
ដោយឆ្លងកាត់ព្រឹត្តិការណ៍ដ៏លំបាកនិងធាតុអាកាសមិនអំណោយផលប៉ុន្មានផង ប្រាសាទឥដ្ឋនេះ ដែលត្រូវសាងសង់ឡើងដោយបុព្វការីខ្មែរ ត្រូវបានទទួលការខូចខាតជាច្រើនអន្លើ ។ ក៏ប៉ុន្តែគឺជាសំណង់ស្ថាបត្យកម្មមួយ ដែលទ្រង់ទ្រាយល្អបង្គួរនៅឡើយ បើយើងប្រៀបធៀបទៅនឹង

សូមបញ្ជាក់ថា ទោះបីជាក្បាច់ក្បូរលំអខាងក្រៅនៃប្រាសាទនេះ ដែលថ្វើអំពីបាយអត្រូវបានរិចរិលឬរលប់សឹងតែទាំងអស់ក្ដីក៏ប៉ុន្តែនៅត្រង់ចំណុចខ្លះយើងនៅសង្កេតឃើញក្បាច់ពងត្រីកុឌុមានរាងជាក្បាលមនុស្ស ក្បាច់ផ្កាភ្ញី ក្បាច់លំអ ប្រអប់ទ្វារជារូបសត្វហង្សជាដើម គួរឲ្យចាប់អារម្មណ៍ ។
សមិទ្ធិផលខាងលើនេះ ស្ថាបនាឡើងនៅក្នុងដំបន់មួយដែលមានអំណោយផលពីធម្មជាតិយ៉ាងលើសលប់ ត្រូវឲ្យផ្សាភ្ជាប់ទៅនឹងស្ថាបត្យកម្មសំណង់ផ្សេង ៗ ឯទៀត នៅក្នុងភូមិភាគខាងក្រោមនៃដងទន្លេមេគង្គ ដោយកត្តាប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងប្រាកដ ។
សព្វថ្ងៃនេះ ទោះបីជាប្រាសាទនេះស្ថិតនៅក្នុងភាពទ្រុឌទ្រោមក្ដី ប្រជាជនខ្មែរជាពុទ្ធបរិស័ទក៏នៅតែមកកាន់ទីតាំងជាទីគោរពសក្ការៈចាស់នេះ ដើម្បីបន់ស្រន់ ជាពិសេសនៅពេលមានបុណ្យទាន ។

No comments:
Post a Comment