Social Icons

30 March 2011

សង្ឃរតនប្បណាម

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្ដិន្រ្ទិយោ សព្វមលប្បហីនោ គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។


ប្រែថា ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរមានឥន្រ្ទីយ៍រំងាប់បង់ហើយ​មានមន្ទិលគឺរាគាទិកិលេសទាំងពួងបន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយនូវកិរិយាសំរេច​ដោយគុណទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា​សូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។

ថ្វាយបង្គំម្តង


យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទា។

ប្រែថា ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃបានសំរេចមគ្គផល និពា្វនកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃនឹងបានសំរេចមគ្គផលក្នុងកាលខាងមុខនេះក្តី ព្រះសង្ឃទាំងឡាយឯណាដែលជាសង្ឃបានសំរេចមគ្គផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួង។

រួចហើយគប្បីតាំងចិត្តរលឹកដល់សង្ឃគុណដោយបង្អោនវាចាថា


សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អានុនេយ្យោ បាហុនេយ្យោទក្ខិណេយ្យោ អពា្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំលោកស្សាតិ។


សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិ​ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ​ដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរ​ដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិបុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូគឺ ព្រះសង្ឃដែលបានសំរេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូមួយ សកទាគាមិមគ្គ និងសកទាគាមិផលជាគូមួយ អនាគាមិមគ្គ និងអនាគាមិផលជាគូមួយ អរហត្តមគ្គ និងអរហត្តផល​ជាគូមួយ អដ្ឋ បុរិសបុគ្គលា បើរាប់ជាគូនៃបុរសបុគ្គលមាន៨គឺ ព្រះសង្ឃដែលបានសម្រេច​នូវសាតាបត្តិមគ្គ១ សោតាបត្តិផល១​ សកទាគាមិមគ្គ១ សកទាគាមិផល១អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះ​ដ៏មានប្រភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះអ្នកមានសីល ហើយនាំមកអំពីចំងាយចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់ តែងដើម្បីញាតិនិងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយចូលមកបូជា ទក្ខិណេយ្យោលោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយចូលមកបូជា អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្មដែលសត្វលោកគប្បីធ្វើ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្សាតិ លោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យរកខេត្តដ៏ទៃកៃ្រលែងជាងគ្មាន។

រលឹកដល់សង្ឃគុណដូច្នេះហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា​


នត្ថិ ម សរណំ អញ្ញាំ សង្ឃោ ម សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ

ប្រែថា នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃ ខ្ញុំព្រះករុណាមិនមែនឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមាន ដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។ ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ សង្ឃេ យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ ឧត្តមង្គេន វន្ទេហំ សង្ឃពា្ជ ទុវិធោត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះសង្ឃដ៏ប្រសើរមានពីរប្រការ គឺសម្មតិសង្ឃ១ និងអរិយសង្ឃ១ ដោយអវយវដ៏ឧត្តម គឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើអោយ ភ្លាំងភ្លាត់ហើយក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា​។


ក្រាបថ្វាយបង្គំម្ដង

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក