កឋិនចីវរ,កើតឡើងក្នុងរវាងមជ្ឈិមពោធិកាល,រយះកាលជាង ១៥ ឆ្នាំ ក្រោយពីព្រះអង្គបានត្រាស់ដឹង។ កឋិនចីវរជាទានប្រសើរបំផុត, គិតពីថ្ងៃំ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក (២៩ថ្ងៃគត់) ។ រយះកាលក្រោយនិងមុនធ្វើមិនបានអានិសង្ស ៥ ប្រការដល់ភិក្ខុអ្នកក្រាលគ្រងឡើយ,ចុងរដូវមួយហៅថា វស្សន្តរដូវទៀតផង ។
កឋិនចីវរសង្ឃ, គណៈក្រាលគ្រងមិនបានទេ មានតែបុគ្គលគឺភិក្ខុមួយអង្គទើបគ្រងបាន ឯកឋិនចីវរមានកម្រិតភិក្ខុតាំងពី ៥ អង្គឡើងទៅ, ខ្វះពី៥អង្គធ្វើជាកឋិនមិនឡើងទេ ។ ប៉ុន្តែបើពី៥អង្គឡើទៅដល់រយអង្គល្អណាស់ ។ ឯកឋិនទានផ្សេងជាងទានទាំងឡាយក្នុងព្រះពុទ្ធសាសនា,ផ្សេង ៣ យ៉ាងគឺ ៖
១. ដោយកាល
២. ដោយរដូវ
៣. ដោយអានិសង្ស ៥
ពុទ្ធបរិស័ទហែកឋិនបានទាំងអស់គ្នា ទោះបីខ្មែរ ចិន យួន ។ល។ គម្ពីរក្បួនខ្នាតប្រាប់យើងឲ្យដឹងថា កឋិនចីវរម្នាក់ក៏ហែបានច្រើនគ្នាក៏ហែបាន គ្មានទាស់ខុសធម្មវិន័យទេ នេះជាទស្សនៈព្រះសម្ពុទ្ធ ។ ប៉ុន្តែយើងជាសិស្សព្រះអង្គយល់ច្រឡំបង្ខំចិត្តអូសទាញគំនិតប្រកាន់មាំប្រកែកប្រណាំងនឹងពុទ្ធវិស័យ គឺ ហ៊ានបំពានលើពុទ្ធដីកាស្រែកថាអញហែម្នាក់ឯទេឆ្នាំនេះ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម
ថ្ងៃសៅរ៍ ១ កើតខែមិគសិរ ព.ស.២៥៣៥
No comments:
Post a Comment