Social Icons

10 October 2011

ត្រៃសិក្ខា

​ ត្រៃសិក្ខា
ព្រះពុទ្ធសាសនា គឺជាសាសនានៃបញ្ញា សាសនានៃការត្រាស់ដឹងនូវសច្ចធម៌ដែលជាសភាវពិតក្នុងសង្គមលោក មិនតែប៉ណ្ណោះព្រះពុទ្ធសាសនានៅបានបង្រៀនឲ្យមនុស្សចេះអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសាររហូតទៅដល់សង្គមជាតិទៀតផង។ ព្រះធម៌ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សង្ដែងជាអាទិ៍ក្នុងទីនេះគឺ ត្រៃសិក្សា
ត្រៃសិក្ខា គឺជាវិធីសាស្ត្រអប់រំក្នុងវិស័យសិក្សារៀនសូត្រ ថ្នាក់មូលដ្ឋានក្នុងការអភិវឌ្ឍ
ន៍ខ្លួនឯងសង្គមជាតិនិងសង្គមសាសនា រាប់តាំងពីថ្នាក់ទៀបបំផុតដល់ថ្នាក់ខ្ពង់ខ្ពស់បំផុត ដែលហៅថាពុទ្ធិបញ្ញាឬការយល់ច្បាស់នូវសច្ចធម៌ទាំងពួងតទៅតាមសេចក្ដីពិត។ ព្រះពុទ្ធជាម្ចាស់ទ្រង់បានសម្ដែងនូវលំដាប់ថ្នាក់នៃការសិក្សាមាន ៣ប្រការគឺ
១.សីលសិក្ខា បានដល់ការសិក្សាអំពីសីលធម៌ អប់រំចរិយាមារយាទដែលជាលំដាប់ថ្នាក់ដំបូង
២.ចិត្តសិក្ខា បានដល់ការសិក្សាអំពីចិត្ត អប់រំចិត្តគំនិតឲ្យមានសតិសម្បជញ្ញៈទុកជាជំហានកណ្ដាល
៣.បញ្ញាសិក្ខា បានដល់ការសិក្សាជាន់ខ្ពស់ ដែលបុគ្គលអាចសម្រេចបាននូវពុទ្ធិភាវៈគឺការយល់ច្បាស់នូវសច្ចធម៌តាមគន្លងនៃសេចក្ដីពិតនោះឯង
សីលសិក្ខា មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់អរិយសីល ដែលមានសណ្ដាប់ធ្នាប់ចរិយា ថ្លៃថ្នូរបំផុតក្នុងលោកគឺ ចាប់សិក្សា ហាត់ចរិយា មារយាទឲ្យមានសណ្ដាប់ធ្នាប់តាំងពីនៅជាទារកទារិកា ទើបរៀននិយាយស្ដីមិនទាន់ច្បាស់ មាតាបិតាបានឲ្យសិក្សាពីសណ្ដាប់ធ្នាប់ក្នុងគ្រួសារ មានឲ្យរៀនឆ្លើយបាទចាស ឲ្យចេះគោរពចាស់ព្រឹទ្ធាចារ្យជាដើម ដល់ធំទៅសាលារៀន គ្រូបង្រៀនឲ្យចេះដឹងគោរពច្បាប់សាល ច្បាប់រដ្ឋ និងច្បាប់សាសនា ឲ្យបានចេះដឹងអំពីសីលធម៌ និងចរិយាធម៌ តាមសម័យលោកនិយម គឺឲ្យមានពាក្យសម្ដី ការងារ និងការចិញ្ចឹមជីវិតថ្លៃថ្នូរ ។ ការសិក្សាត្រឹមប៉ុណ្ណេះ មិនទាន់មានចរិយាមារយាទថ្លៃថ្នូរពិតប្រាកដ ដែលអាចទទួលនូវសេចក្ដីសុខស្ងប់ និងបរមសុខនោះទេ ។
ចិត្តសិក្ខា ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់លោកុត្តរចិត្ត ដែលមានឯកភាពវិសេសក្រៃលែង ខ្ពស់បំផុតដែរគឺចាប់សិក្សាហាត់ចិត្តគំនិតស្មារតីឲ្យនឹងល្អល្អះ បង់នូវភាពរវើរវាយរាត់រាយសាវ៉ា ចាប់តាំងពីកុមារាកុមារីទៅ ។ មេរៀនទាំងឡាយដែលគ្រូដាក់ឲ្យសិក្សា និងពេលដែលគ្រូកំពុងពន្យល់ សុទ្ធតែជាវិធីសិក្សាហាត់ចិត្តសតិស្មារតីឲ្យនឹង ឲ្យមានឯកភាពទាំងអស់ គឺពេលកំពុងទន្ទេញមេរៀន ពេលកំពុងស្ដាប់គ្រូពន្យល់នោះ ជាការហាត់ទាក់ចងចិត្តសតិស្មារតីឲ្យនៅនឹងក្នុងអារម្មណ៍តែមួយដែលហៅថា ភាវនា ថា សមាធិ ។ អ្នកបរយានយន្ត និងអ្នកធ្វើកិច្ចការផ្សេងៗ មានអ្នកកីឡាជាដើម