ឯប្រពន្ធនេះវិញដើរទៅប្រាប់គេឯងថាប្តីអញទៅជុះអាចម៍ពីថ្ងៃមុនមានក្អែកពីរហើរចេញពីក្តិត ម្នាក់ទៀតប្រាប់គេឯងថាក្អែកបី ចេះតែនាំគ្នាប្រាប់បន្តរហូតដល់ក្អែកដប់ ។ សម្ដីនេះឮដល់ស្ដេចផែនដី ព្រះរាជាទ្រង់នឹកមមៃក្នុងព្រះទ័យសង្ស័យរឿងនោះមិនដាច់ស្រេច ។ ទ្រង់ប្រើឲ្យអាមាត្យទៅអញ្ជើញបុរសក្អែកដប់មកជួប ។ បុរសនោះចូលទៅក្រាបថ្វាយបង្គំស្តេច ព្រះរាជាទ្រង់ត្រាស់សួរថា មែនឬមិនមែនរឿងរ៉ាវនោះ? ទូលបង្គំកុហកប្រពន្ធព្រោះមាត់វានិយាយប៉ប៉ាចប៉បោចពេក។
ឯការពិតវិញគឺឃើញទ្រព្យសម្បត្តិពេញមួយរទេះនិងក្របីមួយផង រួចហើយបុរសទៅទឹមរទេះមកថ្វាយព្រះរាជា ។ ឯព្រះរាជាទ្រង់បែងចែកទ្រព្យសម្បត្តិពាក់កណ្ដាលជូនទៅបុរសក្អែកដប់នោះវិញហោង ៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃអាទិត្យ ១១ រោចខែបុស្ស ព.ស.២៥៤៤ ត្រូវនឹងថ្ងៃទី ៧ មករា គ.ស.២០០១
No comments:
Post a Comment