វប្បធម៌បាលីនៅអតីតព្រះរាជាណាចក្រកម្ពុជា
ក្នុងរវាង២០ឆ្នាំ ក្រោយនេះ ការសិក្សាខាងពុទ្ធសាសនាមានការរីកចំរើនជាងមុនឆ្ងាយណាស់ ។ អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិបានខិតខំសិក្សា
ស្រាវជ្រាវ ដូច្នេះហើយទើបធ្វើឲ្យយើងបានទទួលនូវចំណេះដឹងថ្មីៗទៀត អ្វីមួយដែលពុំធ្លាប់មានពីមុនមក ។ ដោយហេតុនេះ ប្រវត្តិនៃពុទ្ធសាសនាខែ្មរយើងក៏បានទទួលនូវទិន្នន័យបន្ថែមទៀត ដើម្បីបំភ្លឺដល់សាសនិកជននូវព័ត៌មានថ្មីមួយចំនួន ។ ព្រោះថាពីមុនមានសំនួរមួយដែលមិនទាន់បានដោះស្រាយរួច តែឥឡូវនេះ ដោយសារលទ្ធផលនៃការស្រាវជ្រាវយើងអាចឈានទៅរកការចេះដឹងថ្មីៗ ដ៏សមស្របគួរឲ្យយកជាការបាន ។ ហើយវាក៏ជាការចាំបាច់ផងដែរ ដើម្បីកែតម្រូវទស្សនៈខុសឆ្គងទាំងឡាយ ពីមុនជុំវិញបញ្ហាស្ដីពីប្ រភពនៃភាសាបាលីនៅកម្ពុជា ។ ក្នុងបណ្តាសំនួរ យើងឃើញមានសំនួរមួយដែលសំខាន់ជាងគេ គឺការតាំងកាលបរិច្ឆេទនៃការមកដល់ភាសាបាលីនៅកម្ពុជា ហើយការនិយមប្រតិបត្តិភាសាយាននេះ ។
នៅទួលស្វាយ ហ្គោសាយខ្មែរ កម្ពុជាក្រោម
ទាំងនេះជាសេក្តីប្រាថ្នារបស់យើងនៅទីនេះ ។ ជាការពិតដែរ ដែលនៅគ្រប់វត្តអារាម គ្រប់មជ្ឈដ្ឋាន ជនជាតិខ្មែរយើងនៅតែជឿជាក់ថា