ចំណេះវិជ្ជា ជាទ្រព្យប្រសើរ អាចជូនដំណើរ អ្នកចាកពីទុក្ខ
ចំណេះវិជ្ជា ជាផ្លូវក្តីសុខ អាចស្ទួយទៅមុខ នៅគ្រប់កិច្ចការ។
ចេះមួយចេះពីរ ចេះឲ្យប្រាដក មុខងារចេះស្ទាត់ បានពីសិក្សា
ចេះហើយត្រូវចេះ ប្រើវិជ្ជាការ មុខងារច្បាស់ជា មានកិក្តិយស។
បម្រើការងារ ឲ្យត្រូវភារកិច្ច លទ្ធផលច្រើនតិច តែមានតម្លៃ
ប្រើខ្លួនឲ្យចួន ចំកិច្ចចំកាយ ញាតិមិត្តនាយអាយ គោរពរាប់អាន ។
ការងារនៅមុខ មនុស្សនៅក្រោយ ការងារថ្លោះធ្លោយ នាំទោសដល់ប្រាណ
ការងារសុចរិត ឥតខុសលំអាន ការងារថ្កើងថ្កាន ព្រោះពីអ្នកធ្វើ ។
ដូចមង្គលសូត្រ មានពុទ្ធភាសិត ដែលព្រះពិជិត ទ្រង់ត្រាស់សរសើរ
“អនាកុលា ច កម្មន្តា„ ជាដំណើរ ការងារប្រសើរ ថ្លៃថ្លាឧត្តម៕
ដោយៈ ភិក្ខុ កល្យាណយានោ
19 October 2010
Subscribe to:
Post Comments (Atom)
អត្ថបទពេញនិយម
-
១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី? ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។ ២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្...
-
លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ពុទ្ធបរិស័ទគ្រប់ប្រទេសជាពិសេសពុទ្ធបរិស័ទខ្មែរ បានកសាងព្រះពុទ្ធរូបគោ...
-
ព្រះរាជាព្រះនាមអសោក និងព្រះមោគ្គលិបុត្តតិស្សត្ថេរ បានចាប់ផ្តើមធ្វើសង្គាយនាលើកទី៣ ក្នុងវត្តអសោការាម ក្រុងបាតលិបុត្តប្រទេសឥណ្ឌា។ ក្រោមការឧបត្ថ...
-
១. អារ្យធម៌ដែនជម្ពូទ្វីប តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសក្ករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធសក្ករាជ) នាយុគអារ្យធម៌សណ្ដទន្លេសិន្ធុ ( Indus civi...
-
ពិធីបួងសួងសុំទឹកភ្លៀង តាមបវេណីពីបូរាណកាលមក នៅប្រទេសកម្ពុជាយើងនេះ បព្វបុរសរបស់យើងលោកតែងបានរៀបតាក់តែងធ្វើពិធីបួងសួងសុំភ្លៀង ឬហៅថាពិធីវរុណសាស្ត...
No comments:
Post a Comment