វិយោគកថា
យើងខ្ញុំខេមរា ជុលីហត្ថា លើកកប្រណម្យ បង្គំនឹកគុណ មហាថេរឧត្តម មេគណជាធំ អគ្គមេធា ។ ព្រះនាមបវរ កន្តធម្មោ មហាវិរា សមណនាយក ប្រកបសម្បទា ឆ្នើមលើសជនា អ្នកបដិវត្តន៍ ។
សង្គមវិលវក់ ព្រះគុណឈរមុខ ព្រះទ័យអំណត់ ពុះពារឆ្លងកាត់ ដោះជាតិឲ្យផុត ពីនឹមចក្រពត្តិ អាណានិគម ។
ទោះមានឧបសគ្គ បន្ទប់បង្អាក់កិច្ចការតូចធំ ព្រះអង្គជំនះ ពួកពាលអធម នាម៉ឺននិយម ឥតស្លត់ចិន្តា ។
ប្រកបព្រះគុណ ថ្លៃថ្លាលើសលន់ ធ្ងន់ឥតឧបមា ទាំងផែនការជាតិ ព្រះពុទ្ធសាសនា រាជរដ្ឋសីមា ពុំមានរសាយ ។
បំផុសចលនា បើកវត្តសិក្សា ធម៌អាថ៌វិន័យ គ្រប់ឃុំនិគម ជនបទជិតឆ្ងាយ ពុំមានិនណាយ ធុញទ្រាន់សោះឡើយ ។
ព្រះទ័យសន្តោស ស្ទួយជាតិឲ្យរស់ ផុតគុកកម្មហើយ