនៅរៀនជាមួយតា ។ នៅបានប៉ុន្មានថ្ងៃតាចំនាស់ក៏បានប្រាប់ឲ្យ​អាល្ងីល្ងើទាំងបួននាក់ទៅរកឃ្មុំនៅ ក្នុងព្រៃ។ពេលពួកវាទៅដល់ក្នុងព្រៃអាល្ងីល្ងើទាំងបួននាក់បានឃើញឃ្មុំមួយនៅលើដើមឈើខ្ពស់មួយក្បែរមាត់ទឹក ។ អាល្ងីល្ងើទីមួយរៀបនឹងឡើងយក ស្រាប់តែអាល្ងីល្ងើទីពីរបន្លឺឡើង “វ៉ើយអាខាង ក្រោមនេះជិតស្រួលយកជាងកុំទៅឡើង​យកអាលើដើមឈើខ្ពស់នោះអីឲ្យតែពិបាក“(វាបានចង្អុលទៅ ក្នុងស្រមោលឃ្មុំដែលនៅក្នុងទឹក)។ ឮដូច្នេះអាល្ងីល្ងើទីមួយក៏លោតប្រូងទៅក្នុងទឹកហើយងើបមក វិញហើយនិយាយថា“ឃ្មុំនេះចេះបំបាំងកាយហើយមិនដឹងជាពួកវាប្រើកម្លាំងអីទេរុញអញឡើងមកលើវិញ“ ។ វាបានសាក​ជាច្រើនដងតែមិនបានសំរេច ។ ក្រោយពីគិតគ្នាមួយសន្ទុះមកពួកវាក៏បានសំរេចចិត្តចងខ្លួនពួកវានឹងដុំថ្មទាំងបីនាក់រួចលោតចុះទៅក្នុងទឹកដោយទុកអោយអាល្ងីល្ងើទីបួននៅ ចាំមើលស្ថានការណ៍ ។ អង្គុយចាំអស់បីថ្ងៃបីយប់នៅតែមិនឃើញសំឡាញ់វាត្រលប់មកវិញ ។ និយាយពីតាចំនាស់ដោយបាត់អាល្ងីល្ងើទាំងបួននាក់យូរពេក គាត់ក៏ដើរមករកពួកវានៅក្នុងព្រៃ ស្រាប់តែឃើញអាល្ងីល្ងើទីបួននៅអង្គុយម្នាក់ឯងហើយក៏សួររកគ្នាវាដ៏ទៃទៀត ។ វាក៏ឆ្លើយថា ”ពួកវា ចុះទៅយកឃ្មុំ” ចៃដន្យអីស្រាប់តែសាកសពទាំងបីនាក់នោះអណ្តែតឡើងមក។ វាក៏ភ្លាត់មាត់ស្រែក​ឡើងថា“នោះពួកវាត្រឡប់មកវិញហើយហាស់ហ៎ះហា៎!!!“ តាចំនាស់ហួសចិត្តរួចក៏បានពន្យល់វាថា “តែពេលណាហើមស្អុយអ៊ីចឹងបានន័យថាស្លាប់ហើយ” យល់អ៊ីចឹងហើយវាក៏បានសុំតាចំនាស់នោះ ទៅដើរផ្សងព្រេងនៅកន្លែងដ៏ទៃទៀតវិញ ។ ក្រោយពីធ្វើដំណើរហត់អស់មួយព្រឹកមកវាក៏អង្គុយ ឈប់សម្រាកក្រោមដើមឈើមួយ ។ ចៃដន្យអីស្រាប់តែវាលេចផោមធំក្លិនស្អុយមែនទែន ។​ ក្រោយ​ពីពិចារណាមួយសន្ទុះពីសំដីចុងក្រោយដែលតាចំនាស់បានប្រាប់វាមកវាក៏ស្រែកឡើងថា“ពុទ្ធោខ្ញុំស្អុយអ៊ីចឹងខ្ញុំពិតជាស្លាប់ហើយ ។ “ ហើយវាក៏ទៅដេកស្លាប់លើផ្លូវក្បែរនោះ។ ក្រោយមកមានអ្នកបររទេះគោម្នាក់បរកាត់តាមផ្លូវនោះក៏ស្រែកឡើងថា “ម៉េចបានមកដេកនៅកណ្តាលផ្លូវអ៊ីចឹងកិនស្លាប់ឥឡូវហើយ។“ វាក៏ឆ្លើយវិញថា“កិនស្លាប់កិនទៅព្រោះវាស្លាប់ស្រាប់ហើយនឹង“ អ្នកបររទេះមិនដឹងធ្វើម៉េចក៏យកខ្សែមោងគោមកចាក់ក្រឡេកវាពេញខ្លួន ។ ដោយទ្រាំមិនបាននឹងភាពរសើបវាក៏ស្ទុះឡើងហើយស្រែកឡើងថា “វាបានរស់ឡើងវិញហើយខ្សែតីមោងគោនេះពិតជាអស្ចារ្យមែន។“ វាក៏បានយករបស់របរដែលវាមានជាប់ខ្លួនទាំងប៉ុន្មានយកទៅដូរយកខ្សែតីវេទមន្តនោះ។ រួចក៏បានបន្តដំណើរទៅទៀតទៅដល់ភូមិមួយវាបានឮសំឡេងម្តាយកំពុងយំដោយ​សារកូនស្រ្តីនោះទើបតែស្លាប់ ។ វាបានចូលទៅមើលហើយប្រាប់អោយស្រ្តីនោះរៀបចំដាំបាយទឹកសំរាប់កូននោះទៅវានឹង ជួយឲ្យរស់ឡើងវិញ ។ វាក៏បានទាញខ្សែតីវេទមន្តរបស់វាមកចាក់ក្រឡេកកូននោះ ។ ចាក់យ៉ាងណាក៏កូននោះមិនកំរើកវាគិតតែនៅប្រឹងចាក់ ។ លុះស្រ្តីនោះត្រលប់ពីរៀបចំបាយទឹករួចមកឃើញ កូនខ្លួននៅស្លាប់ដដែលហើយគិតថាអាល្ងីល្ងើនេះគឺជាមនុស្សបោកប្រាស់ក៏ដេញវាយយ៉ាងសាហាវ ។ អាល្ងីល្ងើរត់យ៉ាងលឿនរវល់តែមើលក្រោយបុកដើមល្ហុងប៉ាំងធ្លាក់ផ្លែល្ហុងត្រូវក្បាលវាក៏លាន់មាត់ថាលេងដាក់អន្ទាក់ពីមុខហើយគប់ពីក្រោយចំក្បាលអត់ទាស់ ពិតជាដៃត្រង់មែនចម្ងាយឆ្ងាយប៉ុណ្ណឹងហើយគប់ត្រូវទៀត ៕

ការងារជាមង្គលដ៏ឧត្តម

ចំណេះវិជ្ជា ជាទ្រព្យប្រសើរ អាចជូនដំណើរ អ្នកចាកពីទុក្ខ
ចំណេះវិជ្ជា ជាផ្លូវក្តីសុខ អាចស្ទួយទៅមុខ នៅគ្រប់កិច្ចការ។
ចេះមួយចេះពីរ ចេះឲ្យប្រាដក មុខងារចេះស្ទាត់ បានពីសិក្សា
ចេះហើយត្រូវចេះ ប្រើវិជ្ជាការ មុខងារច្បាស់ជា មានកិក្តិយស។
បម្រើការងារ ឲ្យត្រូវភារកិច្ច លទ្ធផលច្រើនតិច តែមានតម្លៃ
ប្រើខ្លួនឲ្យចួន ចំកិច្ចចំកាយ ញាតិមិត្តនាយអាយ គោរពរាប់អាន ។
ការងារនៅមុខ មនុស្សនៅក្រោយ ការងារថ្លោះធ្លោយ នាំទោសដល់ប្រាណ
ការងារសុចរិត ឥតខុសលំអាន ការងារថ្កើងថ្កាន ព្រោះពីអ្នកធ្វើ ។
ដូចមង្គលសូត្រ មានពុទ្ធភាសិត ដែលព្រះពិជិត ទ្រង់ត្រាស់សរសើរ
“អនាកុលា​ ច កម្មន្តា„ ជាដំណើរ ការងារប្រសើរ ថ្លៃថ្លាឧត្តម៕
ដោយៈ ភិក្ខុ កល្យាណយានោ

អំណបុណ្យចូលឆ្នាំថ្មី


ឆ្នាំថ្មីជ័យជោគភោគរាសី មេសាដប់បីពីរពាន់ដប់
មណ្ឌាទេវីប្រទានភព្វ ខេមរាសុខស្ងប់ភពរមនា ។
សម្លេងព្រះធម៌កងបន្ទរ អបអរថ្វាយពរទេពទេវា
សគ្គេរេហ៍មន្តលាន់មេឃា គងស្គរខ្ទរខ្ទារបុរីរម្យ ។
ធូបទៀនផ្កាភ្ញីភោគផលា ដង្វាយភក្សាត្រៀមស្វាគមន៍
ព្រះសង្ឃបរិស័ទមូលជិតជុំ សូត្រធម៌ប្រោះព្រំដើមឆ្នាំថ្មី ។
ពិណពាទ្យឆ្លើយឆ្លងរំពងចិត្ត ក្មេងក្មាងញាតិមិត្តសមស៊ីវិល័យ
បោះអង្គញ់លាក់កន្សែង ល្បែងប្រជាប្រិយ រាំវង់សប្បាយមួយឆ្នាំម្ដង ។
តិថីឡើងស័កប្រច័ក្សជ័យ ទឹកអប់នៅដៃពិដោរផង
ហែគូនឹងស្រីចិត្តគួចផ្សង ឆ្នាំថ្មីកន្លងម៉ែទៅស្ដី ។
ស្រង់ព្រះបង្សុកូលពូនភ្នំខ្សាច់ បូជាសម្ដេចព្រះជិនស្រី
ឧទ្ទិសភាគផលបុព្វការី សូមពរឆ្នាំថ្មីជ័យជោគអើយ ! ៕
និពន្ធក៍ៈ ប៉ាកកៃព្រឹក

ប្រាសាទចមម៉ាតនៅខែត្រតៃនិញសម័យបុរេអង្គរ

នៅក្នុងខែត្រតៃនិញ (អតីតរោងដំរី) ប្រទេសវៀតណាមបច្ចុប្បន្ន គេឃើញប្រាសាទឥដ្ឋនា​សម័យ​បុរេ​ប្រវត្តិ​មួយ ធ្វើអំពី​ឥដ្ឋ ។ យោងទៅតាមការកំណត់ហេតុខាងបូរាណវិទ្យា​និងការសិក្សា​ប្រៀប​ធៀបក្បាច់ក្បូរនៃប្រាសាទនេះនិងប្រាសាទដទៃ ៗ ឯទៀត​ យើងដឹងថាប្រាសាទចមម៉ាត​នេះ​ពិត​ជា​ស្ថិតនៅក្នុងរចនាបថព្រៃក្មេង និងកំពង់ព្រះនាសម័យចេនឡា ។
ដោយឆ្លងកាត់ព្រឹត្តិការណ៍ដ៏លំបាកនិងធាតុអាកាសមិនអំណោយផលប៉ុន្មានផង ប្រាសាទ​ឥដ្ឋនេះ ដែលត្រូវសាងសង់ឡើងដោយបុព្វការីខ្មែរ ត្រូវបានទទួលការខូចខាតជាច្រើនអន្លើ ។ ក៏ប៉ុន្តែគឺជាសំណង់ស្ថាបត្យកម្មមួយ ដែលទ្រង់ទ្រាយល្អបង្គួរនៅឡើយ បើយើងប្រៀបធៀបទៅនឹង​ប្រាង្គប្រាសាទដទៃនាជំនាន់នេះ នៅក្នុងប្រទេសវៀតណាមខាងត្បូងសព្វថ្ងៃ (អតីតកម្ពុជាក្រោម)។
សូមបញ្ជាក់ថា ទោះបីជាក្បាច់ក្បូរលំអខាងក្រៅនៃប្រាសាទនេះ ដែលថ្វើអំពីបាយអត្រូវបាន​រិចរិលឬរលប់សឹងតែទាំងអស់ក្ដីក៏ប៉ុន្តែនៅត្រង់ចំណុចខ្លះយើងនៅសង្កេតឃើញក្បាច់ពងត្រីកុឌុ​មានរាងជាក្បាលមនុស្ស ក្បាច់ផ្កាភ្ញី ក្បាច់លំអ ប្រអប់ទ្វារជារូបសត្វហង្សជាដើម គួរឲ្យចាប់​អារម្មណ៍ ។
សមិទ្ធិផលខាងលើនេះ ស្ថាបនាឡើងនៅក្នុងដំបន់មួយដែលមានអំណោយផលពីធម្មជាតិ​យ៉ាងលើសលប់ ត្រូវឲ្យផ្សាភ្ជាប់ទៅនឹងស្ថាបត្យកម្មសំណង់ផ្សេង ៗ ឯទៀត នៅក្នុងភូមិភាគខាង​ក្រោមនៃដងទន្លេមេគង្គ ដោយកត្តាប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងប្រាកដ ។
សព្វថ្ងៃនេះ ទោះបីជាប្រាសាទនេះស្ថិតនៅក្នុងភាពទ្រុឌទ្រោមក្ដី ប្រជាជនខ្មែរជាពុទ្ធបរិស័ទ​ក៏នៅតែមកកាន់ទីតាំងជាទីគោរពសក្ការៈចាស់នេះ ដើម្បីបន់ស្រន់ ជាពិសេសនៅពេលមានបុណ្យ​ទាន ។
វត្តមាននៃប្រាសាទឬថាប់ចមម៉ាតនេះ ក៏ជាតឹកតាង ជាប្រយោគមួយ បង្ហាញ់បញ្ជាក់ថា បូជនីយដ្ឋាននេះពីសម័យដើមគឺជាមជ្ឈមណ្ឌលវប្បធម៌បែបព្រាហ្មណ៍និយម​ដ៏រុងរឿង (ម.ត្រាណេ)។

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា

១. អារ្យធម៌ដែនជម្ពូទ្វីប

តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសក្ករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធសក្ករាជ)
នាយុគអារ្យធម៌សណ្ដទន្លេសិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មានការ​ គាស់ឃើញបូរាណស្ថានសំខាន់មួយនៅ Mohenjo Daro ភាគឦសាននៃក្រុងការាចី​ប្រទេស​បាកី​ស្ថាន​​​​និង Harappa ចម្ងាយពីកន្លែងដើមប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌មានចំណាស់ជាងគេ​ក្នុង​ភូមិ​ភាគអា​ស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកម្លុងពេលជាមួយគ្នានៃអារ្យធម៌​អេហ្សីប​បូរាណ អារ្យធម៌​សោប៉ូតេនៀ​ និងអារ្យធម៌មិនូអ័ននៃកោះក្រេត​ (Crete) ។
អារ្យធម៌នាសម័យនេះមានការរីកចម្រើនឃ្លាំងណាស់ ទីក្រុងដែលមានការរចនាប្ល៉ង់ដ៏​ឆ្នើម ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មានការគោរពបូជាព្រះអាទិទេពដែលមានលក្ខណៈប្រហែលគ្នានិងការគោរពព្រះសិវៈនាសម័យក្រោយមក ។ អា​រ្យ​ធម៌នេះបានពង្រីកខ្លួនយ៉ាងទូលំទូលាយ ភាគខាងលិចដល់ជាយដែនឥរ៉ង (Iran) ខាងជើងទៅដល់​អាហ្វហ្គានិស្ថាន (Afghanistan) ខាងកើតមកដល់ទីក្រុងដេលី (Delhi) បច្ចុប្បន្ន ។
តាំងពី ១៥០០ ដល់​ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកដំបន់ខ្ពង់រាបរបស់ឥរ៉ង (Iran) ឬប៉ើសៀ (Persia) ហើយ ចូលមករុករាន​គម្រប់​​គ្រង​រហូតដល់​ឆ្នេរ សមុទ្ទ្រគង្គារ​ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសាសំស្ក្រឹតនិងរបបវណ្ណៈ​មកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគលោហៈ ។
សម័យពុទ្ធកាល
ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា

Ø អាណាខែត្រក្នុងជម្ពូទ្វីប
៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពីទិស​បូព៌ា​ទៅ​​ដល់​ទិស​​ពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី​ វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួបផ្សំជាមួយយោនៈទៅជា យោនក្កម្ពោជៈ)
ទាំង​១៦ ដែននេះ ដែនខ្លះសាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺដែនមគធៈ ។

Ø ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា

៨០ ឆ្នាំម.ព.ស.(៦២៣ ម.គ.ស. (ម.គ.ស.=មុនគ្រឹះសក្ករាជ )ឬ បរទេសពោលថា ៥៦៣ ម.គ.ស.) ព្រះសិទ្ថត្ថរាជកុមារ រាជឱរសរបស់ព្រះបាទសិទ្ធោទនៈនិងព្រះនាងសិរីមហាមាយានៃសក្យ​ត្រកូលបានប្រសូតិ នាព្រៃលុម្ពិនីចន្លោះនគរទាំងពី គឺកបិលព័ស្ថុនិងទេវទហៈ ក្រោយពីប្រសូតិបាន​៧ថ្ងៃព្រះពុទ្ធមាតាទ្រង់សោយវិលាល័យ ។
៥១ ​ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារចេញទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩​ព្រះវស្សា នា​ស្ទឹងអនោមានទី ។
៤៥ ឆ្នាំម.ព.ស. (៥៨៨ ម.គ.ស.) នាថ្ងៃពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជកុមារ ទ្រង់បាន​ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ជាព្រះពុទ្ធជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេស្ទឹងនេរញ្ជ​រា ស្រុកឧរុវេលសេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ​ដែនមគធ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ។
២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែងបឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័នក្រុងពារាណសី ។
នៅក្នុងព្រៃនោះក្រោយមកមិនយូរ ក្រៅពីមានយសកុលបុត្តម្នាក់និងសំឡាញ់ ៥៤ នាក់​ទៀត​ចេញបួសហើយនៅមានព្រះអរហន្តកើតឡើងក្នុងលោកទៀតផង ទើបព្រះអង្គទ្រង់បញ្ជូនចេញទៅ​ផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយព្រះតម្រាស់ថា “ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខា​យ លោកានុកម្បាយ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចារិកទៅកាន់ទីទាំងពួង​ដើម្បី​​ប្រយោជន៍ ដើម្បីសេចក្ដីសុខ និងដើម្បីអនុគ្រោះដល់សត្វលោកចុះ”

Ø ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ

បន្ទាប់ពីបានត្រាស់ដឹងបាន ៩ខែ ក្រោយពីប្រោសបញ្ចវគ្គីនាព្រៃឥសិបត្តនមិគ្គទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោសជដិលបីនាក់​បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្តទៅប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ ក្រោយមកព្រះបាទពិម្ពិសារទ្រង់បានប្រគេនវត្តវេឡុវ័ន ជាអារាមមុន​ដំបូង​បំផុត​ក្នុង​ព្រះពុទ្ធសាសនា ។
ទ្រង់បំពេញពុទ្ធកិច្ចដើម្បីប្រតិស្ថានព្រះពុទ្ធសាសនាក្នុងដែនមគធៈ ទ្រង់ទទួលបាននូវ​អគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិងព្រះមហាមោគ្គលាន (អតីតជាបរិពាជកឈ្មោះ ឧបតិសៈនិង​កោលិតៈ ) ព្រមទាំងបរិវារ ២៥០នាក់ទៀត ។
បន្ទាប់ពីព្រះសារីបុត្តបានបន្លុះព្រះអរហត្តផល លុះដល់ថ្ងៃពេញបូណ៌មីខែមាឃ ព្រះពុទ្ធ​អង្គ ទ្រង់ជំនុំព្រះអរហន្ត ១២៥០ អង្គ សម្ដែងឱវាទបាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។
លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិកសេដ្ឋីបានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធា​ក្នុងព្រះពុទ្ធសាសនា បានសាងវត្តជេតពនប្រគេនព្រះពុទ្ធជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺវត្តបុព្វរាមក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំវស្សា​៦ ព្រះវស្សា ។

Ø ពុទ្ធកិច្ច ៤៥ ព្រះវស្សា

អស់កាល ៤៥ព្រះវស្សាព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេង ៗ ព្រមទាំងមាន​ហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ដូចតទៅនេះ
· វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
· វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្តទៅកាន់នគរកបិល​ព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយខ្លួនជាឧបាសកសាងវត្តជេតពន ។ តែ​បើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែលជាទ្រង់ចាំវស្សានៅវត្តជេតពនក្រុង​សាវត្ថី ។
· វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធបិតាដែលចូលកាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះ​នាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
· វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមកទ្រង់សម្ដែងយមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
· វស្សាទី ៧​ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
· វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បានជួបនឹងនកុលបិតា​និងនកុលមាតា ។
· វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
· វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
· វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
· វស្សាទី ១២ ស្រុកវេរញ្ជា ។
· វស្សាទី ១៣ ចាលិយបព៌ត ។
· វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
· វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
· វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
· វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
· វស្សាទី ១៨-១៩ ចាលិយបព៌ត ។
· វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលិមារ និងទ្រង់តែងតាំងព្រះអា​នន្ទ​ ធ្វើជាពុទ្ធុប្បដ្ឋាក ។
· វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុងសាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតវនារាម​១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
· វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។

Ø ពុទ្ធកិច្ចប្រចាំថ្ងៃ

ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបានរួបរួមពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់ប្រមើលមើលនូវវេនេយ្យសត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ​ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់ញ៉ាំង​ពុទ្ធកិច្ចទាំង​ប្រាំ​នេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ


ឆ្នាំ ៥២​៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់​ព្រះជន្ម សាវកក៏កើតវិវាទទោះទែងគ្នាអំពីពាក្យប្រៀនប្រដៅរបស់សាស្ដាខ្លួន ជាហេតុនាំឲ្យ ព្រះពុទ្ធ​ជាម្ចាស់ទ្រង់ប្រារព្ភ ណែនាំឲ្យមានការសង្គាយនាព្រះធម៌វិន័យឡើង ហើយមានគ្រាមួយព្រះសារី​បុត្របានសម្ដែងសង្គីតិសូត្រទុកជាគំរូនៃការធ្វើសង្គាយនា ។
១ ឆ្នាំ ម.ព.ស.(=៥៤៣ ម.គ.ស.ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញពុទ្ធ​កិច្ច ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌ទាំងឡាយមាន​កិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យដល់ព្រមដោយសេចក្ដីមិន​ប្រមាទចុះ” ។



ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់ព្រះតេព្រះគុណព្រះព្រហ្មគុណាភណ៌

ប្រវត្តិទស្សនាវដ្ដីធម្មចក្រ

ប្រវត្តិសង្ខេបទស្សនាវដ្ដីធម្មចក្រ

ការដែលមានឈ្មោះ ”ទស្សនវដ្ដីធម្មចក្រ”ថ្លោឡើងនៅក្នុងចំណោម សិក្ខាកាមជន​ខ្មែរ​នៅប្រទេសថៃក៏មកពីការយល់ត្រូវរបស់ប្រធានសមណនិស្សិតបរទេស ដែលមាន​ចេតនា​​ដ៏ឧត្តុង្គឧត្តមក្នុងការពង្រីកក៏ដូចជាពង្រឹងបន្ថែមទស្សនៈនៃការគិតទស្សនៈនៃការ​សរសេរ​​​និងទស្សនៈ​នៃ​ការ​​ផ្សព្វផ្សាយ ឲ្យមានភាពស្ទាត់ជំនាញឡើង ក្នុងការសិក្សាស្រាវជ្រាវ​នូវផ្លូវលោកក្តី ផ្លូវធម៌ក្តី ជា​ពិសេសអក្សរសាស្រ្តនិងអក្សរសិល្ប៍ខែ្មរ ព្រមជាមួយ​នឹង​ព្រះ​ពុទ្ធ​សាសនាឲ្យចូលទៅ​អភិវឌ្ឍន៍​​ចំពោះខ្លួនឯងនិងជ្រួបជ្រាបទៅក្នុងសង្គមខែ្មរយើងផងគ្រប់ៗ​សមាជិក​​ទាំងអស់​ក្នុង​មូល​និធិពុទ្ធិកសិក្សា ។
ក្រោយអំពីការត្រួតពិនិត្យសៀវភៅវប្រវត្តិព្រះពុទ្ធសាសនានៅអាស៊ី ព្រះអង្គកក៏មានថេរ​ដីកា​កោះហៅប្រជុំសមាជិកទាំងអស់ហើយស្នើឡើងនូវវត្ថុបំណង ដូចជាបានពោលមក​ហើយ​នោះ​ គឺដើមឡើយព្រះអង្គសំណើរឈ្មោះថា “ទស្សនាវដ្ដីសិក្ខាល័យ” តែភាគច្រើនក្នុងក្រុមកក៏បាន​ផ្តល់​យោបល់ល្អ ៗ ទាក់ទងទៅនឹងព្រះពុទ្ធសាសនា គឺគោលដៅសមាជិកទាំងអស់នេះធ្វើការ​ដើម្បីបម្រើព្រះពុទ្ធសាសនា និយាយឲ្យចំគឺការផ្សព្វផ្សាយធម៌នៃព្រះពុទ្ធសាសនាតែម្តង ដូច្នេះឈ្មោះសិក្ខាល័យក៏ត្រូវបានផ្លាស់ជា “ធម្មចក្រ”វិញ ព្រោះធម៌ដែលព្រះពុទ្ធសមណគោត្តម​យើង​ទេសនាមុនដំបូងបង្អស់ គឺធម្មចក្កប្បវត្តនសូត្រនេះឯង ដើម្បីឲ្យសមស្របទៅតាម​ព្រះធម៌​និង​កាលៈទេសៈ ហើយសមាជិកទាំងអស់ក៏ដាក់ឈ្មោះថ្មីឡើងវិញគឺ៖ ទស្សនាវដ្ដី “ធម្មចក្រ”ដូច​បាន​រៀបរាប់មកនេះ។
ខ្លឹមសារនៃការសរសេរនិងផ្សព្វផ្សាយទស្សនាវដ្ដីនេះ គឺភាគច្រើននិយាយអំពីការសិក្សា​ទៅ​តាម​គោលធម៌នៃព្រះពុទ្ធសាសនា ហើយសកម្មភាពនៅក្នុងមូលនិធិពុទ្ធិកសិក្សាមាន​ខ្លឹម​សារ​មានជាអាទិ៍ ដូចជា៖
១.ពុទ្ធប្រវត្តិ
​២.ប្រវត្តិនៃព្រះពុទ្ធសាសនា
​៣.ការសិក្សាទូទៅនិងសង្គម
៤.ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរព្រមទាំងសាសនពិធីផ្សេង ៗ
៥.កំណព្យកំសាន្ត
៦.ប្រវត្តិវត្តនិងភូមិស្រុក ។

វត្ថុបំណង

ទី១ ដើម្បីជាវេទីនៃការសិក្សារបស់សមណនិស្សិតខ្មែរ ​។
ទី២ ពង្រឹងពង្រីកព្រះពុទ្ធសាសនានិងអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ។
ទី៣ ដើម្បីផ្សព្វផ្សាយព្រះធម៌និងវប្បធម៌ប្រពៃណីខ្មែរឲ្យបានទូលំទូលាយសាយ ។
ពោលដោយសរុប ទាំងអស់នេះហើយគឺដើម្បីសេចក្ដីសុខនៅក្នុងធម៌តែម្យ៉ាង ដោយ​ឥតមានការពាក់ព័ន្ធ​ដល់នយោបាយឬមាគ៌ាណាខុសនឹងគន្លងធម៌វិន័យជាដាច់ខាត ។ ​ទស្ស​នា​វដ្ដី​ “ធម្មចក្រ” ឥតមានរើស​អើង​នឹងវណ្ណៈឬជាតិសាសន៍ណាមួយឡើយ ។

