Social Icons

រំលឹកវិរសមណៈនិងវិរបុរសខ្មែរ




រំលឹកវីរសមណនិងវីរបុរស
ចិត្តអើយសែននឹកដល់ជនដែលឃ្លាត ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា ខំប្រឹងតស៊ូដល់ប្តូរជីវ៉ា ការពារនូវជាតិសាសនា ឲ្យបានឋិតថេរស្ថាពរ។

វិរបុរសដែលឃ្លាតទៅហើយ យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន រក្សាមត៌កនេះកុំឲ្យបាត់ កុំឲ្យអណ្តែតរសាត់ ទៅដោយព្យុះសង្ឃរា។

ហេតុនេះ យើងត្រូវខំប្រឹងរៀនសូធ្យនឹងមិនឲ្យសៅហ្មង ថ្វីត្បិតយើងជាប់នៅក្នុងចំណង

បើសិន ជាចិត្តយើងប៉ង ក៏គង់ នឹងបានសម្រេច ។

តែនឹកដល់ជនដែលឃ្លាតកាលណា ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ

ព្រោះខ្ញុំនឹកដល់គ្មានពេលណាភ្លេច ពេលព្រះសុរិយារៀបលិចនឹកដល់ព្រលឹងឃ្លាតទៅ៕

អត្ថបទពេញនិយម

សមាជិក