Social Icons

02 November 2011

ភាសាបាលីនៅអាណាចក្រខ្មែរ

វប្បធម៌​បាលី​នៅអតីតព្រះរាជាណាចក្រ​កម្ពុជា​
ក្នុង​រវាង២០​ឆ្នាំ ក្រោយ​នេះ ការសិក្សា​ខាង​ពុទ្ធសាសនា​មាន​ការរីកចំរើន​ជាង​មុន​ឆ្ងាយ​ណាស់ អ្នកស្រាវជ្រាវ​ជាតិ និងអន្ដរជាតិបាន​ខិតខំសិក្សា​
ស្រាវជ្រាវ​ ដូច្នេះហើយទើប​ធ្វើឲ្យ​យើង​បាន​ទទួលនូវ​ចំណេះដឹង​ថ្មីៗ​ទៀត អ្វីមួយ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ។​ ដោយហេតុ​នេះ​ ប្រវត្តិ​នៃ​ពុទ្ធសាសនា​ខែ្មរ​យើង​ក៏​បាន​ទទួល​នូវ​ទិន្នន័យ​បន្ថែមទៀត ដើម្បី​បំភ្លឺ​ដល់​សាសនិកជន​នូវ​ព័ត៌មានថ្មី​មួយចំនួន ព្រោះ​ថា​ពីមុន​មាន​សំនួរ​មួយ​ដែល​មិនទាន់​បាន​ដោះស្រាយ​រួច តែឥឡូវនេះ ដោយសារ​លទ្ធផលនៃការស្រាវជ្រាវយើងអា​ច​ឈានទៅរកការចេះដឹងថ្មីៗ ដ៏សមស្របគួរឲ្យយកជាការបាន ហើយ​វា​ក៏​ជាការចាំបាច់​ផង​ដែរ​ ដើម្បី​កែតម្រូវ​ទស្សនៈ​ខុសឆ្គង​ទាំងឡាយ ពីមុនជុំវិញបញ្ហាស្ដីពីប្ រភពនៃភាសា​បាលី​នៅកម្ពុជា ក្នុង​បណ្តា​សំនួរ​ យើង​ឃើញ​មាន​សំនួរ​មួយ​ដែល​សំខាន់​ជាងគេ គឺការតាំងកាលបរិច្ឆេទនៃការមកដល់​ភាសាបាលី​នៅ​កម្ពុជា ហើយ​ការ​និយម​ប្រតិបត្តិ​ភាសា​យាននេះ ។​


នៅទួលស្វាយ ហ្គោសាយខ្មែរ កម្ពុជាក្រោម
ទាំងនេះ​ជា​សេក្តីប្រាថ្នា​របស់​យើង​នៅទីនេះ ជា​ការពិត​ដែរ​ ដែលនៅ​គ្រប់​វត្ត​អារាម​ គ្រប់​មជ្ឈដ្ឋាន​ ជនជាតិ​ខ្មែរ​យើង​នៅតែ​ជឿជាក់ថា

10 October 2011

ត្រៃសិក្ខា

​ ត្រៃសិក្ខា
ព្រះពុទ្ធសាសនា គឺជាសាសនានៃបញ្ញា សាសនានៃការត្រាស់ដឹងនូវសច្ចធម៌ដែលជាសភាវពិតក្នុងសង្គមលោក មិនតែប៉ណ្ណោះព្រះពុទ្ធសាសនានៅបានបង្រៀនឲ្យមនុស្សចេះអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសាររហូតទៅដល់សង្គមជាតិទៀតផង។ ព្រះធម៌ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សង្ដែងជាអាទិ៍ក្នុងទីនេះគឺ ត្រៃសិក្សា
ត្រៃសិក្ខា គឺជាវិធីសាស្ត្រអប់រំក្នុងវិស័យសិក្សារៀនសូត្រ ថ្នាក់មូលដ្ឋានក្នុងការអភិវឌ្ឍ

08 October 2011

ប្រវត្តិសករាជ


ប្រវត្តិសករាជ
សករាជ​មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។ នៅ​ក្នុង​កម្រង​អត្ថបទ​ប្រវត្តិវិទ្យាប្រទេសកម្ពុជា គេ​ឃើញ​មាន​ពាក្យ​ពុទ្ធ​សករាជ និង​គ្រឹស្ត​សករាជ ។
មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន ដោយ​សារ​តែ​មាន​

25 May 2011

វិយោគកថា

វិយោគកថា
 យើងខ្ញុំខេមរា ជុលីហត្ថា លើកកប្រណម្យ បង្គំនឹកគុណ មហាថេរឧត្តម មេគណជាធំ អគ្គមេធា ។
 ព្រះនាមបវរ កន្តធម្មោ មហាវិរា សមណនាយក ប្រកបសម្បទា ឆ្នើមលើសជនា អ្នកបដិវត្តន៍ ។
 សង្គមវិលវក់ ព្រះគុណឈរមុខ ព្រះទ័យអំណត់ ពុះពារឆ្លងកាត់ ដោះជាតិឲ្យផុត ពីនឹមចក្រពត្តិ អាណានិគម ។
 ទោះមានឧបសគ្គ បន្ទប់បង្អាក់កិច្ចការតូចធំ ព្រះអង្គជំនះ ពួកពាលអធម នាម៉ឺននិយម ឥតស្លត់ចិន្តា ។
 ប្រកបព្រះគុណ ថ្លៃថ្លាលើសលន់ ធ្ងន់ឥតឧបមា ទាំងផែនការជាតិ ព្រះពុទ្ធសាសនា រាជរដ្ឋសីមា ពុំមានរសាយ ។
 បំផុសចលនា បើកវត្តសិក្សា ធម៌អាថ៌វិន័យ គ្រប់ឃុំនិគម ជនបទជិតឆ្ងាយ ពុំមានិនណាយ ធុញទ្រាន់សោះឡើយ ។
 ព្រះទ័យសន្តោស ស្ទួយជាតិឲ្យរស់ ផុតគុកកម្មហើយ

30 March 2011

សង្ឃរតនប្បណាម

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្ដិន្រ្ទិយោ សព្វមលប្បហីនោ គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។


ប្រែថា ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរមានឥន្រ្ទីយ៍រំងាប់បង់ហើយ​មានមន្ទិលគឺរាគាទិកិលេសទាំងពួងបន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយនូវកិរិយាសំរេច​ដោយគុណទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា​សូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។

ថ្វាយបង្គំម្តង

ធម្មរតនប្បណាម​

អដ្ឋង្គិការិយមថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ។
ប្រែថា ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជនដែលប្រាថ្នានូវព្រះនិពា្វនអោយចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ធ្វើអោយត្រជាក់រំងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេសជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វអោយចេញចាកសង្សាទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះដោយគោរព។
ក្រាបថ្វាយបង្គំម្តង

ពុទ្ធរតនប្រណាម

យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំមហតឹ វិជេយ្យោ សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ


ប្រែថា ព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រង់គង់ចំរើននូវព្រះអាណាបានស្សតិ កម្មដ្ឋានលើរតនបល័ង្គក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជព្រមទាំងសេនា ដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គ នោះដោយគោរព។

ថ្វាយបង្គំម្តង

ត្រៃរតនប្រណាម

ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ

ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្តានពា្ចទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។

ប្រែថា ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈ​ទាំងឡាយមានទៀន និងធូបជាដើមនេះ ដើម្បីជាប្រយោជន៏ដើម្បីសេចក្តីសុខដល់អ្នកដ៏មានគុណ​ទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអងែ្វងទៅហោង។

ពុទ្ធរតនប្បណាម ថ្វាយបង្គំព្រះពុទ្ធរតនៈ


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

ប្រែថា រីកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះព្រះអង្គ​ជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមាន​គ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។

ប្រស្នាពុទ្ធប្រវត្តិ

១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។

២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្តេច? ចំលើយ- មានប្រយោជន៏ជាសំខាន់ក្នុងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនាព្រោះពុទ្ធប្រវត្តិចង្អុលបំភ្លឺពុទ្ធចរិយាឪយឃើញជាក់ ស្តែងដូចគ្នានឹងប្រវត្តិរបស់ជាតិនិមួយៗអាចចង្អុលឪយឃើញថាមានដើមកំណើតមកដូចម្តេចខ្លះ។ព្រះសម្ពុទ្ធជាគំរូល្អយ៉ាងវិសេសទ្រង់មានឧបាយនឹងរបៀបចាត់ការក្នុងករណីយកិច្ចដែលជាប្រយោជន៏ដល់ព្រះអង្គឯងទាំងជាប្រយោជន៏ដល់សត្វដទៃ.ជនណាបានរៀនពុទ្ធប្រវត្តិចប់ហើយជននោះតែងបានដឹងនូវពុទ្ធចរិយាថាព្រះអង្គមានអាការល្អយ៉ាងណាខ្លះនេះទុកដូចជាបានឃើញគំរូយ៉ាងល្អដែលជាហេតុធ្វើជីវិត្តរបស់ខ្លួនឪយមានប្រយោជន៏ទាំងប្រព្រឹត្តឪយត្រឹមត្រូវតាមគន្លងធម៌បានឯប្រយោជន៏នោះបើយ៉ាងហោចណាស់ ក៏គង់យក បែបយ៉ាងរបស់ព្រះអង្គ មកប្រើក្នុងកិច្ចការខាងផ្លូវលោកនេះបានខ្លះៗដូចយើង​ដែល​ខំព្យាយាម​​ខំអត់ធន់យកតម្រាប់តាមព្រះអង្គជាដើមៗមួយទៀតអ្នករៀនពុទ្ធប្រវត្តិកាលបានចេះ​ដឹងរឿងរា់វរបស់​ព្រះអង្គច្បាស់លាស់ហើយរមែងស្គាល់គុណភាពរបស់ព្រះអង្គរឹតតែខ្លាំងឡើងជាហេតុបណ្តុះ​បសាទស្សទ្ធាក្នុងព្រះអង្គឪយខ្លាំងក្លាឧបមាដូចយើងនឹករឭកដល់បុព្វបុរស ដែលបានធ្វើផលប្រយោជន៏ទុកក្នុងត្រកូលយើងៗនឹករលឹកឃើញ គុណនៃលោកនោះ ជាហេតុឪយ យើងយកតម្រាប់តាមលំអានរបស់លោ។

៣ សំនូរ- ក្នុងពុទ្ធប្រវត្តិលោកចែកកាលចេញជាប៉ុន្មាន? គឺអ្វីខ្លះ?រាប់ពីត្រឹមណាទៅដល់ត្រឹមណាហៅថាកាលអ្វី? ចំលើយ- លោកចែកជា៣៖គឺបឋមពោធិកាល១ មជ្ឈិមពោធិកាល១ បច្ចិមពោធិកាល១រាប់ត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី១៥ហៅថាបឋមពោធិកាល១ រាប់ពីត្រឹមឆ្នាំទី ១៦ដល់ឆ្នាំទី៣០ហៅថា មជ្ឈិម ពោធិកាល១។ រាប់ពីឆ្នាំទី៣១ដល់ឆ្នាំ ទី៤៥ហៅថា បច្ចិមពោធិកាល១។ ៤ សំនួរ- ពុទ្ធប្រវត្តិជាប់ទាក់ទងនឹងការប្រតិបត្តិក្នុងធម្មវិនយ័ដូចម្តេចទៅបានជាលោកយកមករួមទុកក្នុង​ចំណែកមួយនៃការសិក្សា? ចំលើយ- ពុទ្ធប្រវត្តិជាឫសគាស់នៃការប្រតិបត្តិ ជាតួយ៉ាងនៃសេចក្តីប្រតិបត្តិក្នុងផ្លូវព្រះពុទ្ធសាសនា ជាឧបាយ​នាំឲ្យ​កើតសទ្ធាជ្រះថា្លក្នុងព្រះរតនៈត្រៃឪយដុះគំនិតចង់ប្រតិបត្តិព្រះធម្មវិន័យដោយខ្លួនឯងមិនចាំបាច់អ្នកណាបង្ខិតបង្ខំ។ ៥ សំនួរ- សេចត្តីក្នុងពុទ្ធប្រវត្តិបើរួមឪយខ្លីមកមានប៉ុន្មានផ្លូវ?គឺផ្លូវអ្វីខ្លះ? ចំលើយ- មាន៣ផ្លូវគឺ ផ្លូវ១ជាប់ទាក់ទងដោយរឿងរ៉ាវ,ផ្លូវ១ជាប់ទាក់ទងដោយអភិនីហារ,ផ្លូវ១ជាប់ទាក់ទងដោយការប្រតិបត្តិធម៏។ ៦ សំនួរ - បណា្តផ្លូវទាំង៣នេះតើផ្លូវណាអាចឪយសម្រេចផលដល់អ្នកសិក្សាដូចម្តេច? ចំលើយ- ផ្លូវដែលទាក់ទងដោយរឿងរ៉ាវអាចសំរេចផលដល់អ្នករៀនឪយដឹងរឿងរបស់ព្រះពុទ្ធ,ផ្លូវដែលទាក់ទងអភិនីហារអាចសំរេចផលដល់អ្នករៀនឪយកើតសេចក្តីស្ញើចអសា្ចរ្យក្នុងពុទា្ធនុភាពទាំងឪយកើតសទ្ធាជ្រះថ្លាចូលចិត្តក្នុងការប្រតិបត្តិធម័,ផ្លូវដែលជាប់ទាក់ទងដោយការប្រតិបត្តិធម៏ អាចឪយសំរេចផលដល់អ្នករៀនឪយដឹងសេចក្តីប្រព្រឹត្តិនឹង ហេតុផលតាមពិតដ៏ល្អិតសុខុម។ ៧ សំនួរ - ពុទ្ធភូមិមានប៉ុនា្មន?គឺអ្វីខ្លះ? ចំលើយ- មាន៣គឺ បញ្ញាធិក១, សទ្ធាធិក១, វីរិយធិក១។ ៨ សំនួរ- ព្រះបរមសាស្តានៃយើងទ្រងកសាងជាពុទ្ធភូមិអ្វី? កំណត់កាលប៉ុន្មាន អសងេ្ខយ្យទើបបាន ត្រាស់ជាព្រះពុទ្ធ? ចំលើយ- ព្រះអង្គកសាងជាបញ្ញាធិក។កំណត់កាល៤អសងេ្ខយ្យនឹង ១សែនក័ប្បទើប បានត្រាស់ជា ព្រះពុទ្ធ។ ៩ សំនួរ- ក្នុង៤អសងេ្ខយ្យនឹង១សែនក័ប្ប នោះតើព្រះសាស្តានៃយើងបានព្យាករណ៏(បានទំនាយ)ក្នុងសំណាក់នៃព្រះពុទ្ធប៉ុន្មានព្រះអង្គ?ចូររាប់ព្រះនាមព្រះពុទ្ធទាំងនោះមកមើល? ចំលើយ- ក្នុងសំណាក់នៃព្រះពុទ្ធ២៤ព្រះអង្គ គឺព្រះពុទ្ធទីបង្ករ១,កោណ្ឌញ្ញៈ១,សុមង្គលៈ១,សុមនៈ១,រេវតៈ១, សោភិតៈ១,អនោមទស្សី១,បទុមៈ១,នារទៈ១,បទុមុត្តរៈ១,សុមេធៈ១,សុជាតៈ១,បីយទស្សី១,អត្ថទស្សី១, ធម្មទស្សី១,សិទ្ធត្ថៈ១,តិស្សៈ១,បុស្សៈ១,វិបស្សី១,សិខី១,វេស្សភូ១,កកុសន្ធៈ១,កោនាគមនៈ១,កស្សបៈ១។ ១០ សំនួរ- ក្នុងសម័យព្រះពុទ្ធទីបង្ករទី១នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?កសាងបារមីដូចមេ្តច? ចំលើយ- ព្រះអង្គសោយព្រះជាតិជាព្រាហ្មណ៏ មាននាមថាៈសុមេធៈ។ ព្រះសុមេធព្រាហ្មណ៍នេះលាសម្បត្តិចេញបួសជា​ឬសី​បានសំរេចឈាននឹងអភិញ្ញា,ថ្ងៃមួយព្រះតាបសបានធើ្វផ្លូវថ្វាយព្រះពុទ្ធទីបង្ករប៉ុន្តែធ្វើពុំទាន់រួចស្រេចស្រាប់តែ​ព្រះពុទ្ធស្តេចមកដល់ព្រះតាបសក៏ប្រះខ្លួនទ្រាលទៅលើភក់ រួចនិមន្តព្រះសាស្តានឹងភិក្ខុសង្ឃឪយយាងសួរលើខ្លួនឆ្លងភក់​នោះទៅ។ ព្រះពុទ្ធទីបង្ករទ្រង់ត្រាស់ព្យាករណ៍ថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធនាមថាគោត្តមក្នុងអនាគត។ ១១ សំនួរ- ក្នុងសម័យនៃព្រះពុទ្ធកស្សបៈ ជាគំរប់២៤នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?បានសាងបារមីដូចមេ្តច? ចំលើយ- ព្រះអង្គសោយព្រះជាតិជាជោតិបាលមាណព។ជោតិបាលមាណពនេះចេញបួសក្នុងព្រះពុទ្ធសាសនា បានស្តាប់ពុទ្ធព្យាករណ៍ហើយក៏មានចិត្តជ្រះថ្លាឧស្សាហ៍បំពេញបារមីធម៌៣០ប្រការនឹងមហាបរិច្ចាគ៥ឪយបរិបូណ៏គ្រប់ជាតិដែលព្រះអង្គកើតតាមលំដាប់មក។ ១២ សំនួរ- បារមី៣០ប្រការនោះគឺអ្វីខ្លះ?ក្នុងបារមីមួយៗលោកចែកជាប៉ុន្មាន?ឪយឈ្មោះដូចមេ្តច?បើមិនហៅថាបារមីទេនឹងហៅថាជាអី្វទៀត? ចំឡើយ - គឺទាន១,សីល១,នេក្ខម្មៈ១,បញ្ញា១,វិរិយៈ១,ខន្តី១,សច្ចៈ១,អធិដ្ឋាន១,មេត្តា១,ឧបេក្ខា១។​លោកចែកចេញជា៣ៗដូចគ្នា។ឪយឈ្មោះថាទានបារមី១,ទានឧបបារមី១,ទានបរមត្ថបារមី១,(តាំងពីសីលដល់ឧបេក្ខាចែកជា៣ៗដូចទានដែររួមគ្នាជាបារមី៣០ប្រការ)។បារមី៣០ប្រការនេះនឹងហៅថាពុទ្ធការកធម៌វិញក៏បាន។ ១៣ សំនួរ- មហាបរិច្ចាគ៥ប្រការនោះគឺអ្វីខ្លះ? ចំឡើយ- គឺអង្គបរិច្ចាគ(លៈបង់អវយវៈណាមួយឪយជាទាន)១, ធនបរិច្ចាគ(លៈបង់ទ្រព្យសម្បត្តិឪយជាទាន)១, បុត្តបរិច្ចាគ(លៈបង់កូនឪយជាទាន)១,ទារបរិច្ចាគ(លៈបង់ប្រពន្ធឪយជាទាន)១, ជីវិតបរិច្ចាគ(លៈបង់ជីវិតឪយជាទាន)១។ ១៤ សំនួរ- ព្រះសាស្តានៃយើងកាលព្រះអង្គច្យុតិពីអត្តភាពជាព្រះបាទវេស្សន្តរហើយតើព្រះអង្គបានទៅកើតនៅទីណា? មាននាមថាអ្វី?កំណត់ព្រះជន្មប៉ុន្មានឆ្នាំ? ចំឡើយ- ព្រះអង្គទៅកើតនៅស្ថានតុសិតសួគ៌។ មាននាមថាសន្តុសិតទេវបុត្ត។កំណត់ព្រះជន្ម៤ពាន់ឆ្នាំទិព្វ ត្រូវជា៥៧កោដិនឹង៦០សែនឆ្នាំមនុស្ស។