ប្រវត្តិមូលនិធិពុទ្ធិកសិក្សា

ប្រវត្តិមូលនិធិពុទ្ធិកសិក្សា

មូលហេតុដែលនាំឲ្យកើតមូលនិធិទ្រទ្រង់ពុទ្ធិសិក្សានិងការកំណត់ទិសដៅដែលត្រូវអនុ​​វត្តន៍​ក្នុងគោលការណ៍មូល​និធិនេះ ជាដំបូងបានបងើ្កតឡើងដោយគំនិតរបស់ ភិក្ខុ កល្យាណចារី ​​សឺនកឿង (សឹកហើយ) បានសំឡឹងឃើញនូវស្ថានភាពការសិក្សារបស់សមណនិស្សិតមូយចំនួនជួបប្រទះនូវបញ្ហាឆ្ពោះមុខទាក់ទងដល់ការការសិក្សាដូចជា បច្ច័យបង់ថ្លៃសាលា ទិដ្ឋាការនិងសិក្ខូបករ​ណ៍ ជាអាទិ៍ ជាបឋមហេតុដែលមិនអាចដោះស្រាយទៅបាន ។
អាស្រ័យហេតុដូចដែលបានពោលមកខាងដើម ភិក្ខុ កល្យាណចារី សឺនកឿងបានប្រឹក្សាជាមួយសមណនិស្សិតមួយចំនួនអង្គ ដើម្បីរកវិធីដំណោះស្រាយបញ្ហាដែលកើតឡើង ទើបបានសម្រេចជាឯកច្ឆ័ន្ទកោះហៅសមណនិស្សិតទាំងអស់អង្គ ដើម្បីប្រជុំប្រមូលផ្ដុំគំនិតក្នុងការស្វែងរកសង្គហវិធី ។ តបស្នងទៅនិងគំនិតស្ថាបនានេះមានសមណនិស្សិតយើងចំនួន ១៨ អង្គចូលរួមអង្គប្រជុំក្រោម​​​ អធិបតីភាពរបស់លោកគ្រូ មុនីបញ្ញា ត្រឹង សន​ ។ អង្គប្រជុំត្រូវបានប្រារព្ភឡើងនូវថ្ងៃទី​​​​ ៣០មិនា ព.ស. ២៥៥០ គ.ស.២០០៧ ។​ អង្គប្រជុំមានមតិជាឯកច្ឆ័ន្ទថា ចាំបាច់ត្រូវតែ បង្កើតមូលនិធិ​ ដើម្បីតបស្នង ទៅនិងបញ្ហាចោទខាងដើម ហើយក៏បានតាំងនាមមូលនិធិនេះថា “មូលនិធិទ្រទ្រង់ពុទ្ធិកសិក្សា” ។ ដើម្បីឲ្យមូលនិធិមានរបបគ្រប់គ្រង និងដំណើរការបានល្អ មតិអង្គប្រជុំបានសម្រេចតែងតាំង ភិក្ខុ កល្យាណចារី សឺន កឿង ជាប្រធាន ភិក្ខុ បញ្ញាបរមោ ថាច់ សុវត្ថិ (សឹកហើយ)ជាលេខាធិការនិង ភិក្ខុ អគ្គញ្ញាណោ ថាច់ តារា ជាលេខាធិការប្រចាំខេត្តសុរិន្ទរ៍ ។ ​លោកគ្រូ បញ្ញាមុនី ត្រឹង សន ភិក្ខុ​ ធម្ម​​នន្ទោ យឿ​​ង​ សុត្ថា​ និង ភិក្ខុ យឿង សុភាព ជាទីប្រឹក្សា ។
ដូចបានពោលមកពីខាងដើម មូលនិធិនេះកាលដើមឡើយមានឈ្មោះ​ថា “មូលនិធិទ្រ​ទ្រង់​ពុទ្ធិកសិក្សា” លុះមកដល់ ថ្ងៃទី១៥ វិច្ឆិការ ព.ស.២៥៥៣ គ.ស.២០០៩ នាទីប្រជុំប្រចាំឆ​មាស​​នៃ​ក្រុមសមណ​និស្សិត​​បានស្របមតិគ្នាជាឯកច្ឆាន្ទបម្រែនាមមកជា​"មូលនិធិពិទ្ធិកសិក្សា"​វិញ​។​
ទោះជាយ៉ាងនាក្ដី អង្គប្រជុំនៃមូលនិធិបានកំណត់គោលការណ៍ក្នុងការស្វែងរកបច្ច័យនិងកំណត់លក្ខខណ្ឌក្នុងការរួមវិភាគទានដើម្បីទំនុកបំរុងមូលនិធិ ព្រមទាំងលក្ខន្តិកៈដូចខាងក្រោមនេះគឺ៖
ក. វិភាគទានវិធី
១. សមាជិកគ្រប់អង្គនិងរូបត្រូវរួមវិភាគទានចំនួនពី ៥០ បាតឡើងទៅ ។
២. បវរណាសប្បុរសជនគ្រប់ចតុទិសដែលមានសទ្ធាជ្រះថ្លា ចង់ឧបត្ថម្ភគោលការណ៍របស់ មូលនិធិ ។
៣. ពុទ្ធបរិស័ទនិងសប្បុរសជនគ្រប់អង្គរូបដែលមានបំណងគាំទ្រអាចចូលរួមវិភាគទានដោយបង់ប្រចាំខែក៏បាន ។
ខ. សង្ហវិធី មតិអង្គប្រជុំបានកំណត់ទិសដៅសង្រ្គោះតាមករណីដែលសមាជិកមូលនិធិមានបញ្ហាមិនអាចដោះស្រាយបានដូចខាងក្រោមនេះ ។
១. ថ្លៃទិដា្ឋការ
២. ថ្លៃសាលា
៣. ថ្លៃសិក្ខូបករណ៍
គ. ករណីចៃដន្យដែលកើតឡើងដល់សមាជិកទាំងឡាយ តែមិនអាចដោះស្រាយបានដូចជា៖
១. អាពាធ
២. ឧបទ្ទវហេតុ ឬ ឧបសគ្គផ្សេង ៗ
៣. ករណីទំនាក់ទំនងផ្សេងៗ ដូចជាការបោះពុម្ភឯកសារ ថតចម្លងឯកសារ ផ្ញើឯកសារ​ឬលិខិតទៅបរទេសនិងទូរស័ព្ទជាដើម ។

សូវក្រសម្បត្តិកុំតែក្របញ្ញា

សូវក្រសម្បត្តិកុំតែក្របញ្ញា

ចំណងល្ងង់ឆោតចំណោទបញ្ញា ចំណងតណា្ហចំណារជីវិត
ចំណីព្រះធម៌ជំនួយផ្លូវចិត្ត ចំណាយរៀនពិតចំរើនចំណេះ។
ជំនឿផ្លូវខុសបញ្ចុះសទ្ធា ជំនួញជាប់ពៀរចិញ្ចឹមកិលេស
ជំពាក់បំណុលដ្បិតតែប្រហែស បើខ្វះតម្រិះកិលេសធំធាត់ ។
ចំណូលចូលច្រើនក៏គង់តែអស់ ដ្បិតអ្វីរបស់មិនដែលទៀងទាត់
ពាក្យពីបូរាណបានចែងប្រាកដ សូវក្រសម្បត្តិកុំខ្សត់បញ្ញា ៕

ការដូសម្រាប់ម្ដាយ

ការដូសម្រាប់ម្ដាយ

នៅថ្ងៃខួបកំណើតគម្រប់៥០ឆ្នាំរបស់ម្តាយ កូនបីនាក់បានផ្ញើកាដូរៀងខ្លួន ៗ ទៅជូនម្ដាយ ។ ក្រោយ​ពីផ្ញើជូនកាដូរួចមក កូនៗទាំងបីក៏បានជួបគ្នានិយាយពីរឿងកាដូដែលបានផ្ញើ ។ កូន​ទី១បាននិយាយថាគេបានទិញផ្ទះយ៉ាងធំមួយជូនម្តាយ។កូនទី២បាននិយាយថាគេបាន​ទិញ​រថយន្តMercedesដ៏ទំនើបមួយគ្រឿង។ ចំណែកឯកូនទី៣ បាននិយាយថាបងៗទាំង​ពីរ​ពិតជាយល់ខុសហើយ អ្នកម្តាយយើងគាត់ចូលចិត្តគម្ពីរធម៌អាថ៌បំផុត តែគាត់ចាស់ហើយ​មិនអាចមើលអក្សរនៅក្នុងគម្ពីរបានទេ ។ ខ្ញុំបានផ្ញើសេកមួយទៅជូនគាត់។សេកនោះ​គឺអស្ចារ្យណាស់ វាអាចសូត្រឡើងវិញនូវអ្វីៗទាំអស់ដែលមានក្នុងគម្ពីរ ។ ខ្ញុំបានសន្យា​បង់លុយថ្លៃសេកនោះ១លានដុល្លាកុ្នង១ឆ្នាំក្នុងរយៈពេល១០ឆ្នាំ ។ ប៉ុន្មាន​ថ្ងៃក្រោយមកម្តាយក៏បានផ្ញើសំបុត្រត្រឡប់មកវិញ។ សំបុត្រ​ទៅកាន់កូនទី១៖ ផ្ទះនោះធំណាស់ ម្តាយរស់នៅតែមួយបន្ទប់ទេ​ តែម្តាយត្រូវសំអាតផ្ទះដ៏ធំនោះទាំងអស់…។សំបុត្រទៅកាន់កូនទី២៖ ម្តាយមិនត្រូវការឡាននោះទេព្រោះម្តាយចាស់ហើយមិនអាចធ្វើដំណើរទៅណាបានទេ។ សំបុត្រទៅកាន់កូនទី៣៖ កូនជាទីស្រលាញ់ កូនពិតជាយល់ចិត្តម្តាយ​មែន អរគុណកូនហើយដែលបានផ្ញើសត្វមាន់មក វាពិតជាឆ្ងាញ់មែន!!!

13 October 2010

ប្រវត្តិព្រះតេជព្រះគុណត្រឹងយន

ជីវប្រវត្តិសង្ខេប
ព្រះឧបជ្ឈាយ៍ព្រះទេពាចារ្យ​ កេសរវិនយោ មហាត្រឹងយន់
ជាសមាជិកសហគមន៍ពុទ្ធសាសនាវៀតណាមមជ្ឈិម
ប្រធានគណៈ អភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ
ព្រះមេគណទី៤ គណៈមន្រ្តីសង្ឃពុទ្ធសាសនា គណៈមហានិកាយខ្មែរខេត្តត្រាវិញ
ព្រះចៅអធិការទី ២៧ វត្តលាវចន្ទស្សរារាម(ដីក្រហម), ឃុំហាមតឹង, ស្រុកថ្កូវ, ខេត្តត្រាវិញ


សម្តេចទេពាចារ្យ មហាត្រឹងយន់

ប្រសូត នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំខាលសំរិទ្ធិស័ក ព.ស ២៤២៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩២៥។ នៅភូមិដីក្រហមឃុំហាមយ៉ាង បច្ចុប្បន្នឃុំហាមតឹង​ ក្នុងគ្រួសារកសិករ ប្រកបរបរធ្វើស្រែ ចំការ។ ​ព្រះអង្គ មានបងប្អូនបង្កើត៣នាក់គឺ ១. ព្រះអង្គត្រឹងយន់, ២.​ លោកយាយត្រឹងកាន់, ៣.​ លោកតាត្រឹងមាស។

