ប្ដីយកអន្ទង់មកចិញ្ច្រាំលាយជាមួយគ្រឿធ្វើសម្លកកូរឆ្អិនដោះដួសដាក់ចានហៅប្រពន្ធចេញពីមុងមកស៊ីជាមួយគ្នា ។ ប្រពន្ធប្រាប់ប្ដីថាឆ្ងាញ់មែន ៗ សម្លកកូរសល់នៅបាតឆ្នាំងខ្លះ ។ ស៊ីរួចប្តីចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធនឹកស្រណោះដល់សម្លកកូរបាតឆ្នាំងស៊ីម្លាន់ប្រហើររសជាតិឆ្ងាញ់ពេក ប្រពន្ធស្ទុះភ្លែតទៅយកឆ្នាំងលិទ្ធខំលិទ្ធទៅ កខ្លួនទៅជាប់នឹងកឆ្នាំងដកចេញមិនរួច (គឺក្នាលនៅក្នុងឆ្នាំង)គេចទៅពួនក្នុងមុង ។
លុះប្ដីមកពីស្រែវិញរកប្រពន្ធមិនឃើញសោះក៏ស្រែកហៅថា គេហ៍អើយទៅណា ? សូរឆ្លើយសម្លេងក្រងួរចម្លែកណាស់ ! ចូលទៅលើកមុងមើលឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំង ទើបយកឈើទៅគោះឆ្នាំងឲ្យបែកយកក្បាលចេញបាន ។ ប្រពន្ធលាន់មាត់ស្រែកថា (យ៉ាអញពួននឹងគាត់ឯងសោះ) ប្តីសើចរួចគិតថា វាល្ងង់ណាស់តើប្រពន្ធអញ ៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃពុធ ៤ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ២មករា គ.ស.២០០២
No comments:
Post a Comment