ខ្លាមួយចាស់ស្គាំងស្គមទ្រេតទ្រោតធ្មេញនិងត្រចករេចរិលណាស់ទៅហើយ, ពួនសម្ងំដេកជិតមាត់ស្រះធំមួយថ្ងូរថាឱ! ខ្លួនអញអើយឃ្លានស្រេកអីម្ល៉េះទេ, បើយ៉ាងនេះមុខជាក្សិណក្ស័យជីពជន្មមិនខានឡើយ បន្តិចមកស្រាប់តែឃើញមនុស្សម្នាក់ដើរទ្រេតៗមកចំផ្លូវដែលខ្លាពួននោះគេប្រើកលល្បិចសួរថាទៅណាមកណាម្នាក់ឯង, មកយកកងមាសល្អឱភាសស័ក្តិសមពីយើងមួយចុះ។ ឯបុរសល្មោភពុំប្រមាណចិត្តសែនសប្បាយនឹកគិតម្តងបារម្ភព្រោះខ្លាចមានពុតត្បុតខាំមនុស្សស៊ីជាចំណី, គ្មានមេត្តាធម៌ដល់មនុស្សលោកឡើយ។ ខ្លាដឹងថាមនុស្សនេះនៅខ្លាចអញតើ! កុំខ្លាចអី! យើងពីកម្លោះលោតផ្លោះស្វះស្វែងរកស៊ីមនុស្សឥតស្ញែង ហេតុនោះហើយផលអាក្រក់លាមកអប្រិយ, ប្រពន្ធកូនស្លាប់ចោលអស់រលីងកំព្រាត្រមង់ត្រមោចតែម្នាក់ឯង។ឥឡូវវ័យចាស់ជរាខាំចេករបូត, ខាំពូតរលីងនឹកដល់ធម៌អាថ៌ដែលតាបសឥសីប្រៀនប្រដៅឲ្យប្រព្រឹត្តល្អ។ព្រឹកមិញនេះខ្ញុំចុះងូតទឹកលាងបាបរួចហើយ, ខំប្រព្រឹត្តធម្មាជាដរាប។ ឯងកុំភ័យអ្វីត្រូវចុះងូតទឹកស្រះជម្រះអង្គប្រាណឲ្យស្អាតសិនតាមក្បួនច្បាប់ព្រាហ្មណ៍បុរសនោះចុះជម្រះខ្លួនក្នុងស្រះឈរលើថ្មផុងកប់ភក់ដល់ភ្លៅដូចគេដោតជាប់ប្រឹងរើពុំរួចសោះ។
ខ្លាលបមើលឃើញដូច្នេះគិតថា យ៉ាលាភអញសម្បើមណាស់លោតចុះចាប់ឱបខ្ទប់ថ្មដាក្សិណក្ស័យជីវ៉ាបរិភោក្តាទៅហោង៕
និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១
01 November 2010
Subscribe to:
Post Comments (Atom)
អត្ថបទពេញនិយម
-
ឆ្នាំថ្មីជ័យជោគភោគរាសី មេសាដប់បីពីរពាន់ដប់ មណ្ឌាទេវីប្រទានភព្វ ខេមរាសុខស្ងប់ភពរមនា ។ សម្លេងព្រះធម៌កងបន្ទរ អបអរថ្វាយពរទេពទេវា សគ្គេរេហ៍មន្តលា...
-
១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។ ២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្...
-
លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ពុទ្ធបរិស័ទគ្រប់ប្រទេសជាពិសេសពុទ្ធបរិស័ទខ្មែរ បានកសាងព្រះពុទ្ធរូបគោ...
-
បុណ្យបច្ច័យបួន ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។ អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅ ហៅថា អ...
-
វប្បធម៌បាលីនៅអតីតព្រះរាជាណាចក្រកម្ពុជា ក្នុងរវាង២០ឆ្នាំ ក្រោយនេះ ការសិក្សាខាងពុទ្ធសាសនាមានការរីកចំរើនជាងមុនឆ្ងាយណាស់ ...
No comments:
Post a Comment