វគ្គទី១
ក. អំពីកុមារភាព

កាលនៅពីកុមារដោយលក្ខណសម្បត្តិធម្មជាតិ គួបផ្សំនឹងការអប់រំ ពីឪពុកម្តាយចាស់ទុំភូមិផងរបង ជាមួយ ជាបន្តបន្ទាប់,កុមារត្រឹងយន់បានក្លាយជាក្មេង ដែលមានចរិយា, មារយាទមិនដូចកុមារទាំងពួង នៅ ស្រុកស្រែចំការឡើយ មានអាកប្បកិរិយាថ្លៃថ្លូវ, សុភាពរាបសាទន់ភ្លន់រម្យទមស្លូតមូត ចេះគោរពកោត ក្រែងឪពុកម្តាយ លុះអាយុល្មមដល់ការសិក្សាឪពុកម្តាយ ក៏ឲ្យទៅសិក្សាអក្សរសាស្រ្តខ្មែរ សាស្រ្តាស្លឹករឹត លេខនព្វន្តនៅវត្តលាវចន្ទស្សរាម (ដីក្រហម) ឃុំហាមយ៉ាង, ស្រុកថ្កូវខេត្តត្រាវិញ ក្នុងសំណាក់ ព្រះតេជគុណ ចន្ទស្សរោ ថាច់លាវ ជាព្រះចៅអធិការវត្ត។​ មិនយូរប៉ុន្មានកុមាររូបនេះ​ ដោយការខិតខំ​ព្យាយាមរៀនសូត្រតហូតដល់ចេះអានចេះសរសេរស្ទាត់ជំនាញ់គួរឲ្យស្ងើចសរសើរ។ ជាមួយនឹងការសិក្សា អក្សរសាស្ត្រ, សាស្រ្តាស្លឹករឹត, លេខនព្វន្តនោះ, កុមារត្រឹងយន់បានសិក្សាធម៌នមស្សការព្រះរតនត្រ័យ,​រៀនច្បាប់បុរាណមានច្បាប់ក្រម,​ ច្បាប់កេរកាល,​ ច្បាប់ប្រុស, ច្បាប់ស្រី, ច្បាប់បណ្តាំឪពុក, ច្បាប់បណ្តាំ ក្រមង៉ុយ។ និងរៀនអានសាស្រ្តាទេសន៍ ចេះចាំរត់មាត់យ៉ាងស្ទាត់ជំនាញ។
ខ.​ អំពីបព្វជ្ជាបរិច្ឆេទ
ដោយភព្វព្រេងវាសនា និងផលនៃក្តីប្រាថ្នាអំពីអតីតជាតិបានកសាងទុកមកនោះ អាយុបាន១៣ឆ្នាំ​ឪពុកម្តាយបានអនុញ្ញាត ឲ្យកុលបុត្តត្រឹងយន់មកនៅវត្ត ដើម្បីសិក្សារៀនសូត្រជាបន្តទៀត ក្រោមកិច្ចណែនាំ​បង្ហាត់បង្ហាញរបស់គ្រូបាចារ្យ។ មិនយូរប៉ុន្មានកុមាររូបនេះ មានទេពកោសល្យគួរទីពឹងពាក់អាស្រ័យបាន​ ទើប​ឪពុកម្តាយសុំសេចក្តីអនុញ្ញាត​ ពីព្រះតេជគុណព្រះឧបជ្ឈាយ៍​ ​ថាច់កាន់ បានសាងព្រះផ្នួស ជា សាមណេរ ដោយបរិបូណ៌ តាមពុទ្ធានុញ្ញាត ក្នុងព្រះជន្មបាន ១៦ឆ្នាំគត់។
ក្រោយពីបានបព្វជ្ជារួចហើយ សាមណេរ ត្រឹងយន់ បានខិតខំព្យាយាម យកចិត្តទុកដាក់ ប្រព្រឹត្ត ប្រតិបត្តិតាមឪវាទ​​ របស់គ្រូបាធ្យាយប្រព្រឹត្តល្អតាមសីលសិក្ខាបទធម៌វិន័យ នៃព្រះពុទ្ធសាសនា របស់ ព្រះបរមគ្រូជាម្ចាស់ដោយឥតធុញថប់ឡើយ។ ទន្ទឹមនឹងការសិក្សាគោរព, ប្រតិបត្តិល្អតាមគន្លងធម៌វិន័យ ជាមួយ និងកិរិយាមារយាទ និងប្រាជ្ញាឆ្លៀតឆ្លាតវាងវៃដោយមិនចេះធុញទ្រាន់ ក្នុងវិស័យសិក្សា អំពីមូលកច្ចាយនៈ ក្នុងវត្តបង្រៃថ្មី, វត្តចុងព្រៃនិងវត្តកោះស្លា ដើម្បីបង្កើននូវវិជ្ជាប្រាជ្ញា​ អស់រយៈកាល៣ឆ្នាំ​ ទើបត្រឡប់វិលមកកាន់ព្រះវស្សា​នៅវត្តកំណើតរបស់ខ្លួនវិញ។
គ.​ អំពី​ឧបសម្បទាបរិច្ឆេទ
ពេលដែលវិលត្រឡប់មកវត្តកំណើតគួបផ្សំក្នុងព្រះជន្មគំរប់២១ឆ្នាំ ដោយបរិបូរណ៍សាមណេរ ត្រឹងយន់ ក៏បានឧបសម្បទាឡើងជាភិក្ខុភាវៈ ក្នុងពទ្ធសីមាវត្តលាវចន្ទស្សរារាម (ដីក្រហម), ក្រោម អធិបតីភាព​របស់ព្រះតេជគុណព្រះកេសរប្បញ្ញោ​​​ ថាច់លាវ ជាព្រះឧបជ្ឈាយ៍,​ ព្រះធម្មត្ថេរ គិមកៅហង្ស​ និងព្រះ​តេជ​គុណព្រះសុវណ្ណជោតិ ទ្រីពេជ្រ ជាកម្មវាចារ្យ បានសម្រេចញត្តិចតុត្ថកម្ម នៅវេលាម៉ោង ១៤ ថ្ងៃព្រហស្បតិ៍​៣ កើត ខែចេត្រ ឆ្នាំ រកា ព.ស ២៤៨៩ គ.ស១៩៤៥ ក្នុងគិម្ហរដូវ ព្រះឧបជ្ឈាយ៍ បានប្រសិទ្ធិនាមបញ្ញត្តិ ថា កេសរវិនយោ តាមពុទ្ធានុញ្ញាត។
ព្រះកេសរវិនយោ ភិក្ខុត្រឹងយន់ ក្រោយពីបានបំពេញឧបសម្បទាជាភិក្ខុ រួចរាល់ហើយព្រះអង្គ បាន លាលោកគ្រូបារ្យ និងញាតិញោមពុទ្ធបរិស័ទនិមន្តទៅសិក្សា នូវព្រះបរិយត្តិធម៌សំណាក់នៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញប្រទេសកម្ពុជា ក្នុងឆ្នាំកុរនព្វស័ក ព.ស ២៤៩១ គ.ស ២៩៤៨។ ក្រោយមក ឆ្នាំ១៩៤៩ បាន ចូលសិក្សាសាលាពុទ្ធិកមធ្យមសិក្សា (បាលីជាន់ខ្ពស់) ទីក្រុងភ្នំពេញអស់រយៈ៤ឆ្នាំ ដោយការព្យាយាម និង គំនិតប្រាជ្ញាបញ្ញាវៃឆ្លាត របស់ភិក្ខុ ត្រឹងយន់ ពេលនេះសេចក្តីប្រាថ្នា ដ៏ឧត្តុង្គឧត្តម ក៏បានទទួល ផលជាទីគាប់ចិត្ត គឺបានប្រឡងជាប់ និងទទួលយកវិញ្ញាបនបត្រសាលាពុទ្ធិកមហាវិទ្យាល័យព្រះសុរាម្រឹត (សាលាបាលីជាន់ខ្ពស់) ក្នុងឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញប្រទេសកម្ពុជា។

