ប្រវត្តិសករាជ
សករាជ មានពាក្យ ស័កៈ និង រាជ ។
ស័កៈ មានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។ រាជ មានន័យថា ស្ដេច
ឬអច្ឆរិយបុគ្គល ។ សករាជ មានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ
ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយ
ដែលជនានុជនបានកត់ត្រាទុក ។ នៅក្នុងកម្រងអត្ថបទប្រវត្តិវិទ្យាប្រទេសកម្ពុជា
គេឃើញមានពាក្យពុទ្ធសករាជ និងគ្រឹស្តសករាជ ។
មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា
គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។
ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន
ដោយសារតែមាន
ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។
ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។
ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ
មាន ៤ យ៉ាងគឺ៖
1.
ពុទ្ធសករាជ
2.
គ្រិស្តសករាជ
3.
មហាសករាជ
4.
ចុល្លសករាជ
ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមុន
កើតក្រោយ ដូចតទៅនេះ គឺ
1.
ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
2.
គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤៣ ឆ្នាំ,
3.
មហាសករាជ -ដ- -ដ- ៦២១ -ដ-,
4.
ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។
ដើមកំណើតនៃសករាជទាំង ៤
ពុទ្ធសករាជ
ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា
ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ
តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ
ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។
ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ
ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ
១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។ ការរាប់ពុទ្ធសករាជ
ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា
ដែលហៅថា "បកសករាជ" ។ របៀបនេះ
រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ
គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។
ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ)
រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា
ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល
មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍
ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា
ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន
ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ
កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង
ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ
ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២
នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។ ពុទ្ធសករាជនេះ
ចាប់ផ្ដើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌៀ
ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើមក្នុងប្រទេសនោះកំណត់ឲ្យប្រើ ឡើង
ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានទៅ បាន ១
ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទញធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក
ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារិក, ហើយតមកក្នុងប្រទេសនានា
ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើត ៗ
គ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌាកាលពីសម័យមុន
ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គេនិយមប្រើបុរាណសករាជ
គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។
លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌា ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង ។
ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ, តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ
។
គ្រិស្តសករាជ
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា
គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ
ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ - គ្រិស្ត (Jésus ou Jésus - Christ) ជាអ្នកបង្កើតលទ្ធិ
ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ«Religion
Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយ
- គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៦ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ
តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤៣
ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស.
គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន
ក្នុងសម័យសព្វថ្ងៃនេះ ។
មហាសករាជ
ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី
ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា "កាល", សម័យយុគ ...," រាជ ប្រែថា
"ស្ដេច" ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ
ឬដោយមានហេតុអស្ចារ្យណាមួយ
ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម
បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ៗ នេះកើតឡើងអំពីជនមួយពួកហៅថា
ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១
ន្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង
ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា "ស័ក
ឬសការជ" ដែលចំណេរតមក ហៅថា "មហាសករាជ" ប្រែថា
"សករាជធំ" នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០
នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង
ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង
ក្នុង ព. ស. ៦២១ នោះទេ ។ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី
២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន
ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ
ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ
ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក
។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ
តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ
ជាប្រឋមនៅប្រទេសខ្មែរ) ។
ចុល្លសករាជ
ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា
ចុល្លសករាជ ប្រែថា "សករាជតូច" ៗ
នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស.
១.១៨១។
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១.០៨១ ប្រាប់ថា
ក្នុងព្រះរាជពង្សាវតារខ្មែរថាព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ
(ព្រះកេតុលាមា) បានតាំងមហាសករាជ ១ ក្នុងកាល ព. ស. ៦២១
។ ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ ១ ក្នុងកាល ព. ស. ១.១៨១
ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។ ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ
២ ប្រាប់ថា គ. ស. ៦៣៩ ព្រះបាទសម្ដេចព្រះបទុមសុរិយាវង្ស
ស្ដេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់ ១ រៀងមក ។
ក្នុងច្បាប់ប្រះរាជពង្សាវតារក្រុងកម្ពុជា
ដែលលោកទេពពិទូរ ឈឹម - ក្រសេម បានរួបរួមឡើងជាថ្មីថា
ក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា
ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។
ប៉ុន្តែ ត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី ១ 2 ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង
ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញគួរជាង
ព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក
(ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម -
ក្រសេម រួបរួមជាន់ក្រោយ) ។
ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ នឹងគ្រិស្តសករាជ ។
ឯពុទ្ធសករាជ នឹងមហាសករាជ
ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា
ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ
នឹងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។ តែកាលពីសម័យនគរភ្នំជាដំបូង
រហូតមកទល់គ្នានឹងសម័យនគរធំ
ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនឹងចុល្លសករាជជាផ្លូវការនៅ
ឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ
ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ នឹងមហាសករាជ
រឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្ដុតាង ។ ចំណែកគ្រិស្តសករាជ
ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី
(ព្រះអង្គដួង) គឺតាំងពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស
នឹងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះ ឃើញថាត្រឹមត្រូវល្មមទុកជាគតិទៅអនាគតបាន
ដោយមានក្បួនតម្រាជាភស្ដុតាងគ្រប់សករាជ, ប៉ុន្តែ
បើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះ
ជាផ្លូវការក្ដី ជាសាធារណៈក្ដី
ឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។ ហេតុនេះ
ក្នុងសម័យនេះ គួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ
នឹងប្រើជាសាធារណៈទុកជាសរណៈដល់ពុទ្ធសករាជ, នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា
ដូចជាប្រទេសថៃជាដើម ។
No comments:
Post a Comment