ជម្ពូទ្វីបនិងប្រជាជន

១៥ សំនួរ- ជម្ពូទ្វីបនៅឯណា?នៅខាងណាប្រទេសយើង?មនុស្សជាតិអ្វីបានចាប់ផ្តើមតាំងមក? ចំលើយ- ជម្ពូទ្វីបគឺផែនដីដែលយើងហៅសព្វថ្ងៃនេះថាអិណ្ឌា។ប្រទេសអិណ្ឌានោះនៅខាង​ទិសពាយ័ព្យនៃ ប្រទេសកម្ពុជាយើង។មនុស្សជាតិអរិយកៈនេះមិនមែនជាម្ចាស់នៃប្រទេសអិណ្ឌា​នោះទេ បាននាំគ្នា​លើកចុះមកអំពីផែនដីខាងជើងឆ្លងភ្នំហិមាល័យដោយពិធីរុករានទន្រ្ទានដេញ​ពួកមិលក្ខៈជាម្ចាស់ស្រុកឪយ​ថយចុះខាងត្បូងបន្តិចម្តងៗ,ជនជាតិអរិយកៈ​នេះឯងបាន​ចូលទៅតាំងលំនៅក្នុងជម្ពូទ្វីបគឺប្រទេសអិណ្ឌានោះ។​ពួកមនុស្សអរិយកៈនោះជា អ្នកចំរើនដោយសេចក្តីចេះដឹងនឹងទំនៀមទំលាប់ហើយមានឬទ្ធីអំណាចជាងពួកមិលក្ខៈដែលជាម្ចាស់ស្រុកដើម​ទើបអាចចាត់ការតាំងស្រុកទេសនឹងការគ្រប់គ្រងបានល្អជាង។ ១៦ សំនួរ- ជម្ពូទ្វីបនោះចែកចេញជាប៉ុន្មានភាគ?ហៅថាអ្វី? ចំលើយ- .ចែកចេញជា២។ រួមខែត្រខាងក្នុងហៅថាមជ្ឈិមជនបទប្រែថា(ប្រទេសកណ្តាល)រួមខែត្រខាងក្រៅហៅថា បច្ចន្តជនបទប្រែថា(ប្រទេសចុងដែន)។ សក្កជនបទ ១៦ សំនួរ- សក្កជនបទនោះតាំងនៅទីណា?ហេតុអ្វីបានឈ្មោះថាសក្កជនបទ? ចំឡើយ- សក្កជនបទនោះតាំងនៅជម្ពូទ្វីបគឺប្រទេសអិណ្ឌាប៉ែកខាងជើងជិតព្រៃហិមពាន។បានជាឈ្មោះថាសក្កជនបទដូច្នោះព្រោះ មុនដំបូងគេចាប់ ផ្តើមកសាងឡើងក្នុងដងព្រៃសក្កៈ។ ១៧ សំនួរ- ក្នងសក្កជនបទមាននគរប៉ុន្មាន?ឈ្មោះអ្វីខ្លះ? ចំលើយ- មាននគរ៣។នគរដើមរបស់ព្រះបាទឪក្ការាជ១, នគរកបិលភស្តុ័១, នគរទេវទហៈ១ ។ ១៨សំនួរ- ហេតុអ្វីបានឱយឈ្មោះថានគរកបិលភ័ស្តុ? ចំលើយ- ហេតុតែព្រះរាជបុត្រាបុត្រីទៅកសាងនគរថ្មីនៅត្រង់ទីលំនៅនៃកបិលតាបស បានជាសន្មតឈ្មោះ នគរដែល កសាងថ្មីនោះថាកបិលភ័ស្តុ ឪយត្រូវនឹងនាមនៃតាបស ។ សាក្យវង្សនឹងកោលិយវង្ស ១៩ សំនួរ- ចូររៀបរាប់អំពីកំណើតសាក្យវង្សឱយឃើញថាមានលំដាប់តគ្នាដូចម្តេច? ចំលើយ- មានដូច្នេះ រាប់ចាប់ផ្តើមអំពីព្រះរាជបុត្រា៤ព្រះអង្គនឹងព្រះរាជបុត្រី៤ព្រះអង្គ ជាបងប្អូនផ្សំផ្គំគ្នាជាលំដាប់ រហូតមកដល់ព្រះបាទជយសេនៗនោះមានព្រះរាជបុត្ត១ អង្គព្រះ(សីហហនុ)ៗមានព្រះរាជបុត្រី១ព្រះអង្គព្រះនាម (យសោធរា)។លុះព្រះបាទជយសេនទីវង្គតហើយ ព្រះសីហហនុឡើងសោយរាជសម្បត្តិ តព្រះវង្ស ទ្រង់មានព្រះ មហេសី ព្រះនាម(កញ្ចនា)ជាព្រះកនិដ្ឋភគិនីរបស់ព្រះបាទជាក្សត្រក្រុងទេវទហៈព្រះបាទសីហហនុនេះមានព្រះរាជបុត្រ៥ ព្រះអង្គគឺ សុទ្ធោទនៈ១, សុកោ្កទនៈ១ អមិតោទនៈ១, ធោតោទនៈ១, ឃនិតោទនៈ១, នឹងព្រះរាជបុត្រី២អង្គទៀតបមិតា១, អមិតា១។ឯសុទោ្ធទនកុមារបានសោយរាចសម្បត្តិតវង្សមក, មានមហេសី ព្រះនាម (មាយា)មានព្រហរាជបុត្រ១អង្គ ព្រះនាមថា(សិទ្ធត្ថ) ។ខាងក្រោយមកកាលព្រះនាងមាយាទីវង្គតទៅទ្រង់មាន មហេសីថ្មី១ទៀតព្រះនាម(បជាបតី)ឬ ហៅថាគោតមី ជួនកាលហៅភ្ជាប់គ្នាទាំងពីថា (បជាបតីគោតមី) កាលទ្រង់មានមហេសីក្រោយនេះមានព្រះរាជបុត្រា១ អង្គព្រះនាម(នន្ទ)មានរាជបុត្រី១ព្រះអង្គព្រះនាមថា(រូបនន្ទ)។ព្រះសិទ្ធត្ថមានមហេសីព្រះនាម(យសោធរា) ឬពិម្ពា,មានរាជ បុត្រ១អង្គព្រះនាម (រាហុល)។ ២០ សំនួរ- ចូររៀបរាប់អំពីកំណើតនៃកោលិយវង្សឱយឃើញថាមានលំដាប់តគ្នាដូចម្តេច? ចំលើយ - លំដាប់នៃកោលិយវង្សមានដូច្នេះ រាប់ចាប់ផ្តើមអំពីព្រះជេដ្ឋភគិនី ដែលបានរួមរសសំវាសជាមួយនឹងព្រះបាទ ទេវទហៈជាលំដាប់មករហូតដល់ព្រះបាទអញ្ជនៈៗនោះមានព្រះមហេសីព្រះនាម យសោធរា, មានព្រះរាជបុត្រា២ព្រះអង្គ គឺសុប្បពុទ្ធ១ ទណ្ឌបាណិ១, មានព្រះរាជបុត្រី២ព្រះអង្គ គឺមាយា១ បជាបតីគោតមី១។ ២១ សំនួរ -ហេតុអ្វីបានជាពួកក្យត្រសាក្យវង្សប្រកាន់ខ្លួនខាំ្លងម៉្លេះ? ចំលើយ- ហេតុតែត្រកូលរបស់ពួកសាក្យជាត្រកូលខ្ពង់ខ្ពស់ហើយគេគោរពរាប់អានថាមានជាតិដ៏បរិសុទ្ធទាំងខាងបិតា ទាំងខាងមាតាដែលហៅថាឧភតោសុជាតិមិនច្រឡូកច្រឡំនឹងជាតិថោកទាបដែលមហាជនមិនគោរពរាប់អានមានជាតិចណា្ឌលជាដើមព្រោះហេតុនេះឯងបានជាពួកក្សត្រប្រកាន់ខ្លួនយ៉ាងខ្លាំង ប្រយត័្នមិនឪយមានពួកដែលមានជាតិត្រកូលនឹងគោត្តថោកទាបជាងខ្លួនចូលច្រឡូកច្រឡំ ដើម្បីរក្សាត្រកូលរបស់ខ្លួន ឪយបរិសុទ្ធជាទីគោរពរាប់អានរបស់មហាជនអស់កាលអង្វែង។ ២២ សំនួរ- ព្រះសាស្តានៃយើងកើតក្នុងវង្សអ្វី? ជាតិអ្វី? ជាតិនោះមានសេចក្តីវិសេសដូចម្តេច? ចំលើយ - ព្រះអង្គកើតក្នុងវង្សទាំង២ គឺក្នុងសាក្សវង្សខាងព្រះបិតា, ក្នុងកោលិយវង្សខាងព្រះមាតា, ជាជាតិអរិយកៈៗ នេះជាអ្នកចំរើនដោយចំណេះវិជ្ជានឹងទំនៀមទំលាប់ ស្ទាត់ជំនាញខាងការគ្រប់គ្រងស្រុកទេសព្រមទាំងមានអំណាចច្រើន . ២៣ សំនួរ- ចូររៀបរាប់អំពីវង្សនៃព្រះសាស្តាឪយឃើញថាមានសៃស្រឡាយតគា្នមកដូចម្តេច? ចំឡើយ - ព្រះសាសា្តជាព្រះរាជឪសរបស់ព្រះបាទសុទ្ធោទនៈនឹងព្រះនាងមាយា, ព្រះបាទសុទ្ធោទនៈជាព្រះរាជឪរសរបស់ព្រះបាទសីហហនុៗ ជាព្រះរាជឱសបរស់ព្របាទជយសេន, មានរឿងរ៉ាវដំណាលថា ព្រះបាទឪក្កាករាជជាដើមព្រះវង្សនៃព្រះសាស្តា។ ២៤ សំនួរ - វង្សនៃព្រះសាស្តាគ្រប់គ្រងនគរណា? ចំលើយ - វង្សខាងព្រះបិតាគ្រប់គ្រងនគរកបិលភ័ស្តុ, វង្សខាងព្រះមាតាគ្រប់ក្រងនគរទេវទហៈ។ ព្រះសាស្តាចុះចាប់បដិសន្ធិ ២៥ សំនួរ- ព្រោះហេតុអ្វីបានជាព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ឬៃព្រះមាតា? ចំលើយ- ព្រោះទេវតានឹងព្រហ្មក្នុង១មឺនលោកធាតុនាំគ្នាចូលទៅអញ្ជើញព្រះអង្គឱយច្យុតមកកើតក្នុងមនុស្ស លោកដើម្បីនឹងត្រាស់ដឹងជាព្រះពុទ្ធ។ ២៦ សំនួរ- ហេតុអ្វីបានជាទេវតានឹងព្រហ្មទាំងនោះដឹងថាព្រះសន្តុសិតទេវបុត្រនឹងបានត្រាស់ជាព្រះពុទ្ធ? ចំលើយ- ហេតុតែទេវតានឹងព្រហ្មទាំងនោះបានឮពុទ្ធកោលហាហលដែលសុទ្ធាវាសមហាព្រហ្មស្រែក ប្រកាស ឃោសនាប្រាប់ថា(កន្លងទៅមុខ១សែនឆ្នាំទៀត ព្រះសព្វញ្ញូពុទ្ធនឹងកើតឡើងក្នុងលោក)។ ២៧ សំនួរ -ចុះកោលាហល(សេចក្តីភ្ញាក់ផ្អើល)នោះមានប៉ុន្មានយ៉ាង?គឺអ្វីខ្លះ? ចំលើយ - មាន៥យ៉ាង។ គឺកប្បកោលាហល(ផើ្អលនឹងឆេះក័ប្ប)១, ពុទ្ធកោលាហល (ផើ្អលនឹងព្រះពុទ្ធត្រាស់)១, ចក្កវត្តិកោលាហល(ផើ្អលនឹងស្តេចចក្រពត្តិ)១, មង្គលកោលាហល (ផើ្អលនឹងមង្គល)១, មោនេយ្យកោលាហល(ផើ្អលនឹងមោនេយ្យប្បដិបត្តិ)១។ ២៨ សំនួរ - កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌នោះតើមានបុព្វនិមិត្តប៉ុន្មានយ៉ាង កើតឡ់ង ដល់ព្រះអង្គ?អ្វីខ្លះ? ចំលើយ - មាន៥យ៉ាង។ ទិព្វបុបា្ផដែលប្រដាប់ព្រះកាយស្វិតក្រៀម១, សំពត់ទិព្វដែលទ្រង់នោះមានពណ៌ដ៏ សៅហ្មង១, ព្រះសេទោហូរចេញពីព្រះកច្ផប្រទេស១, ព្រះសរីរកាយប្រកបដោយអាការចាស់ជរាប្រាកដ១, មានព្រះហទ័យអផ្សុកជាទុក្ខនឿយណាយចាកទេវលោក មិនត្រេកអរនឹងស្ថិតនៅលើអាសនៈទិព្វ១ ២៩សំនួរ - កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌មកកើតជាមនុស្សនោះ តើព្រះអង្គពិចារណាមើលនូវអ្វី?មានប៉ុន្មានយ៉ាង? ចំលើយ- ព្រះអង្គពិចារណាមើលនូវមហាវិលោកនៈទាំង៥យ៉ាង,គឺកាល១, ប្រទេស១, ទ្វីប១, ត្រកូល១, មាតា១, ។ ៣០ សំនួរ -ព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ទៃស្រីណា?ត្រកូលអ្វី? នៅថ្ងៃ ខែ ឆ្នាំអ្វី? វេលាណា? ចំលើយ- ព្រះអង្គចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងសិរីមហាមាយារាជទេវីអគ្គមហេសីនៃព្រះបាទ សុទ្ធោទនៈមហារាជក្រុងកបិលភ័ស្តុក្នុងសាក្យត្រកូលៈនៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំរកា,វេលាទៀបភ្លឺ។ ៣១ សំនួរ- ក្នុងវេលាដែលព្រះពោធិសត្វចុះចាប់បដិសន្ធិនោះព្រះមាតាសុបិន្តដូចម្តេចខ្លះ? ចំលើយ- ព្រះមាតាសុបិន្តថា៖ មហារាជទាំង៤មកលើកប្រះនាងទាំងសិរីសយនានាំទៅព្រៃហិមពាន្ត ដាក់លើមនោសិលាទំហំ៦០យោជន៍ក្រោមដើមរាំងធំ១កំពស់១០០យោជន៍។ ពួកទេវធីតាមកអញ្ជើញ ព្រះនាងួទៅស្រង់ទឹក្នុងស្រះអនោត័ត្ត។នៅជិតជិតស្រះនោះមានភ្នំប្រាក់មួយ, មានវិមានមាស១ នៅ លើភ្នំប្រាក់នោះ,ព្រះនាងផ្ទុំក្នុងវិមានមាសនោះបែរព្រះសិរិទៅទិសខាងកើត។ មានភ្នំមាសមួយនៅ ជិតភ្នំប្រាក់នោះ, មានដំរីមួយចុះមកអំពីភ្នំមាសនោះមកហើយឡើងទៅលើភ្នំប្រាក់ប្រម៉ោយកាន់ផ្កា ឈូកសបន្លឺកោញ្ជនាទចូលមកក្នុងវិមានមាសដើរប្រទក្សិណព្រះនាង៣ជុំហើយហាក់បីដូចចូលទៅ ក្នុងឧទរព្រះនាងខាងស្តាំ។ព្រះបរមពោធិសត្វចុះចាប់បដិសន្ធិក្នុងវេលានោះឯង។ ៣២ សំនួរ- ព្រាហ្មណ៍ប៉ុនា្មននាក់ទាយព្រះសុបិន្តនិមិត្តថ្វាយព្រះរាជទេវី?ហើយគតិប៉ុន្មានប្រការ? ចំលើយ - ព្រាហ្មណ៍៦៤នាក់ ទាយសុបិន្តនិមិត្តថាព្រះរាជទេវីនឹងមានព្រះរាជបុត្រៗនោះមានគតិ២ ប្រការគឺ ១បើនៅជាឃរាវាសនឹងបានជាសេ្តចបរមចក្រពត្តិ, ២បើចេញទ្រងព្រះផ្នួសនឹងបានត្រាស់ជា អង្គព្រះសម្មាសម្ពុទ្ធ។ ៣៣ សំនួរ- កាលព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតានោះតើមានអ្នកណាមកនៅចាំថែររក្សាព្រះ គភ៌? ចំលើយ- មានមហារាជទាំង៤ក្នុងចក្រវាឡនេះព្រមទាំងក្នុងចក្រវាឡឯទៀតកាន់ព្រះខន័មកនៅចាំ រក្សាព្រះពុទ្ធមាតារហូតគ្រប់១០ខែ។ ៣៤ សំនួរ -ព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតាតើមានអាការៈដូចម្តេច? ចំលើយ- មានអាការដូច្នេះ គឺព្រះអង្គគង់ពែនភ្នែនបែរព្រះភ័ក្រ្តទៅខាងឧទរព្រះមាតា, បែរព្រះបិដ្ឋិ ទៅខាងបិដ្ឋិព្រះមាតា។ ព្រះមាតាទតឃើញព្រះពោធិសត្វគង់ក្នុងគភ៌, ឯព្រះពោធិសត្វទតមិនឃើញ ព្រះមាតាទេ។ ព្រះសាស្តាប្រសូតិ ៣៥- សំនួរ ព្រះពោធិសត្វប្រសូតិមុនពុទ្ធសករាជប៉ុន្មានឆ្នាំ? នៅថ្ងៃ -ខែ- ឆ្នាំ អ្វី?វេលាណា? ចំលើយ -ព្រះអង្គប្រសូតិមុនពុទ្ធសករាជ៨០ឆ្នាំ, នៅថ្ងៃសុក្រ, ពេញបូណ៌មីខែពិសាខ, ឆ្នាំ ច, វេលាជិតថ្ងៃត្រង់។ ៣៦ សំនួរ ព្រះពោធិសត្វប្រសូតិនៅកន្លែងណា?ព្រះមាតាមានអាការៈដូចម្តេច? ចំឡើយ ព្រះអង្គប្រសូតិនៅព្រៃលុម្ពិនី(ព្រៃសាលព្រឹក្ស)ជាចន្លោះនគរទាំង២គឺនគរកបិលភ័ស្តុ នឹងនគរទេវទហៈ។ ព្រះមាតា ទ្រង់ឈរលើកព្រះហស្ថម្ខាងតោងមែកសាលព្រឹក្សហើយប្រសូតិ មិនមែនផ្ទុំប្រដូតិដូចស្រីដទៃឡើយ។ ៣៧ សំនួរ ហេតុអ្វីបានជាព្រះពោធិសត្វប្រសូតិក្នុងព្រៃដូច្នោះ?ចូររកគោលមកអាងល្មមឪយស្តាប់បានផងមើល! ចំលើយ ហេតុតែព្រះមាតាប្រាថ្នានឹងស្តេចទៅសួរព្រះមាតាបិតានៃព្រះនាងឯទេវទហៈនគរ, លុះយាងទៅដល់ព្រៃលុម្ពិនីក៏ស្រាប់តែប្រឈួនព្រះឪទរ ហើយប្រសូតិក្នុងព្រៃនោះឯង ។ មានគោលជាសំអាង១ទៀតថាតាមទំនៀមទលាប់របស់ព្រាហ្មណ៍តែងប្រកាន់ថាកាលបើភរិយាមានគភ៌គ្រប់ខែហើយមិនដែល ប្រសួតិនៅផ្ទះស្វាមីទេ តែងតែទៅប្រសូតិនៅផ្ទះត្រកូលរបស់វខ្លួនវិញ ។ ៣៨ សំនួរ កាលព្រះពោធិសត្វប្រសូតិរូចហើយមានសេចក្តីអស្ចារ្យដូចម្ដេច? ចំលើយ មានសេ្ដចក្ដីអស្ចារ្យដូច្នេះ គឺមានទរទឹកក្ដៅ១, ទទឹកត្រជាក់១, ហូរធ្លាក់ពីអាកាសមកលាងជម្រះមន្ទិលគភ៌។ មានសុទ្ធាវាសមហាព្រហ្ម៤អង្គយកបណ្តាញមាសមកទទួលទ្រព្រះពោធិសត្វ។ មានមហារាជ៤អង្គទទួលយកពីមហាព្រហ្ម ទៅទៀត។ ពួកស្រីស្នំទទួលយកពីមហារាជទៅទៀត។ ព្រះពោធិសត្វចុះពីដៃស្រីស្នំហើយទ្រង់ឈរលើផែនដីដោយព្រះបាទ ទាំងពីរ។មហាព្រហ្មយកស្វេតឆត្រ័បាំងថា្វយ។សុយាមទេវរាជយកវលវិជនីបក់ថា្វយ។ទេវបុត្រ១អង្គកាន់កែវទាំង៧ប្រការ ។ ទេវបុត្រ១អង្គកាន់សុវណ្ណបាទុកា(ស្បែកជើងមាស)។ទេវបុត្រ១អង្គកាន់គ្រឿងរាជកកុធភណ័្ឌ(គ្រឿងសម្រាប់រាជ)ទាំង៥ប្រការ គឺមកុដ១,ព្រះខន្ធ១, ស្វេតឆត្រ័១សុពណ៌បាទុក១, វាលវិជនី១, មនុស្សដែលនៅក្នុងទីប្រសូតិទាំងអស់គ្នាក៏បានឃើញសេចក្តី អស្ចារ្យទាំងនោះជាក់ច្បាស់។ ៣៩ សំនួរ កាលព្រះពោធិសត្វប្រសូតិរូចហើយចុះពីដៃស្រីស្នំទៅទ្រង់យាងបានប៉ុនា្មនជំហាន?មានបន្លឺវាចាដូចម្តេច? ចំលើយ ទ្រង់យាងទៅបាន៧ ជំហានហើយឈប់ឈរនៅនឹងរួចបែរព្រះភក្រ្ត័ទៅទិសឧត្តរ,ទ្រងបន្លឺអសភិវាចា(សំដីរបស់សប្បុរស)ថា“ខ្លួនយើងជាកំពូលនៃ លោកជាបុគ្គលប្រសើរជាងគេក្នុងលោក ជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុតរបស់យើងអំណើះត ទៅមុខយើងលែងកើតទៀតហើយ”។ ៤០ សំនួរ កាលព្រះពោធិសត្វប្រសូតិនោះមានមនុស្សសត្វនឹងរបស់ប៉ុនា្មនយ៉ាង កើតក្នុងថ្ងៃជាមួយព្រះអង្គ? ចំលើយ មានមនុស្សសត្វនឹងវត្ថុ៧យ៉ាង គឺ ព្រះនាងពិម្ពា១, នាយឆន្នមាត្យ១ កាឡុទាយីអាមាត្យ១ សេះឈ្មោះកណ្ឋកៈ១ ដើមពោធិព្រឹក្ស១ កំណបទ្រព្យទាំងបួន១ ហៅថាសហជាតវត្ថុ។ ៤០ សំនួរ ក្នុងពេលដែលព្រះពោធិសត្វប្រសូតិនោះ មានកើតហេតុអស្ចារ្យប៉ុនា្មនប្រការ? ចំលើយ មាន៣២ ប្រការ គឺមានការញាប់ញ័រផែនដីជាដើមដូចជាពេលដែលព្រះអង្គចុះចាប់បដិសន្ធិដែរ។ ទំនាយព្រះលក្ខណៈនៃព្រះសាស្តា ៤១ សំនួរ ចូររៀបរាប់អំពីកាឡទេវិលតាបសដែលចូលទៅមើលព្រះមហាបុរស ឱយឃើញថាមានសេចក្តីអស្ចារ្យដុចម្តេចខ្លះ? ចំលើយ ក្នុងវេលាដែលកាឡទេវិលតាបសរាជចូលទៅសុំព្រះរាជបុត្រមើលនោះ ព្រះបាទសិរីសុទ្ធោទនៈបង្គាប់ឪយរាជបុរសឪយយកព្រះរាជ បុត្រមកថ្វាយបង្គំតាបស, ប៉ុនែ្តក្នុងខណៈដែលរាជបុរសនាំមកដល់នោះបែរជាព្រះបាទទាំងពីរនៃព្រះមហាបុរសទៅប្រតិស្ថានលើជដាតាបសវិញ ព្រះតាបសឃើញហេតុអស្ចារ្យដូចេ្នះក៏ក្រោកចាកអាសនៈធ្វើអញ្ជលីទ្រព្រះបាទាមហាបុរសវិញ។ ពញរះបិតាទតឃើញដូច្នោះក៏ថ្វាយបង្គំព្រះរាជ ឪរសដោយសម្គាល់ថាងូចជាមហាព្រហ្ម។ ៤២ សំនួរ ចុះកាឡទេវិលតាមសទាយព្រះមហាបុរសជាប៉ុន្មានយ៉ាង? ចំលើយ ទាយតែម្យ៉ាង ព្រះមហាបុរសនឹងបានតហរាសជាព្រះពុទ្ធមិនខានឡើយ ៤៣ សំនួរ ចុះកាឡទេវិលតាប្រាប់អ្នកណាឪយចេញបួសរងចាំព្រះពោធិសត្វដែលបានត្រាសជាព្រះពុទ្ធក្នុងខាងមុខ? ចំលើយ ប្រាប់នាយឡកកុមារ ជាក្មួយឪយចេញបួស។ នាឡកកុមារក៏ចេញបួសរាមបណ្តាំតាបស លុះបានជួបនឹងព្រះសាស្តា ក៏បានទទួលប្រព្រឹត្តិមោនេយ្យប្បដិបត្តិអំពីព្រះអង្គហើយបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ចមណែកកាឡទេវិលតាបសលុះអស់ជីវិតបានទៅកើតក្នុងអរូបភព។ ៤៤ សំនួរ ព្រះពោធិសត្វប្រសូតិបានប៉ុន្មានថ្ងៃទើបព្រះបិតាឪយព្រាហ្មណ៍ទាយលក្ខនៈថ្វាយ? ចំលើយ រាប់ពីថ្ងៃប្រសូតិបាន៥ថ្ងៃ។ ៤៥ សំនួរ ចុះព្រាហ្មណ៍ប៉ុន្មាននាក់ជាអ្នកទាយលក្ខណៈ? ព្រហ្មណ៍ទាំងនោះឈ្មោះអ្វីខ្លះ? ចំលើយ ព្រហ្មណ៍១០៨នាក់ ប៉ុន្តែទ្រង់ជ្រើសយកតែព្រាហ្មណ៍ដែលចេះដឹងត្រៃវេទស្ទាត់ជាងគេ បាន៨នាក់ សល់ពីនោះឪយត្រឡប់ទៅផ្ទះវិញ។ ឯព្រាហ្មណ៍ទាំង៨នោះគឺ រាមព្រាហ្មណ៍១, លក្ខណៈព្រាហ្មណ៍១, យញ្ញ ព្រាហ្មណ៍១, ធជព្រាហ្មណ៍១, ភោជព្រាហ្មណ៍១, សុទត្តព្រាហ្មណ៍១, សុយាមព្រាហ្មណ៍១, កោណ្ឌញ្ញៈព្រាហ្មណ៍១, ។ ៤៦ សំនួរ ចុះបណ្តាព្រាហ្មណ៍ទាំង៨នាក់នោះ តើព្រាហ្មណ៍ណាទាយព្រះមហាបុរសថាមានគតីប៉ុន្មានយ៉ាង?គឺអ្វីខ្លះ? ចំលើយ ព្រាហ្មណ៍៧នាក់ ខាងដើមលើកម្រាមដៃពីរឡើង ហើយទាយជាគតិ២យ៉ាងថា(ព្រះមហាបុរសបើនៅជាឃរាវាដនឹងបានសោយរាជ សម្បត្តិជាស្តេចចក្រព័ត្តិ, បើចេញបួសនឹងបានជាព្រះពុទ្ធ)ចំណែកកោណ្ឌញ្ញព្រាហ្មណ៍ដែលក្មេងជាងគេលើកម្រាមដៃតែមួយឡើងហើយទាយ តែម្យ៉ាងថា(ព្រះមហាបុរសនឹងបានត្រាស់ជាព្រះពុទ្ធ ពិតប្រាកដ) ។

