នារសៀលថ្ងៃមួយ ពេលព្រះដ៏មានព្រះភាគកំពុងយាងចង្ក្រមតាមផ្លូវលំមួយលើភ្នំគិជ្ឈកូដស្រាប់តែព្រះអង្គឮសម្រែកខាងក្រោយខ្នងថា គេច!ព្រះអង្គគេច! ដុំថ្មបុកព្រះអង្គឥឡូវនេះហើយ ពេលព្រះអង្គងាកព្រះភ័ក្រ្តទៅក្រោយ,ព្រះពុទ្ធទតឃើញថ្មមួយដុំទំហំប៉ុនរទេះ កំពុងរមៀលមករកព្រះអង្គ។ ព្រះពុទ្ធពិបាកគេចចេញអំពីផ្លូវលំនោះសម្បូរទៅដោយដុំថ្មស្រួចៗរដិបរដុប។តែជាសំណាងល្អដុំថ្មធំនោះត្រូវបានឃាំងជាប់នឹងផ្ទាំងថ្មពីរដុំទៀតពីខាងក្រោយព្រះអង្គ។កម្លាំងដុំថ្មដែលទង្គិចគ្នាឃ្លាំងនោះធ្វើឲ្យខ្ទាតបំណែកតូចៗទៅប៉ះនឹងព្រះបាទព្រះអង្គ។ ព្រះលោហិតបាញ់ចេញអំពីមុខរបួសយ៉ាងខ្លាំងធ្វើឲ្យប្រឡាក់ស្បង់ចីពរអស់។ ពេលទតព្រះនេត្រទៅខាងលើកំពូលភ្នំ ស្រាប់តែព្រះពុទ្ធឃើញមនុស្សម្នាក់កំពុងរត់គេចខ្លួនយ៉ាងរហ័ស។ របួសព្រះបាទបានធ្វើឲ្យព្រះសាស្តាឈឺចុកចាប់យ៉ាងខ្លាំង។ ព្រះពុទ្ធត្រាស់ហៅអានន្ទមក “ម្នាលអានន្ទចូរអ្នកប្រើសាមណេរចុន្ទ ទៅអញ្ជើញគ្រូពេទ្យឈ្មោះជីវកះឲ្យមកថែទាំរបួសតថាគតបន្តិចសិន”៕
ថ្ងៃ ចន្ទ ៣រោចខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦ ត្រូវនិងថ្ងៃទី២០មករា គ.ស.២០០៣៕
01 November 2010
រឿងឃាតកម្មរបស់ភិក្ខុទេវទត្ត
Subscribe to:
Post Comments (Atom)
អត្ថបទពេញនិយម
-
ឆ្នាំថ្មីជ័យជោគភោគរាសី មេសាដប់បីពីរពាន់ដប់ មណ្ឌាទេវីប្រទានភព្វ ខេមរាសុខស្ងប់ភពរមនា ។ សម្លេងព្រះធម៌កងបន្ទរ អបអរថ្វាយពរទេពទេវា សគ្គេរេហ៍មន្តលា...
-
១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។ ២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្...
-
លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ពុទ្ធបរិស័ទគ្រប់ប្រទេសជាពិសេសពុទ្ធបរិស័ទខ្មែរ បានកសាងព្រះពុទ្ធរូបគោ...
-
បុណ្យបច្ច័យបួន ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។ អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅ ហៅថា អ...
-
វប្បធម៌បាលីនៅអតីតព្រះរាជាណាចក្រកម្ពុជា ក្នុងរវាង២០ឆ្នាំ ក្រោយនេះ ការសិក្សាខាងពុទ្ធសាសនាមានការរីកចំរើនជាងមុនឆ្ងាយណាស់ ...
No comments:
Post a Comment