វគ្គទីII
អំពីសមត្ថភាពបំរើវត្តអារាម, ចលនាសិក្សា,​ ចលនាស្នេហាជាតិមាតុភូមិ

១.​ សមត្ថភាពបំរើកិច្ចការវត្តអារាម និងចលនាសង្គម
កូនព្រះសក្យបុត្តមួយព្រះអង្គ គឺព្រះកេសរវិនយោ មហា ត្រឹងយន់ លុះបានសំរេចការសិក្សា បង្កើនចំណេះដឹង ដល់កោះត្រើយ ដូចក្តីបំណងហើយនោះ ដោយមានការនឹករលឹកមកស្ថានភាពវត្តអារាម ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទនៅភូមិកំណើត ម៉្យាងទៀតពេលនោះស្ថានការប្រទេសជាតិ មិនបាន ផ្តល់ បរិយាយកាសឲ្យផងនោះ ក៏បានសំរេចចិត្តថានឹងវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ នៅខែមេសា ដើមឆ្នាំ ១៩៥៤ ព.ស​ ២៤៩៨។ ស្របឪកាសពេលនោះ ប្រព្រឹត្តិការណ៍វត្តអារាម កំពុងតែជួបប្រទះ ក្តីលំបាក និងការខ្វះខាត ម៉្យាងដោយព្រះតេជគុណអតីតព្រះព្រះចៅអធិការ មានភាពចាស់ទ្រុឌទ្រោម ថម ថយកម្លាំង វិស័យសិក្សាអប់រំផ្នែកព្រះសង្ឃទាំងពុទ្ធបរិស័ទ ក៏មានការលំបាក ព្រះកេសរវិនយោ មហា ត្រឹងយន់ ពេលនោះ ព្រះចៅអធិការ និងគណៈអារាមាភិបាល, ពុទ្ធបរិស័ទបានឯកភាពអនុញ្ញាត ឲ្យព្រះអង្គធានារាប់រងវត្តអារាមាភិបាល ជាបណ្តុះអាសន្នមួយ រយៈកាលព្រះអង្គខិតខំព្យាយាម និងយក ចិត្តទុកដាក់ អប់រំដាស់តឿនក្រើនរំឭកព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យសិក្សា និងប្រតិបត្តិធម៌វិន័យ, សីលសិក្ខា ដែលជាព្រះឪវាទរបស់ព្រះសម្ពុទ្ធពេលនោះ ដោយមានការជំនឿទុកចិត្តពីព្រះសង្ឃ និងពុទ្ធបរិស័ទ នៅចុង ឆ្នាំ១៩៥៤ ក៏បានលើកតម្កើងព្រះអង្គ ជាព្រះពហុស្សូតរហូតមក ដល់ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥០៥ គ.ស ១៩៦១ ក្នុងព្រះជន្ម៣៦បានទទួលមុខនាទីជាព្រះចៅអធិការ ដោយពេញសមត្ថភាព ជានិច្ចជាកាល​តែង​មានព្រះទ័យយកចិត្តទុកដាក់ ក្នុងការបំរើការងារវត្តអារាម អប់រំដាស់តឿនក្រើនរំឭក​ព្រះសង្ឃ​ពុទ្ធ​បរិស័ទ​សិក្សា អំពីគន្ធធុរៈ​​ និងវិស្សនាធុរៈ ដើម្បីបានយល់ច្បាស់ អំពីផលប្រយោជន៍ ក្នុងបច្ចុប្បន្ន​និងឆ្លុះ​បញ្ចាំង អំពីអនាគតកាល។ ជាមួយនេះ បានជួសជុលសំណង់ដែលចាស់គ្រាំគ្រាជាច្រើន និងកសាងថ្មី (ចំពោះ បញ្ហានេះ និងមានសេចក្តីបញ្ជាក់នៅទំព័រខាងក្រោយ) ទន្ទឹមនឹងការគិតគូរភារកិច្ចគ្រប់គ្រង វត្តអារាម ជីវភាពព្រះសង្ឃ និងពុទ្ធបរិស័ទនោះ ព្រះអង្គបានយកចិត្តទុកដាក់ផ្តោតលើបញ្ហាសំខាន់ៗពីរយ៉ាង គឺអំពីការកែ ប្រែនាម វត្តដីក្រហម, មួយទៀតអំពីបញ្ហាពង្រីកវិស័យពុទ្ធិកសិក្សា។ ពេលនោះ​ក៏បាន​ចាត់តាំងប្រមូលផ្តុំប្រជុំពិភាក្សា ជាព្រះសង្ឃគណៈអារាមាភិបាល, ពុទ្ធបរិស័ទឯកភាពផ្លាស់ប្តូរនាមវត្ត​ដីក្រហម​ មាននាមធ្លាប់ហៅថា បឋវីធុលីចន្ទីអង្គីរស្ស ​កែទៅជាវត្ត លាវចន្ទស្សរារាម (ដីក្រហម) ជានាមវត្តជាប់តមក រហូតដល់សព្វថ្ងៃនេះ។
ចំពោះការចលនាផ្នែកសិក្សាធិការដោយយល់ឃើញថា វត្តដីក្រហមក្តីវត្តជិតខាងក្តី​ ក្នុងស្រុកនេះ មិន ទាន់មានសាលាពុទ្ធិកសិក្សា (បាលីវិន័យនៅឡើយ) ដូច្នេះបានប្រមែប្រមូលផ្តុំព្រះតេជគុណជាបញ្ញវន្ត មានសមត្ថភាព ដូចជាព្រះតេជគុណព្រះឧបជ្ឈាយ៍ គិមចៅ ព្រះតេជគុណព្រះឧបជ្ឈាយ៍សឺនយ៉ូ ហៅចក់, ព្រះតេជគុណព្រះឧបជ្ឈាយ៍ គិមញ៉ែវកែម, ព្រះតេជគុណថាចសួន, ព្រះតេជគុណកន្តធម្មោ គិម តុងចើង, ព្រះតេជគុណព្រះមហាឡឹមសួង, ព្រះតេជគុណថាច់ចៀន, និងបណ្ឌិតបញ្ញវន្ត ជាច្រើនរូបទៀត បង្កើតបានជាសាលាបាលី ធម្មវិន័យ និងសាលាប្រជាសិក្សា ឈ្មោះដើមថាហៅថាសាលាសាសនសិក្សា បច្ចុប្បន្នហៅថាសាលាពុទ្ធិកសិក្សា, ដំបូងបំផុតបើកនៅវត្តដីក្រហមវត្តបាយ៉ាម​​ និងវត្តថ្កូវ ប៉ុន្មានក្រោយមក និងបានរីករាលដាលពាសពេញស្រុកថ្កូវ រហូតទូទាំងខេត្តសំរាប់ព្រះសង្ឃកូនប្អូនចៅខ្មែរ បានសិក្សា ជារៀងរហូតមកសព្វថ្ងៃនេះ។ ក្នុងដំណាក់ ការសម័យនោះ ព្រះអង្គមានមុខនាទី ជាចាងហ្វាង សាលាបាលី ព្រះតេជគុណ គិមតុកចើង ជាសមណាធិការ​សាលាធម្មវិន័យ នៅស្រុកថ្កូវ ទើបមានពាក្យដំណាលមកថា គ្រូចាងហ្វាងដីក្រហមៗ រៀងរហូតមក។
២.​ ​ឧត្តមគតិ និងការចលនាស្នេហាជាតិមាតុភូមិ និងព្រះពុទ្ធសាសនា
នរណា ក៏ធ្លាប់បានដឹងបានឮនិងបានយល់ច្បាស់ អំពីកិត្តិយសកេរ្តិ៍ឈ្មោះរបស់ ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ព្រះកេសរវិនយោមហាត្រឹងយន់ដែរ, អំពីស្មារតីវីរភាពស្នេហាជាតិសាសនា, ជាវីរជនមួយ​ព្រះអង្គ ដ៏ប្រសើរលើសលុប​ក្នុងចំណោមមេដឹកនាំស្នេហាជាតិ​ក្នុងខេត្តនិយាយរួម,​និយាយដោយឡែក​នៅ​ស្រុកថ្កូវ, ​ព្រះអង្គប្រកបដោយបញ្ញាភ្លឺឆ្លាតវាងវៃ ​ដែលពោរពេញដោយឧត្តមគតិ​មនសិការៈ ស្នេហាជាតិ មាតុភូមិបានភ្ញាក់រំឮកបដិវត្តន៍ បានចូលរួមចលនានិងសហការជាមួយព្រះតេជគុណ, ព្រះសង្ឃជាច្រើនអង្គ ក្នុងពុទ្ធសាសនាគណៈមហានិកាយខ្មែរ និងបណ្ឌិតបញ្ញវន្តខ្មែរគិញ ដែលមានស្មារតីភ្ញាក់រឭករួបរួមកម្លាំង មហាសាមគ្គីគ្រប់ជនជាតិសាសនា ក្នុងមហាគ្រួសារវៀតណាម, បំផុតព្យាករណ៍ចលនាស្នេហាជាតិ ដើម្បីរួមចំណែករំដោះប្រជាជនទាមទារសិទ្ធិសេរីភាព, ក្រោមកិច្ចការដឹកនាំដ៏ឧត្តុង្គឧត្តម របស់បក្ខកុម្មុនិស្ត វៀតណាមក្រោកប្រឆាំង នឹមត្រួតត្រា របស់ពពួកចក្រពត្តិអារាមរិក និងអាយ៉ងដាច់ថ្លៃ របស់រដ្ឋាភិបាល ព្រៃនគរ។ សង្គ្រោះជាតិមាតុភូមិ និងព្រះពុទ្ធសាសនា។ ព្រះអង្គបានចូលរួម ក្នុងព្យាករណ៍បដិវត្តន៍មុន ទស វត្សរ៍ទី៦០។
៣.​ ស្នាព្រះហស្តសំខាន់ៗក្នុងតួនាទីនិងភារកិច្ចបំរើនជាតិមាតុភូមិ
ព្រះតេជគុណព្រះឧបជ្ឈាយ៍ព្រះកេសរវិនយោ មហាត្រឹងយន់ គឺជាសក្យបុត្តមួយព្រះអង្គ និងជា មគ្គុទេសក៍ដ៏ឆ្នើម គ្មានពីរដែលបានដឹកនាំព្រះសង្ឃ, ពុទ្ធបរិស័ទដោយមិនបានគិត អំពីសុខភាព បានលះ បង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងព្រះពុទ្ធសាសនាជាសង្ឃ ដ៏គំរូមួយអង្គ ដែលបាន ទ្រួសត្រៃបំភ្លឺទាំងប្រយោជន៍ បច្ចុប្បន្ននិងទៅអនាគត សំរាប់ព្រះសង្ឃពុទ្ធបរិស័ទជាបច្ឆាជន។
ព្រះអង្គមានស្មារតីវីរភាពរួបរួមកម្លាំងសាមគ្គីមហាសាមគ្គី ជាមួយបណ្តាព្រះតេជគុណ ព្រះសង្ឃ ជាច្រើន និងបណ្ឌិតបញ្ញវន្តខ្មែរ ចលនាបង្កើតបានជាសាលាបាលីធម្មវិន័យ មុនគេបង្អស់នៅស្រុកថ្កូវ និយាយដោយឡែក។
ព្រះអង្គជាមគ្គុទេសក៍ ចលនាបង្រួបបង្រួមបណ្តាជនជាតិជាបងប្អូន ក្នុងការបំផុតព្យាករណ៍ ចលនា ស្នេហាជាតិ ក្នុងព្រះសង្ឃ,​ ព្រះជាជនខ្មែរស្នេហាជាតិរំដោះទឹកដីនៅណាមបូ, ក្រោមកិច្ចដឹកនាំ គណៈបក្ខបស្ចឹមទិស នៅចុងទស្សវត្សទី៥០។
ជាមគ្គុទេសក៍ចលនាក្រោកឡើងប្រឆាំងរបបផ្តាច់ការ ង៉ោឌិញយ៉ីម អាយ៉ងរបស់ចក្រពត្តិអារិក បំបាត់​សិទ្ធិសេរីភាពជំនឿសាសនានៅឆ្នាំ ១៩៥៨ ដល់១៩៦៣។
ឃោសនាក្នុងព្រះសង្ឃ និងចលនាប្រជាជនបញ្ញវន្តខ្មែរ ចូលរួមធ្វើបដិវត្តន៍ និងចលនាអូសទាញខ្មែរ ដែលនៅក្នុងកងជួរខ្មាំង ឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ។
ព្រះអង្គសហការជាមួយព្រះតេជគុណជាច្រើនអង្គនិងបញ្ញវន្តខ្មែរស្នេហាជាតិ បំផុតព្យាករណ៍បាតុកម្ម​ឡើង​ប្រឆាំងរបបផ្តាច់ការ យ៉ឿងវ៉ាំម៉ិញ ត្រឹងវ៉ាំងហឿង, ង្វៀងវ៉ាំងទេវ ដែលលុប​បំបាត់​ជនជាតិតិច និង​សិទ្ធិជំនឿសាសនា​ ពីឆ្នាំ១៩៦៩ ដល់​ ១៩៧២។
មេដឹកនាំចលនាប្រឆាំង និងការចាប់ព្រះសង្ឃឲ្យសិក្ខទៅធ្វើជាទាហានដាច់ថ្លៃ របស់ពពួកកាន់ អំណាចចាប់តាំងពីឆ្នាំ ១៩៧១ រៀងរហូតមកថ្ងៃខែឆ្នាំ រំដោះបានមាតុភូមិជាទីស្នេហា និងឯកភាព ទឹកដីទាំងស្រុង។
ក្នុងដំណាក់ការចលនាតស៊ូសម័យសង្រ្គាម ព្រះអង្គបានសហការជាមួយព្រះតេជគុណព្រះឧបជ្ឈាយ៍, ព្រះចៅអថិការជាច្រើនអង្គ ដូចជាៈ​ព្រះឧបជ្ឈាយ៍សឺនវ៉ង់, ​ព្រះឧបជ្ឈាយ៍ថាច់សម, ​ព្រះឧបជ្ឈាយ៍គិមចាវ​ព្រះឧបជ្ឈាយ៍ គិមញ៉ែវកែម, ​ព្រះឧបជ្ឈាយ៍ សឺនយ៉ូរហៅចក់, ​ព្រះឧបជ្ឈាយ៍ ថាច់សួន, គ្រូមហាឡឹមសួង, គ្រូមហាថាច់ចៀន, គ្រូអាចារ្យលីបៀងស៊ីន, គ្រូអាចារ្យគិមសុង, និងបណ្ឌិតបញ្ញវន្តជាច្រើនរូបទៀត គឺៈ មហាសឺនថុង, មហាវិញកឿង, មហាសបិត, ត្រឹងឡាយ, លុយសារ៉ាត, ថាច់ឡុង, ថាច់ញិនញឹម, និង គ្រូអាចារ្យមហា, បណ្ឌិតបញ្ញវន្តដទៃទៀត ជាបន្តបន្ទាប់ជារៀងរហូតមក​ ជាពិសេស សមរភូមិវត្តចារុ៍ ព្រះអង្គបានទ្រង់បញ្ជាការព្រះសង្ឃស្រុកថ្កូវ ១.២០០ អង្គធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋអំណាចង៉្វៀងវ៉ាំងទេវ ដែលហ៊ុមព័ទ្ធវត្តចារ ចាប់ព្រះសង្ឃ ២១ផ្សឹកជាទាហាន, ក្នុងកាលនោះ ក្បូនបាតុកម្មរបស់​ព្រះអង្គ​ធ្វើឲ្យខ្មាំងសក្តិ ២កន្លះងាប់កម្នាក់, ឯព្រះសង្ឃសុគតពីរអង្គ គឺព្រះភិក្ខុយឿងសុខ និងព្រះភិក្ខុគិមសុមន៍ ​និង​ត្រូវរបួស១១អង្គ។
៤.​ ចំពោះវិស័យសាសនាៈ
ក្រៅពីយកចិត្តទុកដាក់គិតគូរអំពីជីវភាពរបស់ព្រះសង្ឃពុទ្ធបរិស័ទ​ ​ក្នុង​ចំណុះជើងវត្ត និងការជួស ជុលសំណង់តូចធំ ក្នុងវត្តអារាមនោះព្រះតេជគុណព្រះឧបជ្ឈាយ៍ មហាត្រឹងយន់ បានស្ថាបនាកងសាង នូវសំណង់ថ្មីៗ ជាច្រើនទៀតមានជាអាទិ៍ៈ
.​ កសាងសាលា ថេរសភា មួយខ្នងមានពីរជាន់ ក្នុង ព.ស ២៥១៥ គ.ស ​១៩៧១
. កសាង ខ្លោងទ្វារ មួយខ្នង ក្នុងព.ស ២៥១៧ គ.ស ១៩៧៣
. កសាង សាលាឆទាន មួយខ្នង ១០ល្វែង ក្នុង ព.ស ២៥៣៨ គ.ស ១៩៩៣
. កសាង សាលាបាលី មួយខ្នងមាន៣បន្ទប់ ក្នុង ព.ស​ ២៥៥៤ គ.ស ១៩៩៩
. ផ្នែកអត្ថបទសរសេរតាមខ្មែរ សំរាប់ប្រឡងយកសញ្ញាប័ត្រ​ ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិ និងទុតិយភូមិ។
.​​ រៀបរៀងសៀវភៅដំបូន្មានសំរាប់ព្រះសង្ឃពុទ្ធបរិស័ទសិក្សានិងធ្វើតាម ដោយស្រង់យកព្រះឪវាទចុង​ក្រោយរបស់ព្រះសមណគោតម​ និងពាក្យទំនឹមទំនៀមខ្មែរ។
សមិទ្ធិនានាទាំងអស់នេះ​ ជាស្នាព្រះហស្តរបស់ព្រះអង្គ, គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្ត លាវចន្ទស្សរារាម (ដីក្រហម)។​ លើសពីនេះ​ ក្នុងពេលបច្ចុប្បន្នសំណង់ថ្មី​ ដែលលេចធ្លោឡើង ក្នុងអារាមដ្ឋាន គឺជាស្នា​ព្រះ​ហស្ត​របស់ព្រះតេជគុណ និងការឧបត្ថម្ភគាំទ្រ ពីគ្រួសារលោកត្រឹមបេ។
. ព្រះអង្គបានឧបត្ថម្ភព្រះសង្ឃ ទៅសិក្សានៅប្រទេសថៃបាន ៥ឆ្នាំ ក្នុងមួយឆ្នាំ​ ៥.០០០.០០០ដុង ​សរុបបាន ២៥. ០០០. ០០០ដុង។​
៥. ឥស្សរិយយសសម្រាប់ស្នាព្រះហស្ត
ព្រះតេជគុណ ព្រះមេគណ​​​ ​ព្រះអង្គមមាញឹកនិងសកម្មភាពបំផុត ព្រះអង្គទទួលបាន​បណ្តា ឥស្សរិយយស ប័ណ្ណសរសើរ, លិខិតសរសើរជាច្រើនៈ
. ឥស្សរិយយស ប្រឆាំងអាមេរិកសង្គ្រោះជាតិ លេខ​​ ១
. ឥស្សរិយយស ដើម្បីបុព្វហេតុមហាសាមគ្គីទូទាំងប្រជាជន។
. ឥស្សរិយយស ដើម្បីសន្តិសុខការពារមាតុភូមិ។
. ឥស្សរិយយស ដើម្បីអភិវឌ្ឃជនជាតិនិងតំបន់ភ្នំ និងគ្រឿងឥស្សរិយយសដទៃៗ ​ជាមួយបណ្តាប័ណ្ណ​សរសើរ​ ​ជាច្រើនទៀត។