រាជាភិសេក

៤៧ សំនួរ ព្រះមហាបុរសមានព្រះនាមថាអ្វីខ្លះ? ហេតុអ្វីបានជាគេថ្វាយព្រះនាមដូច្នោះដែរ? ចំលើយ ព្រះអង្គមានព្រះនាមថា(អង្គីរស) ព្រោះហេតុមានព្រះរស្មីភ្លឺចេញពីព្រះសិរីកាយ។ មានព្រះនាមម្យ៉ាងទៀតថា (សិទ្ធត្ថៈ) ព្រោះហេតុព្រះ អង្គជាអ្នកធ្វើឪយសម្រេចប្រយោជន៍ ដល់សត្វលោកទាំងពួង។ខាងក្រោយមក មានព្រះនាមម្យ៉ាងទៀតថា(គោតម)ដោយអំណាចគោត្រ។ ៤៨ សំនួរ ហេតុដូចមេ្តចបានជាព្រះបាឬសុទោ្ធទនៈបង្គាប់ឪយរក្សាព្រះរាជឪរសយ៉ាងមាំមួនម្ល៉េះ? ចំលើយ ហេតុតែព្រះអង្គទ្រង់ជ្រាបដោយសារពួកព្រាហ្មណ៍ក្រាបទូលថាព្រះរាជកុមារនឹងទ្រង់ចេញបួស ព្រោះបានឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១ មនុស្សឈឺ១, មនុស្សស្លាប់១, ភេទអ្នកបួស១, ទើបទ្រង់ត្រាស់ហាមប្រាមមិនឪយមនុស្សទាំង៤ពួកនេះទៅជិតព្រះរាជបុត្រ សោះ។ ៤៩ សំនួរ ព្រាហ្មណ៍៨នាក់ដែលទាយលក្ខណៈថ្វាយមហាបុរសតើប៉ុន្មាននាក់ស្លាប់មុន?ប៉ុន្មាននាក់នៅរស់ទាន់ព្រះអង្គ? ចំលើយ ព្រាហ្មណ៍៧នាក់ខាងដើមស្លាប់ទៅមិនព្រះមហាបុរសបានត្រាស់ដឹង, ប៉ុន្តែបានផ្តាំកូនគ្រប់គ្នាថាឪយចេញបួសតាមព្រះសាស្តា។ ចំណែកកោណ្ឌញ្ញព្រាហ្មណ៍នៅរស់ចេញបួស បានជួបនឹងព្រះសាសា្ត។ ៥០ សំនួរ ព្រះញាតិវង្សនៃព្រះមហាបុរសមានចំនួនប៉ុនា្មន៊បានគោរពរាប់អានព្រះមហាបុរសដែរឬទេ? ចំលើយ ព្រះញាតិវង្សខាងព្រះមាតាចំនួន៨០ពាន់, ខាងព្រះបិតា៨០ពាន់ រួមជា១៦០០០០ព្រះអង្គ។ បានគោរពរាប់អានព្រះមហាបុសទាំងអស់ អង្គបានថ្វាយបុត្រមួយៗម្នាក់ ឪយធើ្វជាបរិវារនៃព្រះមហាបុរស។ ៥១ សំនួរ ព្រះនាងសិរីមហាមាយាប្រសូតិព្រះមហាបុរសកន្លងមកបានប៉ុន្មានថ្ងៃទើបទីវង្គត? ទីវង្គតហើយបានទៅកើតនៅស្ថានណា?ទិវង្គត ដោយហេតុអ្វី? ចំលើយ រាប់ពីថ្ងៃប្រសូតិបាន៧ថ្ងៃ។ បានទៅកើតក្នុងតុសិតសួគ៌។ ដោយព្រះនាងអស់ព្រះជន្មត្រឹមប៉ុណ្ណោះមិនមែនដោយហេតុប្រសូតិព្រះ មហាបុរសទេ។ ៥២ សំនួរ ចុះព្រះនាងណាទទួលថែរក្សាបំបៅព្រះមហាបុរសតមកទៀត? ចំលើយ ព្រះបាទសុទ្ធោទនៈទ្រង់លើកព្រះនាងបជាបតីគោតមីជាព្រះកនិដ្ឋភគិនីនៃព្រះនាងមហាមាយា ជាអគ្គមហេសីថែរក្សាព្រះមហាបុរសតមក។ ៥៣សនួរ ព្រះមហាបុរសមានបងប្អូនរួមឧទរជាមួយដែរទេ? ចំលើយ គ្មានទេ។ មានតែរួមបិតាជាមួយ គឺ ព្រះនន្ទកុមារ១ ព្រះនាងរូបនន្ទា១ ដែលប្រសូតិអំពីព្រះនាងបជាបតិគោតមី។ ព្រះនន្ទកុមារប្អូនព្រះមហាបុរសពីរ បីថ្ងៃប៉ុណ្ណោះ។ ៥៤សំនួរ កាលព្រះមហាបុរសនៅជាកុមារបានសម្រេចគុណវិសេសអ្វីដែលឬទេ?ក្នុងព្រះជន្មប៉ុនា្មន? ចំលើយ ព្រះមហាបុរសបានសម្រេចបឋមជ្ឃាន។ ក្នុងព្រះជន្ម៧ថ្ងៃ។ ៥៥សំនួរ ព្រះមហាបុរសមានព្រះជន្មប៉ុន្មានឆ្នាំព្រះបិតាឪយសាងប្រាសាទប៉ុន្មានថ្វាយ? ឈ្មោះប្រាសាទអ្វីខ្លះ? ចំលើយ ព្រះមហាបុរសមានព្រះជន្ម១៦ឆ្នាំ ព្រះបិតាឪយសាងប្រាសាទ៣ថ្វាយ។ គឺ ឈ្មោះចន្ទប្រាសាទ១, កោកកនប្រាសាទ១, កោញ្ចប្រាសាទ១, ដើម្បីឪយព្រះអង្គគង់នៅរដូវទាំង៣។ ៥៦ សំនួរ ព្រះមហាបុរសបានសោយរាជសម្បត្តិក្នុងព្រះជន្មប៉ុន្មាន? នៅថ្ងៃ ខែ ឆ្នាំអ្វី?ស្រ្តីណាបានធ្វើជាព្រះអគ្គមហេសីនៃព្រះមហាបុរស? ចំលើយ ក្នុងព្រះជន្ម១៦ឆ្នាំ, នៅថ្ងៃសៅរ៍, ពេញបូណ៌មីខែអាសាធ,ឆ្នាំឆ្លូវ មុនពុទ្ធសករាជ៦៤ឆ្នាំ។ ព្រះនាងយសោធរា(ពិម្ពា) ព្រះរាជធីតានៃព្រះបាតសុប្បពុទ្ធ ក្នុងក្រុងទេវទហៈ ដែលប្រសូតិអំពីព្រះនាងអមិតាជានិដ្ឋភគិនីនៃព្រះបាទសុទោ្ធទន មកធ្វើជាព្រះអគ្គមហេសី។ ព្រះសាស្តាចេញទ្រង់ព្រះផ្នួស ៥៧សំនួរ ព្រះមហាបុរសទ្រង់ឃើញអ្វីទើបស្តេចចេញទ្រង់ព្រះផ្នួស? ចំលើយ ព្រះអង្គទ្រង់ឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១, មនុស្សឈឺ១, មនុស្សស្លាប់១, ភេទអ្នកបួស១។ ៥៨ សំនួរ ព្រះអង្គឃើញទេវទូតទាំង៤នោះនៅទីណា?អ្នកណានិម្មិតថ្វាយ?ឃើញតែម្តងគ្រប់ទាំង៤ឬដូចម្តេច? ចំលើយ ព្រះអង្គទ្រង់ឃើញនៅក្នុងឪទ្យាន។ សុទ្ធាវាសទេវតាមកនិមិ្មតថ្វាយ។ មិនមែនឃើញម្តងគ្រប់ទាំង៤នោះទេ គឺកន្លងទៅ៤ខែៗ ទើបឃើញទេវទូតមួយៗ ។ ៥៩ សំនួរ ចុះទេវទូតទីប៉ុន្មានជាហេតុឪយព្រះអង្គនឿយណាយចាកកាមសុខ? ប៉ុនា្មនជាហេតុឪយព្រះអង្គជ្រះថ្លាក្នុងការចេញទ្រង់ព្រះផ្នួស? ចំលើយ ទេវទូត ៣ខាងដើមគឺមនុស្សចាស់ ឈឺ នឹង ស្លាប់ជាហេតុឪយ ព្រះអង្គនឿយណាយចាកកាមសុខ។ទេវទូតទី៤ គឺភេទអ្នកបួសជាហេតុ ឪយព្រះអង្គជ្រះថ្លាចេញទ្រង់ព្រះផ្នួស។ ៦០ សំនួរ ព្រះអង្គចេញទ្រង់ព្រះផ្នួសក្នុងព្រះជន្មប៉ុន្មានខែ ថ្ងៃ ខែ ឆ្នាំអ្វី?វេលាថ្មើណា? ចំលើយ ក្នុងព្រះជន្មគំរប់២៩ឆ្នាំ។ នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីខែអាសាធ, ឆ្នាំថោះ, វេលាអធ្រាត្រ។ ៦១ សំនួរ កាលព្រអង្គចេញទ្រង់ព្រះផ្នួសនោះតើព្រះរាហុលកុមារប្រសូតិហើយឬនៅ? ចំលើយ ព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃដែលព្រះមហាបុរសចេញទ្រង់ព្រះផ្នួសនោះឯងគឺក្នុងពេលដែលព្រះអង្គនៅក្រសាលក្នុងឪទ្យានព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃនោះឯងលុះដល់ពាក់កណ្តាលអធ្រាត្រទើបព្រះអង្គចេញទ្រង់ព្រះផ្នួស។ ៦២ សំនួរ ចុះព្រះមហាបុរសគង់អ្វីចេញទៅទ្រង់ព្រះផ្នួស?មានអ្នកណាតាមហែទៅផង? ចំលើយព្រះអង្គគង់សេះកណ្ឋកៈមានដងខ្លួនប្រមាណ១៨ហត្ថ។ មាននាយឆន្នអាមាត្យតោងកន្ទុយសេះតាមហែទៅផង។ ៦៣ សំនួរ កាលព្រះមហាបុរសចេញទៅផុតពីនគរបានជួបប្រទៈនឹងអ្នកណាដែរឬ? អ្នកនោះនិយាយថាម៉េច? ចំលើយព្រះអង្គបានជួបនឹងទេវបុត្រមារចុះពីទេវលោកមកស្ថិតនៅឰដ៏អាកាស, មកនិយាយឃាតព្រះអង្គថា(នែសិទ្ធត្ថ! អ្នកកុំចេញទៅបួសឡើយ, នៅតែ៧ថ្ងៃទៀតទេ សម្បត្តិជាស្តេចចក្រព័ត្តិនឹងកើតមកដល់អ្នកហើយ)។ ព្រះអង្គត្រាស់ថា(យើងដឹងហើយ យើងមិន អាលយ័ទេ)មារឮដូច្នោះចៀសចេញបាត់ទៅ។ ៦៤សំនួរ ចុះព្រះអង្គស្តេចចេញទៅក្នុងរាត្រីនោះកន្លងនគរប៉ុនា្មន? ឈ្មោះអ្វីខ្លះ? ចម្ងាយផ្លូវប៉ុនា្មន? ទៅគង់នៅទីកន្លែងណា? ចំលើយកន្លងនគរ៣ នគរកបិលភស្តុ័១, សាវត្ថី១, វេសាលី១, អស់រយៈផ្លូវចម្ងាយ៣០យោជន៍។ ទៅគង់ឆ្នេរស្ទឹងអនោមាខាងត្រើយនាយ។ ៦៥ សំនួរ សេះកណ្ឋកស្លាប់បានទៅកើតនៅទីណា? មានឈ្មោះអ្វី? ចំលើយទៅកើតនៅទេវលោកជាន់តាវតឹង្ស។ ឈ្មោះកណ្ឋកៈទេវបុត្រ ។ ៦៦ សំនួរ ចុះព្រះមហាបុរសទ្រង់បព្វជា្ជដោយអាការដូចម្តេច? ចំលើយកាលព្រះអង្គប្រគល់សេះនឹងគ្រឿងប្រដាប់ទៅឪយនាយឆន្នអាមាត្យនាំទៅនគរវិញហើយ ទ្រង់គង់នៅលើផ្នូកខ្សាច់តែ១ព្រះអង្គឯងទ្រង់ ប្រាថ្នានឹងកាត់ព្រះកេសា។ គ្រានោះព្រះខាន់ទិព្វធា្លក់មកថ្វាយព្រះអង្គកាត់ព្រះកេសាទុកឪយសល់ប្រវែងពីរធ្លាប់ ព្រះកេសាដែលនៅសល់នោះ វិលទក្ខិណាវដ្ត័រួចទ្រង់អធិដ្ឋានមោលីហើយបោះទៅក្នុងអាកាសព្រះឥន្ទយកប្រអប់កែវមក ទទួលយកទៅបញ្ចុះទុកក្នុងចូឡាមណីចេតិយនៅ ស្ថាតាវតឹង្ស។ ៦៧ សំនួរ ចុះព្រះមហាបុរសបានគ្រឿងបរិក្ខារសម្រាប់អ្នកបួសមកអំពីអ្នកណា? បរិក្ខារនោះមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? ចំលើយបានមកអំពីឃដិកាមហាព្រហ្មនាំយកមកថ្វាយ។ មាន៨យ៉ាង។គឺ ស្បង់១, ចីពរ១, សង្ឃាដី១, បាត្រ១, កាំបិតកោរ១, បំពង់ម្ជុល១, វត្ថពន្ធចង្កេះ១, ដម្រងទឹក១, ។ ៦៨ សំនួរ ចុះព្រះពស្រ្តចាស់១គូ ដែលើព្រះអង្គធ្លាប់ទ្រង់កាលនៅជាឃរាវាសនោះតើទៅឯណាទៅ? ចំលើយមហាព្រហ្មយកទៅបញ្ចុះទុកក្នុងទុស្សចេតិយ កំពស់១២យោជន៍ក្នុងព្រហ្មលោក។

ព្រះសាស្តាធើ្វទុក្ករកិរិយា

៦៩ សំនួរ- កាលព្រះមហាបុរសបព្វជ្ជាហើយបានចូលទៅសិក្សាក្នុងសំណាក់អ្នកណា? បានដឹងដូចម្តេច?ហេតុអី្វបានជាថាព្រះអង្គត្រាស់ដឹងឯង? ចំលើយ- កាលព្រះអង្គបព្វជា្ជហើយបានចូលទៅសិក្សាក្នុងសំណាក់អាឡារតាបសកាលាមគោត្រ នឹង ឧទកតាបសរាមបុត្រ បានចេះដឹងក្នុងរូប ឈានទាំង៤នឹងអរូបឈាន៤។ ចំណេះដែលបានចេះដឹងក្នុងសំណាក់តាបសទាំង២ នោះគ្រាន់តែត្រឹមលោកិយធម៌។ ចំណេះដែលត្រាស់ដឹង ថ្មីនោះ គឺអរិយសច្ចៈ ៤ជាលោកុត្តរធម៌ ហេតុនោះបានជាថាត្រាស់ដឹងដោយកំឡាំងព្រះអង្គឯង។ ៧០ សំនួរ- ទុក្ករកិរិយាបានសេចក្តីថាមេច? ហេតុអី្វបានជាព្រះអង្គធ្វើ?ឬព្រះអង្គយល់ខុសទេ? ចំលើយ-បានសេចក្តីថា ការបំពេញអត្តកិលមថានុយោគ, គឺការព្យាយាមធ្វើខ្លួនឪយលំបាកផ្សេងៗ ដែលជាផ្លូវមិនបានសំរេចមគ្គផល។បានជាព្រះអង្គ ធើ្វទុក្ករកិរិយានោះ ដោយហេតុទ្រង់ឈ្វេងយល់ថាទុក្ករកិរិយានេះជាផ្លូវនៃសេចកី្តត្រាស់ដឹងបានខ្លះ, មួយទៀតព្រោះក្នុងយុគនោះពួកអ្នកប្រព្រឹត្ត វត្តប្រកាន់ការបំពេញទុក្ករកិរិយា ថាជាវត្តសំខាន់បំផុតដែលជាហេតុឪយព្រះអង្គត្រូវតែប្រព្រឹត្តល្បងមើល ហើយឪយលើសតទៅទៀត។ មិនមែនយល់ខុសទេ។ ៧១ សំនួរ -ព្រះមហាបុរសធើ្វទុករកិរិយានៅកន្លែងណា? មានអ្នកណាខ្លះដឹងឮឃើញជាបន្ទាល់ថាធើ្វមែន? ចំលើយ- ព្រះអង្គធើ្វនៅដំបន់ឧរុវេលាសេនានិគម ដែនមគធជនបទ។ មានអ្នកឃើញច្រើនជាង៥នាក់ឡើងទៅប៉ុន្តែអ្នកបានទៅជាមួយ៥នាក់គឺ ព្រះកោណ្ឌញ្ញៈ១ , ព្រះវប្បៈ១, ព្រះភិទ្ទិយៈ១, ព្រះមហានាម១, ព្រះអស្សជិ១,។ ក្រៅពីនោះមាននាក់ស្រុកដែលមកនិយាយសសើរព្រះឆវ័នៃព្រះ អង្គផងទៀត។ ៧២ សំនួរ - ព្រះអង្គគង់បំពេញសមណៈធម៌នៅកន្លែងណា?ហេតុអ្វីបានជាព្រះអង្គទ្រង់សព្វព្រះហឬទយ័គង់ក្នុងទីនោះ? ចំលើយ- ទ្រង់គង់នៅដំបន់ឧរុវេលាសេនានិគមក្នុងមគធជនបទ។ បានជាព្រះអង្គសព្វព្រះហឬទ័យក្នុងទិនោះព្រោះបានឃើញផ្ទៃផែនដីរាបស្មើឆឈើនឹងស្មៅខៀវស្រស់ ជាទីរីករាយចិត្តស្ទឹងហូរមានទឹកថ្លាស្អាត មានកំពង់ស្រួលល្អគួរឪយសប្បាយគោចរគរាមគឺស្រុកភូមិជាទីត្រាច់ទៅដើម្បីភិក្ខាក៏តាំងជិតជុំវិញជាកន្លែងស្ងាត់មិនវឹកវរដោយពួកជនត្រាច់ទៅ មកទ្រង់ព្រះតំរិះឃើញថាប្រទេសនោះគួរជាទីតាំងនៅនៃសេចក្តីព្យាយាមរបស់កុលបុត្រអ្នកមានសេចក្តីប្រាថ្នានឹងបំពេញព្យាយាមបាន។ ៧៣សំនួរ - វេលាដែលព្រះអង្គទ្រង់បំពេញទុក្ករកិរិយានោះអស់កាលប៉ុន្មានឆ្នាំទើបបានត្រាស់ដឹងជាព្រះពុទ្ធ? ចំលើយ - អស់វេលា៦ឆ្នាំទើបបានត្រាស់ដឹងព្រះសមា្មសម្ពុទ្ធ គឺជ្រាបអរិយសច្ច៤ ដូច្នេះ។ ៧៤ សំនួរ- កាលព្រះមហាបុរសបព្វជ្ជាហើយទ្រង់គង់ក្នុងទីណា?សោយអារដែរឬទេ?បានទទួលពាក្យប្តេជ្ញារបស់អ្នកណាដែរឬ? ចំលើយ- ទ្រង់គង់ក្នុងអនុបិយវ័ន្ត។មិនសោយអាហារអស់៧ថ្ងៃ, លុះដល់ថ្ងៃទី៨ទើបព្រះអង្គយាងទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ព្រះអង្គបានទទួលពាក្យ ប្តេជ្ញារបស់ព្រះបាទពិម្ពសារថាបើបានហត្រាស់ដឹងហើយនឹងយាងទៅប្រោសមុនគេ។ ៧៥ សំនួរ -កាលព្រះមហាបុរសកំពុងធើ្វទុក្ករកិរិយានោះមានអ្នកណាខ្លះទៅបំរើព្រះអង្គ? ចំលើយ- មានកូនព្រាហ្មណ៏៥នាក់ គឺឈ្មោះ កោណ្ឌញ្ញៈព្រាហ្មណ៍១, ភិទ្ទិយៈ១,វប្បៈ១, មហានាម១, អស្សជិ១ ដែលចេញបួសតាម មហាបុរសហៅថា បញ្ចវគ្គិយភិក្ខុ បានទៅគាល់បំរើព្រះអង្គ។

