កុកចាស់មួយប្រើកលល្បិចឈរសំកុកប៉ប្រិចភ្នែកភ្លឹះៗជិតត្រពាំងទឹកមួយ។ មានត្រីមួយប៉ិនប្រសបហែលទៅជិតកុកនោះសួរថា កុកអើយយើងឃើញតែឈរមិនឈើញចឹកត្រីស៊ីសោះ ? យើងស៊ីដែរតែត្រីងាប់ស្រាប់ព្រោះយើងកាន់សីល។ ឯត្រីនោះថយបកក្លែងខ្លួនជាត្រីងាប់បណ្តែតទៅជិតកុកម្តងទៀតកុកឈើញភ្លាមចឹកព្រឹបត្រីរលាស់កន្ទុយវិចៗកុកទម្លាក់ត្រីពីមាត់ដាក់ចុះត្រពាំងទឹកវិញ ។ កុកប្រាប់ត្រីទាំងឡាយថាត្រពាំងនេះជិតរីងទឹកហើយ ពួកឯងទាំងអស់ត្រូវងាប់ពុំខាន អញចង់នាំពួកឯងទៅដាក់ត្រពាំងទឹកឯណោះ មានអាហារបរិបូណ៌រស់បានយូរ។ ពួកឯងយល់ព្រមឬទេ ? ត្រីខ្លះជឿខ្លះមិនទាន់ជឿទេ។ កុកចាប់អនុវត្តន៍ចំពោះត្រីណាជឿទៅមុនដាក់ក្នុងត្រពាំងទឹកច្រើនរួចពាំត្រីត្រពាំងទឹកច្រើនមកដាក់ត្រពាំងទឹកតិចវិញ ដើម្បីឃោសនាកលល្បិច ឯត្រីដែលកុកពាំមកដាក់ត្រពាំងទឹកតិចនោះ ចាប់ផ្តើមឃោសនាអួតថា ស្រួលមែនចំណីគ្រប់យ៉ាង។ឯកុកចាប់អនុវត្តន៍ត្រីណាដែលជឿពាំនាំទៅមុនឈរលើដើមរកាមួយដើមជិតត្រពាំងទឹកផ្តើមចឹកត្រីស៊ីលើដើមរកាចេញអាចម៍សស្គុះក្រោមដើមរកាចឹកត្រីអស់មួយត្រពាំងនៅសល់តែក្តាម។ កុកនិយាយនិងក្តាមថាក្លើអើយ!ឯងត្រូវតែងាប់ដូចត្រីដែរ។ បើឯង ចង់រស់នៅតាមអញ។ក្តាមឆ្លើយថាទៅម៉េចកើតម្រាមប្រាំបីនឹង
ដង្កៀបពីរទៀតពាំអញម៉េចកើត? កុកឆ្លើយថា ដង្កៀបឯងពីរត្រកៀវកអញម្រាមឯងប្រាំបីតោងឲ្យជាប់លើស្មាអញកុំខ្លាចអី? ក្តាមស្របតាមយោបល់កំហិលរបស់កុក ។ កុកពាំក្តាម ទៅឈរលើដើមរកា ក្តាមក្រឡេកឃើញជុំវិញដើមរកាឃើញស្រកាត្រីពាសពេញលើធរណី។ ក្តាមឃើញហេតុយ៉ាងនេះ នឹកថាការណ៍នេះមិនស្អាតទេ ថ្ងៃអន្សាអញដល់ហើយតើ! ក្តាមប្រើដង្កៀបគៀបកកុកយ៉ាងតឹងណែន។ កុកអង្វរក្តាមថា បន្ថូរអញបន្តិចសិន សឹមចុះទៅត្រពាំងទឹក ក្តាមឆ្លើយយ៉ាងតឹងថា បន្ថួរមិនបានទេ កុកស៊ូទ្រាំនឹងក្តាមមិនបានសោះ។ ស្របតាមក្តាមចុះដល់ទឹកជ្រៅស្លាប់តាយហោងក្នុងត្រពាំងធំនោះឯងហោង។
កលល្បិចបោកប្រាស់ទាំងអស់ប្រយោលក្តី ផ្ទាល់ក្តីមិនមែនសុទ្ធតែឈ្នេះទាំងអស់ទេ ពេលខ្លះត្រូវបរាជ័យដូចរឿងកុកនោះឯង ៕
និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១
01 November 2010
Subscribe to:
Post Comments (Atom)
អត្ថបទពេញនិយម
-
១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។ ២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្...
-
យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំមហតឹ វិជេយ្យោ សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ ប្រែថា ព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រ...
-
វប្បធម៌បាលីនៅអតីតព្រះរាជាណាចក្រកម្ពុជា ក្នុងរវាង២០ឆ្នាំ ក្រោយនេះ ការសិក្សាខាងពុទ្ធសាសនាមានការរីកចំរើនជាងមុនឆ្ងាយណាស់ ...
-
ពិធីបួងសួងសុំទឹកភ្លៀង តាមបវេណីពីបូរាណកាលមក នៅប្រទេសកម្ពុជាយើងនេះ បព្វបុរសរបស់យើងលោកតែងបានរៀបតាក់តែងធ្វើពិធីបួងសួងសុំភ្លៀង ឬហៅថាពិធីវរុណសាស្ត...
-
ហង្សពីរនិងអណ្តើកមួយជាមិត្តភ័ក្តិចិត្តមួយថ្លើមមួយឯកភាពគ្នាល្អណាស់។ថ្ងៃមួយហង្សទាំងពីរបានទៅស្នើជាមួយអណ្តើកថាក្លើអើយ! យើងទាំងពីរគិតពាំនាំឯងទៅដាក...








No comments:
Post a Comment