ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ
ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្តានពា្ចទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ប្រែថា ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈទាំងឡាយមានទៀន និងធូបជាដើមនេះ ដើម្បីជាប្រយោជន៏ដើម្បីសេចក្តីសុខដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអងែ្វងទៅហោង។
ពុទ្ធរតនប្បណាម ថ្វាយបង្គំព្រះពុទ្ធរតនៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ប្រែថា រីកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។
No comments:
Post a Comment