ពុទ្ធបូជា

៧៦សំនួរ- ក្នុងថ្ងៃដែលព្រះមហាបុរសបានត្រាស់ដឹង តើព្រះអង្គបានទទួលមធុបាយសអំពីស្រ្តីណា? នៅស្រុកឈ្មោះអ្វី? ចំលើយ- ព្រះអង្គបានទទួលមធុបាយស អំពីនាងសុជាតា ជាធីតានៃសេនកុដម្ពីក៏, នៅស្រុកសេនានិគមក្នុងឧរុវេលាប្រទេស។ ៧៧សំនួរ -ចុះមធុបាយសនោះ ព្រះអង្គពូតជាប៉ុន្មានពំនូត? សោយនៅទីណា?លុះសោយរួចហើយទ្រង់ធ្វើដូចម្តេចទៀត? ចំលើយ - ព្រះអង្គពូតបាន៤៩ពំនូតប៉ុនៗ គ្រាប់ត្នោត។ ទ្រង់សោយក្បែរឆ្នេរស្ទឹងនេរញ្ជរា។ សោយស្រេចទ្រង់បណ្តែតថាសមាសនោះទៅក្នុងស្ទឹង ថាសមាសក៏អណ្តែតច្រាស់ទឹកទៅបាន៨០ហត្ថដោយអំណាចទ្រង់អធិដ្ឋានថាសនោះលិចទៅដល់ពិភពកាឡនាគទៅទង្គិចនឹងថាសមាសនៃព្រះ ពុទ្ធ៣ព្រះអង្គពិបូរាណហើយសៀតស៊កពីក្រោមថាសទាំង៣នោះ។ ៧៨សំនួរ- កាលព្រះមហាបុរសសោយមធុបាយសរួចហើយទ្រង់យាងទៅទីកន្លែងណា? បានទទួលអ្វីអំពីអ្នកណា? ចំលើយ- ដល់វេលារសៀលព្រះអង្គយាងទៅកាន់ពោធិព្រឹក្ស។ តាមផ្លូវទៅទ្រង់បានទទួលស្បូវភាំ្លងអំពីសោត្ថិយព្រាហ្មណ៍ ទ្រង់ក្រាលស្បូវក្រោមដើមពោធិព្រឹក្ស។

៧៩​ សំនួរ - រតនបល្លង្ក័មានកំពស់ប៉ុន្មានហត្ថ? ដើមពោធិព្រឹក្សមានកំពស់ប៉ុន្មានហត្ថ? ចំលើយ -រតនបល្ល័ង្កមានកំពស់១៤ហត្ថ។ ដើមពោធិព្រឹក្សមានកំពស់៥០ហត្ថ។

៨០ សំនួរ -ចុះរតនបល្ល័ង្កនោះកើតមកអំពីស្បូវភ្លាំងមែនឬទេ? ចំលើយ -មិនមែនទេ គឺផុះឡើងឯងក្នុងគ្រានោះ ដោយអំណាចព្រះបារមីនៃព្រះមហាបុរស។

៨១ សំនួរ - កាលព្រះមហាបុរសគង់លើរតនបល្ល័ង្កទ្រង់អធិដ្ឋានព្យាយាមមានអង្គប៉ុន្មាន? ទ្រង់អធិដ្ឋានថាមេច? ចំលើយ- មានអង្គ៤។ គឺ ស្បែក១ សរសៃ១, ឆ្អឹង១, ឈាម១, ។ ព្រះអង្គទ្រង់អធិដ្ឋានថា( ស្បែក សរសៃ ឆ្អឹង ឈាម នៃយើងចូររីងស្ងូតអស់ទៅចុះ បើអាត្មាអញមិនបានត្រាស់ទេ នឹងមិនក្រោកចេញពីរតនបល្ល័ង្កនេះឡើយ។

មារវិជ័យ


៨២ សំនួរ - ក្នុងពេលដែលព្រះមហាបុរសគង់លើរតនបល្ល័ង្កនោះមានអ្នកណាមកផ្ចាញ់ព្រះអង្គដែរឬទេ? មកផ្ចាញ់នោះតើដោយអាការដូចម្តេចខ្លះ? ចំលើយ- មានទេវបុត្រមារមកផ្ចាញ់ៗនោះដោយអាការលើកទព័មក,ពលខាងមុខនឹងខាងឆ្វេងនឹងខាងស្តាំកម្រាស១២យោជន៏ដូចគ្នាខងលើកម្រាស៩ យោជន៏។ ទេវបុត្រមារជិះដំរីមេខលាកំពស់១៥០យោជន៏និមិ្មតដៃមួយពាន់កាន់អាវុធផ្សេងៗ។ ចមណែកពលមារនិម្មិតខ្លួនប្លែកគ្នាមានពណ៌ ខៀវលៀងជាដើមពលខ្លះខ្លួនជាសត្វក្បាលជាយក្យពលខ្លះខ្លួនជាយក្យជាម្រឹកបក្សីជាដើម។ ៨៣ សំនួរ - ចុះទេវបុត្រមារសំដែងឫទ្ធិផ្ចាញ់ព្រះមហាបុរសដូចម្តេចខ្លះ? ចំលើយ- ទេវបុត្រមារសំដែងឫទ្ធិ៩ប្រការគឺ ខ្យល់ព្យុះធំ១, ភ្លៀងធំ១, ភ្លៀងដុំថ្ម១, ភ្លៀងគ្រឿងប្រហារ១, ភ្លៀងរងើកកើ្លង១, ភ្លៀងផេះក្តៅ១, ភ្លៀងដីខ្យាច់១ ភ្លៀងភក់១ ធើ្វឪយងងិតផ្សែងអ័ព្ទគ្រប់ទិសទាំងបួន១, ប៉ុន្តែហេតុទាំង៩នេះ មិនអាចបៀតបៀនព្រះមហាបុរសបានឡើយ។ត្រឡបក្លាយទៅជាគ្រឿងបូជាព្រះអង្គវិញ។

៨៤ សំនួរ - ព្រះមហាបុរសឈ្នះក្រុងមារដោយអំណាចអ្វី? មានប៉ុន្មានយ៉ាង? ចំលើយ - ព្រះអង្គឈ្នះដោយអំណាចព្រះបារមី ៣០, មហាបរិច្ចាគ៥, នឹងចរិយា៣ប្រការ។

៨៥ សំនួរ- ចុះក្រុងមារអាងអ្វីជាសក្សី? ព្រះមហាបុរសអាងអ្វីជាសក្សី? ចំលើយ- ក្រុងមារអាងពលយោធាជាសក្សី។ ព្រះមហាបរសអាងមហាប្រឹថពីជាសក្សី។

៨៦ សំនួរ - កាលក្រុងមារចាញ់ព្រះមហាបុរសហើយ បានធើ្វកិរិយាដូចម្តេច? ចំលើយ -បានលើកដៃទាំង១ពាន់ដាក់លើសិរសី ហើយពោលសសើរដោយគាថា" នមោតេបុរិសាជញ្ញ'' ជាដើម នមស្ការយ៉ាងនេះហើយហោះរត់ទៅបាត់។

អភិសម្ពោធិ

៨៧ សំនួរ - រាប់តាំងពីព្រះមហាបុរសទ្រង់ព្រះផ្នួសមកប៉ុន្មានឆ្នាំទើបព្រះអង្គបានត្រាស់ដឹង? ហេតុអ្វីក៏យូរដល់ប៉ុណ្ណោះ? ចំលើយ -៦ឆ្នាំ។បានជាយូរដល់ប៉ុណ្ណោះព្រោះធម្មតានិយមឪយព្រះអង្គស្វែងរកសេចក្តី ត្រាស់ដឹងក្នុងលទ្ធិចាស់ទាល់តែឃើញ ច្បាស់ថាជាផ្លូវខុស ទើបបានស្វែងរកតាមបញ្ញារបស់ព្រះអង្គដើម្បីជាឧបការៈដល់ការទូន្មានវេនេយ្យនិករក្នុងវេលាដែលបានត្រាស់ដឹងហើយ។ ៨៨ សំនួរ - កាលព្រះមហាបុរសផ្ចាញ់មារស្រេចហើយក្នុងរាត្រីនោះព្រះអង្គបានញាណប៉ុន្មាន?គឺអ្វីខ្លះ? ចំលើយ -ក្នុងបឋមយាមព្រះអង្គបាននូវបុព្វនិវាសានុស្សតិញ្ញាណ គឺរឭកឃើញជាតិតាំងពីទី១ទី២ រហូតដល់អនេកជាតិ, ក្នុងយាមទី២ ព្រះអង្គបាននូវចុតូប បាតញ្ញាណ គឺឃើញសត្វច្យុតនឹងកើត, ក្នុងយាមទី៣ ព្រះអង្គបាននូវអាសក្ខយញ្ញាណគឺជ្រាបការធើ្វឪយអស់អាសវៈ។

៨៩ សំនួរ - ព្រះមហាបុរសបានត្រាស់ដឹងនៅស្រុកណា?ក្នុងថ្ងៃ ខែ ឆ្នាំ អ្វី?វេលាណា? ក្នុងព្រះជន្មប៉ុនា្មន? ចំលើយ នៅឧរុវេលាប្រទេសសេនានិគមក្បែរឆ្នេរស្ទឹងនេរញ្ជរា, ក្នុងថ្ងៃពុធ, ពេញបូណ៌មីខែពិសាខ, ឆ្នាំរកា, វេលាជិតអរុណរៈ, ក្នុងព្រះជន្មគំរប់៣៥ឆ្នាំ។

៩០ សំនួរ - ព្រះអង្គជ្រាប់ធម៌អ្វីបានប្តេជ្ញាថាព្រះអង្គបានត្រាស់ដឹង? ចំលើយ ព្រះអង្គជ្រាប់ហេតុផល បានដល់អរិយសច្ចទាំង៤ គឺព្រះអង្គជ្រាប់ថា សេចក្តីកើតចាស់ឈឺស្លាប់នឹងយំសោក សេចក្តីចង្អៀតចង្អល់ចិត្ត ទាំងអម្បាលនេះជាទុក្ខ, ជា្រប់ថាតណ្ហាគឺសេចក្តីអន្ទះអន្ទែងចង់បានជាហេតុឪយកើតទុក្ខ ដែលហៅថាសមុទយៈ, ជ្រាប់ធម៌ជាគ្រឿងរំលត់តណ្ហា ដែលហៅថាមគ្គនិរោធ ជ្រាបបដិបទាដែលជាផ្លូវបដិបត្តិឪយដល់នូវសេចក្តីរលត់ទុក្ខដែលហៅថាមគ្គ(មានអង្គ៨ គឺ បញ្ញាឃើញត្រូវ១, សេចក្តីត្រិះ រិះត្រូវ១, និយាយត្រូវ១, ធ្វើការងារត្រូវ១, តាំងចិត្តត្រូវ១, ចិញ្ចឹមជីវិតត្រូវ១, សេចក្តីព្យាយាមត្រូវ១, រឭកត្រូវ១, រួមជាអរិយសច្ច ៤គឺទុក្ខ១ សមុទយៈ១ និរោធ១ មគ្គ១ ។ ​

ពោធិសព្វញ្ញូ

៩១ សំនួរ -កាលព្រះសាស្តាបានត្រាស់ដឹងថ្មីៗ ទ្រង់គង់នៅកន្លែងណាខ្លះ?ចំនួនប៉ុន្មានថ្ងៃ? ចំលើយ ទ្រង់គង់ក្នុងទីទាំង៧ ដែលហៅថាសត្តមហាឋាន គឺទី១ គង់លើរតនបល្ល័ង្កក្រោមពោធិព្រឹក្ស៧ថ្ងៃ។ ទី២ គង់ក្នុងអនិមិស្សកចេតិយដ្ឋាន ទតរតនបល្ល័ង្កនោះដោយព្រះនេត្រមិនប៉ប្រិចអស់៧ថ្ងៃ។ ទី៣ គង់ក្នុងរតនចេតិយដ្ឋាន គឺព្រះអង្គយាងចង្រ្កមលើទីចង្រមកែវអស់៧ថ្ងៃ។ ទី៤ គង់ក្នុងរតនឃរចេតិយដ្ឋានគឺផ្ទះកែវទ្រង់ពិចារណានូវបិដកទាំង៣ អស់៧ថ្ងៃ។ ទី៥ គង់ក្រោមអជបាលនិគ្រោធ ទ្រង់ពិចារណាធម៌ដែលព្រះអង្គបានត្រាស់ដឹងអស់៧ថ្ងៃ។ ទី៦ គង់ក្បែរឆ្មេរមុច្ចលិនស្រះអស់៧ថ្ងៃ។ ទី៧ គង់ក្រោមដើមកែសអស់៧ថ្ងៃ រួមថ្ងៃទាំង៧នោះត្រូវជា៤៩ថ្ងៃ។

៩២ សំនួរ -ចុះក្នុង៤៩ថ្ងៃនោះ ព្រះអង្គសោយចង្ហាន់ដែរឬទេ ព្រោះហេតុអ្វី? ចំលើយ ឥតសោយចង្ហាន់ទេ។ ព្រោះព្រះអង្គឆ្អែតដោយវិមុត្តិសុខ។

៩៣ សំនួរ -កាលព្រះអង្គក្រោមអជបាលនិគ្រោធមានអ្នកណាចូលទៅគាល់ព្រះអង្គដែរឬទេ? ចំលើយ មានទេវបុត្រមារ ចូលទៅក្រាបទូលអារាធនាឪយព្រះអង្គបរិនិពា្វន។ បន្ទាប់ពីនោះមក មារធីតាទាំង៣នាក់ គឺនាងតណ្ហា១ អរតី១ រាគា១ ចូលទៅចែចង់ព្រះអង្គទៀត។

៩៤ សំនួរ -ត្រង់ដែលថាព្រះសាស្តាគង់ក្នុងផ្ទះកែវនោះ គឺមានផ្ទះកែវមែនឬទេ? ចំលើយ មិនមែនទេ។ ផ្ទះកែវរបស់ព្រះអង្គជាវិការៈនៃព្រះសទ្ធម្មទាំងអស់គឺសតិបដ្ឋាន៤ជាភូមិភាគ,ឥទ្ធិបាទ៤ជាសសរ,វិន័យបិដកជាជញ្ជាំង, សម្មប្បធាន៤ជាក្រប, សមាបត្តិ៨រតនិងផ្ទៃ, សុត្តន្តបិដកជាគ្រឿងដំបូល, អភិធម្មបិដកជាគ្រឿងប្រក់។

៩៥ សំនួរ - ដែលថាព្រះសាស្តាមានរស្មី៦ពណ៌នោះតើពណ៌អ្វីខ្លះ? ចំលើយ គឺពណ៌ខៀវ១ លឿង១ ក្រហម១ ស១ ហង្សបាទ១ ផ្លេកៗ១ ។

៩៥ សំនួរ -កាលព្រះសាស្តាគង់ក្រោមដើមកែស មានអ្នកណាយកវត្ថុអ្វីមកថ្វាយដែរទេ? ចំលើយ ព្រះឥន្ទយកផ្លែសម៉ ឈើស្ទន់និងទឹកមកថ្វាយព្រះសាស្តា។ បន្ទាប់ពីព្រះឥន្ទមកមានពាណិជ២នាក់បងប្អូន , បងឈ្មោះតបុស្សៈ ប្អូនឈ្មោះភល្លិក បាននាំយកសដូវផង់មកថ្វាយព្រះសាស្តាៗ ទ្រង់ប្រទានព្រះកេសធាតុ៨សរសៃឪយពាណិជនោះ យកទៅបញ្ចុះក្នុងសិង្កុតរចេតិយ ដើម្បីធ្វើសក្ការបូជា

៩៦ សំនួរ - កាលដែលព្រះសាស្តាទទួលសដូវពីពាណិជនោះតើទ្រង់ទទួលដោយអ្វី? ចំលើយទ្រង់ទទួលដោយបាត្រថ្មដែលស្តេចចតុលោកបាលយកមកថ្វាយ។

៩៧ សំនួរ -ទីសិង្កុតរចេតិយនោះគេបានបញ្ចុះវត្ថុអ្វីខ្លះ? ចំលើយ គេបានបញ្ចុះគ្រឿងបរិក្ខារនៃព្រះពុទ្ធ៤ព្រះអង្គ ក្នុងភទ្ទក័ប្បនេះ គឺបញ្ចុះធម្មក្រករបស់ព្រះពុទ្ធកកុសន្ធៈ១ វត្ថពន្ធរបស់ព្រះពុទ្ធកោនាគមនៈ១ សាដករបស់ព្រះពុទ្ធកស្សបៈ១ បញ្ចុះព្រះកេសធាតុ៨សរសៃរបស់ព្រះពុទ្ធគោតម១។

៩៨ សំនួរ -សិង្កុតរចេតិយគេធ្វើនៅស្រុកណា? ចំលើយ នៅក្នុងស្រុកភូមា។

៩៩ សំនួរ - អ្នកណាជាឧបាសកមុនគេបំផុត?ហៅថាអ្វី? ចំលើយ ពាណិជ២នាក់ គឺតបុស្សៈ និងភលិ្លកៈ ដល់សរណគមន៏ ២គឺ ព្រះពុទ្ធ នឹងព្រះធម៌ ហៅថាទ្វេវាចិកសរណគមន៏។

ព្រហ្មជ្ឈេសនៈ

១០០ សំនួរ - ព្រះទយ័នៃព្រះសាស្តាពេញពោរទៅដោយព្រះមហាករុណាមែនឬទេ? ហេតុម្តេចកាលព្រះអង្គបានត្រាស់ដឹងហើយ ត្រឡប់មកជារួញរាព្រះទ័យក្នុងការសំដែងធម៌វិញ? ខាងក្រោយមកទ្រង់ព្រះតម្រិះដូចម្តេច បានជាទ្រង់អធិដ្ឋានព្រះទ័យថានឹងទ្រង់សំដែងធម៌ប្រោស សត្វ? ចំលើយ រឿងនេះជាសេចក្តីពិត, ព្រះសាស្តានៃយើងទ្រង់ពេញពោរទៅដោយព្រះមហាករុណាមែនៗប៉ុន្តែ កាលព្រះអង្គបានត្រាស់ដឹងហើយត្រឡប់ជាមានព្រះទ័យរួញរាវិញនោះ គ្រាន់តែមានក្នុងមូយខណៈចិត្តប៉ុណ្ណោះទេ ដោយទ្រង់ព្រះតម្រិះ ថាធម៌ដែលតថាគតបានត្រាស់ដឹងហើយនោះជ្រាលជ្រៅណាស់ កម្រពួកសត្វមានកិលេសដូចធូលីមានរាគៈជាដើម នឹងដឹង បានដោយឆាប់រហ័ស។ ក្នុងករណីដូច្នេះកុំថាតែព្រះបរមសាស្តាដែលបានត្រាស់ដឹងធម៌ដ៏ល្អិតសុខុមហើយទ្រង់អល់ឯកក្នុងការសំដែង ធម៌នេះ ឡើយសូម្បីតែអ្នកដែល ស្ម័គ្រចិត្តនឹងប្រព្រឹត្តតាមព្រះអង្គហើយគេក៏ធ្វើទៅតាមបានដោយលំបាក ព្រោះការច្រាស់ក្របែលកិលេស របស់សត្វ អ្នកក្រាសទៅដោយរាគៈ ទោសៈ មោហៈមិនមែនជាវិស័យកំចាត់បានងាយទេ។ ហេតុនេះកាលព្រះសាស្តាបានត្រាស់ដឹងហើយត្រូវមានព្រះ ទ័យ រួញរាជាធម្មតា។ សូម្បីតែសាមញ្ញជនអ្នកបានសិក្សាវិជ្ជាការណាខ្លះឬធ្វើការងារប្រភេទខ្លះដែលត្រូវរងទុក្ខលំបាកយ៉ាងច្រើន លុះបានសម្រេចហើយគង់មានចិត្តរួញរាធុញទ្រាន់ខ្លះដូចគ្នាថាការងារបែបនេះ អ្នកមិនមានព្យាយាមនឹងមានអំណត់ទេ មុខជាមិនអាចនឹងធើ្វបាន សម្រេចឡើយ។ លុះវេលាក្រោយមកព្រះអង្គទ្រង់ពិចារណាឃើញថាវេនេយ្យសត្វមានច្រើនប្រភេទ គឺបុគ្គលខ្លះមានកិលេសស្រាលស្តើង ខ្លះមានកិលេសក្រាស់ ខ្លះមានឥន្រ្ទីយ៍គឺសទ្ធា, វីរិយៈ, សតិ, សមាធិ, បញ្ញា ខ្លះមានឥន្រ្ទីយ៍ទន់ ខ្លះមានអាការដ៏ល្អ ខ្លះមានអាការដ៏អាក្រក់ ខ្លះប្រដៅងាយ ខ្លះប្រដៅក្រ ខ្លះអាចនឹងដឹងបាន ខ្លះមិនអាចដឹងបានអ្នកមានគុណសម្បត្តិដូច្នោះជាប្រមាណ យ៉ាងកណ្តាលបានទទួលអប់រំក្នុងបដិបទាដ៏ជាបុព្វភាគទាល់តែមានឧបនិស្ស័យ, ក៏នៅតែគួរទទួលការណែនាំក្នុងធម៌ជាន់ទាបជាមុន ដើម្បីឪយកើតមានឧបនិស្ស័យ កាលបើដូច្នោះការទ្រង់សំដែងធម៌មុខជាមិនឥតផល អាចសម្រេចប្រយោជន៍ដល់មនុស្សគ្រប់ពួកបានវៀរលែងតែពួកដែលមិនមែនជាវេនេយ្យសត្វព្រះសាស្តាមានព្រះញាណឃើញហេតុឆ្ងាយទ្រង់ព្រះចិន្តាដូចបានពោលមកហើយនេះបានជាទ្រង់ព្រះទ័យថាសំដែងធម៌ទេសនាប្រោសសត្វ។ សំនួរ - ព្រះសាស្តាកាលនឹងទ្រង់សំដែងធម៌ទេសនាប្រោសវេនេយ្យសត្វទ្រង់ប្រៀបនឹងផ្កាឈូក៤យ៉ាង រឿងនេះដោយពុទ្ធបំណងដូចម្តេច?ចូររៀបរាប់មើល! ចំលើយ ដោយមានពុទ្ធបំណងថា មិនទេសនាទូន្មានសត្វទេ ព្រោះទ្រង់ឃើញថាធម៌ដែលព្រះអង្គទ្រង់ត្រាស់ដឹងនោះជ្តាលជ្រៅណាស់ សត្វដែលមានអាលយ័គឺ កិលេសកម្រនឹងដឹងបាន។តែខាងក្រោយព្រះអង្គទ្រង់នឹកដល់បុគ្គល៤ពួក គឺឧគ្ឈដិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌លោកអ្នកប្រាជ្ញសំដែងចប់ហើយ ក៏បានដឹងយល់ភ្លាម ប្រៀបដូចផ្កាសឈូកគ្រាន់តែត្រូវកំដៅព្រះអាទិត្យក៏រិកមួយរំពេច នោះចាត់ជាមួយពួក។ វិបច្ចិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌អ្នកប្រាជ្ញសំដែងទាល់តែលោកចែករំលែកសេចក្តីធម៌នោះឪយល្អិតចេញទៅទៀតទើបបានដឹងយល់ ប្រៀបដូចផ្កាឈូកដែលនឹងរីកក្នុងថ្ងៃស្អែកនេះចាត់ជាពួកមួយ។ នេយ្យបុគ្គល បានដល់វេនេយ្យសត្វដែលជាសាស្តាដឹកនាំទូន្មានរឿយៗទៅ ដើម្បីឪយបានសម្រេចមគ្គផលដូផ្កាឈូកដែលនឹងក្នុងថ្ងៃខាងមុខតៗទៅនេះចាត់ជាពួកមួយ។ បទបរមបុគ្គលបានដល់សត្វអ្នកសា្តប់ធម៌ចាំមិន បាន ទាំងមិនបដិបត្តិតាមប្រៀបដូចជាផ្កាឈូកដែលនឹងទៅជាចំណីត្រីនឹងអណ្តើកដូច្នោះ នេះចាត់ជាពួកមួយ។