វគ្គទី​ III
បច្ឆិមវ័យ

មិនថាព្រះសង្ឃ, គ្រហស្ត, មនុស្សសត្វ ដែលឋិតក្នុងធម៌៣ប្រការ គឺអនិច្ចំ ទុក្ខំ, អនត្តា ដែល ត្រូវរៀងរាល់រូបដោយចៀសមិនផុត ព្រះឧបជ្ឈាយ៍ កេសរវិនយោ មហា ត្រឹងយន់ ដែលព្រះអង្គ ជានិច្ច កាល តែងតែរោគាពាធជាប់មិនដាច់នោះ លុះចូលមកបច្ចឹមវ័យ ភាពជរាព្យាធិ ក៏ចូលរុករាន ទន្ទ្រាន ព្រះកាយពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពធ្ងន់ធ្ងរ មិនអាចបំពេញនូវកាតព្វកិច្ច, ភារកិច្ច និងតួនាទីរបស់ព្រះអង្គ ក្នុងនាមជាព្រះមេគណ និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ តទៀងបាន។ លុះចូលមកឆ្នាំជូតសំរិទ្ធិស័ក ព.ស២៥៥២ ព្រះសុខភាពរបស់ព្រះអង្គរឹតតែមានភាពធ្ងន់ និងទ្រុឌទ្រោមយ៉ាងខ្លាំង ដែលមិនសង្ឃឹមថាអូសទាញមកវិញបាន។ ប៉ុន្តែដោយមានការយក ចិត្ត ទុកដាក់ របស់ព្រះសង្ឃ, គណៈអារាមាភិបាល, ពុទ្ធបរិស័ទវត្តដីក្រហម, ជាពិសេសព្រះមន្ត្រីសង្ឃខេត្ត និងលោកត្រឹមបេ យកទៅព្យាបាលនៅមន្ទីរពេទ្យត្រីវអាង ទីក្រុងហោជីមិញ អស់មួយរយៈពេលនោះ ក៏បានធូរស្រាលបន្តិច។ ត្រឡប់កមកាន់អារាមដ្ឋាន របស់ព្រះអង្គវិញ។ ប៉ុន្តែគ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ ចូលមកឆ្នាំឆ្លូវឯកស័ក ព.ស ២៥៥៣ ត្រូវនឹងថ្ងៃទី១០កុម្ភៈ ឆ្នាំ២០០៩នេះ ព្រះសុខភាពរបស់ព្រះអង្គ កាន់មានភាពទ្រុឌទ្រោមថមថយតែខ្លាំងឡើងទៀត, ព្រះសង្ឃពុទ្ធបរិស័ទវត្តដីក្រហមពិសេស គឺមន្ត្រី សង្ឃស្រុកថ្កូវ, មន្ត្រីសង្ឃខេត្តត្រាវិញ និង លោកត្រឹមបេ បានប្រឹក្សាឯកភាពនិមន្តព្រះអង្គ ទៅសិងមន្ទីរ ពេទ្យត្រីវអាង ជាលើកចុងក្រោយម្តងទៀត។​​ ដើម្បីអស់ចិត្ត ការឧបត្ថម្ភគាំទ្រទាំងស្មារតី, ​ឧបករណ៍ សម្ភារៈរបស់គ្រួសារ​ លោកត្រឹមបេ ​និងការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតជំនាញៗ ដោយស្មោះស្ម័គ្រ យកអស់ពីសមត្ថភាព​។​ ថ្ងៃទី ២៣ ខែឧសភា ព្រះសុខភាព ព្រះអង្គកាន់ថមថយទ្រុឌទ្រោមទៅ។ ព្រះ សង្ឃក្នុងវត្ត​ និង​ព្រះមន្ត្រីសង្ឃខេត្ត ក៏បាននិមន្តព្រះអង្គ​ មកកាន់វត្តកំណើតវិញ។
ព្រះសង្ឃសិស្សគណគាល់វន្ទា ជិតព្រះឧបជ្ឈាយ៍ម្លប់ចេស្តា
ស្វាធ្យាយព្រះធម៌ថ្វាយព្រះមហា ចិន្តាគួចនឹកអាណិតក្រៃ។
ចាប់ពីព្រះអង្គនិមន្តកាន់អារាមដ្ឋានពេលណា ព្រះសង្ឃពុទ្ធបរិស័ទក្នុងស្រុកថ្កូវ​ និមន្តមកគាល់ហ្វៅ​ ឥត​មាន​ហ្មង​ ថ្វាត់ថ្វាយបង្គំចិត្តនឹកផ្សង ​​សូមឲ្យព្រះអង្គបានគង់នៅ។ សាធុជន! ជាពុទ្ធសាសនិករួម ដំណើរ​​ យាត្រា​​នៃជីវ័ន សំរាប់សត្វ ដល់ពេលកំណត់ ឥតមានឃាត់ឃាំងរារាំង​បានឡើយ មច្ចុរាជ​ជាស្តេច នៃសេចក្តី ស្លាប់ បានមកផ្តាច់ផ្តិល ជីវិតិន្ត្រីយ៍ នៃព្រះឧបជ្ឈាយ៍។ ពេលនេះស្តេចមច្ចុរាជ ដ៏កំណាចចូលមកផ្តាច់ផ្តិល នូវជីវិតិន្ទ្រីយ៍ របស់ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ព្រះកេសរវិនយោ មហា ត្រឹងយន់ នៅវេលាម៉ោង ២០:​ ៥៥នាទី ថ្ងៃសុក្រ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស ២៥៥៣ ត្រូវនឹងទី៦ ខែមិថុនា គ.ស ២០០៩។

លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ

លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ
បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ពុទ្ធបរិស័ទគ្រប់ប្រទេសជាពិសេស​ពុទ្ធបរិស័ទខ្មែរ បានកសាងព្រះពុទ្ធរូបគោរពបូជា ស្របតាមពុទ្ធប្រវត្តិនិងស្របតាមរចនាបថរបស់ជាតិខ្លួន ។ តាមការស្រាវជ្រាវ ព្រះពុទ្ធរូបទើបតែមានការកសាងក្នុងសម័យជាខាងក្រោយ ក្នុងពុទ្ធសក្ករាជកន្លងទៅបានជាង ៤០០ឆ្នាំ ពុំមែនកើតមានឡើងកាលព្រះ​ពុទ្ធទ្រង់ធរមាននៅឡើយទេ ។ ចំពោះព្រះពុទ្ធរូបក្នុងរចនាបថខ្មែរ សម័យនគរភ្នំ សម័យចេនឡានិងសម័យមហានគរមានលក្ខណៈស្រដៀងគ្នា ជាពិសេសត្រង់ព្រះកេសគេធ្វើជារង្វង់មូលតូច ៗ ដូចជាគូថខ្យង ហើយកំពូលលើខ្លីមិនធ្វើវែងដូចព្រះពុទ្ធរូបថៃទេ សម័យនគរភ្នំនិងចេនឡាដូចគ្នា សម័យមហានគរបានច្នៃប្លែកពីនេះបន្តិច ។ ព្រះកេសព្រះពុទ្ធរូបតាម​រចនាបថខ្មែរ គេមិនធ្វើព្រះកេស (សក់)ទេ គឺធ្វើដូចជាគូថខ្យង ដូចពោលមកហើយ ឯសម័យនេះត្រង់ព្រះកេសព្រះពុទ្ធ​ធ្វើសក់នៅលើព្រះកេសនោះជារចនាបថថៃក្រោយ ។
ដើម្បីឲ្យមានឯកភាពក្នុងការកសាងព្រះពុទ្ធរូបតាមរចនាបថខ្មែរនោះ ព្រះសង្ឃ ពុទ្ធបរិស័ទនិងវិស្វករខ្មែរគួរសិក្សាឲ្យច្បាស់លាស់ រៀបចំធ្វើជាក្បួនខ្នាតផ្សាយជាសាធារណៈ​ដើម្បីឲ្យអ្នកកសាងធ្វើតាមក្បួនច្បាប់ត្រឹមត្រូវ ។ ដើម្បីឲ្យមានពន្លឺក្នុងការពិភាក្សានេះ ត្រូវសិក្សាស្រាវជ្រាវឲ្យដឹងលក្ខណៈគ្រឿងសំគាល់នៃព្រះពុទ្ធរូបនីមួយ ៗ ដែលមានប្រភពផ្សេង ៗ គ្នា ដែលហៅថា “មុទ្រា” ជាពាក្យសំស្ក្រឹត បាលីថា “មុទ្ទា” ប្រែថា គ្រឿងសំគាល់ បែបយ៉ាង អាការៈ កាយវិការ ត្រាសញ្ញា ។
ព្រះពុទ្ធរូបខ្មែរមាន ៨ បែប គឺ
1. ព្រះពុទ្ធរូបទ្រង់សមាធិ គង់ពត់ព្រះភ្នែនមានព្រះហស្ថស្ដាំលើព្រះហស្ថឆ្វេង តម្រួតលើព្រះភ្នែន ហៅថា “វិតក៌មុទ្រា” ។


2. ព្រះពុទ្ធរូបមារវិជ័យ (កាលទ្រង់ផ្ចាញ់មារ) គង់ពត់ព្រះភ្នែនដូចព្រះ​ពុទ្ធរូបគង់សមាធិដែរ ប៉ន្តែព្រះហស្ថស្ដាំផ្កាបលើព្រះខរុ (ភ្លៅ) ចង្អុលចុះទៅផែនដី ព្រះហស្ថឆ្វេងផ្ងារដាក់លើព្រះខរុ ហៅថា “ភូមិស្បស៌មុទ្រា” ។ ព្រះពុទ្ធរូបបែបនេះ កាលបើគេគូរនៅលើផ្ទាំងសំពត់ឬលើជញ្ជាំងព្រះវិហារវិញ ឃើញសុទ្ធតែពួកពលមារាធិរាជកាន់អាវុធគ្រប់ដៃ ។

3. ព្រះពុទ្ធរូបទ្រង់សម្ដែងព្រះធម្មចក្រ គង់ពត់ព្រះភ្នែនមាន​ព្រះហស្ថស្ដាំ​ក្ដោបម្រាមធ្វើជារង្វង់មូល​ដូចជារូបកងចក្រ ព្រះហស្ថឆ្វេងធ្វើអាការដូច​ព្រះហស្ថស្ដាំក៏មាន ដាក់លើព្រះខរុក៏មាន ហៅថា “ធម្មចក្រមុទ្រា”។ ព្រះពុទ្ធរូបបែបនេះកាលបើគេគូរតែងមានរូបបញ្ចវគ្គិយភិក្ខុ​កំពុងអង្គុយស្ដាប់ព្រះធម្មចក្កប្បវត្តនសូត្រ ដែលជាបឋមទេសនា ។

4. ព្រះពុទ្ធរូបប្រទានអភ័យ ជាដំណាងកាលដែលព្រះអង្គទ្រង់ស​ម្ដែងព្រះធម៌ក្នុងទីណាមួយ មានព្រះកាយឈរក៏មាន គង់ពត់ព្រះភ្នែនក៏មាន ព្រះហស្ថស្ដាំរាចេញទៅមុខ ព្រះហស្ថឆ្វេងសំយុងចុះ ហៅថា “អភយមុទ្រា” ។
5. ព្រះពុទ្ធរូបប្រទានពរ មានព្រះហស្ថទាំងពីរសំយុងចុះ បែរបាតព្រះហស្ថទៅខាងមុខ ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មាន ជាដំណាងកាលបរិស័ទណាមួយចូលមកថ្វាយបង្គំដោយ​ប្រថ្នាចង់ជួបចង់ឃើញក្ដី ក្រាបទូលសួរធម៌អាថ៌ចំពោះព្រះអង្គក្ដី ហោថា “វរមុទ្រា” ។

6. ព្រះពុទ្ធរូបទ្រង់ឈរឱបបាត ជាដំណាងកាលព្រះអង្គទ្រង់និមន្តបិណ្ឌបាត ហៅថា”បាត្រាទានមុទ្រា” ។


7. ព្រះពុទ្ធទ្រង់ផ្ទំ ជាដំណាងកាលព្រះអង្គទ្រង់បន្ទំផ្អៀងព្រះកាយទៅខាងស្ដាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ ដោយទ្រង់ផ្ទំតាមធម្មតាក្ដី ផ្ទំលើអាសនបរិនិព្វានក្ដី ហៅថា “សយនមុទ្រា” ។

8. ព្រះពុទ្ធរូបប្រក់នាគ ជាដំណាងកាលព្រះអង្គទ្រង់គង់នៅមាត់ស្រះមុច្ចលិន្ទ ។



 មានព្រះពុទ្ធរូបមួយប្រភេទទៀតដែលអ្នកស្រុកហៅថា ព្រះពុទ្ធរូបទ្រង់គ្រឿង ប៉ុន្តែ តាមពិតរូបនេះ ពុំមែនព្រះពុទ្ធរូបទេ គឺជារូបស្ដេចចក្រ ឬជារូបព្រះមេតេយ្យពោធិសត្វ។

អត្ថបទពេញនិយម

សមាជិក