ព្រះបរមគ្រូទ្រង់ជ្រាបបានល្បងលួងលោមដឹកនាំឲ្យកើតធម្មសង្វេគតក់ស្លត់រន្ធត់ចិត្តខំចម្រើនវិបស្សនាដរាបដល់បានសម្រេចអរហត្តផលប្រកបដោយបដិសម្ភិទាញាណ ។ ហេតុនោះ ភិក្ខុសាមណេរ ឧបាសក ឧបាសិកាគួរជ្រះថ្លាខំសិក្សាផ្លូវលោកផ្លូវធម៌ឲ្យបានចេះដឹងគ្រាន់នឹងបានជាទីពឹងក្នុងបច្ចុប្បន្ននិងអនាគតកុំឲ្យខ្លួនប្រាណទទេខុងរលុងដូចស្គរធំ, កុំពញរោកនិយាយឥតខ្លឹមសារពីព្រលប់ដល់ភ្លឺនាំខាតទឹកតែនិងបារីគ្មានលទ្ធផលអ្វីឡើយ ៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃពុធ ១៣ រោចខែមិគសិរឆ្នាំកុរសប្ដស័ក ព.ស.២៥៣៩ត្រូវនឹងថ្ងៃទី ២០ ធ្នូ គ.ស.១៩៩៥.
No comments:
Post a Comment