សំនួរ -អ្នកណាចូលទៅអារាធនាព្រះសាស្តាឪយសំដែងធម៌ប្រោសសត្វ? កាលព្រះអង្គគង់នៅទីណា? ចំលើយ សហម្បត្តីព្រហ្មទូលអារាធនា។ គ្រានោះព្រះអង្គគង់នៅក្រោមដើមអជលនិគ្រោធ។ ធម្មចក្កប្បវត្តនទេសនា

សំនួរ -កាលព្រះសាស្តាតាំងព្រះទ័យថានឹងសំដែងធម៌ប្រោសសត្វហើយទ្រង់នឹងនឹកអ្នកណាមុនគេ? ចំលើយ ទ្រង់នឹកដល់អាឡារតាបស កាលាគោត្រ នឹង ឧទកតាបសរាមបុត្រមុនគេ រួចទ្រង់ជ្រាបថាតាបសទាំង២រូប នោះក្ស័យជីវិតហួសទៅហើយ។

សំនួរ -ព្រះសាស្តាសំដែងធម៌ប្រោសអ្នកណាមុនបំផុត?ទ្រង់សំដែងធម៌អ្វី?នៅកន្លែងណា? ក្នុងស្រុកណា? ចំលើយ ប្រោសបញ្ចវគ្គីយ៍ភិក្ខុមុនគេបំផុត។ ទ្រង់សំដែងធម៌ធម្មចក្ក័។ នៅព្រៃឥសិបទនមិគ្គទាយវន័។ ទៀបនគរពារាណសី។

សំនួរ -ចុះបណ្តាបញ្ចវគ្គីយភិក្ខុទាំងនោះ តើលោកណាឃើញធម៌មុនគេ? ហើយលោកឃើញដូចម្តេច? ចំលើយ ព្រះអញ្ញកោណ្ឌញ្ញៈជាប្រធាននៃពួកភិក្ខុបញ្ចវគ្គីយបានធម្មចក្ខុឃើញធម៌មុនគេ។ លោកឃើញថារបស់ណាមួយដែលបច្ច័យប្រជុំតាក់តែងហើយរបស់ នោះសុទ្ធតែជាភិក្ខុមិនមែនខ្លួនប្រាណ។ របស់ណាមួយកើតឡើងហើយ របស់ទាំងអស់នោះ មានសេចក្តីរលត់វិញជាធម្មតា។

សំនួរ - ភីក្ខុបញ្ចវគ្គីយទាំងនោះបានសម្រេចព្រះអរហត្តព្រោះបានស្តាប់ធម៌អ្វី? ធម៌នោះនិយាយពីអ្វី? ចូរឆ្លើយឪយល្មមស្តាប់បាន! ចំលើយព្រោះបានស្តាប់ធម៌ទេសនា ហៅថាអនត្តលក្ខណសូត្រ។ និយាយពីខ្លួនមិនទៀងថា : រាងកាយរបស់យើងនេះជារបស់មិនទៀងទាត់មានសេចក្តីរលត់ និងសេចក្តីបែកធ្លាយទៅជាធម្មតា កាលបើមិនទៀងហើយជាទុក្ខ កាលជាទុក្ខហើយនឹងប្រកាន់ថាជាខ្លួនជាប្រាណជាយើង ក៏ជាការមិនសមគួរ។

សំនួរ -ធម្មចក្កប្បវត្តនសូត្រ អនត្តលក្ខណសូត្រ នឹងអាទិត្តបរិយាយសូត្រ ព្រះសាស្តាទ្រង់សំដែងប្រោសអ្នកណា? ក្នុងទីណា? ចំលើយ ធម្មចក្កប្បវត្តនសូត្រ នឹងអនត្តលក្ខណសូត្រទ្រង់សំដែងប្រោសបញ្ចវគ្គីយភិក្ខុ ក្នុងព្រៃឥសិបទនមិគទាយវ័ន នគរពារាណសី។ អាទិត្តបរិយាយសូត្រ ទ្រង់សំដែងប្រោសភិក្ខុបុរាណជដិល១ពាន់៣អង្គ មានឧរុវេលកស្សបៈជាដើម ក្បែរឆ្នេរស្ទឹងគយាសីសប្រទេស ដែនមគ្គធៈ។

សំនួរ -ហេតុអី្វព្រះសាស្តាបានត្រាសដឹងហើយមិនយាងទៅប្រោសព្រះពុទ្ធបិតាមាតា នឹងញាតិវង្សមុនជនឯទៀត? ចំលើយ ព្រោះតែទ្រង់យល់ឃើញថា គួរប្រតិស្ថានព្រះពុទ្ធសាសនាទុកក្នុងមគធជនបទមុនសិន ព្រោះជាដែនធំមានអំណាចព្រមទាំង បរិបូណ៌ដោយសម្បត្តិ មានប្រជាជនច្រើនកុះករ ទាំងជាទីលំនៅនៃពួកគ្រូ មេលទ្ធិជាច្រើន កាលបើពួកគ្រូទាំងនោះមកចូលព្រះអង្គ ហើយព្រះអង្គងាយនឹងទូន្មានអ្នកដទៃទៀត។ មួយទៀតមនុស្សជាន់នោះ ច្រើនមានទិដ្ឋិមានៈប្រកាន់ខ្លួនជាអ្នកធំ គឺជាមាតាបិតាជីដូនជីតាមាមីងរបស់ព្រះអង្គ។ បើព្រះអង្គបានត្រាស់ដឹងហើយរួចយាងទៅប្រដៅពពួកសាក្យរាជក្នុងកបិលភ័ស្តុតែម្តង រមែងជាការលំបាកច្រើនឬនឹងមិនបានសម្រេចផល ព្រោះលោកទាំងនោះកំពុងពេញដោយទិដ្ឋិមានៈប្រកាន់ថាជាអ្នកធំ ថែមទាំងមិនទាន់បាត់ខឹងក្នុងរឿងស្តេចចេញទៅបួស ដែលគេសំគាល់ថាជា ការប្រព្រឹត្តិបន្ទាបវង្សត្រកូលផង។ រួមឪយខ្លីមកថាឧបនិស្ស័យឥន្រ្ទីយរបស់លោកទាំងនោះនៅមិនទាន់ចាស់ក្លា លុះកាលណាព្រះអង្គ ស្តេចទៅប្រោស អ្នកនេះ អ្នកនោះបានសម្រេចប្រយោជន៍ ទាល់តែព្រះកិក្តិគុណសេចក្តីល្អរបស់ព្រះអង្គ ល្បីទៅដល់ ពួកសាក្យរាជៗបាត់ខឹងកើត មានចិត្តស្រឡាញ់រាប់អានឡើងវិញសេ្តចមកប្រោសជាខាងក្រោយទើបងាយ។ ដោយហេតុបានពោលខាងលើនេះឯង ដែលបណ្តាលមិនឪយ ព្រះអង្គសេ្តចទៅប្រោសពួកសាក្យរាជមុនគេ។

សំនួរ - ចុះក្នុងវស្សាត្រាស់ដឹងថ្មីៗព្រះសាស្តាបានធើ្វអ្វីឪយជាប្រយោជន៍ដ៏សមគួរដែលព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគួរឪយយើងយក ទុកដាក់ក្នុងចិត្ត ធ្វើជាគំរូបាន? ចំលើយ រាប់តាំងពីថ្ងៃ១៤កើតខែអាសាធសេ្តចទៅកាន់ព្រៃឥសិបទនមិគយវន័គង់ចាំវស្សានៅទីនោះលុះដល់បញ្ជូនសាវ័កទៅប្រកាសព្រះសាសនា ក្នុងនានា ប្រទេសព្រះអង្គក៏យាងទៅកាន់ឧរុវេលាប្រទេសក្នុងវេលាចេញវស្សាហើយ,ក្នុងរយៈកាលនេះទ្រង់បានសំដែងធម៌និងប្រទាន ឧបសម្បទ័ដល់ សាវ័កសំរេចអរហត្តផល៦០អង្គ គឺបញ្ចវគ្គិយភិក្ខុ៥,ព្រះយស១, សម្លាញ់ព្រះយស៤, និងសំឡាញ់ព្រះយស៥០ទៀត, ទ្រង់ប្រោសមាតាបិតានិងភរិយាព្រះយស ដល់នូវរតនត្រ័យជាសរណៈ ជាឧបាសក ឧបាសិកាក្នុងលោកជាដំបូង២នាក់។

សំនួរ - ព្រោះហេតុអ្វីបានជាព្រះអង្គទ្រង់សំដែងធម៌ដល់បព្វជិតមុនគ្រហស្ថ? ចំលើយ ព្រោះបព្វជិតធ្លាប់បានអបរំក្នុងផ្លូវប្រតិបត្តិមកជាច្រើនហើយ ដូចផ្កាឈូកដែលដុះឡើងផុតពីទឹក គ្រាន់តែត្រូវរស្មីព្រះអាទិត្យក៏រិកភ្លាម។ យសបព្វជា

សំនួរ - កាលព្រះអង្គប្រោសភិក្ខុបញ្ចវគ្គិយរួចហើយតើព្រះអង្គទ្រង់ប្រោសអ្នកណាទៀត? ចំលើយ ទ្រង់ប្រោសយសកុលបុត្ត ជាបុត្រនាងសុជាតាដែលបានថ្វាយមធុបាយសដល់ព្រះអង្គ។ យសកុលបុត្របានស្តាប់អនុបុព្វីកថាចប់ហើយក៏បានសមេ្រចសោតាបត្តិផលក្នុងព្រៃឥសិបតនមិគយវ័ន។តពីនោះមកទៀតទ្រង់ប្រោសសេដ្ឋីជាបិតា ព្រះយសនិងភរិយាសេដ្ឋីជាមាតាព្រះយសព្រមទាំងភរិយាព្រះយសឪយបានសំរេចសោតាបតិ្តផល។ ខាងក្រោយមកព្រះយសបានឧបសម្បទាជា ឯហិភិក្ខុ។

សំនួរ -ចុះកាលដែលព្រះសាស្តាប្រោសយសកុលបុត្រនិងបិតាមាតាភរិយានៃយសរួចហើយ តើទ្រង់ប្រោសអ្នកណាទៀត? ឈ្មោះអ្វីខ្លះ? ចំលើយទ្រង់ប្រោសសម្លាញ់យស៤នាក់ទៀតគឺ វិមលៈ១, សុពាហុ១, បុណ្ណជិ១, គវម្បតិ១,។តពីនោះមកប្រោសសំឡាញ់ព្រះយស៥០នាក់ទៀតប៉ុន្តែមិនដឹងឈ្មោះអ្វីខ្លះ។សំឡាញ់យស៥៤នាក់បានឧបសម្បទាជាឯហិភិក្ខុដែរ។

សំនួរ - ចុះអ្នកណាជាឧបាសកនិងឧបាសិកាមុនបំផុត? ចំលើយ បើទេ្វវាចិកសរណគមន៍ គឺអ្នកដល់ព្រះពុទ្ធនិងព្រះធម៌ជាទីពឹងមុនគេ បានដល់ពាណិជពីរនាក់ឈ្មោះតបុស្សៈ១,ភល្លិកៈ។ បើជាតេវាចិកសរណគមន៍ គឺដល់ព្រះព្រះពុទ្ធព្រះធម៌ព្រះសង្ឈជាទីពឹងបានដល់សេដ្ឋីជាបិតាព្រះយសហៅថាបឋមឧបាសក។ ចំណែកមាតានិងភរិយានៃព្រះយសហៅថាបឋមឧបាសិកា។

សំនួរ - កាលព្រះសាស្តាគង់ក្នុងព្រៃឥសិបតនមិគទាយវ័នស្ងាត់តែមួយអង្គឯងនោះ តើមារាធិរាជចូលទៅក្រាបទូលព្រះអង្គថាដូចម្តេច? ចំលើយ ចូលទៅក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន! ព្រះអង្គបានរួចចាកបារពន្ធន៍ទាំងពួងហើយ ប៉ុន្តែគង់មិនរួចពីដៃខ្ញុំទេ។ ព្រះសាសា្តត្រាស់សួរថា៖ម្នាល មារអើយ!សេចក្តីប្រាថ្នានៃតថាគតក្នុងរូប សំឡេង ក្លិន រស សម្ផស្ស មិនមានឡើយតថាគតអាចកំចាត់បង់នូវមច្ចុមារបាន, មារបានស្តាប់ហើយក៏កើត ទុក្ខតូចចិត្តត្រឡប់វិលទៅវិញ។ ឧរុវេលាគមនៈ

សំនួរ - កាលព្រះសាសា្តចេញពីព្រៃឥសិបតនមិគទាយវ័នហើយទ្រង់យាងទៅគង់នៅទីណាទៀត? ចំលើយ ទ្រង់យាងទៅគង់ក្នុងឧរុវេលាប្រទេស។

សំនួរ - កាលទ្រង់យាងទៅតាមផ្លវតើបានប្រោសអ្នកណាដែរ? ចំលើយ បានប្រោសភទ្ទវគ្គិយកុមារ៣០នាក់ឯហិភិក្ខុឧបសម្បទា។

សំនួរ - ចុះកាលព្រះសាសា្តគង់ក្នុងឧរុវេលាប្រទេសបានប្រោសអ្នកណាខ្លះ? ចំលើយ បានប្រោសជដិល៣នាក់បងប្អូននិងគ្នាគឺ ឧរុវេលកស្សបៈមានបរិវារ៥០០, នទីកស្សបៈមានបរិវារ៣០០, គយាកស្សបៈមានបរិវារ២០០, ឪយបានសម្រេចជាឯហិភិក្ខុឧបសម្បទា ទាំង៣នាក់នឹងបររិវារ១០០០នា់ផង។

សំនួរ - ព្រះសាសា្តទ្រង់សំដែងបដិហារ្យចំនួនប៉ុន្មានយ៉ាងហើយទ្រងទេសនាធម៌អ្វី? ចំលើយទ្រង់សំបាដិហារ្យចំនួន១៥០០យ៉ាង។ទ្រង់ទេសនាអាទិត្តបរិយាយសូត្រ។

សំនួរ - ចុះព្រះសាសា្តប្រោសជដិលរួចហើយទ្រង់យាងប្រោសអ្នកណាទៀត? ចំលើយ ទ្រង់យាងទៅប្រោសព្រះបាទពិម្ពិសារ ក្សត្រក្រងរាជគ្រិះព្រមទាំងព្រាហ្មណ៍និងគហបតី១១មឺននាក់ ឪយបានសម្រេចសោតាបត្តិផល, ព្រាហ្មណ៍១ មឺននាក់ទៀត បានស្ថិតនៅក្នុងព្រះត្រៃសរណគមន៍។

សំនួរ -ព្រះសាសា្តទ្រង់ទេសនាធម៌អ្វី ប្រោសព្រាហ្មណ៍និងគហបតីទាំងនោះ? ចំលើយ ទ្រង់ទេសនាមហានារទជាតក ដោយពិស្តារ។

អគ្គសាវ័កបព្វជា្ជ

សំនួរ - ព្រះអគ្គសាវ័ករបស់ព្រះសាសា្តគឺអ្នកណា? លោកមានគុណវិសេសយ៉ាងសំខាន់ដល់សាសនាដូចម្តេច បានជាព្រះសាសា្តទ្រង់តាំងទុកក្នុងតំណែង ដ៏សំខាន់ដូច្នោះ? ចំលើយ គឺព្រះសារីបុត្រ និងព្រះមោគ្គល្លាន។ លោកបានជាកម្លាំងរបស់ព្រះសាសា្តក្នុងការប្រកាសផ្សាយសាសនាញាំង មហាជនឪយកើតសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនាជាច្រើន។សូម្បីព្រះសាសា្តក៏បានសរសើរលោកទាំងពីរព្រះអង្គនោះដោយឧបមាថា ព្រះសារីបុត្រប្រៀបដូចជាមាតាញាំងទារកឪយកើត ,ព្រះមោគ្កល្លានប្រៀបដូចស្រីមេដោះចិញ្ចឹមរក្សាទារកដែលកើតហើយនោះ។ ព្រះសារីបុត្ររមែងដឹកនាំមហាជនឪយតាំងនៅក្នុងសោតាបត្តិផល, ព្រះមោគ្គល្លានរមែងដឹកនាំមហាជនឪយតាំងនៅក្នុងគុណខាងលើដែលខ្ពសជាងនោះទៅទៀត។ បើនិយាយឪយចំទៅថាព្រះសារីបុត្រព្រះសាសា្តលើកដំកើងថាប្រសើរដាច់គេខាងផ្លូវបញ្ញា អាចសំដែងធម្មច័ក្រនិងចតុរារិយសច្ចបានឆ្ងាយទូលាយ ពិស្តាដូចព្រះអង្គដែរ, ទាំងឈ្លាសវៃក្នុងការទេសនាទូន្មានមហាជន។ ចំណែកព្រះមោគ្គលា្លនព្រះសាសា្តទ្រង់សរសើរថាជាអ្នកមានឬទ្ធិច្រើនអាចធើ្វៗ បានដូចសេចក្តីប្រាថ្នាទាំងជាអ្នកឈ្លាសវៃក្នុងការដឹកនាំត្រកូលដែលមិនទាន់ជ្រះថ្លាឪយជ្រះថ្លាបានមិនធើ្វសទ្ធានិងទ្រព្យរបស់ឬាយកឪយខូចខាត់ដូចជាមេឃ្មុំដែលហើរចូលទៅក្នុងសួនផ្កាមិនធើ្វពណ៌និងក្លិនរបស់ផ្កាឪយបាត់បង់ឡើយ គ្រាន់តែក្រេបជញ្ជកយកតែឪជារសហើយហើរបាត់ទៅព្រះសាសា្តទ្រង់ប្រដៅភិក្ខុឯទៀតឪយប្រព្រឹត្តតាមជាគំរូ។ សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លានបានបួសក្នុងលទ្ធិដទៃរួចទៅហើយហេតុអ្វីក៏បានជាលះបង់លទ្ធិនោះចោលវិញហើយចូលមកបួសក្នុងព្រ ពុទ្ធសាសនា? ចំលើយ ហេតុតែលោកមានប្រក្រតិជសអ្នកភា្ញក់រឭកជានិច្ចមិនភេ្លចខ្លួន បានបួសក្នុងលទ្ធិរបស់អាចារ្យសញ្ជ័យវេលដ្ឋបុត្រហើយមិនបានសម្រេចមោគ្គធម៌ក៏ធើ្វកតិកានិងគ្នាថាបើអ្នកណាបានមោគ្គធម៌មុនចូលប្រាប់ដល់គា្ន។ ថ្ងៃមួយព្រះសារីបុត្របានទៅជួបនឹងព្រះអស្សជិត្ថេរក៏មានចិត្តជ្រះថ្លានឹងឥរិយាបថរបស់លោកបានសាកសួរដឹឹងថាលោកជាពុទ្ធសាវ័កហើយ ក៏អារាធនាឪយលោកសំដែងធម៌ុំព្រះអស្សជិត្ថេរបានសម្តែងប្សរប់ត្រង់គោលព្រះពុទ្ធសាសនា (ធម៌ទាំងឡាយរមែងកើតឡើងព្រោះហេតុ រមែងរលត់ ទៅវិញក៏ព្រោះហេតុ)។ ព្រះសារីបុត្រស្តាប់ធម៌នេះចប់ហើយក៏បានធម្មចក្ខុទើបត្រឡប់មកប្ាប់ព្រះមោគ្គលា្លនៗបានស្តាប់ធម៌នោះហើយក៏បាន ធម្មចក្ខុដូចគ្នាទើប បបួលគ្នាចូលទៅគាល់ព្រះសាស្តា។

សំនួរ - អារាមឈ្មោះអ្វីដែលកើតឡើងជាដំបូងក្នុងព្រះពុទ្ធសាសនា? កើតនៅប្រទេសណា? អ្នកណាជាអ្នកថ្វាយ? ក្នុងវេលាណា? ចំលើយ អារាមឈ្មោះវេឡុវ័នគឺជាទីឧទ្យានព្រៃឫស្សីតាំងនៅជិតក្រុងរាជគ្រឺះ ក្នុងដែនមគធៈ ជាទីស្ងប់ស្ងាត់សមល្មមដល់សមណៈ។ ព្រះបាទពិម្ពិសារក្សត្រក្រុងរាជគ្រឺះជាអ្នកថ្វាយៗក្នុងវេលាដែលព្រះសាសា្តព្រមទាំងភិក្ខុសង្ឈ យាងទៅទទួលភត្តាហារក្នុងព្រះរាជនិវេសន៍ក្នុងកាលដែលព្រះសាសា្តសេ្តចទៅក្នុងដែនមគធៈ ដើម្បីប្រកាសព្រះសាសនាជាដំបូង៕

សំនួរ -ចុះព្រះនាមដើមរបស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានហៅថាអ្វី?លោកកើតនៅស្រុកណាជាបុត្រអ្នកណា? ចំលើយ ព្រះនាមដើមរបស់ព្រះសារីបុត្រ ហៅថាឧបតិស្សៈ លោកកើតក្នុងឧបតិស្សគ្រាម ជាបុត្រនៃនាងសារីព្រាហ្មណ៍។ ព្រះនាមដើមរបស់ព្រះមោគ្គលា្លន ហៅថាកោលិតៈ លោកកើតក្នុងកោលិតគ្រាម ជាបុត្រនៃនាងមោគ្គលី្ល។

សំនួរ -ចុះកាលព្រះសារីបុត្រនិងព្រះមោគ្គល្លានចូលទៅសូមបព្វជា្ជឧបសម្បទាក្នុងសំណាក់ព្រះសាសា្តនោះតើបាននាំបរិវារប៉ុន្មាននាក់ទៅផង? ចំលើយ បាននាំបរិវារ២៥០នាក់ទៅផង។

សំនួរ -បណ្តាព្រះអគ្គសាវ័កទាំង២អង្គ លោកណាបានសម្រេចព្រះអរហត្តមុនគេ? ព្រោះបានសា្តប់ធម៌អ្វី? ចំលើយ ព្រះមោគ្គល្លានបានសំរេចព្រះអរហត្តមុន គឺរាប់ពីថ្ងៃដែលបានបព្វជ្ជា៧ថ្ងៃ។ព្រោះបានសា្តប់ធាតុកម្មដ្ឋានក្នុងវេលាដែលលោកទៅគង់នៅក្នុងស្រុក កល្លកវាឡគ្រាមដែនមគធៈ។ឯព្រះសារីបុត្របានសំរេចព្រះអរហត្តក្រោយ គឺរាប់ពីថ្ងៃដែលលោកបួសមកបាន១៥ថ្ងៃ ព្រោះបានសា្តប់វេទនាយសូត្រដែលព្រះសាសា្តកំពុងសំដែងប្រោសទីឃខនបរិពាជកជាក្មួយរបស់ខ្លួនក្នុងគុហាឈ្មោះសូករខាត។ សំនួរ - ព្រះសាសា្តទ្រង់តាំងអគ្គសាវ័កទាំងគូ ព្រមទាំងទ្រង់សំដែងឪវាទបាតិមោក្ខនៅទីណា? ក្នុងថ្ងៃ ខែ ឆ្នាំអ្វី? ចំលើយក្នុងវត្តវេឡុវន័ ក្បែក្រុងរាជគ្រឹះ ដែនមគធៈ។ ក្នុង១៥កើតខែមាឃឆ្នាំវក។ កបិលវត្ថុគមនៈ

សំនួរ -កាលព្រះសាសា្តគង់ក្នុងវត្តវេឡុវ័ននោះតើព្រះបាទសុទ្ធោទនៈប្រើអាមាត្យប៉ុនា្មននាក់ឪយទៅនិមន្តព្រះសាសា្តមកកាន់ក្រុងកបិលពស្តុ? ចំលើយព្រះរាជាប្រើអាមាត្យ១០នាក់ក្នុងម្នាក់ៗមានបរិវារ១ពាន់ៗ ប្រើឪយទៅ១០ដងគឺ ១នាក់ ១ដង។

សំនួរ - ចុះអាមាត្យទាំង១០នាក់នោះបានបួសបានសំរេចធម៌អ្វីដែរឬទេ? ចំលើយ អាមាត្យទាំងអស់នោះ បានបួសហើយបានសម្រេចព្រះអរហត្តផលជាឯហិភិក្ខុឧបសម្បទា។

សំនួរ - ព្រះថេរអង្គណាដែលបានទទួលនិមន្តព្រះសាសា្តយាងទៅកាន់កបិលព័ស្តុ? ចំលើយព្រះកាឡុទាយីត្ថេរដែលជាអាមាត្យគំរប់ដប់ ទៅក្រោយគេទាំងអស់ បានទូនិមន្តព្រះសាសា្ត។

សំនួរ -កាលព្រះសាសា្តយាងទៅដល់នគរកបិលព័ស្តុហើយទ្រង់គង់នៅទីណា? មានព្រះសង្ឈជាបរិវារប៉ុន្មានអង្គ? ចំលើយព្រះអង្គគង្គក្នុងនិគ្រោធារាម។ មានព្រះសង្ឈជាបរិវារ២មឺនអង្គ។សុទ្ធតែជាព្រះខីណាស្រព។

សំនួរ -ព្រះសាសា្តទ្រង់ប្រោសព្រះពុទ្ធបិតានិងញាតិវង្សដោយវិធីដូចម្តេច? ចំលើយដោយវិធីធ្វើយមកប្បដិហារ្យ គឺទ្រង់និម្មិតទីចង្រ្កមកែវហើយយាងចង្រ្កមក្នុងអាកាសទ្រងនិម្មិតជាព្រះពុទ្ធមួយ អង្គទៀតឪយឆ្លើយប្រសា្នរបស់ព្រះអង្គ នៅទីផុតទ្រង់យាងចុះពីអាសមកហើយត្រាសទេសនាមហាវេស្សន្តរជាតក ព្រោះទ្រង់ប្រារព្ធភ្លៀងបោក្ខរព័ស៌ឪយជាដើមហេតុ។

សំនួរ -ចុះព្រះពុទ្ធបិតាបានសម្រេចផលអ្វី? បានទ្រង់ព្រះផ្នួសឬទេ? ចំលើយកាលជួបនិងព្រះសាសា្តគ្រាដំបូង បានសំរេចព្រះអនាគាមិផល,លុះដលជិតនិងអស់ព្រះជន្ម ទើបបានសំរេចព្រះអរហត្តផល។ ហើយបរិនិពា្វនទៅ ។ ព្រះអង្គមិនបានទ្រង់ព្រះផ្នួសទេ។ ពិម្ពាពិលាប

សំនួរ - ក្នុងថ្ងៃទីពីរ ព្រះសាសា្តបានប្រោសអ្នកណា? ឪយបានសំរេចមគ្គផលអ្វី?ដោយទេសនាធម៌អ្វី? ចំលើយ បានប្រោសព្រះនាងបជាបតីគោតមី ជាព្រះមាតុច្ឆា, ឪយបានសម្រេចព្រះសោតាបតិផល, ដោយឬេសនាមហាធម្មបាលជាតក។

សំនួរ - ក្នុងថ្ងៃទីបីព្រះសាសា្តទ្រង់ប្រោសអ្នកណា?ឪយបានសម្រេចផលអ្វី?ដោយទេសនាធម៌អ្វី? ចំលើយ បានប្រោសព្រះនាងពិម្ពាជាមាតារាហុកុមារ, ឪយបានសម្រេចព្រះសោតាបតិផល,ដោយទេសនាចន្ទកិន្នរីជាតក។ សាក្យបព្វជ្ជា

សំនួរ - ក្នុងថ្ងៃទី៤ព្រះសាសា្តទ្រង់ប្រោសអ្នកណា? បានសម្រេចមគ្គផលអ្វី? ចំលើយ បានប្រោសនន្ទកុមារគឺក្នុងថ្ងៃដែលព្រះនន្ទកំពុងតែធ្វើវិវាហមង្គលជាមួយនិងនាងជនបទកល្យាណី ព្រះសាសា្តទ្រង់នាំព្រះនន្ទកុមារ វត្តនិគ្រោធារាម ហើយទ្រងបំបួសព្រះនន្ទកុមារ។ ដល់ថ្ងៃក្រោយមក ព្រះនន្ទភិក្ខុបានសម្រេចព្រះអរហត្តផល។

សំនួរ - ចុះព្រះនន្ទត្រូវជាព្រះញាតិព្រះសាសា្តដូចម្តេច? ចំលើយត្រូវជាព្រះកន្និដ្ឋភាតា គឺបងប្អូនបង្កើតរបស់ព្រះសាសា្តរួមព្រះបិតាជាមួយ ឯព្រះមាតាផ្សេងគ្នា។ សំនួរ - ចុះព្រះមាតារបស់ព្រះនន្ទព្រះនាមអ្វី? ត្រូវជាអ្វីនឹងព្រះសាសា្ត? ចំលើយព្រះនាម មហាបជាបតីគោតមី, ជាព្រះមាតុច្ឆា គឺ ម្តាយមីងរបស់ព្រះសាសា្ត។ ថ្ងៃក្រោយមកព្រះសាសា្តបានប្រោសអ្នកណាទៀត? សំនួរ - រាប់ពីថ្ងៃដែលព្រះសាសា្តបំបួសព្រះនន្ទមកបាន៧ថ្ងៃ ចំលើយព្រះអង្គបានទ្រង់បង្គាប់ព្រះសារីបុត្រឪយបំបួសព្រះរាហុលកុមារជាសាមណេរក្នុងថ្ងៃដែលព្រះរាជកុមារតាមសូមកំណត់ទ្រប្យអំពីព្រះអង្គ។ សំនួរ -វត្តជេតពននៅក្នុងនគរណា? អ្នកណាកសាងថ្វាយព្រះសាសា្ត? ចំលើយនៅក្នុងនគរសាវត្ថី, អនាថបណ្ឌិតសេដ្ឋីកសាងថ្វាយ។ មានក្សត្យសាក្យត្រកូលបន្មានព្រះអង្គ បានចេញបួសក្នុងសំណាក់ព្រះសាសា្ត? មាន៦ព្រះអង្គគឺ ភទ្ទិយៈ១, អនុរុទ្ធ១, ភគុ១, កិម្ពិលៈ១ , អានន្ទៈ១, ទេវទត្ត១។

សំនួរ - ចុះបណ្តាលោកទាំង៦ព្រះអង្គនេះអង្គណាបានសម្រេចគុណវិសេសដូចម្តេច? ចំលើយ ព្រះភិទ្ទិយៈបានសម្រេចវិជ្ជា៣, ព្រះអនុរុទ្ធបានទិព្វចក្ខុសម្រេចព្រះអរហត្តផល, ព្រះភគុនឹងកិម្ពិលៈ បានសម្រេចអរហត្តផល, ព្រះអនន្ទបានសម្រេច ព្រះសោតាបត្តិផល, ព្រះទេវទត្តបានឫទ្ធិជារបស់បុថុជ្ជន។

មេតេ្តយ្យព្យាករណ៍

សំនួរ - កាលព្រះសាសា្តយាងមកកាន់នគរកបិលព័ស្តុ លើកទី២ គង់ក្នុងនិគ្រោធារាម មានអ្នកណាយកវត្ថុអ្វីមកថ្វាយព្រះអង្គដែរទេ? ចំលើយ មានព្រះនាងបជាបតិគោតមី ជាព្រះមាតុច្ឆារបស់ព្រះអង្គបាានយកសំពត់សាដកពីរផាំ្ទងមកថ្វាយ, ក្នុងមួយផ្ទាំងៗមានបណោ្តយ១៤ហត្ថ, ទទឹង៥ ហត្ថដូចគ្នា។ សំពត់នេះព្រះនាងធ្វើដោយព្រះហត្ថឯង តាំងពីដាំកប្បាសមក ដរាប់ត្បាញបានជាសាច់សំពត់

សំនួរ - ព្រះសាសា្តទ្រង់ទទួលសំពត់អំពីព្រះនាងឬទេ? ចំលើយ មិនទទួលទេ, ទ្រង់បង្គាប់ឪយព្រះនាងថ្វាយដល់សង្ឃវិញ។

សំនួរ - ចុះភិក្ខុអង្គណាទទួលសំពត់នោះ? ចំលើយ ព្រះអស្សជិតភិក្ខុដែលទើបបួសថ្មី គង់ចុងអាសន៍បំផុតបានទទួលសំពត់នោះ។

សំនួរ - ព្រះអជិតភិក្ខុនោះ តើជាបុត្ររបស់អ្នកណា? ចំលើយ ព្រះអជិតភិក្ខុជាបុត្រនៃព្រះនាងកញ្ចនាជា អគ្គមហេសី នៃព្រះបាទអជាតសត្តុរាជ, ទៅអនាគតលោកនឹងបានត្រាសជាព្រះពុទ្ធ ព្រះនាមថា មេតយ្យ, ក្នុងភទ្ទក័ប្បនេះ។

ពុទ្ធបិតុនិព្វាន

សំនួរ - ព្រះសាសា្តត្រាស់ដឹងបានប៉ុន្មានវស្សាទើបព្រះពុទ្ធបិតាបរិនិព្វាន ហើយអ្នកណាថ្វាយព្រះភើ្លងព្រះពុទ្ធបិតា? ចំលើយ បាន៥ព្រះវស្សា។ព្រះសាសា្តទ្រង់បង្គាប់ឪយព្រះបហាកស្សត្ថេរ តាក់តែងជើងថ្ករស្រេចហើយព្រះអង្គលើកព្រះសិរនៃព្រះបិតាដោយព្រះហត្ថ ព្រះអង្គទ្រង់ស្រោចដោយសុគន្ធវារី រួចលើកព្រះបរមសពដាក់ក្នុងម្ឈូសរតន៍ ទើបព្រះសាសា្តលើកម្ឈូសដោយព្រះអង្គឯងនាំទៅកន្លែងបូជា ទ្រង់ថ្វាយព្រះភ្លើងដោយព្រះអង្គឯង។

សំនួរ - ព្រះនាងមហាបជាបតីគោតមីបានទូលសូមបព្វជា្ជក្នុងសំណាក់ព្រះសាសា្តប៉ុន្មានដង?នៅទីណាខ្លះ? ចំលើយ ព្រះនាងទូលសូម៣ដង។ សូមដំបូងក្នុងនិក្រោធារាមព្រះសាសា្តមិនអនុញ្ញាត, សូមលើកទី២ក្នុងគុដាគារសាលា មហាវន័បានព្រះអនន្ទជួយអង្វរផង ព្រះអង្គនៅមិនទ្រង់អនុញ្ញាត, សូមលើកទីក្នុងវត្តជេតពន នគរសាវត្ថីបានព្រះ អនន្ទជួយអង្វរទៀត ព្រះសាសា្តក៏អនុញ្ញាតឪយបព្វជា្ជឧបសម្បទាដោយគរុធម៌៨ប្រការ។

សំនួរ -ព្រះនាងសូមបព្វជា្ជតែមួយព្រះអង្គឯងទេឬ? ចំលើយ មានខត្តិយកញ្ញា៥០នាក់ជាបរិវារបានបព្វជ្ជាជាមួយនឹងព្រះនាងដែរ។ យមកប្បាដិហារ្យ

សំនួរ -កាលព្រះទ្រង់ធើ្វយមក្បាដិហារ្យផ្ចាញ់ពួកអន្យតិរ្ថិយនោះតើព្រះអង្គគង់ក្នុងទីណា? ចំលើយ ព្រះអង្គក្នុងវត្តជេតពនក្បែរក្រុងសាវត្ថី។

សំនួរ - គ្រូទាំង៦នោះដែលធ្វើយមក្បាដិហារ្យប្រឡងនឹងព្រះសាសា្តនោះឈ្មោះអ្វីខ្លះ? ចំលើយ គ្រូទាំង៦នាក់នោះឈ្មោះ បូរណកស្សបៈ១ មគ្ខលិគោសាល១, និគ្គណ្ធនាដបុត្រ១, សញ្ជយវេលដ្ឋបុត្រ១, មកុធកចាយនៈ១, អជិតកេសកម្ពលៈ១,។

សំនួរ - ហេតុដូចម្តេចបានជាព្រះសាសា្តទ្រង់បញ្ញាតសិក្ខាបទមិនឪយសាវ័កធើ្វបដិហារ្យ? ចំលើយ មានរឿងដំណាលថា៖ កាលដែលសេដ្ឋីព្យូរបាត្រខ្លឹមចន្ទ័ន៍ដើម្បីល្បងឪយដឹងថា បើមានលោកណាជាព្រះអរហន្តមែនសូមឪយលោកនោះហោះទៅយកបាត្រចុះ។ វេលានោះព្រះមោគ្គលា្លនត្ថេរ ប្រើព្រះបិណោ្ឌលការទ្វាជត្ថេរឪយសំដែងបាដិហារ្យឰដ៏អាកាសហើយហោះទៅយកបាត្រនោះបានមក។


ទេសនាបរិវត្តន៍

សំនួរ -កាលព្រះសាសា្តធ្វើយមកប្បដិហារ្យផ្ចាញ់អន្យតិរិ្ថយស្រេចហើយទ្រង់យាងទៅគង់ចាំវស្សានៅទីណា? ដើម្បីប្រយោជន៍អ្វី? ចំលើយ គង់ចាំវស្សានៅតាវត្តិង្សពិភព, ដើម្បីទេសនាព្រះអភិធម្មប្រោសព្រះពុទ្ធមាតា។

សំនួរ -ព្រះសាសា្តគង់ចាំវស្សាស្ថានតាវត្តិង្សប៉ុន្មានខែក្នុងមនុស្សលោក? លុះចប់ធម៌ទេសនាហើយព្រះពុទ្ធមាតាបាន សម្រេចមគ្គផលអ្វី? ចំលើយ ចំនួន៣ខែ។ ព្រះពុទ្ធមាតាសោតាបដិផល។ ទេវរោហនបរិវត្តិន៍

សំនួរ - ព្រះសាសា្តចុះចាកទេវលោកដោយអ្វី? បកគង់ក្នុងទីណា? ចំលើយដោយជណ្តើរទិព្វ៣ ដែលព្រះឥន្ទនិមិត្តថ្វាយ គឺខាងឆេ្វងជណ្តើរមាស, ខាងស្តាំជណ្តើរប្រាក់, កណ្តាលជណ្តើរ កែវ។មកគង់ក្បែរទ្វារនៃនគរសង័្កស្ស។

អគ្គសាវ័កនិព្វាន

សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លាន,លោកអង្គណានិព្វានមុន?ហើយលោកនិពា្វនក្នុងកន្លែងណា? ចំលើយ ព្រះសារីបុត្រនិពា្វនមុន លោកនិព្វានក្នុងនាលន្ទគ្រាមជាលំនៅរបស់មាតាលោក ក្នុងបន្ទប់ដែលលោកប្រសូតិ។ ចំណែកព្រះមោគ្គលា្លននិព្វានក្រោយព្រះសារីបុត្រ លោកនិព្វានក្នុងកាឡសិលាប្រទេស។

សំនួរ -ព្រះអគ្គស្សាវ័កទាំង២អង្គនោះនិព្វានមុនឬក្រោយព្រះសាសា្ត?ហេតុអ្វីបានជាដូច្នោះ? ចំលើយ លោកនិព្វានមុនព្រះសាសា្ត។ ហេតុតែតាមធម្មតានៃព្រះពុទ្ធពីបុរាណមក។

សំនួរ -មាតាព្រះសារីបុត្របានសម្រេចមគ្គផលអ្វីដែរឬទេ? ចំលើយ បានសម្រេចព្រះសោតាបដិផល,។

សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លាននិព្វានក្នុងថ្ងៃ ខែ ណា? ចំលើយ ព្រះសារីបុត្រនិពា្វនក្នុងថ្ងៃ១៥កើត ខែកត្តិក, ព្រះមោគ្គលា្លននិព្វានក្នុងថ្ងៃ១៥រោច ខែកត្តិក។

ពុទ្ធបរិនិព្វាន

សំនួរ -ចូរប្រាប់ព្រះជន្មាយុនៃព្រះសាសា្តក្នុងរយៈកាលនេះ កាលស្តេចចេញបព្វជា្ជ កាលត្រាស់ដឹង កាលបរិនិព្វាន? ចំលើយ កាលស្តេចចេញបព្វជា្ជព្រះជន្មាយុ២៩ឆ្នាំ, កាលបានត្រាស់ដឹងព្រះជន្មាយុ៣៥ឆ្នាំ, កាលស្តេចចូលបរិនិព្វានព្រះ ជន្មាយុបាន៨០ឆ្នាំ។

សំនួរ -តាំងអំពីព្រះសាសា្តត្រាស់ដឹងរហូត បរិនិពា្វនរួម វស្សាបានប៉ុន្មាន? ចំលើយ បាន៤៥វស្សា,ព្រះជន្មាយុ៨០ឆ្នាំ។

សំនួរ -ក្នុងវស្សាគំរប់៤៥ព្រះសាសា្តគង្គចាំវស្សាក្នុងទីណា? ចំលើយ ក្នុងស្រុកវេឡុគ្រាម។

សំនួរ - ក្នុងរវាង៤៥ព្រះវស្សានោះព្រះសាសា្តទ្រង់បំពេញពុទ្ធកិច្ចប៉ុនា្មនប្រការ?គឺអ្វីខ្លះ? ចំលើយ ទ្រង់បំពេញពុទ្ធកិច្ច៥ប្រការគឺ កនុងវេលាព្រឹកយាងទៅបិណ្ឌបាត្រ១, ក្នុងវេលារសៀលទ្រង់ទេសនាប្រោសមហាជន១, ក្នុងវេលាព្រលប់ទ្រង់ប្រទានឪវាទចំពោះពួកភិក្ខុ១, ក្នុងវេលាកណ្តាលអធ្រាត្រទ្រង់ដោះស្រាយប្រសា្ននៃពួកទេវតា១, ដល់វេលាបែកបច្ចុសម័យទ្រង់ប្រមើលនូវសត្វ ដែលមានភព្វ័១នឹងឥតភព័្វ។

សំនួរ -ក្នុងរវាងដែលទ្រង់បំពេញពុទ្ធកិច្ចនោះ សេ្តចបានចារិកទៅក្នុងនគរណាខ្លះ? ចំលើយ កាលព្រះអង្គគង់នៅព្រះជន្មនោះបានចារិកទៅក្នុងនគរផ្សេងៗជាច្រើន គឺ នគរពារាណសី១, នគររាជគ្រឹះ១, នគរសាវត្ថី១, នគរកបិលព័ស្តុ១,នគរវេសាលី១, នគរបាតលីបុត្រ១, នគរកោសម្ពី១, នគរវេរញ្ជា១, នគរកុសិនារា១, នគរបាវា១, នគរសាកេត១, នគរចម្ប៉ា១, នគរេដ្ឋទីបកៈ១, នគរអល្លកប្បៈ១, នគរមោរិយៈ១, កាលព្រះសាសា្តដាក់អាយុសង្ខារទ្រង់គង់ក្នុងទីណា? ក្នុងថ្ងៃខែ ឆ្នាំអ្វី?