បើមិនហាត់ចិត្តសតិស្មារតីឲ្យនឹងល្អជាសមាធិទេ នឹងមានកំហុស មានគ្រោះថ្នាក់មិនខាន ។ ការសិក្សាហាត់ចិត្តសតិស្មារតីឲ្យនៅនឹងជាសមាធិសាមញ្ញត្រឹមប៉ុណ្ណោះ មិនអាចកម្ចាត់បង់នូវគ្រោះថ្នាក់ៗធំៗមានការកើតស្លាប់ជាដើមបានឡើយ ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតចិត្តសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យាត្រង់ទី៦ ទី៧ និងទី៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើនឆ្នាំទៀត ដរាបដល់ចិត្តមានឯកភាពប្រសើរវិសេសជាលោកុត្តរចិត្ត ។
បញ្ញាសិក្ខា ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់លោកុត្តរបញ្ញាដែរ គឺចាប់សិក្សាបណ្ដុះបញ្ញាតាំងពីរៀន នមោ... មួយពីរ... អេប៊ី... វ៉ាន់ធូ... ។ លោកក្នុងសង្គមជាតិ និងក្នុងគ្រួសារមាន ៤ គឺ ៖
1. ការជួយគ្នាទៅវិញទៅមកដោយគ្រឿងឧបភោគបរិភោគ គឺការផ្ដល់ជំនួយឈ្មោះថាមូល ។
2. ការនិយាយពាក្យល្អ ពាក្យពិតដែលនាំឲ្យកើតការពេញចិត្ត កើតផលប្រយោជន៍ដល់អ្នកស្ដាប់ បានដល់ពាក្យសម្ដីដែលនិយាយផ្ទាល់ ឬនិយាយផ្សាយតាមសៀវភៅ តាមវិទ្យុ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា មូល ។
3. ការជួយគាំទ្រប្រយោជន៍គ្នាដោយការយវាចា ឬដោយការផ្សាយតាមសៀវភៅ តាមវិទ្យ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា អត្តចរិយា ។
4. ការតាំងខ្លួនស្មើៗជាអព្យាក្រឹត និយមមិត្តភាពចំពោះមនុស្សជាតិ មិនប្រកាន់ឋានៈ បក្សពួក ពណ៌សម្បុរ នយោបាយ ឈ្មោះថា សមានក្តតា ។
ធម៌ទាំង៤នេះឯងជាប្រភព និងគ្រឹះសម្រាប់បណ្ដុះបណ្ដាល និងទ្រទ្រង់នូវនយោបាយក្នុងប្រទេស ក្រៅប្រទេស ឲ្យមានភាពល្អប្រសើរ និងជាប្រភពជាគ្រឹះសម្រាប់ពង្រីកសម្រាប់ទ្រទ្រង់នូវសង្គមឲ្យមានការរួបរួមគ្នាជាធ្លុងមួយ ។
ឯសង្គមកិច្ច ដូចជា ការជួយទំនុកបម្រុងមនុស្សអនាថា កំសត់ទុគ៌ត ការជីកអណ្ដូង ជីកស្រះ លើកទំនប់ ជួយដល់កសិករ ការសង់មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ ការសង់សាលារៀនសម្រាប់បណ្ដុះចំណេះវិជ្ជាកុមារ និងយុវជន ការបង្កើតក្រុមកាកបាទក្រហម និងការបង្កើតអង្គការសង្គ្រោះដទៃៗទៀតជាច្រើនក្នុងពិភពលោក សុទ្ធតែបានកើតមក និងគង់វង្សនៅបានដោយសង្គហធម៌ទាំង៤នេះឯង ។
ការនាំយកទ្រឹស្ដីពុទ្ធសាសនាមកវែកញែកបន្តិចនេះ គ្រាន់តែបញ្ជាក់ឲ្យឃើញថា ពុទ្ធសាសនាជាទ្រឹស្ដីលោក ចែងតែអំពីគោលការណ៍លោក ដែលត្រូវប្រព្រឹត្តធ្វើយ៉ាងណាឲ្យបានស្របតាមសភាវៈពិតរបស់ពិភពលោក ដើម្បីបានចម្រើនរុងរឿង បានសុខស្ងប់ និងបានបរមសុខជាអមតៈតែប៉ុណ្ណោះ មិនមែនជាមន្តអាគមគាថាអាថ៌កំបាំងសម្រាប់ជប់ប្រស់ឲ្យកើតជានេះជានោះប្រាសចាកហេតុផល ឬសម្រាប់ដឹកនាំមនុស្សឲ្យមានជំនឿផ្ដេសផ្ដាសដូចសាសនាដទៃឡើយ ។

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក