ព្រះសាស្ដាទ្រង់ត្រាស់សួរថា “ម្នាលទេវទត្ត!តថាគតបានឮថាអ្នកខំប្រឹងបំបែកសង្ឃឬ?” ភិក្ខុទេវទត្តបង្គំទូលថា “បពិត្រព្រះអង្គដ៏ចម្រើនរឿងនេះពិតប្រាកដមែន” ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា “ម្នាលទេវទត្ត!ចូរអ្នកកុំបំបែកសង្ឃយ៉ាងដូច្នេះឡើយត្បិតអីការបំបែកសង្ឃនេះមានទោសធ្ងន់ណាស់ ។ បើបុគ្គលណាធ្វើការបំបែកសង្ឃដែលកំពុងតែព្រមព្រៀងគ្នា បុគ្គលនោះរមែងទទួលនូវទុក្ខទោសពៃរ៍ ដ៏អាក្រក់លាមកតាំងនៅអស់កាលមួយកប្បនិងឆេះរងកម្មនៅក្នុងឋាននរកមួយកប្បទៀត។
បើបុគ្គលណាធ្វើសង្ឃដែលកំពុងបែកបាក់គ្នាឲ្យព្រមព្រៀងជានានឹងគ្នាវិញ បុគ្គលនោះរមែងបានសោយនូវបុណ្យក្នុងស្ថានសួគ៌អស់កាលមួយកប្ប ។ ណ្ហើយទេវទត្ត! ចូរអ្នកកុំចូលចិត្តបំបែកសង្ឃឡើយ ៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃព្រហស្បតិ៍ ៧ កើតខែបុស្ស ឆ្នាំមមែចត្វាស័ក ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៩ មករា គ.ស.២០០២
No comments:
Post a Comment