សំនួរ - ដោយមានអ្នកណាចូលទៅអរាធនា? ចំលើយ លុះចេញវស្សាគំរប់៤៥ហើយព្រះសាសា្តយាងទៅគង់នៅបាវាលចេតិយ, ទ្រង់ដាក់អាយុសង្ខារក្នុងថ្ងៃពេញបូរមី ខែមាឃ រោង បញ្ចស័ក ដោយមានមារាធិរាជចូលទៅទូលអារាធនាឪយព្រះអង្គចូលបរិនិព្វាន។

សំនួរ -ព្រះសាសា្តបរិនិព្វានក្នុងទីណា? ក្នុងថ្ងៃខែឆ្នាំអ្វី? ក្នុងព្រះជន្មាយុគំរប់ ប៉ុន្មាន? ចំលើយ សាលវ័នឪទ្យាន, ចន្លោះដើមរាំងទាំងគូរ,ក្បែរក្រុងកុសិនារា, ក្នុងថ្ងៃអង្គារពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មាយុគំរប់៨០ឆ្នាំគត់។ ក្នុងថ្ងៃព្រះសាសា្តបរិនិព្វានមានសាវក័ជាធំប៉ុន្មានរូបដែរ?ជាប្រធានក្នុងទីនោះអ្នកណាជាម្ចាស់ចាតរ់ការព្រះសព


សំនួរ -ដំកលព្រះសពក្នុងទីណា? ចំលើយ មានព្រះសាវ័កជាធំពីររូបគឺ ព្រះអនុរុទ្ធត្ថេរ និងព្រះអានន្ទត្ថេរជាប្រធាននៅក្នុងទីនោះ។ ពួកមល្លក្សត្រក្រុងកុសិនារាជាម្ចាស់ចាត់ការព្រះសព, ព្រះសពដំកលនៅក្នុងកកុដពន្ធនចេតិយខាងទិសបូព៌នៃក្រុងកុសិណារា។ ព្រះសាសា្តប្រឈួនព្រះរោគអ្វីមុននិងនិព្វាន?គេដំកលព្រះសពទុកប៉ុន្មានថ្ងៃទើបថ្វាយព្រះភ្លើង? ប្រឈួនព្រះរោគចុះព្រះលោហិតឬហៅថាបក្ខន្ទិកាពាធ។ គេដំកលព្រះសពទុក្ខ៧ថ្ងៃទើបថ្វាយព្រះភ្លើង។

សំនួរ -កាលព្រះសាសា្តជិតបរិនិព្វានអ្នកណាចូលទៅសួរប្រសា្ន?ហើយបានជាអ្វី? ចំលើយ សុភទ្ទបរិពា្វជកបានចូលទៅក្រាបទួលសួរប្រសា្នលុះចប់ធម៌ទេសនាបានសម្រេចអរហត្តផល ជាបច្ឆិមស្សាវ័ក។

សំនួរ -កាលជិតនិងបរិនិព្វានព្រះសាសា្តបានប្រទានព្រះបរមពុទ្ធោវាទជាទីបំផុតថាដូចម្តេច? ចំលើយ ព្រះអង្គបានប្រទានព្រះបច្ចិមោវាទ(ឱវាទជាទីបំផុត) ទុកថា(ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយចូរញាំងកិច្ច ទាំងពួងគឺប្រយោជន៍ខ្លួននឹងអ្នកដទៃ នឹងត្រៃសិក្ខា គឺ សិល សមាធិ បញ្ញាឲ្យដល់ព្រមដោយសេចក្តីមិនប្រមាទចុះ)។ សរសេរដោយ ភិក្ខុថាវរសីលោ គាងជា

19 January 2011

ប្រភពអ្នកតាក្នុងសង្គមខ្មែរ

ប្រភពអ្នកតាក្នុងសង្គមខ្មែរ
រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាបកាត់ទោសខ្មែរក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់ មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុននឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌា នោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំងធម្មជាតិ, កម្លាំងក្រៅខ្លួន ដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖
ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា តែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម,ព្រះសិវៈ
(ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់គេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍ទុកព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សាលោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថាអ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ“អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ“ព្រះរាជពិធីទ្វារទសមាស”បានបង្ហាញថា ពាក្យ“អ្នកតា”ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗឡើយ។គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ ប៉ុណ្ណោះ។ ពាក្យ“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវយកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។
តើអ្នកតាមានប្រភពមកពីណា? អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នក ខ្លាំង ពូកែ)ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា,ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា”ក្លាយចេញមកពីពាក្យថា“ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ“អ្នកតា”ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។
ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច,អារក្ស,បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។
អ្នកតាមានពីរប្រភេទផ្សេងគ្នាគឺ៖
១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ សម័យក្រុងភ្នំពេញ មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ,ស្រុក,ខេត្ត
ដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់,អ្នកតាដំបងដែកនៅភ្នំជីសូរ(ក្នុងខេត្តតាកែវ),អ្នកតាជំទាវ
ម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ ទៅក្រុងព្រះសីហនុ)ជាដើម។អាស្រ័យដោយមានអ្នក
តាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេង
ខ្មែរភាគទី៨ ដែលមាន រៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ។ ចំពោះរូបតំណាង
អ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេគឺគេគ្រាន់ តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត
មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។ យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ខៃទី២៣ខែមីនាឆ្នាំ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ ដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅ
ហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុង
ប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើប
អ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមាន
លក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខ
សេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូច
ជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលា
ថៃ្ងសៅរ៍នោះដែរ ។រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណា
ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំង ឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេស
នីមួយៗឱ្យ បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា”ជាដើម ។ អ្នកតាដែលស្ថិតជាប់
ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬ
ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែន
អ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា
“អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង”៕

មង្គលឡើងផ្ទះថ្មី

មង្គលឡើងផ្ទះថ្មី

តាមធម្មតា ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋខ្មែរ កាលណាគេបានសង់ផ្ទះថ្មីរួចហើយ គេតែងតែប្រកបពិធីជាមង្គល ដើម្បីទៅនៅលើផ្ទះថ្មីនោះ ឲ្យបានត្រជាក់ត្រជំ សុខដុមរមនាមានជោគជ័យសិរីមង្គល ។
ជាបឋម អ្នកម្ចាស់ផ្ទះគប្បីរកហោរគន់គូរ ឫក្សជតារាសី ដើម្បីរកថ្លៃ នឹងឡើងទៅនៅលើផ្ទះនោះ ។ កាលបើបានពេលាល្អហើយ គេក៏រៀបចំវត្ថុផ្សេងៗ ដើម្បីប្រកបពិធីដែលមានជាការចាំបាច់គឺ :
១- ភ្លុកដំរី ឬ កុយរមាស
២- គ្រឿងអលង្ការ
៣- សំពត់អាវសាវស្បៃ
៤- សាច់ប្រាក់សុទ្ធ ឬប្រាក់ណែន
៥- ថ្មបិទមាសមួយដុំ
៦- ដូងទុំបិទមាសមួយផ្លែ
៧- ត្រឡាចបិទមាសមួយផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវគង់
១០ - ឆ្មាញីសម្បុរបី
១១- កន្ទេល ខ្នើយថ្មី មួយសម្រាប់
លុះបានឫក្សពារពេលាហើយ ត្រូវរៀបចំហែរបស់ដែលបានរៀបរាប់មកនេះ ជាក្បួនតាមលំដាប់លំដោយឲ្យមានអ្នកកាន់ទ្ររបស់របរ ប្រកបដោយលក្ខណៈផង ដូចពណ៌នាខាងក្រោមនេះ :
១- អាចារ្យចាស់ទុំម្នាក់ដើរនាំមុខ កាន់សក្ការបូជា
២- ប្រុសមានគូស្រករម្នាក់ កាន់ភ្លុកដំរីឬកុយរមាស តម្កល់លើពានឬតោក
៣- ស្រីមានគូស្រករម្នាក់ កាន់ពានតម្កល់គ្រឿងអលង្ការ
៤- ស្រីម្នាក់កាន់ពានដាក់សំពត់អាវសាវស្បៃ
៥- ស្រីម្នាក់កាន់ពានសាច់ប្រាក់ច្រកក្នុងថង់ ឬប្រាក់ណែន
៦- ប្រុសម្នាក់កាន់ថ្មមណីសិលា បិទមាស មួយដុំ
៧- ស្រីម្នាក់កាន់ដូងទុំបិទមាសមួយផ្លែ
៨- ប្រុសម្នាក់កាន់ត្រឡាចបិទមាសមួយផ្លែ
៩- ក្មេងប្រុសជំទង់ម្នាក់កាន់ពានដាក់ល័ក្ខជុំកន្លង់
១០- ក្មេងស្រីព្រហ្មចារីយ៍ម្នាក់កាន់ស្រូវគង់ដាក់ក្នុងពាន ឬ តុ
១១- គព្ភីនី ស្រីមានគភ៌ បីឆ្មាញី សម្បុរបី ពាក់ចង្រ្កងមាស ឬប្រាក់ ។
១២- មនុស្សប្រុស - ស្រី កាន់កន្ទេលខ្នើយ
ឯក្បួនហែ ត្រូវជុំវិញផ្ទះថ្មីជាទក្ខិណាពត៌ គឺហែពីស្ដាំទៅឆ្វេងចំនួន ៣ ជុំ ។
កាលណាហែបានមួយជុំ មកដល់ជើងជណ្ដើរមុខអាចារ្យនាំមុខ ត្រូវស្រែកសួរអ្នកម្ចាស់ថា :
អឺ ! លោកម្ចាស់ផ្ទះ
ពេលនេះ អ្នកនៅលើផ្ទះមិនទាន់ឆ្លើយ ។ ក្បួនហែបានគ្រប់ពីរជុំ អាចារ្យសួរម្ដងទៀត តែអ្នកនៅលើផ្ទះមិនទាន់ឆ្លើយទៀត ។ លុះគ្រប់បីជុំ ទើបអាចារ្យហៅទៀតថា :
អឺ លោកម្ចាស់ផ្ទះ
ម្ដងនេះអ្នកម្ចាស់ផ្ទះត្រូវឆ្លើយថា :
អើ ចុះអ្នកណា ទៅណាមកណា នាំគ្នាអ៊ូអរយ៉ាងនេះ
សូមទោស លោក យើងខ្ញុំមកពីឆ្ងាយណាស់ សូមជ្រាប
ចុះមកពីណា អ្នកថាឆ្ងាយ តើអ្នកមកពីនាយ មកពីនគរណា
បាទ យើងខ្ញុំមកពីនគររាជគ្រឹះ
ចុះអ្នកមកមានចិត្តប៉ងបំណងកិច្ចការអ្វី
បាទ យើងខ្ញុំបានលេចឮរន្ទឺដឹងដំណឹងដល់ថា លោកស្រី លោកប្រុស បានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់ មែនឬមិនមែន ?
មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៍ប្រាប់មកចុះ
ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំ ចម្រុងចម្រើនមកជូនជាជោគជ័យ សិរីមង្គល មានទាំងកុយពុក ភ្លុកស្អុយ មាសប៉ុនដូងទុំ ប៉ុនត្រឡាច គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់ កែវ កងពិទូសូរ្យកាន្ត មានឆ្មាវិឡារីសប្បុរបី ពាក់ជីដាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូនដោយឥតថ្លៃ សុំតែបាយអាស្រ័យមួយពេលប៉ុណ្ណោះ ។
ឯរឿងបាយទឹកមិនមានខ្វះអី បើពិតដូចសំដី សូមអញ្ជើញនាំគ្នាឡើងមកចុះ ។
នៅវេលាអ្នកម្ចាស់អនុញ្ញាតឲ្យឡើងហើយ អាចារ្យត្រូវរៀបចំសែន ក្បាលជណ្ដើរ ។
ឯគ្រឿងក្រយាបូជានោះមានដូចតទៅ
ចំអាបមួយថាស
បង្អែមមួយថាស
ក្បាលជ្រូកស្ងោរមួយ
ផ្តិលទឹកមួយផ្តិល ដាក់អម្បោះចំណងដៃ
បាយសីប៉ាកឆាមមួយគូ
ស្លាធម៌មួយ
ការរៀបចំហើយ អាចារ្យត្រូវសំបួងសម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាងផ្ទះ សុំឲ្យជួយអភិបាលរក្សា ចំរើនស័ព្ទសារធុការពរតទៅ ។
ឯពាក្យសំបូងសង្រូងនេះយើង លើកមកជូនជាសណ្ដាប់ដូចតទៅ :
ឱ ! តេជៈម្ចាស់ថ្លៃ ថ្ងៃនេះថាតាមានឫក្ស អធិមង្គល ខ្ញុំសូមប្ដឹងដល់ អស់ព្រះភូមិម្ករ ទេវតា រក្សាភូមិឋាន វិមានថ្មី ត្បិតពេលនេះលោក .....អ្នក ...... បានសង់ផ្ទះរួចហើយៗ រៀបចំឡើងនៅក្នុងថ្ងៃនេះ សូមទេព្ដារក្សាផ្ទះថ្មីនេះ ជួយពិភ័ក្តិរក្សាឲ្យស័ព្ទសារធុការសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ ចំរើនលាភាតាំងពីពេលនេះរៀងតទៅ ។
និយាយសំបូងសង្រូងរួចហើយ អាចារ្យត្រូវចាប់ម្ហូបចំណីកាត់ត្រចៀកជ្រូកមួយចំណិត ដាក់ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្តិច ដាក់សែននៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។
លុះចប់ការសែនហើយ ត្រូវយកអម្បោះចងក្បាលជណ្ដើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែបានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេលឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ភស្តុភារ នៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាបលើខ្នើយ ហើយចងដៃឲ្យពរស័ព្ទសារធុការប្រសិទ្ធឲ្យបាន ត្រជាក់ត្រជុំចម្រុងចម្រើនជាភិយ្យោភាព ។
តពីនេះ ទៅត្រូវនិមន្តព្រះសង្ឃចំរើន ពុទ្ធមន្ត តាមប្រពៃណីពុទ្ធសាសនា ដើម្បីបញ្ជៀស ឧបទ្ទវន្តរាយទាំងឡាយទាំងពួង នឹងដើម្បីចម្រើនសុខសួស្ដីសិរីមង្គលដល់ម្ចាស់ផ្ទះថ្មីនោះតទៅ ។ លុះចប់កិច្ចចំរើនបរិត្ត អ្នកម្ចាស់ផ្ទះតែងតែរៀបចំលៀងភោជនាហារតាមការគួរ ។
លោក ឆយ - ស៊ីផាត រៀបរៀង

ពិធីបួងសួងសុំទឹកភ្លៀង

ពិធីបួងសួងសុំទឹកភ្លៀង

តាមបវេណីពីបូរាណកាលមក នៅប្រទេសកម្ពុជាយើងនេះ បព្វបុរសរបស់យើងលោកតែងបានរៀបតាក់តែងធ្វើពិធីបួងសួងសុំភ្លៀង ឬហៅថាពិធីវរុណសាស្ត្រ នៅក្នុងឆ្នាំណាដែលរាំងភ្លៀង ។ ក៏ប៉ុន្តែតាមប្រក្រតីធម្មតានោះ ច្រើនតែក្នុងខែជេស្ឋ ព្រោះតាមរដូវកាលនៅប្រទេសយើង រដូវភ្លៀងធ្លាក់ចាប់តាំងពីខែពិសាខមក តែបើខែពិសាខផុតទៅហើយក៏នៅតែគ្មានភ្លៀង គេក៏រៀបចំធ្វើពិធីវរុណសាស្ត្រ បួងសួងសុំទឹកភ្លៀងឲ្យធ្លាក់ចុះ ដើម្បីជាប្រយោជន៍ដល់កសិករ បានប្រកបការងារចិញ្ចឹមជីវិត ។
ពិធីបួងសួងសុំភ្លៀងនេះ អ្នកប្រាជ្ញពីបូរាណបានប្រតិដ្ឋឡើងស្របទៅតាមលក្ខណៈ គតិពុទ្ធសាសនា ដោយសំអាងយកគុណានុភាពនៃព្រះរតនត្រ័យ អាស្រ័យទេវានុភាពនឹងវត្ថុស័ក្តិសិទ្ធិក្នុងលោក ដើម្បីជាផ្លូវចិត្តប្រព្រឹត្តទៅតាមបំណង ។

ពិធីការ តាមទំនៀមបូរាណ អ្នករៀបចំពិធីត្រូវជីកដីជម្រៅមួយហត្ថជារាងបួនជ្រុងស្មើប្រវែងមួយជ្រុងៗ២ហត្ថ១ចំអាម រួចព័ន្ធព័ទ្ធ ដោយរាជវតិ ដោយឆត្ររួតលំអដោយទង់ជ្រុង ធ្វើរូបព្រះឥន្ទមួយព្រះហស្ថស្ដាំចង្អុលទៅមេឃ ព្រះហត្ថឆ្វេងសំយុងចុះ រូបព្រះសុភូតិត្ថេរគង់ពែនភ្នែនព្រះហស្ថស្ដាំចង្អុលទៅមេឃ ព្រះហស្ថឆ្វេងដាក់លើរណ្ដៅ នឹងរូបព្រះគន្ធារគីរូបព្រះពុទ្ធជាតំណាងព្រះអង្គកាលទ្រង់ចុះស្រង់ទឹកមានអាការៈសណ្ឋិតឈរព្រះហស្ថស្ដាំបត់ហៅភ្លៀង ព្រះហស្ថឆ្វេងទទួលទឹក ។ រូបសំណាក់ទាំងនេះត្រូវយកទៅដាក់នៅមាត់រណ្ដៅ ។ រួចយកស្រីរ៉ស់១ទៅដាក់ក្នុងរណ្ដៅហើយចាក់ទឹកបន្តិចល្មមកុំឲ្យតែងាប់ ទើបនិមន្តព្រះសង្ឃ៤អង្គមកស្វាធ្យាយធម៌សុភូតិសូត្រ ។ ចំពោះព្រះសង្ឃដែលនិមន្តកាន់វិធីនេះ ត្រូវជម្រះអាបត្តិឲ្យបានបរិសុទ្ធសិន ។ ចំណែកពេលវេលាគឺគេប្រារព្ធនៅវេលាថ្ងៃត្រង់ ហើយហាមផ្ដាច់មិនឲ្យអ្នកដែលមករួមពិធី ទាំងព្រះសង្ឃទាំងឧបាសក មិនឲ្យបាំងឆ័ត្រឬទទូរអ្វីការពារកំដៅឡើយ ។
នៅពេលចាប់ផ្ដើមពិធីអាចារ្យត្រូវសូត្រ ភោន្តោ អញ្ជើញទេព្តាខ្មោចព្រាយ បិសាច អារ័ក្ស អ្នកតា ក្នុងស្រុកព្រៃភ្នំក្រមថ្ម សាគរ គិរីបព្វតា ស្រែចំការ ទួទាំងសកលមណ្ឌលព្រហ្មលោក ឲ្យចុះមកកំចាត់បង់អពមង្គលកោលាហល សឹកសាមសង្គ្រាមជ័យទុរ័្ភក្សអត់បាយ នឹងជម្ងឺតម្កាត់វិបត្តិដល់ស្រុក ជាទុក្ខក្នុងនគររួចហើយទើបនិមន្តលោកស្វាធ្យាយធម៌តទៅ ។
ទៅតាមស្រុកខ្លះគេនិយម ចាប់ឆ្មាស្រោចទឹក ឬហែអ្នកតាយកទៅទំលាក់ទឹកឧបកិច្ចជាអ្នកតាក្ដៅស្អុះ នេះជាតម្រាព្រៃប្រពៃណីនិយម ។

និទានទាក់ទងនឹងពិធីសុំភ្លៀង

ពិធីវរុណសាស្ត្រនេះ ជាទំនៀមប្រពៃណីបូរាណប្រមាណជាគតិពុទ្ធនិយមដែលបូរាណាចារ្យ ប្រារព្ធឡើងដោយអាស្រ័យរឿងរ៉ាវក្នុងគម្ពីរពុទ្ធនិយមជាគោលដែលជាប់ទាក់ទងនឹងហេតុដែលរាំងភ្លៀងដូចជារឿងនិទានខ្លះខាងក្រោមនេះ៖

១-រឿងទឡបជាតកៈ
និទាននេះមានសេចក្ដីដំណាលថាគ្រាមួយនោះ នៅដែលកោសល គ្មានភ្លៀងធ្លាក់សោះ ម្ល៉ោះហើយបឹងបួត្រពាំងរីងហួតស្ងួតអស់ ស្រះបោក្ខរណីមុខវត្តជេតពនមានតែភក់ ត្រីនៅក្នុងស្រះស្លាប់ជាច្រើន ហើយត្រូវហ្វូងក្អែកចឹកស៊ីរាល់ថ្ងៃ ។ ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ទតឃើញដូច្នោះ ទ្រង់មានព្រះមហាករុណាចំពោះត្រី ទើបទ្រង់ចុះទៅកាន់ស្រះ ហើយឲ្យអានន្ទពុទ្ធោបដ្ឋាកៈ យកសាដកមកផ្លាស់ស្រង់ក៏ក្ដៅដល់អាសនាព្រះឥន្ទ្រាធិបតី ស្ដេចក៏ប្រើវស្សវលាហក បណ្ដាលឲ្យភ្លៀងធ្លាក់ចុះមក ។ ភិក្ខុទាំងឡាយឃើញហេតុដូច្នោះ ក៏សរសើរថាអស្ចារ្យណាស់ ទើបព្រះដ៏មានព្រះភាគត្រាស់ថាអស្ចារ្យអ្វីពេលនេះ ដែលតថាគតបានត្រាស់ហើយ កាលពីតថាគតកើតជាស្ដេចត្រីរ៉ស់ឈ្មោះនប្បបៈនៅវស្សបូរីក៏បានធ្វើឲ្យកើតអស្ចារ្យដូច្នេះដែរ ដោយសច្ចៈកិរិយាដើម្បីអនុគ្រោះដល់ពួកត្រីទាំងឡាយជាញាតិ ។ ឯសច្ចកិរិយានោះ គឺតថាគតបានពោលថា ចាប់តាំងពីតថាគតកើតជាត្រីវេលាណា តថាគតមិនដែលក្លែងបៀតបៀនសូម្បីតូចមួយដោយខ្លួនឯងម្ដងសោះឡើយ ។ ដោយសច្ចកិរិយានេះហើយ ភ្លៀងក៏ធ្លាក់ចំមកដោយប្រពៃ ។

