ប្រវត្តិសង្ខេបទស្សនាវដ្ដីធម្មចក្រ
ការដែលមានឈ្មោះ ”ទស្សនវដ្ដីធម្មចក្រ”ថ្លោឡើងនៅក្នុងចំណោម សិក្ខាកាមជនខ្មែរនៅប្រទេសថៃក៏មកពីការយល់ត្រូវរបស់ប្រធានសមណនិស្សិតបរទេស ដែលមានចេតនាដ៏ឧត្តុង្គឧត្តមក្នុងការពង្រីកក៏ដូចជាពង្រឹងបន្ថែមទស្សនៈនៃការគិតទស្សនៈនៃការសរសេរនិងទស្សនៈនៃការផ្សព្វផ្សាយ ឲ្យមានភាពស្ទាត់ជំនាញឡើង ក្នុងការសិក្សាស្រាវជ្រាវនូវផ្លូវលោកក្តី ផ្លូវធម៌ក្តី ជាពិសេសអក្សរសាស្រ្តនិងអក្សរសិល្ប៍ខែ្មរ ព្រមជាមួយនឹងព្រះពុទ្ធសាសនាឲ្យចូលទៅអភិវឌ្ឍន៍ចំពោះខ្លួនឯងនិងជ្រួបជ្រាបទៅក្នុងសង្គមខែ្មរយើងផងគ្រប់ៗសមាជិកទាំងអស់ក្នុងមូលនិធិពុទ្ធិកសិក្សា ។
ក្រោយអំពីការត្រួតពិនិត្យសៀវភៅវប្រវត្តិព្រះពុទ្ធសាសនានៅអាស៊ី ព្រះអង្គកក៏មានថេរដីកាកោះហៅប្រជុំសមាជិកទាំងអស់ហើយស្នើឡើងនូវវត្ថុបំណង ដូចជាបានពោលមកហើយនោះ គឺដើមឡើយព្រះអង្គសំណើរឈ្មោះថា “ទស្សនាវដ្ដីសិក្ខាល័យ” តែភាគច្រើនក្នុងក្រុមកក៏បានផ្តល់យោបល់ល្អ ៗ ទាក់ទងទៅនឹងព្រះពុទ្ធសាសនា គឺគោលដៅសមាជិកទាំងអស់នេះធ្វើការដើម្បីបម្រើព្រះពុទ្ធសាសនា និយាយឲ្យចំគឺការផ្សព្វផ្សាយធម៌នៃព្រះពុទ្ធសាសនាតែម្តង ដូច្នេះឈ្មោះសិក្ខាល័យក៏ត្រូវបានផ្លាស់ជា “ធម្មចក្រ”វិញ ព្រោះធម៌ដែលព្រះពុទ្ធសមណគោត្តមយើងទេសនាមុនដំបូងបង្អស់ គឺធម្មចក្កប្បវត្តនសូត្រនេះឯង ដើម្បីឲ្យសមស្របទៅតាមព្រះធម៌និងកាលៈទេសៈ ហើយសមាជិកទាំងអស់ក៏ដាក់ឈ្មោះថ្មីឡើងវិញគឺ៖ ទស្សនាវដ្ដី “ធម្មចក្រ”ដូចបានរៀបរាប់មកនេះ។
ខ្លឹមសារនៃការសរសេរនិងផ្សព្វផ្សាយទស្សនាវដ្ដីនេះ គឺភាគច្រើននិយាយអំពីការសិក្សាទៅតាមគោលធម៌នៃព្រះពុទ្ធសាសនា ហើយសកម្មភាពនៅក្នុងមូលនិធិពុទ្ធិកសិក្សាមានខ្លឹមសារមានជាអាទិ៍ ដូចជា៖
១.ពុទ្ធប្រវត្តិ
២.ប្រវត្តិនៃព្រះពុទ្ធសាសនា
៣.ការសិក្សាទូទៅនិងសង្គម
៤.ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរព្រមទាំងសាសនពិធីផ្សេង ៗ
៥.កំណព្យកំសាន្ត
៦.ប្រវត្តិវត្តនិងភូមិស្រុក ។
វត្ថុបំណង
ទី១ ដើម្បីជាវេទីនៃការសិក្សារបស់សមណនិស្សិតខ្មែរ ។
ទី២ ពង្រឹងពង្រីកព្រះពុទ្ធសាសនានិងអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ។
ទី៣ ដើម្បីផ្សព្វផ្សាយព្រះធម៌និងវប្បធម៌ប្រពៃណីខ្មែរឲ្យបានទូលំទូលាយសាយ ។
ពោលដោយសរុប ទាំងអស់នេះហើយគឺដើម្បីសេចក្ដីសុខនៅក្នុងធម៌តែម្យ៉ាង ដោយឥតមានការពាក់ព័ន្ធដល់នយោបាយឬមាគ៌ាណាខុសនឹងគន្លងធម៌វិន័យជាដាច់ខាត ។ ទស្សនាវដ្ដី “ធម្មចក្រ” ឥតមានរើសអើងនឹងវណ្ណៈឬជាតិសាសន៍ណាមួយឡើយ ។
No comments:
Post a Comment