២-សុត្តជាតកទានានិសង្ស
និទានមានដំណាលមានព្រះអរហន្តមួយព្រះអង្គព្រះនាម សុភូតិត្ថេរ គង់នៅក្នុងព្រៃ ។ មានពេលមួយ លោកក៏និមន្តចូលទៅកាន់ក្រុងរាជគ្រឹះ ពេលនោះព្រះបាទពិម្ពិសាលប្តេជ្ញានឹងធ្វើកុដិប្រគេន តែព្រះអង្គទ្រង់ភ្លេចទៅ ព្រះសុភូតិត្ថេរក៏គង់នៅកណ្ដាលវាល ក៏បណ្ដាលឲ្យរាំងភ្លៀង តើបព្រះបាទពិម្ពិសាលទ្រង់ព្រះតម្រិះរកហេតុកណ្ដាលឲ្យរាំង ក៏ទ្រង់ជ្រាបថាព្រះអង្គភ្លេចពាក្យប្តេជ្ញាក៏ចាត់ឲ្យរាវវឌ្ឍកីធ្វើកុដិប្រគេនលោកភ្លាម លុះសង់កុដិរួចហើយភ្លៀងក៏ចង្អុរចុះ មកមួយរំពេច ។

៣-សុភូតិសូត្រ
សូត្រនេះមាននៅក្នុងភាណវារៈ ដែលមានដំណាលថា សម័យមួយព្រះដ៏មានព្រះភាគទ្រង់យាងទៅកាន់ដែនមគធៈ ជាមួយភិក្ខុ៥០០ រូប លុះស្ដេចទៅដល់អង្គុត្តរនិគមទ្រង់ក៏ឆៀងចូលទៅ ។ ពេលនោះជារដូវភ្លៀង ក៏ប៉ុន្តែឥតមានភ្លៀងធ្លាក់សោះ បណ្ដាលឲ្យអ្នកនិគមនោះ លំបាកវេទនាជាខ្លាំង ទើបព្រះដ៏មានបុណ្យទ្រង់ត្រាស់ហៅសុំភូតិត្ថេរ ឲ្យចម្រើនអោកសិណគឺប្រារព្ធយកទឹកជាអារម្មណ៍ ។ ព្រះសុភូតិត្ថេរក៏ទទួលតាមពុទ្ធតម្រាស់ ក៏សំឡឹងមើលអាកាសចូលកាន់អបោកសិណ ហើយបន្លឺឧទានចំពោះព្រះ ឥន្ទព្រះព្រហ្មយកយក្ខនាគកុម្ភណ្ឌភូត អារក្សចតុលោកបាល ឲ្យរឭកនូវធម៌របស់ព្រះសម្មាសម្ពុទ្ធមានសច្ចៈ បួនប្រការជាដើម ដែលព្រះអង្គសំដែងហើយ ដោយអំណាចចេតោវិមុត្តប្រកបដោយមេត្តាកើតឡើងអំពីអាបោកសិណ សូមឲ្យសត្វទាំងឡាយកុំមានពៀរនឹងគ្នា កុំមានទុក្ខភ័យ ហើយចូរឲ្យវស្សាវលាហកបង្អុរភ្លៀងឲ្យធ្លាក់ចុះមកដោយស្រួលតាមរដូវកាល ។
ដោយមានរឿងរ៉ាវដូចពណ៌នាមកនេះ ក៏កើតទៅជាមូលហេតុដើមនៃពិធីវរុណសាស្ត្រឬពិធីបួងសួងសុំភ្លៀងរហូតមកដល់សព្វថ្ងៃនេះ ។
លោក ឆយ ស៊ីផាត រៀបរៀង

អំពីពុទ្ធទំនាយសោឡសនិម្មិត

អំពីពុទ្ធទំនាយសោឡសនិម្មិត

មានរឿងតំណាលមកថា នៅនាវេលានោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំដូចសព្វមួយដង។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិននិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់ដូច្នោះដែរ។ លុះព្រះអង្គតើនដឹងព្រះស្មារតីឡើងនៅនាវេលាទៀបភ្លឺនោះ ព្រះ អង្គទ្រង់នៅចាំព្រះសុបិនទាំង១៦ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំងដោយប្រការណាមួយឡើយ។ ព្រះអង្គទ្រង់ព្រះចិន្តាថា "ព្រះសុបិននេះ ហាក់បីដូចជាចម្លែកពន់ពេកណាស់ នេះច្បាស់ជាប្រផ្នូលអ្វីខ្លះមិនលែងឡើយ"។ កាលបើត្រង់ព្រះតម្រិះដូច្នេះហើយ ព្រះបាទបសេនទិកោលស ក៏ទ្រង់ត្រាស់ហៅពូករាជអាមាត្យឲ្យទៅអញ្ជើញអស់លោកជាព្រាហ្មណ៍បុរោហិត បណ្ឌិតហោរា មកកាន់ព្រះរាជរោងរម្យជាបន្ទាន់។ បន្ទាប់ពីទ្រង់ស្រង់ព្រះវារីរួចហើយ ព្រះអង្គទ្រង់ព្រះពស្ត្រតាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួបជុំអស់លោកបរោហិតព្រាហ្មណ៍ព្រឹទ្ធ បណ្ដិតហោរា ដែលបានអញ្ជើញមកចាំគាល់ត្រៀបត្រារួចជាស្រេច។ ព្រះបាទសម្ដេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះ អង្គក្នុងការបើកអង្គប្រជុំជាវិសាមញ្ញមួយនេះ។ រួចហើយព្រះអង្គក៏រៀបរាប់ជូនអង្គប្រជុំទាំងមូលអំពី "ព្រះមហាសុបិននិម្មិត១៦ ប្រការ" នោះ។ ក្នុងចំណោមព្រះរាជហោរាក្ដី ព្រះរាជបុរោហិតក្ដី ដែលបានរៀនពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់អាចកាត់យល់បាននូវប្រផ្នូល មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗថ្វាយព្រះមហាក្សត្រ ថាព្រះអង្គនឹងត្រូវជួបគ្រោះថ្នាក់ណាមួយ ក្នុងគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖
"ព្រះអង្គអាចខូចរាជសម្បត្តិ, ពុំនោះសោតត្រូវខូចមហេសី, ឬបើមិនដូច្នោះទេ ព្រះអង្គនិងត្រូវសោយទិវង្គតហើយ"។
កាលបើទ្រង់សណ្ដាប់ឮទំនាយនោះហើយ ព្រះបាទបសេនទិកោសល ក៏ត្រាស់សួរយោបល់បុរោហិតថ្វាយយោបល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីរំដោះគ្រោះនេះបាន។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធពិធីបូជាយញ្ញប៉ុណ្ណោះ។ ដោយហេតុថាពិធីបូជាយញ្ញ តម្រូវឲ្យមានការសម្លាប់មនុស្ស និងសត្វជាច្រើន ទើបព្រះនាងមល្លិកាជាព្រះអគ្គមហេសីទ្រង់ថ្វាយយោបល់ជំទាល់ថា " ដែលព្រះអង្គចង់រស់ខ្លួនឯងហើយទៅសម្លាប់គេដើម្បីបូជាយញ្ញនុ៎ះ វាមិនត្រឹមត្រូវទាល់តែសោះ! ៗ។ ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមីឲ្យទៅទូលសូរព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹងថាតើន័យមហាសុបិននេះ វាពិតដូចបុរោហិតបានទូលថ្វាយមែន ឬមិនមែន។
ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្ដេចយាងទៅកាន់សំណាក់ នៃព្រះបរមសាស្តាសម្មាសម្ពុទ្ធ ដែលកំពុងគង់នៅវត្តជេតពន។ លុះយាងទៅដល់ហើយព្រះបាទបសេនទិកោសល ក៏លើកករប្រណម្យធ្វើអភិវន្ទនកិច្ចចំពោះព្រះបរមសាស្តាទាំងទូលព្រះបរមសាស្ដាពីវត្ថុបំណងនៃការយាងរបស់ព្រះអង្គមកកាន់ទីនេះ។ ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបអំពីដំណើររឿងនេះរួចជាស្រេចទៅហើយ។ ព្រះបាទបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះអង្គ ម្ដងមួយៗ ទូលព្រះបរមសាស្តា។ ចំណែកឯព្រះបរមសាស្តាវិញ ព្រះអង្គក៏ទ្រង់ថ្វាយសេចក្ដីថា "បពិត្រមហារាជ, រឿងយល់សប្តនេះ មិនមានន័យ អ្វីទាក់ទងទៅនឹងព្រះអង្គផ្ទាល់ ដូចបុរោហិតទូលថ្វាយទេ។ រឿងទាំងអស់វានិងកើតមានឡើងនៅនាអនាគតឯណោះ សម្រាប់មនុស្សលោកជាទូទៅផង និងសម្រាប់សាសនាតថាគតផង" ។ រួចហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កាត់ព្រះមហាសុបិននិម្មិតទាំងអស់នោះ ថ្វាយព្រះបាទបសេនទិកោសល តាមលំដាប់លំដោយ ដូចតទៅនេះ៖

សុបិនជាគម្រប់១, ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ។
ព្រះសម្មាសម្ពុទ្ធបរសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ។

សុបិនជាគម្រប់២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង។
ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹងរៀបការគ្នាជាប្ដីប្រពន្ធ មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់។

សុបិនជាគម្រប់៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចក៏សុំបៅដោះកូនរបស់ខ្លួន។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន។

សុបិន្តជាគម្រប់៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេមិនទឹមគោធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង។

សុបិន្តជាគម្រប់៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្មកម្មពេកណាស់ហោង។ ពួកតុលាការផង គេកាត់ក្ដីប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាសប្រាក់ ឬទ្រព្យសម្បត្តិរបស់គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ។

សុបិន្តជាគម្រប់៦-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកភាជន៍មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់នៅក្នុងត្រកូលទាបថោកវិញ គេត្រូវបាន ឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្តលើកកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិយស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ។

សុបិន្តជាគម្រប់៧-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការត្រាច់ចរតាមចក្រល្ហករកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ។

សុបិន្តជាគម្រប់៨-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗនាំគ្នាដងទឹកចាក់ចូលទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់ដែលនៅត្រង់កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេតូចៗទាំងនោះផងឡើយ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង ធ្វើការងាររបស់ខ្លួនឡើយ។

សុបិន្តជាគម្រប់៩-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១, សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។

សុបិន្តជាគម្រប់១០-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ បាយមួយឆ្នាំង មានឆ្អិនផង, មានឆៅផង, មានជ្រាយផង។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខស្រុកទេសនិងមានកើតហេតុភេទ ៣យ៉ាងដូចតទៅ៖

ទី១-មនុស្សផងទាំងឡាយគឺ ពួកមន្ត្រីរាជការ គហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយ មិនប្រកបដោយសីលធម៌សោះឡើយ។

ទី២-ពួករុក្ខទេវតា, អារក្ខទេវតា, អាកាសទេវតាទាំងអម្បាលម៉ាន មិនកាន់សីល កាន់ធម៌ឡើយ។

ទី៣- នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់ ដំណាំដាំដុះឲ្យផលមិនបានគ្រប់គ្រាន់ធួនល្មមនិងសេចក្ដីត្រូវការឡើយ។

សុបិន្តជាគម្រប់១១-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយកទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃដេលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួសហេតុ ព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ។ ធម៌វិន័យដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន។ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែងពួកភិក្ខុទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌ របស់តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ គឺ "ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ៤"។

សុបិន្តជាគម្រប់១២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោកលិច អំបែងអណ្តែត។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញបណ្ដិត តម្រូវឲ្យអ្នកប្រាជ្ញ បណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ។

សុបិន្តជាគម្រប់១៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅតែខាងពួកអ្នកឥតត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ។

សុបិន្តជាគម្រប់១៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខលោកនឹងអាប់ឱនទៅនៅក្នុងគ្រាដែលមនុស្សទាំងឡាយសឹងទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្កត់ជាប់ បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើរសោត ក៏នៅក្នុងកណ្ដាប់ដៃប្រពន្ធក្មេងៗទាំងនោះដែរ។ កាលបើប្ដីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗប្រពន្ធក្មេងៗ តែងស្ដីបន្ទោស ជេរ តបតទៅវិញ កំហែងប្ដីឲ្យលុះក្នុងអំណាចរបស់ខ្លួននោះ ស្មើខ្ញុំកំដរ។

សុបិន្តជាគម្រប់១៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅនៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិយសពីពួកត្រកូលទាបៗនោះវិញ។

សុបិន្តជាគម្រប់១៦-ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា "ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា។ បើតាមសុបិននេះតើនឹងមានកើតហេតុភេទទៅជាប្រែប្រួលយ៉ាងណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ។ ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិននេះថ្វាយព្រះបាទបសេនទិកោសលថា" ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា "ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!"។ ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដងព្រៃភ្នំក្រំថ្មអស់ទៅ ។
ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជាភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ។ សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ!។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ
ដោយ ធន់ ហ៊ិន
សម្គាល់ៈ មានច្បាប់ខ្លះចែងថា ព្រះបាទបសេនទិកោសលទ្រង់ព្រះសុបិនឃើញពស់វែកមួយលូនចេញចាប់កង្កែប ។ លុះពស់ដេញទាន់កង្កែប ស្រាប់តែកង្កែបបែរជាលេបពស់នោះទៅវិញ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករតាមសុបិននិម្មិតនេះថា អំណឹះទៅនៅក្រឡាផ្ទៃក្រោមពួកចៅក្រម ប្រព្រឹត្តអំពើអយុត្តិធម៌ ពេកណាស់ គឺគេពុំកាន់ធម៌សុចរិតបន្តិចណាឡើយ ។ គេកាត់ក្ដីឲ្យអ្នកដែលត្រូវឈ្នះទៅជាចាញ់ រីឯអ្នកដែលត្រូវមានទោសទ័ណ្ឌពិតប្រាកដត្រូវចាញ់គេ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តី ទៅវិញ ដោយសារតែចៅក្រមនោះទទួលសំណូក គេ ។
សុបិននេះ ជាជំនួសសុបិនឃើញ "គេទឹមគោតូចៗ មិនទឹមគោធំៗ "។

(កម្ពុជសុរិយា លេខ ៤ ឆ្នាំ ១៩៩៩)

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

តាមដែលបានស្រាវជ្រាវមកឃើញថា សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប

១- សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា " មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា " បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង" ។
កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? " ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា " បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង " ។

២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា " ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង " ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា " ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក " ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់-ពិតាន ដាសពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូនឹងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណីភោជនាហារផង បូជាព្រះសង្ឃ ។
ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង៧ សន្ដាន ដែលស្លាប់ទៅ ៗ កើតជាប្រេតនរករងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។
ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុស - ស្រីឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយជុំវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណ ១ ហត្ថ យកត្រីសាច់អាហារភោជននឹងផ្លែឈើតូចធំ អន្សមនំគមនូវចេកអំពៅត្រាវដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោសឲ្យ ដ្បិតប្រេតនោះ ផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។
បើក្នុងខែភទ្ទបទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតន-ត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេក ម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧ សន្ដានជាដើម ។ល។

៣- គម្ពីរបេតវត្ថុ មានសេចក្ដីថា " មានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង ។ ថ្ងៃ ១ ព្រាននោះទៅបាញ់មិនបានសត្វក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន នឹងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់ ១ ស្មែង ។ លុះព្រាននោះស្លាប់ទៅ ៗ កើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ ។ វេលានោះ កោសិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបានឃើញប្រេតនោះ សួរដឹងសេចក្ដីហើយក៏មានសេចក្ដីអាណិត ទើបនិយាយថា " សត្តូវរបស់យើងមានធ្វើម្ដេចអ្នកនឹងទទួលបរិភោគបាន ? " ។ ប្រេតឆ្លើយថា " ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ " ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា " សូមឲ្យលោកមេត្តាដល់ប្រេតឯទៀតៗ ផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឲ្យឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង " ។ កាលអាមាត្យនោះត្រឡប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្ដាទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។

បទពិចារណាអំពីរបៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

កាលពិចារណាតាមរូបរឿងក្នុងសាស្ត្រា នឹងគម្ពីរដែលពោលមកនោះ ឃើញថា៖ របៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យហើយនឹងកំណត់ថ្ងៃ-ខែ នឹងពេលដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់, របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេតវត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេតដែលគម្ពីរបេតវត្ថុ ចែងថា " ប្រេតមានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង " ។
ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺតែដល់ថ្ងៃ ១ រោច ខែភទ្ទបទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ហៅថា " ភ្ជុំបិណ្ឌ " នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណា ក៏ធ្វើឲ្យបានយ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន, ទាំងនេះក៏ដោយហេតុគេជឿតាមសាស្ត្រាវិជ្ជាធរនឹងសាស្ត្រាអានិសង្សបិណ្ឌ ហើយនឹងជឿតាមសណ្ដាប់ចាស់ៗ ដែលធ្លាប់ធ្វើឲ្យឃើញរៀងមក ប្រកាន់មាំក្នុងចិត្ត គិតអាណិតផង ខ្លាចផង, ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទេនឹងជេរប្រទេចផ្ដាសាឲ្យហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ ។
ឯសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយោងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា ។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។
ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជនដែលលះលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រាសម្រាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូក ដើម្បីឲ្យរួចលដោះចាកអបាយទុក្ខទាំងពួង នោះឯង ជាប្រមាណ ។

បទពិចារណាអំពីរបៀបឧទ្ទិសផល នឹងសែន

គម្ពីរនានារបស់ពុទ្ធសាសនា ចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេង ៗ ដល់ស្លាប់ទៅតែងទៅកើតក្នុងកំណើត ១ហៅតាមភាសាបាលី ថា "បេត" ភាសាសំស្ក្រឹតថា " ប្រេត " ប្រែជាខ្មែរថា " ជនដែលធ្វើមរណកាលទៅកាន់បរលោក " ។
ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នានឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធប៉ុណ្ណោះ ។ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក, គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ ពួក គឺ ឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ពួក ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច ១ ពួក និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ១ ពួក បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ១ ពួក គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ ។
របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចម្អាបដែលហៅថា "បិណ្ឌ" នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយឧទ្ទិសផលដោយវាចាមានដើមថា " ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែលទោកាន់បរលោកហើយ " ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ នឹង ថ្ងៃភ្ជុំ ។
របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយត្រង់វេលាយប់ថ្ងៃ ១៥ រោច ខែភទ្ទបទ ជាថ្ងៃភ្ជុំបិណ្ឌ ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមានខ្នើយ ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លា បារី តុថាសបង្អែម ចំអាប ឆ្វេង-ស្ដាំ រួចម្ដាយឪពុកប្រមូលបងប្អូនកូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយប្រតិស្ឋអទិស្ឋានថា " សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌ " ។
ទំនៀមព្រះរាជា ក៏មានលំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤ រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាមរាជសព្ទថា " ថ្វាយព្រះបិតរ " ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹកដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។
បទវិនិច្ឆ័យរឿងសែន
ពិធីសែននំចំណីឲ្យផ្ទាល់ទោខ្មោច ឬ ប្រេត ជាពិធីខាងសាសនាព្រាហ្មណ៍ ។ ឯពុទ្ធសាសនាមិនមានពិធីដូច្នោះទេ មានតែពិធីប្រគេនទានចំពោះព្រះសង្ឃ ឬឲ្យទានដល់ឧបាសក អ្នកមានត្រៃសរណគមន៍ នឹងមានសីល ហើយបញ្ចេញវាចាឧទ្ទិសផលទៅ ដែលហៅតាមភាសាបាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែស្រុកខ្មែរយើង តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទាំងព្រះរាជាទាំងប្រជារាស្ត្រ នៅវេលាដែលទ្រង់ធ្វើនឹងធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យបញ្ជូនផលទៅដូនតានោះ តែងទ្រង់ធ្វើ នឹងធ្វើទានទាំង ២ បែប គឺទាំងពិធីប្រគេនទានចំពោះព្រះសង្ឃឧទ្ទិសផលទៅផង ទាំងពិធីសែនផង ។
ទំនៀមសែនដូនតា ជាទំនៀម ១ យ៉ាង ដែលពុទ្ធិកជនខេមរជាតិទួទៅទាំងប្រទេសកម្ពុជា ធ្លាប់ប្រព្រឹត្តជាយូរយារណាស់មកហើយតែទំនៀមនេះ ខេមរជនមិនមែនផ្ដើមធ្វើខ្លួនឯងមុនគេបំផុតទេ គឺធ្វើតាមទំនៀមឥណ្ឌូនៅប្រទេសឥណ្ឌៀ ដ្បិតប្រវត្តិសាស្ត្រខ្មែរពោលថា " ជាតិខ្មែរ មានពូជពង្សតមកពីប្រទេសឥណ្ឌៀ ព្រោះហេតុនេះទើបខ្មែរធ្វើបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌមានធ្វើទាំងកិច្ចសែនផង ជាប់ជាប្រពៃណីទាំងព្រះរាជាទាំងប្រជារាស្ត្រ ដរាបមកដល់សម័យបច្ចុប្បន្ន ។
បុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងកម្ពុជរដ្ឋ ផ្ដើមធ្វើពីក្នុងរជ្ជកាលណា ? ពុទ្ធសករាជប៉ុន្មាន ?
បណ្ហារឿងដើមពីកំណើតបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងប្រទេសកម្ពុជានេះ ជាបញ្ហាលំបាកដោះស្រាយ មិនងាយនឹងសម្រេចឲ្យប្រាកដថា ផ្ដើមធ្វើពីរជ្ជកាលណា ឬពុទ្ធសករាជប៉ុន្មាន ឲ្យប្រាកដបានទេ ដ្បិតពង្សាវតារក្រុងកម្ពុជា ពុំមានចែងឲ្យច្បាស់ឡើយ ឃើញមានតែរាជពង្សាវតារមួយ ក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋ ( ព្រះអង្គឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបរមកោដ្ឋ អក្សរខ្មែរច្បាប់សរសេរដៃរបស់អ្នកឧកញ៉ាយោមរាជ ឈុន ដែលមានក្នុងបណ្ណាល័យ នៃពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយបន្តិចថា " ថ្ងៃ ១ រោច ខែភទ្ទបទ កាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ ១៤ រោច ខែភទ្ទបទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតរ ថ្ងៃ ១៥ រោច ខែភទ្ទបទ ទេសនាគាថាពាន់ " ប៉ុណ្ណោះ ។

ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ ព្រះរាជពិធីទ្វារទសមាស ភាគទី ២
បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ

អត្ថបទពេញនិយម

សមាជិក